ចូលចិត្តទំនើប

តើគួរយកកុមារតូចៗ ទៅជួបគ្រូពេទ្រធ្មេញ នៅពេលណាល្អ?

ដោយ: ភារុន 5 PM, Wednesday, 10 Apr, 2019

តើកុមារតូចៗ គួរតែជួបជាមួយគ្រូពេទ្រធ្មេញជាលើកដំបូង នៅពេលណាល្អ? សំណួរនេះតែងកើតមាននៅក្នុងចិត្តរបស់ឪពុកម្តាយគ្រប់រូបជានិច្ច។ ជាធម្មតា ឪពុកម្តាយគ្រប់រូប តែងសប្បាយរីករាយខណៈពេលកូនរបស់ខ្លួន ចាប់ផ្តើមដុះធ្មេញជាលើកដំបូង ប៉ុន្តែខណៈពេលនោះ ពួកគេក៏ចាប់ផ្តើមមានការព្រួយបារម្ភ ថាធ្មេញរបស់កូនខ្លួនដុះមកមិនសូវល្អ និងមិនសូវរឹងមាំ…ជាដើម។ បើយោងទៅតាមវេជ្ជបណ្ឌិត ដែលឆ្លើយតបទៅនឹងសំណួរនេះ នៅក្នុងវិបសាយសុខភាពរបស់បរទេសមួយ ដែលបានលើកឡើងថា «កុមារតូចៗអាចមកជួបជាមួយនឹងពេទ្រធ្មេញ នៅថ្ងៃកំណើតលើកដំបូងរបស់ពួកគេ ឬក៏ 6ខែ បន្ទាប់ពីធ្មេញរបស់ពួកគេបានដុះមកជាលើកដំបូង»។

ការមកជួបជាមួយនឹងគ្រូពេទ្រធ្មេញជាលើកដំបូង គឺមិនមែនគ្រាន់តែជាការពិនិត្យមើលធ្មេញ សម្អាតធ្មេញ និងណែនាំពីរបៀបថែរក្សាសុខភាពមាត់ធ្មេញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសមួយសម្រាប់គ្រូពេទ្រធ្មេញ ផ្តល់ដំបូន្មាននូវអ្វីដែលឪពុកម្តាយត្រូវធ្វើ ដើម្បីការពារកុំឱ្យធ្មេញរបស់កូនៗរបស់ពួកគេ ពុក ដូចជា៖ ដុសធ្មេញកូនឱ្យបានត្រឹមត្រូវ ទៀតទាត់ និងជ្រើសរើសប្រើថ្នាំដុសធ្មេញណាដែលសក្តិសមសម្រាប់អាយុរបស់កូនៗជាដើម។ បន្ថែមលើនេះ នៅក្នុងអំឡុងពេលនៃការពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្រធ្មេញ ឪពុកម្តាយក៏ទទួលបានព័ត៌មានដ៏សំខាន់ ស្តីអំពីរបបអាហារ (ជាតិស្ករទាប) ដ៏ត្រឹមត្រូវបំផុត ដើម្បីបង្ការកុំឱ្យកូនរបស់ពួកគេ មានធ្មេញពុក។ ម្យ៉ាងទៀត គ្រូពេទ្រក៏ផ្តល់អនុសាសន៍ ទៅលើទម្លាប់បៀម (ជញ្ជក់) មេដៃ និងការប្រើប្រាស់ក្បាលដោះជ័រ ដើម្បីឱ្យកូនជញ្ជក់ ព្រមទាំងរបៀបការពារ កុំឱ្យកូនមានរបួសធ្មេញផងដែរ។

សព្វថ្ងៃនេះ ប្រទេសយើង មានកុមារតូចៗជាច្រើន កំពុងទទួលរងការឈឺចាប់ ដោយសារតែធ្មេញពុក ដូច្នេះឪពុកម្តាយគួរយកចិត្តទុកដាក់ឱ្យមែនទែន ទៅលើសុខភាពមាត់ធ្មេញរបស់កូនៗ ដោយឆាប់ទៅជួបពិភាក្សាជាមួយនឹង គ្រូពេទ្រធ្មេញ ជំនាញៗ ដើម្បីទទួលបានដំបូន្មានល្អៗ ក្នុងការថែរក្សាសុខភាពមាត់ធ្មេញរបស់កូនៗចាប់ផ្តើមតាំងពីការដុះធ្មេញជាលើក ដំបូងរបស់ពួកគេ។

ប្រភព: clevelandclinic ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

លាហើយក្បាលពោះ ក្រោយពីញ៉ាំទឹក ៤ យ៉ាងនេះ

ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017

មនុស្សគ្រប់គ្នា មិនសូវខ្លាចធាត់ទេ ខ្លាចដុះក្បាលពោះច្រើនជាង។ ត្រូវទេ? ប្រសិនបើអ្នកមានក្បាលពោះ ដែលធ្វើឲ្យអ្នកទើសចិត្តពេលស្លៀកពាក់ម្តងៗនោះ អ្នកអាចសាកល...

ស្ករកែច្នៃដ៏ពេញនិយមបំផុត សម្រាប់អ្នកជម្ងឺទឹកនោមផ្អែម គឺអាចបំពុលទៅដល់បាក់តេរីពោះវៀន ឬ (អតិសុខុមប្រាណ) របស់មនុស្ស!

ដោយ: ភារុន 9 AM, Tuesday, 25 Jun, 2019

តាមរយះការសិក្សាមួយបានរកឃើញថា មានផលប៉ះពាល់ និងគ្រោះថ្នាក់ចំពោះបាក់តេរីពោះវៀន (អតិសុខុមប្រាណ) របស់មនុស្ស ដែលបណ្តាលមកពី ស្ករកែច្នៃសម្រាប់អ្នកជម្ងឺទឹកន...

អត្ថប្រយោជន៍នៃការធ្វើសមាធិ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 12 Jul, 2018

ជាមួយនឹងភស្តុតាងវិទ្យាសាស្រ្តជាច្រើន បានបង្ហាញអំពីអត្ថប្រយោជន៍នៃការធ្វើសមាធិដែលជាហេតុនាំឱ្យមនុស្សកាន់តែច្រើនឡើងៗ ចាប់ផ្តើមមាន ចំណាប់អារម្មណ៍ និងសាក...

គន្លឹះទាំង 8 ដើម្បីជៀសវាងការមានជម្ងឺ

ដោយ: ភារុន 8 AM, Tuesday, 15 Jan, 2019

ឥឡូវនេះចូលដល់ខែធ្លាក់ខ្យល់ហើយ ដូច្នេះវាងាយនឹងធ្វើឱ្យកើតមានជម្ងឺផ្តាសាយ និង ជម្ងឺផ្សេងទៀតជាច្រើនកើតមាននៅលើខ្លួនអ្នកទាំងអស់គ្នា។ ដូច្នេះអ្នកត្រូវចេះថ...

Tomnerb.Com - YouTube Channel