ចូលចិត្តទំនើប

ការណែនាំទាំង 10 នេះចម្លែកបន្តិចមែន តែផ្តល់ឱ្យ អ្នកមានសុខភាពល្អ ដែលនឹកស្មានមិនដល់!!!

ដោយ: ភារុន 8 AM, Thursday, 18 Apr, 2019

សព្វថ្ងៃនេះ មានវិធីសាស្រ្តជាច្រើន ដែលអ្នកប្រហែលជាធ្លាប់បានដឹង ដើម្បីជួយកែលម្អសុខភាពរបស់អ្នក ឱ្យបានល្អប្រសើរឡើងជារៀងរាល់ថ្ងៃដូចជា ការញុំាអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ សម្រកទម្ងន់ប្រសិនបើអ្នកលើសទម្ងន់ ហាត់ប្រាណទៀងទាត់ គេងឱ្យបានគ្រប់គ្រាន់ និងញុំាទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃ…ជាដើម។ ទោះបីជាយ៉ាងណា ក៏នៅមានការណែនាំមួយចំនួន ដែលអ្នកប្រហែលជាមិនទាន់ជឿ ខណៈពេលអ្នកបានអានអត្ថបទនេះជាលើកដំបូង។ ប៉ុន្តែគន្លឹះសុខភាពទាំង 10 ដ៏ចម្លែកនេះ ដែលយើងបានណែនាំនេះ គឺពិតជាមានប្រសិទ្ធភាពខ្ពស់ចំពោះសុខភាពពិតប្រាកដមែន។ ចង់ដឹងថា មានអ្វីខ្លះ? សូមអានអត្ថបទខាងក្រោមនេះ៖
1. ហាត់ប្រាណ នៅពេលអ្នកអស់កម្លាំង
បន្ទាប់ពីអ្នកបានធ្វើការអស់រយៈពេលមួយថ្ងៃពេញ ទំនងជាអ្នកមានការហត់នឿយហើយ ប៉ុន្តែយើងសូមណែនាំឱ្យអ្នកហាត់ប្រាណ វាស្តាប់ទៅដូចជាមិនទំនង តែវាពិតជាមានប្រយោជន៍ដល់សុខភាពរបស់អ្នក។ តាមពិតការហាត់ប្រាណនេះ គឺជាសកម្មភាពរាងកាយ ដែលអាចផ្តល់ថាមពលដល់អ្នក បានក្នុងអំឡុងពេលអ្នកកំពុងអស់កម្លាំង។ យោងទៅតាមការស្រាវជ្រាវមួយបានបង្ហាញថា ការធ្វើលំហាត់ប្រាណកម្រិតអប្បបរមារយៈពេលប្រហែល 30នាទី អាចជួយកាត់បន្ថយភាពអស់កម្លាំង និងធ្វើឱ្យអ្នកមានអារម្មណ៍ល្អប្រសើរឡើងវិញបាន។

2. ព្យាយាមសរសេរអក្សរដោយដៃ ដើម្បីធ្វើសកម្មភាពខួរក្បាល

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ទោះបីជាការវាយឯកសារបញ្ចូលក្នុងកុំព្យូទ័រ គឺតែងតែសម្រេចជោគជ័យបានរហ័ស និងងាយស្រួល ជាងការសរសេរដោយដៃផ្ទាល់ក៏ពិតមែន ប៉ុន្តែអ្នកឯកទេស បានស្នើរឡើងថា ដើម្បីរៀនអ្វីមួយ ដែលចាំបាច់ អ្នកត្រូវព្យាយាមកត់សម្គាល់ ដោយការសរសេរដោយដៃរបស់អ្នកផ្ទាល់ ព្រោះនៅពេលអ្នកអានអត្ថបទសរសេរដោយដៃនេះ នឹងធ្វើឱ្យអ្នកចងចាំមេរៀននោះបានល្អប្រសើរ។

3. ចង់បង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរ ត្រូវចំណាយពេលតិចតួច ជាមួយគ្នា

ការចំណាយពេលវេលា កាន់តែច្រើនឡើងសម្រាប់ខ្លួនឯងដូចជា៖ ការធ្វើសមាធិ ដើរលេងម្នាក់ឯង អង្គុយញុំាកាហ្វេនៅក្នុងហាងកាហ្វេតែម្នាក់ឯង និងដើរទិញសម្លៀកបំពាក់ដែលខ្លួនស្រឡាញ់តែម្នាក់ឯង…ជាដើម នឹងធ្វើឱ្យអ្នកមានឱកាសច្រើនដើម្បីគិតពិចារណា និងស្គាល់ពីខ្លួនឯងកាន់តែច្បាស់ជាងមុន។

4. កុំញុំាភេសជ្ជៈកាបូអ៊ីដ្រាត ប្រសិនបើអ្នកចង់បញ្ចុះទម្ងន់

ក្រុមអ្នកស្រាវជ្រាវនៅឯសកលវិទ្យាល័យ Texas បានបង្ហាញថា ទំហំចង្កេះរបស់អ្នកញុំាភេសជ្ជៈ ដែលមាន Diet សូដា ក្នុងអំឡុងពេល 10ឆ្នាំ នឹងកើនឡើង 70% ច្រើនជាង អ្នកដែលមិនញុំាភេសជ្ជៈសូដាទាល់តែសោះ។ ម្យ៉ាងទៀតក៏មានក្រុមអ្នកស្រាវជ្រាវមួយផ្សេងទៀត ក៏បានបង្ហាញថាមនុស្សពេញវ័យ លើសទម្ងន់ និងធាត់ គឺមកពីការញុំាភេសជ្ជៈ Diet សូដា ជាមួយនឹងអាហារជារៀងរាល់ថ្ងៃ គឺទទួលបានជាតិកាឡូរីខ្ពស់ ច្រើនជាងអ្នកញុំាភេសជ្ជៈសូដាធម្មតា។

5. ញុំាភេសជ្ជៈក្តៅៗ នៅអំឡុងអាកាសធាតុក្តៅ
ការសិក្សាចំនួនពីរនាពេលថ្មីៗនេះ បានបង្ហាញថា ការពិតការញុំាកាហ្វេក្តៅៗ អាចធ្វើឱ្យមនុស្សមានអារម្មណ៍ត្រជាក់ ជាងញុំាកាហ្វេត្រជាក់ ឧទាហរណ៍៖ នៅក្នុងវប្បធម៌ឥណ្ឌា ការញុំាភេសជ្ជៈក្តៅៗនៅអំឡុងពេលថ្ងៃក្តៅ គឺជាបទដ្ឋានមួយដ៏ល្អ ដើម្បីធ្វើឱ្យរាងកាយត្រជាក់។ ដោយសារខណៈពេលអ្នកកំពុងញុំាភេសជ្ជៈអ្វីមួយក្តៅៗ នោះរាងកាយរបស់អ្នក នឹងវាយតម្លៃទៅលើការផ្លាស់ប្តូរស៊ីតុណ្ហភាព ដូច្នេះវានឹងនាំឱ្យអ្នកបែកញើស ហើយញើស ដែលចេញពីរាងកាយរបស់អ្នកនេះ នឹងប្រែក្លាយជាញើសត្រជាក់។

6. ជៀសវាងញុំាភេសជ្ជៈប៉ូវកម្លាំង ខណៈពេលអ្នកកំពុងអស់កម្លាំង

យោងទៅតាមអ្នកវិទ្យាសាស្ត្រ ភេសជ្ជៈប៉ូវកម្លាំងមានជាតិកាហ្វេអ៊ីនច្រើនជាងកាហ្វេធម្មតារហូតដល់ 5 ដង។ ម្យ៉ាងទៀត ភេសជ្ជៈប៉ូវកម្លាំងទាំងនេះ ត្រឹមតែផ្តល់ថាមពលឱ្យអ្នកក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែវាបែរជាផ្តល់ផលប៉ះពាល់ដល់សរសៃប្រសាទ និងធ្វើឱ្យជីពចររបស់អ្នកដើរលឿនជាងធម្មតាទៅវិញនោះទេ។ លើសពីនេះភេសជ្ជៈប៉ូវកម្លាំងទាំងនេះ ក៏មានជាតិស្ករច្រើន ដែលអាចធ្វើឱ្យអ្នកកើនឡើងនូវបរិមាណជាតិស្ករនៅក្នុងឈាមផងដែរ។

7. ស្លៀកសម្លៀកបំពាក់ទំហំតូច ខណៈពេលអ្នកឡើងទម្ងន់

មានការពិសោធន៍មួយ ធ្វើទៅលើស្រ្តី ពីរនាក់មានទម្ងន់ប្រហែល 68 គីឡូក្រាម ដោយសាកល្បងឱ្យពួកគេស្លៀកសម្លៀកបំពាក់ដែលមានទំហំតូច។ ស្រ្តីម្នាក់ ដែលកំពុងធ្វើការងារច្រើន ខណៈពេលដែលស្រ្តីម្នាក់ទៀតមិនធ្វើការងារអ្វីសោះ ហើយ រយៈពេលយូរទៅៗ ដែលជាលទ្ធផលស្រ្តី ដែលហ្វឹកហាត់កាយសម្បទាបានគ្រប់គ្រាន់ គឺអាចស្លៀកសម្លៀកបំពាក់ទំហំតូចនេះសមល្មម នោះគឺដោយសារតែសាច់ដុំរបស់គាត់ ចាប់ផ្តើមកើនឡើងច្រើនជាងជាតិខ្លាញ់នៅក្នុងរាងកាយ ទោះបីជាមានទម្ងន់ដូចគ្នាក្តី។

8. ញុំាអាហារច្រើន ដើម្បីញុំាតិច

ការញុំាអាហារ ដែលមានជាតិប្រូតេអ៊ីនដូចជា ប៊ឺសណ្តែកដី ផ្លែប៉ោម និងឈីស ដែលពួកវាសុទ្ធតែមានជាតិកាឡូរីខ្ពស់ ទោះបីជាយ៉ាងនេះក៏ដោយ ក៏ជាតិប្រូតេអ៊ីន និងជាតិខ្លាញ់ល្អនៅក្នុងអាហារទាំងនេះ ជួយធ្វើឱ្យអារម្មណ៍របស់អ្នកឆាប់ឆ្អែត បានយូរជាងធម្មតា ដូច្នេះទីបំផុតនឹងធ្វើឱ្យញុំាអាហារតិចជាងមុន។

9. ប្រសិនបើអ្នកចង់បានធ្មេញមានសុខភាពល្អ មិនត្រូវដុសធ្មេញភ្លាមៗ នៅរាល់ពេលដែលអ្នកញុំាអាហាររួច

កុំដុសធ្មេញភ្លាមៗបន្ទាប់ពីញុំាអាហាររួច ឬបន្ទាប់ពីអ្នកញុំាភេសជ្ជៈអ្វីមួយរួច ជាពិសេសប្រសិនបើអាហារទាំងនេះមានជាតិអាស៊ីត ដែលជាតិអាស៊ីតនេះ ត្រូវបានរកឃើញនៅក្នុងផ្លែក្រូច ភេសជ្ជៈ Sports Drink ប៉េងប៉ោះ ឬទឹកសូដា ដែលទាំងនេះអាចជួយធ្វើឱ្យធ្មេញរបស់អ្នកមានសុខភាពល្អបាន។ ដូច្នេះជាការប្រសើរ អ្នកគួររង់ចាំប្រហែលជា 2-3នាទី បន្ទាប់មកចាំដុសធ្មេញ។

10. ប្រសិនបើអ្នកញុំាកាហ្វេ អ្នកនឹងគេងលក់ស្រួល

អ្នកវិទ្យាសាស្រ្តជនជាតិជប៉ុនមួយក្រុម បានធ្វើការសិក្សាពិសោធន៍ពី «វិធីដែលជួយបង្កើន ការគេងថ្ងៃ ឱ្យបានរយៈពេលខ្លី»។ ដូច្នេះជាលទ្ធផលបានបង្ហាញថា អ្នកចូលរួមដែលបានផឹកកាហ្វេមួយពែងមុនគេងថ្ងៃ ទំនងជាគេងលក់បានស្រួល និងអាចក្រោកពីគេងវិញរហ័ស (បន្ទាប់ពីរយៈពេល20នាទី) លើសពីនេះ ពួកគេទាំងនេះ ក៏នៅតែមានអារម្មណ៍ល្អហាក់ដូចជាគេងបានច្រើនម៉ោង ជាជាងអ្នកដែលមិនបានញុំាកាហ្វេមុនគេងថ្ងៃ។

ប្រភព: wonderslist ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ដើមី្ប ធ្មេញ របស់អ្នករឹងមាំ និងរស់រានបានយូរ

ដោយ: ចរិយា 10 PM, Thursday, 29 Dec, 2016

សូមអ្នកមើលថែធ្មេញរបស់អ្នកផង ព្រោះវាក៏ជាអវៈយវៈសំខាន់មួយដែរ។ មិនតែប៉ុណ្ណោះ ធ្មេញមានឥទ្ធិពល ចំពោះសម្រស់ បើគ្មានធ្មេញ អ្នកប្រៀបដូចជា តាចាស់ ឬយាយចាស់។ ក...

សូមប្រយ័ត្ន! ការមានកូនដោយអចេតនា អាចកើតចំពោះស្ត្រីគ្រប់រូប

ដោយ: រីកា 6 PM, Wednesday, 30 Mar, 2016

តាម​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​ បាន​ប្រាប់​ឱ្យដឹងថា ស្ទើរតែ​ពាក់កណ្តាល​នៃ​ស្ត្រី ​នៅ​សហរដ្ឋអាមេរិក​មាន​ផ្ទៃពោះ​ដោយ​មិនបាន​ត្រៀម​ទុក ហើយ​មួយចំណែក...

តោះ! មកដឹង 8 តិចនិចដ៏មានប្រសិទ្ធភាព ក្នុងការបញ្ឈប់អារម្មណ៍វិលមុខ ក្នុងរយៈពេល 5 នាទី

ដោយ: ភារុន 9 AM, Monday, 08 Jul, 2019

នៅពេលពិភពលោកនៅជុំវិញអ្នក ត្រូវបានបង្វិលជាប់ជានិច្ច នោះនឹងធ្វើជីវិតរបស់អ្នកមានការពិបាក ឧទាហរណ៍៖ អ្នកមិនអាចបើកបរ មិនអាចធ្វើការ និងមិនអាចដើរបានឡើយ រហូ...

វិធីបំបាត់មុន និងស្នាមលើផ្ទៃមុខដោយវិធីធម្មជាតិ

ដោយ: ស៊ីវងីម 9 AM, Saturday, 29 Sep, 2018

មុន និងស្នាម ដែលបន្សល់ទុកក្រោយកើតមុនគឺជាក្តីកង្វល់របស់ស្ត្រីមួយភាគធំ ប៉ុន្តែយើងចង់ធ្វើឱ្យមានការផ្លាស់ប្តូរពីកង្វល់របស់មនុស្សភាគច្រើនឱ្យនៅត្រឹមមនុស្...

Tomnerb.Com - YouTube Channel