ចូលចិត្តទំនើប

អស់បារម្ភ រឿងក្លិនមាត់ សាកវិធីទាំង 4 នេះនឹងទទួលបាន លទ្ធផលជាទីគាប់ចិត្ត!

ដោយ: ភារុន 9 AM, Friday, 01 Mar, 2019

តាមស្ថិតិ មនុស្សទូទាំងពិភពលោកប្រមាណពី 5% ទៅ 60% កំពុងជួបប្រទះនឹងបញ្ហាក្លិនមាត់ បើទោះបីជាបានតមអាហារដែលមិនល្អដល់ក្លិនមាត់ក្តី។ ពេលខ្លះមនុស្សបានប្រើវិធី ញ៉ាំស្ករកៅស៊ូដើម្បីបំបាត់ក្លិនមាត់របស់ខ្លួន ប៉ុន្តែបើគ្មានស្ករកៅស៊ូទេ អ្នកអាចសាកវិធីខាងក្រោមនេះបាន។
1. ទទួលទានទឹក
បាក់តេរីដែលមាននៅក្នុងមាត់ បានបញ្ចេញនូវឧស្ម័នពុលជាច្រើន ដែលផ្តល់ក្លិនអាក្រក់ដល់មាត់។ ប្រសិនបើអ្នកញ៉ាំទឹកកាន់តែតិច នោះបញ្ហាក្លិនមាត់ក៏កាន់តែកើនឡើងផងដែរ ដូច្នេះអ្នកគួរតែទទួលទានទឹកឱ្យបានច្រើន ពិសេសនៅពេលស្ងួតមាត់។

2. ញ៉ាំជីអង្កាម
ការញ៉ាំជីអង្កាម មិនមែនសម្រាប់សម្អាតធ្មេញរបស់អ្នកនោះទេ ប៉ុន្តែវាជួយថែរក្សាក្លិនមាត់របស់អ្នក ឱ្យល្អប្រសើរ។ វិធីនេះពិតជាមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែបានតែរយៈពេលខ្លីតែប៉ុណ្ណោះ។

3. ញ៉ាំផ្លែប៉ោម
អ្នកគួរតែដាក់ផ្លែប៉ោមមួយផ្លែ តាមខ្លួនរបស់អ្នក នៅពេលដែលអ្នកចេញខាងក្រៅ។ អត្ថប្រយោជន៍នៃផ្លែប៉ោមមិនត្រឹមតែជួយបំបាត់ក្លិនមាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្អាតធ្មេញរបស់អ្នកថែមទៀត។

4. ក្រូចឆ្មារ
ក្រូចឆ្មារមិនត្រឹមតែជំនួយដល់សុខភាពតែមួយមុខប៉ុណ្ណោះទេ តែវាក៏មានប្រយោជន៍លើការកំចាត់ធ្មេញមិនល្អនៅក្នុងមាត់ផងដែរ ព្រោះថាសារធាតុដែលមានក្នុងក្រូចឆ្មារ នឹងសម្លាប់បាក់តេរីដែលធ្វើឱ្យមានក្លិនមាត់ បានយ៉ាងល្អ។ អ្នកគ្រាន់តែយកក្រូចឆ្មារ មួយចំណិចមកច្របាច់ចូលក្នុងទឹកមួយកែវ រួចទទួលទានជាការស្រេច។

ប្រភព: foodeatsafe ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

គេងយប់ ដោយមិនលុបលាងមុខ រឿងអាក្រក់ ៦ យ៉ាងនឹងកើតឡើង

ដោយ: ចរិយា 9 PM, Sunday, 08 Jan, 2017

ប្រសិនបើអ្នកតុបតែងមុខ ចេញទៅក្រៅ ហើយមកដល់ផ្ទះ រហូតដល់ពេលយប់ អ្នកនៅមិនលុបលាងម្សៅចេញទេ រួចចូលដំណេកទាំងមុខដូច្នេះ ព្រឹកស្អែកពេលអ្នកភ្ញាក់ពីដំណេក បញ្ហា ...

តើគួរជ្រើសរើសកង់ បែបណា ដើម្បីហាត់ប្រាណ?

ដោយ: ដាលីស 7 PM, Wednesday, 08 Jul, 2015

កង់ មិនត្រឹមតែជាយានជំនិះ ដែលធ្វើឲ្យអ្នកមានភាពរីករាយប៉ុណ្ណោះទេ តែថែមទាំងល្អដល់បរិស្ថានថែមទៀត។ ប្រសិនបើអ្នកមានបំណងរក្សាសុខភាពរបស់អ្នក ដោយការជិះកង់ ​(...

កំពូលផ្លែឈើ ដែលស្ត្រីមានគភ៌ មិនគួរខកខាន

ដោយ: រីកា 3 PM, Monday, 09 May, 2016

ក្នុងអំឡុងពេល​មានគភ៌ អ្នក​ម្តាយ​ត្រូវ​ថែបំប៉ន​រាងកាយ ​ឱ្យបាន​ច្រើនជាង​ប្រក្រតី ព្រោះ​សារធាតុ​អាហារផ្សេងៗ ដែល​ស្ត្រី​មានគភ៌​បានទទួល​នោះ​នឹង​ហុច​ផល​ទ...

3 វិធីងាយៗ ក្នុងការសង្កេតសញ្ញារោគចង្រៃដោយខ្លួនឯង

ដោយ: រីកា 1 PM, Tuesday, 10 May, 2016

ដោយ​ស្ថានភាព​បច្ចុប្បន្ន​ត្រូវ​ប្រឈម​ជាមួយ​ខ្យល់អាកាស​ពុល ដែល​ចាំតែ​ធ្វើបាប​សុខភាព​ទាំង​រាងកាយ និង​ផ្លូវចិត្ត រហូត​នាំទៅរក​សភាព​រាងកាយ​ដែល​ធ្លាក់ចុ...

Tomnerb.Com - YouTube Channel