ចូលចិត្តទំនើប

តោះមកដឹង! ទម្លាប់ 5 យ៉ាង ដែលគួរជៀសវាង ដើម្បីកុំឱ្យស្បែកខូច

ដោយ: ភារុន 8 AM, Friday, 21 Jun, 2019

មនុស្សគឺជាអ្នកបង្កើតទម្លាប់ នៅពេលដែលយើងធ្វើរឿងអ្វីមួយ រឿយៗជាប្រចាំ វាក៏ក្លាយជាទម្លាប់។ នេះអាចជារឿងដ៏ល្អបំផុត បើអ្នកមានទម្លាប់ល្អ ក្នុងការថែរក្សាស្បែក។ ដូចជាផងដែរ បើអ្នកមានទម្លាប់លាងសម្អាតស្បែក ថែរក្សាស្បែក និងធ្វើឱ្យស្បែកមានសំណើម ជារៀងរាល់ថ្ងៃ ទាំងអស់នេះ គឺជាមូលដ្ឋាននៃទម្លាប់ថែរក្សាស្បែកដ៏មានសុខភាពល្អ ព្រមទាំងធ្វើឱ្យស្បែករបស់អ្នកក្មេងជាងវ័យផងដែរ។ ក៏ប៉ុន្តែជួនកាលទម្លាប់ក៏មានការប្រឆាំងនឹងអ្នកផងដែរ ខណៈពេលដែលអ្នកចាប់ផ្តើមចង់កែប្រែទម្លាប់មិនល្អរបស់អ្នក ដោយសារតែភាពមមាញឹកនឹងការងារ និងការរៀនសូត្រ គឺធ្វើឱ្យអ្នកបាត់បង់ឆន្ទះក្នុងការផ្លាស់ប្តូរទម្លាប់មិនល្អទាំងនេះ។ ទោះបីជាយ៉ាងណានេះក្តី ទម្រង់នៃការថែរក្សាស្បែកដ៏ល្អបំផុត គឺជាការផ្លាស់ប្តូរដ៏ឈប់ឈរ ពីរដូវកាលមួយទៅរដូវកាលមួយទៀត។ ជាពិសេស នៅពលសារពាង្គកាយរបស់អ្នក កំពុងមានការលូតលាស់ ដូច្នេះវានឹងធ្វើឱ្យស្បែករបស់អ្នក មានការផ្លាស់ប្តូរផងដែរ។ ហើយពេលខ្លះស្បែករបស់អ្នក ក៏ត្រូវបានរងផលប៉ះពាល់ដោយសារតែ ទម្លាប់មិនល្អរបស់អ្នកនេះឯង។ តើអ្នកនៅតែរក្សាទម្លាប់មិនល្អទាំងនេះតទៅទៀតឬ? ខាងក្រោមនេះគឺជាទម្លាប់អាក្រក់ចំនួន 5 ដែលអ្នកគួរជៀសវាង ដើម្បីមិនចង់ធ្វើឱ្យស្បែករបស់អ្នក ឆាប់ខូច ឬចាស់ជាងវ័យ៖
1. ការប្រើផលិតផល ថែរក្សាស្បែកជាច្រើនប្រភេទ ក្នុងពេលតែមួយ
នាពេលបច្ចុប្បន្ននេះ ការបង្ហាញរូបភាពផលិតផលថែក្សាសម្រស់ជាច្រើន នៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលទាំងនេះជាអ្នកបញ្ចុះបញ្ចូលឱ្យអ្នកធ្វើខុសឆ្គង ក្នុងការថែរក្សាស្បែករបស់អ្នក។ ដូច្នេះការប្រើផលិតផលថែរក្សាស្បែកជាច្រើនប្រភេទ ក្នុងពេលតែមួយ គឺជាកំហុសដ៏ធំបំផុត ដែលអ្នកគួរជៀសវាងដាច់ខាត។

2. ការប្រើផលិតផល ដែលមានសារធាតុ Exfoliate ច្រើនហួសហេតុពេក
សម្រាប់សារធាតុ Exfoliate អាចជួយថែរក្សាស្បែក ឱ្យមានជាតិសំណើម ស្រស់ថ្លា និងស។ ប៉ុន្តែការប្រើសារធាតុនេះច្រើនហួសហេតុពេក ក៏នឹងធ្វើឱ្យស្បែករបស់អ្នកឡើង ជាតិខ្លាញ់ច្រើន និងធ្វើឱ្យរន្ធញើសរីកធំជាងមុនផងដែរ។

3. ការលាបផលិតផល ខុសលំដាប់លំដោយ
ជាធម្មតាផលិតផលថែរក្សាស្បែកនីមួយៗ តែងតែមានភ្ជាប់ជាមួយនឹងក្រដាសណែនាំ សម្រាប់ការប្រើប្រាស់ ដូច្នេះមុនពេលអ្នកប្រើប្រាស់ អ្នកត្រូវអានឱ្យយល់នូវសេចក្តីណែនាំរបស់ផលិតផលទំាងអស់ ឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជៀសវាងការប្រើខុសពេលវេលា និងលំដាប់លំដោយនៃផលិតផលទាំងនោះផងដែរ។

4. ការប្រើប្រាស់ផលិតផលខុស
នៅពេលអ្នកមានវ័យកាន់តែចាស់ ស្បែករបស់អ្នកក៏មានភាពប្រែប្រួល ការប្រើប្រាស់ផលិតផលខុស ពីស្បែក គឺធ្វើឱ្យស្បែក រងការប៉ះពាល់ដ៏ធ្ងន់ធ្ងរ។ ហេតុនេះអ្នកត្រូវស្វែងយល់អំពី ស្បែករបស់ខ្លួនឱ្យច្បាស់លាស់ មុននឹងទិញផលិតផលថែរក្សាស្បែកមកប្រើប្រាស់។

5. ការតុបតែងមុខ ដោយប្រើជក់កខ្វក់
ជក់ផាត់មុខ គឺជារបស់សំខាន់បំផុតក្នុងការផាត់មុខ។ ប្រសិនបើជក់ផាត់មុខរបស់អ្នកកខ្វក់ហើយ វានឹងក្លាយជាកន្លែងដ៏ល្អបំផុតសម្រាប់ការលូតលាស់នៃបាក់តេរីផ្សេងៗ ដែលអាចធ្វើឱ្យស្បែកមុខរបស់អ្នក ខូច បាន។ ដូច្នេះ អ្នកត្រូវឧស្សាហ៍លាងសម្អាតជក់ផាត់មុខ ឱ្យបានញឹកញាប់ ដើម្បីជៀសវាងបញ្ហាស្បែកទាំងអស់៕

ប្រភព: foodmatters ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

ពេលខ្វះជាតិទឹក គួរទទួលទានអាហារ បែបណា?

ដោយ: ស៊ីវងីម 12 AM, Monday, 11 May, 2015

ជាតិ​ទឹក មាន​សារៈសំខាន់ខ្លាំង​ណាស់ ​ដល់​សុខភាព និងសម្រស់របស់​យើង​។ កោសិកា​ទាំងអស់​នៅក្នុង​រាងកាយ​ត្រូវការ​ទឹក ដើម្បី​ដំណើរការ​បាន​ត្រឹមត្រូវ​។ ប្រស...

អត្ថប្រយោជន៍ នៃការទទួលទានខ្លាញ់ត្រី ជារៀងរាល់ថ្ងៃ

ដោយ: ដួងច័ន្ទ 9 PM, Friday, 05 Jan, 2018

ផលិតផលអាហារជាច្រើនរាប់ពាន់មុខ ដែលមានវត្តមាននៅក្នុងទីផ្សារបច្ចុប្បន្ន សន្យាផ្តល់ឱ្យអ្នកនូវ សុខភាពរឹងមាំ ប៉ុន្តែមានតែផលិតផលមួយចំនួនតូចប៉ុណ្ណោះ ដែលផ្ត...

តើយើងអាចប្រើប្រាស់ផលិតផល ខាត់មុខលើត្របកផ្នែកបានទេ?

ដោយ: ដួងច័ន្ទ 8 PM, Monday, 01 May, 2017

ត្របកភ្នែក អ្នកមានសភាពខ្មៅជាំមែនទេ? តើអ្នកគួរថែរក្សាវាដូចម្តេច? តើអ្នកអាចប្រើការដុសខាត់ លើត្របកភ្នែក ហើយធ្វើការម៉ាស្សា ដូចដែលអ្នកធ្វើលើស្បែកមុខ ដើម...

អ្នកម្តាយមានគភ៌ និងការទទួលទានខ្លាញ់ត្រី

ដោយ: វិរីយា៉ 10 PM, Tuesday, 29 Mar, 2016

Fish Oil ឬខ្លាញ់ត្រី បានមកពីខ្លាញ់របស់ត្រី ដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ ក្រុមអូមេហ្កា3 (Omega-3) និងជាតិ​ខ្លាញ់ប្រភេទកូលេស្តេរ៉ូល និងត្រៃគ្លីស៊ើរ៉ាយត...

Tomnerb.Com - YouTube Channel