ចូលចិត្តទំនើប

អាហារ 10 យ៉ាងដែលធ្វើឲ្យស្បែកស្អាត

ដោយ: ភារុន 9 AM, Wednesday, 16 Jan, 2019

មនុស្សនៅទូទាំងពិភពលោកបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅលើផលិតផលថែរក្សាសម្រស់ជារៀងរាល់ឆ្នាំ។ តាមពិតទៅការថែរក្សាសម្រស់មិនចាំបាច់ទាល់តែអ្នកទិញផលិតផលគ្រឿងសម្អាងថ្លៃៗមកប្រើក៏បានដែរ ដោយគ្រាន់តែអ្នកមានទម្លាប់ក្នុងការរស់នៅល្អដូចជា ការហាត់ប្រាណទៀតទាត់ ការគេងគ្រប់គ្រាន់ ផឹកទឹក1.5 លីត្រក្នុងមួយថ្ងៃ និង របបអាហារបានត្រឹមត្រូវ ទាំងនេះនឹងធ្វើឲ្យអ្នកមានសម្រស់ស្អាតចេញពីខាងក្នុងខ្លួនមក។ បន្ថែមពីលើទម្លាប់ទាំងនេះក៏មានអាហារ 10 យ៉ាងដែលធ្វើឲ្យស្បែករបស់អ្នកមានសុខភាពល្អ និង មានសម្រស់កាន់តែស្អាត ដែលមានដូចខាងក្រោម៖
1. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិគឺជាប្រភពដ៏ល្អបំផុតសម្រាប់សារធាតុប្រឆាំងអុកស៊ីតកម្ម Rutin និង ជួយការពារពីការរលាក និង ខូចស្បែកផ្សេងៗ។ លើសពីនេះវាមានវីតាមីន B និង សារធាតុ Biotin ជួយកោសិកាក្នុងការផលិតជាតិខ្លាញ់ក្នុងស្បែក ។ ប្រសិនបើអ្នកមិនមានសារធាតុ Biotin នៅក្នុងខ្លួនទេនោះស្បែករបស់អ្នកនឹងក្លាយជាស្ងួត និង បែកស្រកា។

2. ទឹកដោះ ពពែ
ទឹកដោះពពែ ក៏ជាថ្នាំសម្រាប់បំប៉នស្បែកផងដែរ។ ភាគច្រើគេយកវាទៅធ្វើជាសាប៊ូដុសខ្លួន និង សាប៊ូលាងមុខពីព្រោះវាមានជាតិអាស៊ីត Lactic, Exfoliant ធម្មជាតិ, វីតាមីន A និង E ជាដើម ដើម្បីធ្វើឲ្យស្បែកមានជាតិសំណើម និង រក្សាសំណើមក្នុងស្បែកថែមទៀត។

3. គ្រាប់ផ្លែឈើ (ស្វាយច័ន្ទទី អាល់ម៉ុង កៅឡាក់ និង សណ្តែកដី…)
នៅក្នុងគ្រាប់ផ្លែឈើសម្បូរដោយវីតាមីនជាច្រើន ជាពិសេសគ្រាប់អាល់ម៉ុងសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និង វីតាមីន E ជួយការពារមិនឲ្យស្បែកឆាប់ចាស់ ហើយជាពិសេសការពារស្បែកពីការខូចខាតដោយសារពន្លឺព្រះអាទិត្យ ។
4. ប៊ឺពណ៌ ស
ប្រសិនបើចង់បំបាត់ស្នាមនៅត្រង់ចំណុចណាមួយអ្នកគួរប្រើ ប៊ឺពណ៌ស លើសពីនេះវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និង ប្រឆាំងនឹងការរលាកពីបាក់តេរី ព្រមទាំងសម្បូរសារធាតុ Antimicrobial ផងដែរ។ ម្យ៉ាងទៀតវាមានជាតិអាស៊ីត Cinnamic សម្រាប់ជួយស្រូបយកកាំរស្មី UV ចេញពីក្នុងស្បែកនៅពេលអ្នកប្រើវា។

5. បន្លែពណ៌ ក្រហម និង បៃតង
បន្លែពណ៌ក្រហម និង បៃតង មានដូចជាប៉េងប៉ោះ ការ៉ុត និង ស្ពៃ ជាដើមសុទ្ធតែធ្វើឲ្យស្បែកមានសុខភាពល្អ ពីព្រោះបន្លែទាំងនេះសម្បូរទៅដោយសារធាតុ Beta-carotene ដែលងាយបម្លែងទៅជាវីតាមីន A និង សារធាតុប្រឆាំងអុក ស៊ីតកម្ម ដែលជម្រុះកោសិកាចាស់ៗចេញ និង ធ្វើឲ្យអ្នកក្មេងជាងវ័យ។
6. ទឹកដោះ អូដ
អ្នកតែងតែចូលចិត្តលាងសម្អាតខ្លួនជាមួយផលិតផលដែលធ្វើពីទឹកដោះគោ ពពែ ឬ ទឹកឃ្មុំ ពីព្រោះវាជួយឲ្យស្បែកអ្នកមានជាតិសំណើម ទន់ និង ស្រស់ថ្លា។ ប៉ុន្តែផលិតផលធ្វើពីទឹកដោះអូដក៏ល្អ សម្រាប់ជួយឲ្យស្បែកមានសំណើម និង ប្រឆាំងការរមាស់ដោយសារការរលាកផ្សេងៗផងដែរ។

7. ផ្លែក្រូចឆ្មាពណ៌លឿង
វីតាមីន C ដែលមានក្នុងក្រូចឆា្មពណ៌លឿងគឺជាធាតុផ្សំដ៏ល្អក្នុងការជួយថែរក្សាស្បែក វីតាមីននេះត្រូវបានគេផលិតឲ្យទៅជា Collagen ដើម្បីថែរក្សាសម្ផស្សឲ្យក្មេងជាងវ័យ។ ប៉ុន្តែប្រសិនបើដឹងដូច្នេះហើយ អ្នកចាំបាច់អីត្រូវទទួលទាន Collagen អ្នកគ្រាន់តែទទួលទានអាហារដែលជាតិក្រូចឆា្មពណ៌លឿងគឺកាន់តែប្រសើរ។

8. ស៊ុត
ស៊ុតគឺជាប្រភពវីតាមីន A និង សារធាតុ Biotin ដែលជាវីតាមីន B ដែលជួយឲ្យសុខភាពស្បែក និង ក្រចក មានសុខភាពល្អ។ ស៊ុតផ្នែកស មានប្រូតេអ៊ីន 40 មុខខុសៗគ្នា និង ជាតិទឹក ដែលជួយឲ្យស្បែកមានសំណើម។
9. អាហារសមុទ្រ
មនុស្សភាគច្រើនដឹងថាសាច់សត្វសមុទ្រពិតជាល្អសម្រាប់សុខភាព។ ដូចជា oyster និង ត្រី salmon គឺល្អសម្រាប់សុខភាពស្បែក។ វាសម្បូរទៅដោយជាតិស័ង្កសី និង អាស៊ីតខ្លាញ់ omega-3 អាចកាត់បន្ថយភាពស្ងួតរបស់ស្បែក និង ការរលាកពីខាងក្រៅ។ ជាពិសេស omega-3 ជួយឲ្យឈាមរត់បានស្រួល និង ជួយសម្រួលសរសៃរឈាមបេះដូងផងដែរ។

10. ទឹកឃ្មុំធម្មជាតិ
ទឹកឃ្មុំមិនថាអ្នកយកវាមកទទួលទាន ឬ ប្រើវាសម្រាប់លាបគឺល្អបំផុតសម្រាប់សុខភាពស្បែក លើសពីនេះទឹកឃ្មុំអាចយកទៅធ្វើជាម៉ាសមុខដើម្បីឲ្យស្បែកមុខមានសំណើម និង ភ្លឺរលោង។ វាមានគុណប្រយោជន៍ជួយប្រឆាំងបាក់តេរី និងអាចកម្ចាត់មុននៅលើមុខ និង រាងកាយផងដែរ។

ប្រភព: howstuffworks ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ឈឺជង្គង់ ត្រូវព្យាបាល ឱ្យបានទាន់ពេលវេលា

ដោយ: ដាលីស 7 PM, Monday, 13 Jul, 2015

អាការឈឺសន្លាក់ជង្គង់ អាចទុកថាជាជំងឺ ដែលបង្កមកនូវការពិបាកច្រើន ជាពិសេសទាក់ទងទៅនឹងសកម្មភាព​ប្រចាំ​ថ្ងៃ។ នៅពេលដែលជួបបញ្ហានេះភ្លាម អ្នកចាំបាច់ត្រូវតែស្...

សញ្ញា3យ៉ាងប្រាប់ថា អ្នកនឿយហត់ ខាងអារម្មណ៍ហើយ

ដោយ: រីកា 9 PM, Monday, 16 May, 2016

នឿយ​ល្វើយ​រ៉ាំរ៉ៃ អ្នក​អាច​កើត​សភាវ Burnout Syndrome ឬ​សភាវ​នឿយហត់​ខាង​អារម្មណ៍ គឺជា​អាការ​ដែល​ប្រទះឃើញ​ញឹកញាប់​ នៅលើ​មនុស្ស​ក្នុង​វ័យ​ធ្វើ​ការងារ ...

បន្ថូរបន្ថយ ភាពហត់នឿយ ដែលមិនអាចបំបាត់បានដោយការគេង

ដោយ: រីកា 11 PM, Sunday, 16 Aug, 2015

បន្ទាប់ពីបំពេញកិច្ចការងារផ្សេងៗ ពេញមួយថ្ងៃ ភាពហត់នឿយក៏ចូលមកដល់ មានអារម្មណ៍ថាពិតជាចង់គេង​សម្រាក​ឱ្យ​បាត់ហត់ខ្លាំងណាស់ ប៉ុន្តែអ្នកជឿទេថា ពេលខ្លះអារម្...

អត្ថប្រយោជន៍ដ៏អសា្ចរ្យទាំង 10 ពីមើមការ៉ុត ដែលអ្នកមិនធ្លាប់បានដឹង

ដោយ: ភារុន 8 AM, Tuesday, 12 Mar, 2019

ការ៉ុត ជាបន្លែមួយប្រភេទដែលពេញនិយម និងសម្បូរណាស់ដែរ ក្នុងប្រទេសកម្ពុជាយើង។ ហើយវាតែងត្រូវបានគេ យកមកចម្អិនជាស៊ុប ឬចម្អិនជាម្ហូបឆា និងបន្ថែមជាបន្លែឆៅ ន...

Tomnerb.Com - YouTube Channel