ចូលចិត្តទំនើប

តោះ! មកស្គាល់ អាហារដ៏គ្រោះថ្នាក់បំផុតទាំង 7 ដែលប៉ះពាល់ដល់ខួរក្បាលរបស់មនុស្ស

ដោយ: ភារុន 8 AM, Wednesday, 12 Jun, 2019

ខួរក្បាលរបស់មនុស្ស គឺជាសរីរាង្គដ៏សំខាន់បំផុតនៃរាងកាយរបស់មនុស្ស។ ដូច្នេះ ប្រាកដណាស់ថា សរីរាង្គផ្សេងទៀតជាច្រើនរបស់មនុស្សនឹងមិនអាចរស់បានទេ ប្រសិនបើយើងមិនបានប្រើប្រាស់ពួកវា ដោយទទួលការគ្រប់គ្រងពីខួរក្បាលទាំងស្រុងនោះ។ មិនត្រឹមតែធ្វើឱ្យបេះដូងលោត សួតដកដង្ហើម ចេះគិតគូរ និងចេះមានអារម្មណ៍ប៉ុណ្ណោះទេ ថែមទាំង ធ្វើឱ្យសរីរាង្គផ្សេងៗទៀត គឺត្រូវបំពេញភារកិច្ចទៅតាមមុខងាររបស់វារៀងៗខ្លួន។ ដូច្នេះ ដើម្បីរក្សាសរីរាង្គដ៏សំខាន់នេះ ឱ្យមានសុខភាពល្អ នោះគឺមានតែការទទួលបាននូវអាហារូបត្ថម្ភដ៏ត្រឹមត្រូវ និងគ្រប់គ្រាន់នោះទេ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើអ្នកញុំាអាហារ ដ៏អាក្រក់បំផុតទាំង 7 នេះ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលរបស់អ្នកយ៉ាងធ្ងន់ធ្ងរ ដែលអ្នកមិនគួរមើលរំលងឡើយ៖
1. អាហារបំលែង ពីជាតិខ្លាញ់
ថ្វីត្បិតតែ មិនមែនជាតិខ្លាញ់ទាំងអស់ សុទ្ធតែអាក្រក់ទាំងអស់ក៏ពិតមែន ប៉ុន្តែវាក៏នៅតែមានឥទ្ធិពលអាក្រក់ទៅដល់ខួរក្បាលរបស់អ្នកផងដែរ។ ជាតិខ្លាញ់ ដែលមាននៅក្នុងនំកញ្ចប់ អាហារកំប៉ុង និងភេសជ្ជៈ ដែលមានជាតិគ្រីម គឺសុទ្ធតែបង្កហានីភ័យខ្ពស់ ដែលធ្វើឱ្យអ្នកកើតជម្ងឺ Alzheimer និងជម្ងឺវង្វេង (Dementia)…។ ដោយយោងទៅតាមការសិក្សាបានបង្ហាញថា ជាតិខ្លាញ់ខ្ពស់ អាចនាំឱ្យអ្នកមានការថមថយនូវការយល់ដឹង ថាមពលនៅក្នុងខួរក្បាលធ្លាក់ចុះ និងការចុះខ្សោយនៃការចងចាំកម្រិតខ្ពស់។

2. ភេសជ្ជៈមានជាតិស្ករខ្ពស់
ភេសជ្ជៈមានជាតិស្ករខ្ពស់ដូចជា ភេសជ្ជៈសូដា ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈកីឡា (Sports Drink) សូម្បីតែទឹកផ្លែឈើកំប៉ុង គឺសុទ្ធតែជាភេសជ្ជៈ ដែលមានជាតិស្ករខ្ពស់ទាំងអស់។ ការទទួលទានភេសជ្ជៈមានជាតិស្ករខ្ពស់ជាទៀងទាត់ អាច បណ្តាលឱ្យរាងកាយមានបញ្ហាដូចជា៖ ជម្ងឺទឹកនោមផ្អែមប្រភេទទី 2, សម្ពាធឈាមឡើងខ្ពស់, ឡើងជាតិកូលេសស្តេរ៉ូលខ្ពស់, និងជម្ងឺ Alzheimer ឬជម្ងឺរង្វេង (Dementia)…ជាដើម។ ការសិក្សាបានបង្ហាញថា ជាតិស្ករខ្ពស់ក៏អាចកាត់បន្ថយសមត្ថភាពនៃការចងចាំ និងធ្វើឱ្យមានការកើនឡើងនៃការរលាកកោសិកាសរសៃប្រសាទនៅក្នុងខួរក្បាលផងដែរ ដែលជៈឥទ្ធិពលអវិជ្ជមានទៅដល់មុខងារខួរក្បាលទាំងអស់។

3. អាហារ ចម្រាញ់ពីជាតិកាបូអ៊ីដ្រាត
អាហារ ចម្រាញ់ពីជាតិកាបូអ៊ីដ្រាត គឺជាផលិតផលអាហារ ដែលធ្វើពីគ្រាប់ធញ្ញជាតិ យកមកកែច្នៃដូចជា នំបុ័ង ឬម៉្សៅសម្រាប់ធ្វើនំផ្សេងៗ…ជាដើម។ ប្រសិនបើអ្នកញុំាអាហារបែបនេះជាញឹកញាប់ វានឹងធ្វើឱ្យខួរក្បាលរបស់អ្នក មានការថយចុះនូវការចងចាំ និងរលាកសរសៃប្រសាទខួរក្បាល ដែលអាចវិវត្តន៍ទៅជាជម្ងឺវង្វេង (Dementia) ធ្ងន់ធ្ងរ។

4. អាហារ ប្រភេទវេចខ្ចប់
អាហារវេចខ្ចប់ ត្រូវបានដកចេញនូវអាហារូបត្ថម្ភដ៏សំខាន់ៗ ពីអាហារទាំងមូល ហើយជំនួសដោយជាតិស្ករ ខ្លាញ់ និងអំបិលដាក់បញ្ចូលទៅវិញ។ ម្យ៉ាងទៀត របបអាហារទាំងនេះ ក៏ត្រូវបានគេហៅថា អាហារលោកខាងលិច ដែលពឹងផ្អែកទៅលើភាពងាយស្រួលចម្អិន និងប្រភេទអាហារ Fast Food ជាជាងអាហារ ដែលបានចម្អិននៅផ្ទះ ដោយប្រើប្រាស់រយៈពេលយូរ។ ប៉ុន្តែ ដោយសារតែភាពមមាញឹកនឹងការងារ ទើបធ្វើឱ្យមនុស្សមួយចំនួនគ្មានពេលវេលា ក្នុងការចម្អិនអាហារសុខភាពសម្រាប់ញុំាជារៀងរាល់ថ្ងៃនោះ។ ប៉ុន្តែតើអ្នកមានដឹងដែរឬទេថា អាហារទាំងនេះពិតជាប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដល់ខួរក្បាលរបស់អ្នក? ពីព្រោះអាហារលោកខាងលិច គឺមានភាពល្បីល្បាញ ក្នុងការបង្ករឱ្យសរីរាង្គសំខាន់ៗនៃរាងកាយរបស់មនុស្ស ត្រូវបានហ៊ុំព័ទ្ធដោយជាតិខ្លាញ់ ជាលទ្ធផល គឺធ្វើឱ្យកោសិកាខួរក្បាលរបស់អ្នក ត្រូវបានបំផ្លាញ ព្រមទាំងធ្វើឱ្យបរិមាណនៃខួរក្បាលរបស់អ្នកថយចុះ ដែលអាចបណ្តាលឱ្យមានការរំខាន ដល់ប្រព័ន្ធឈាមរត់នៅក្នុងខួរក្បាលផង និងបំផ្លាញភ្នាសដែលទទួលខុសត្រូវក្នុងការ ការពារខួរក្បាលពីសារធាតុបង្កគ្រោះថ្នាក់ផ្សេងៗផងដែរ។

5. គ្រឿងស្រវឹង
វាគ្មានអ្វី ដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលគ្រឿងស្រវឹង អាចបង្កគ្រោះថ្នាក់ដល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរនោះ។ តាមរយៈការសិក្សាបានបង្ហាញថា អ្នកផឹកគ្រឿងស្រវឹងញឹកញាប់ នឹងធ្វើឱ្យខួរក្បាលរបស់អ្នកមានការចុះខ្សោយខ្លាំង ព្រមទាំងរំខានដល់សរសៃប្រសាទខួរក្បាលផងដែរ។ លើសពីនេះ ជាតិអាល់កុល ក៏ធ្វើឱ្យខួរក្បាលរបស់អ្នកកង្វះវីតាមីន B1 ដែលអាចនាំឱ្យអ្នកមានជម្ងឺ Korsakoff ដែលជាជម្ងឺម្យ៉ាង ទៅបំផ្លាញខួរក្បាលរបស់អ្នករហូតធ្វើឱ្យអ្នកបាត់បង់ការចងចាំ, ភាន់ច្រឡំ, ការយល់ដឹងធ្លាក់ចុះ និងធ្វើឱ្យចក្ខុវិញ្ញាណរបស់អ្នកចុះខ្សោយថែមទៀត។

6. សាច់ត្រី ដែលមានជាតិបារតខ្ពស់
ត្រី ដែលមានជាតិបារតខ្ពស់ គឺអាចចាត់ទុកថា ជាត្រីដែលមានជាតិពុលផងដែរ ប្រសិនបើអ្នកបានញុំាសាច់ត្រីប្រភេទនេះ ជាញឹកញាប់ នោះជាតិបារត ដែលមាននៅក្នុងសាច់ត្រីទាំងនេះ នឹងនៅតែរក្សាទុកនៅក្នុងជាលិការបស់រាងកាយអ្នក ដល់ពេលយូរៗទៅ វាកកើតជាកម្រិតមួយ ដែលវាអាចទៅបំផ្លាញសរសៃប្រសាទខួរក្បាលរបស់អ្នកបានទាំងស្រុង។

7. ស្ករសិប្បនិម្មិត (Aspartame)
យោងទៅតាមការស្រាវជ្រាវមួយ បានបង្ហាញថាអ្នកដែលទទួលទានភេសជ្ជៈ និងញុំាអាហារ ដែលបានដាក់បន្ថែមស្ករ សិប្បនិម្មិតច្រើន ជាងស្ករធម្មជាតិ នឹងធ្វើឱ្យមានការកើនឡើង ហានីភ័យនៃជម្ងឺវង្វេង (Dementia) ឬជម្ងឺដាច់សរសៃឈាម ខួរក្បាល។ ម្យ៉ាងទៀត FDA បាននិយាយថា ស្ករសិប្បនិម្មិត (Aspartame) មានសុវត្ថិភាព ប៉ុន្តែផលិតផលទាំងនេះ ក៏តម្រូវឱ្យបិទស្លាកសញ្ញាព្រមាន ដែលមានបញ្ជាក់កម្រិតសារធាតុគ្រោះថ្នាក់ និងមិនគ្រោះថ្នាក់ផងដែរ៕

ប្រភព: organicwelcome ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ឈឺចាប់ដោយសារ ស្ងួតមាត់មែនទេ? ទីនេះមានវិធី 7 យ៉ាងនេះ អាចជួយអុ្នកបាន!

ដោយ: ភារុន 9 AM, Saturday, 16 Mar, 2019

គ្មាននរណាម្នាក់គិតថា ស្ងួតមាត់ គឺជាបញ្ហាទេ រហូតដល់អ្នកកត់សម្គាល់ឃើញថា អ្នកចាប់ផ្តើមមានការឈឺចាប់ និងកង្វះទឹកមាត់នៅក្នុងមាត់…ជាដើម។ ឈ្មោះនៃបញ្ហ...

គន្លឹះថែរក្សាស្បែកងាយៗ ដែលគ្រូពេទ្រជំនាញខាងថែរក្សាស្បែក មិនចង់ឱ្យអ្នកដឹង

ដោយ: ភារុន 9 AM, Tuesday, 29 Jan, 2019

គ្រូពេទ្រជំនាញខាងថែរក្សាស្បែក តែងណែនាំឱ្យអ្នកប្រើផលិផលនានា ដែលធ្វើឱ្យស្បែកស្អាត និងមានសុខភាពល្អ ប៉ុន្តែពួកគេប្រហែលជាមិនបានណែនាំអ្នក នូវគន្លឹះថែរក្ស...

យោងទៅតាមការសិក្សាមួយ! សម្រក់ទឹកភ្នែក សម្រាប់មនុស្សអតីត គឺអាចជួយអ្នកឱ្យស្រកទម្ងន់បាន!!!

ដោយ: ភារុន 8 AM, Friday, 24 May, 2019

យោងទៅតាមការសិក្សាមួយ បានលើកឡើងថា ជាមធ្យម មនុស្សត្រូវយំដោយបង្ហូរទឹកភ្នែកប្រហែល 16.5 Gallons (63លីត្រ) សម្រាប់ពេញមួយជីវិតរបស់យើងម្នាក់ៗ។ ប៉ុន្តែចុះបើ...

អស់បារម្ភ រឿងក្លិនមាត់ សាកវិធីទាំង 4 នេះនឹងទទួលបាន លទ្ធផលជាទីគាប់ចិត្ត!

ដោយ: ភារុន 9 AM, Friday, 01 Mar, 2019

តាមស្ថិតិ មនុស្សទូទាំងពិភពលោកប្រមាណពី 5% ទៅ 60% កំពុងជួបប្រទះនឹងបញ្ហាក្លិនមាត់ បើទោះបីជាបានតមអាហារដែលមិនល្អដល់ក្លិនមាត់ក្តី។ ពេលខ្លះមនុស្សបានប្រើវិ...

Tomnerb.Com - YouTube Channel