ចូលចិត្តទំនើប

ឈឺចាប់ដោយសារ ស្ងួតមាត់មែនទេ? ទីនេះមានវិធី 7 យ៉ាងនេះ អាចជួយអុ្នកបាន!

ដោយ: ភារុន 9 AM, Saturday, 16 Mar, 2019

គ្មាននរណាម្នាក់គិតថា ស្ងួតមាត់ គឺជាបញ្ហាទេ រហូតដល់អ្នកកត់សម្គាល់ឃើញថា អ្នកចាប់ផ្តើមមានការឈឺចាប់ និងកង្វះទឹកមាត់នៅក្នុងមាត់…ជាដើម។ ឈ្មោះនៃបញ្ហា មាត់ស្ងួត នេះគឺ Xerostomia ។ ស្ងួតមាត់នេះ គឺជារោគសញ្ញាទូទៅ ហើយជាធម្មតាវាមានផលប៉ះពាល់មកពីការប្រើប្រាស់ថ្នាំមួយចំនួន។ ប៉ុន្តែវាអាចនាំផលវិបាកដល់ស្ថានភាពធ្មេញរបស់អ្នក ដោយ សារតែ កង្វះទឹកមាត់ អាចបណ្តាលឱ្យធ្មេញប្រឹងប្រែង ទំពារអាហារតែម្នាក់ឯង ដោយមិនមានជំនួយពីទឹកមាត់ នេះក៏ជាផ្នែកមួយនៃដំណើរការ រំលាយអាហារផងដែរ។ ដូច្នេះថ្ងៃនេះ ទំនើប ចង់ណែនាំនូវរោគសញ្ញានៃជម្ងឺ Xerostomia និងវិធីសាស្រ្តក្នុងការរក្សាជាតិសំណើមនៅក្នុងមាត់ ដែលមានដូចជា៖
• មូលហេតុ និងរោគសញ្ញានៃមាត់ស្ងួត
1. មូលហេតុ ដំបូងបង្អស់ ដែលជម្ងឺ Xerostomia កើតឡើង គឺដោយសារតែភាពតានតឹង (Stress) និងកង្វះជាតិទឹក ហើយវាអាចធ្វើឱ្យក្រពេញទឹកមាត់របស់អ្នក ឈប់ផលិតទឹកមាត់ ដើម្បីជួយរំលាយអាហារ ខណៈពេលធ្មេញកំពុងទំពារអាហារផងដែរ។
2. យោងទៅតាមស្ថិតិ បានឱ្យដឹងថា មានថ្នាំពេទ្រចំនួន 400 ដែលអាចបណ្តាលឱ្យកើតជម្ងឺសរសៃប្រសាទ ដូច្នេះអ្នកគួរពិនិត្យមើលឱ្យបានច្បាស់លាស់នៅលើថ្នាំពេទ្រ ដែលអ្នកនឹងយកមកប្រើប្រាស់ ឧទាហរណ៍ ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំប្រឆាំងនឹងជម្ងឺធ្លាក់ទឹកចិត្ត ជារឿយៗពួកវាអាចនាំមកនូវបញ្ហា ស្ងួតមាត់នេះកើតឡើងផងដែរ។
3. រោគសញ្ញានៃមាត់ស្ងួត អាចបង្ហាញឱ្យអ្នក កត់សម្គាល់ឃើញនៅពេល នៅក្នុងមាត់របស់អ្នកមិនសូវមានទឹកមាត់ ចេញ។ ហើយវាធ្វើឱ្យអ្នកមិនអាចបន្សាបជាតិអាស៊ីតនៅក្នុងមាត់ ដើម្បីជួយរំលាយអាហារ និងកម្ចាត់បាក់តេរី ផ្សេងៗពីក្នុងមាត់បាន។
4. មាត់ស្ងួត អាចជារោគសញ្ញានៃការឆ្លងមេរោគផ្សិត និងជម្ងឺក្រពេញប្រូស្តាត ដែលនឹងធ្វើឱ្យអ្នកមានក្លិនមាត់អាក្រក់ និងពិបាកក្នុងការលេបអាហារចូលផងដែរ។
5. អ្នកអាចមានការខូចខាត ដល់សរសៃប្រសាទ ដែលបញ្ចេញទឹកមាត់។

• ប្រសិនបើអ្នកកំពុងប្រឈមនឹងបញ្ហា ដែលរៀបរាប់ខាងលើនេះ អត្ថបទខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួន ដែលអ្នកអាចប្រើប្រាស់ ដើម្បីថែរក្សាមាត់របស់អ្នក ឱ្យមានជាតិសំណើមជាប់ជានិច្ចបាន៖
1. ផឹកទឹកឱ្យបានច្រើន
ការបាត់បង់ជាតិទឹក គឺជាមូលហេតុចម្បងនៃបញ្ហាមាត់ស្ងួត ដូច្នេះគ្រូពេទ្រជំនាញបានណែនាំថា អ្នកគួរផឹកឱ្យបាន 2 លីត្រក្នុងមួយថ្ងៃ។

2. ជៀសវាងភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន
តើអ្នកធ្លាប់កត់សម្គាល់ឃើញថា បន្ទាប់ពីផឹកភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីនហើយ ធ្វើឱ្យអ្នកស្រេកទឹកពេញមួយថ្ងៃដែរឬទេ? ជៀសវាងការផឹកភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន គឺល្អបំផុត ក្នុងការដោះស្រាយបញ្ហា ស្ងួតមាត់នេះ។ ដោយសារតែជាតិកាហ្វេអ៊ីន គឺជាឱសថបញ្ចុះជាតិទឹក ដែលអាចធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់ជាតិទឹកច្រើន។ ជាពិសេស វាអាចធ្វើឱ្យមានបញ្ហា ស្ងួតមាត់នេះកាន់តែអាក្រក់ឡើង។
3. ញុំាអាហារ ដែលមានជាតិជូរ ឬក្រូចឆ្មារ
អាហារមានជាតិជូរ គឺជួយរំញោចដល់ការបញ្ចេញទឹកមាត់ ឧទាហរណ៍ ច្របាច់ទឹកក្រូចឆ្មារពាក់កណ្តាល លាយជាមួយនឹងទឹកធម្មតាមួយកែវ រួចហើយផឹកវា នៅពេលអ្នកមានអារម្មណ៍ថា ស្ងួតមាត់ ហើយវាគឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះ ប៉ុន្តែត្រូវប្រុងប្រយ័ត្នបន្តិច ដោយសារតែអាស៊ីតនៅក្នុងក្រូចឆ្មារ អាចប៉ះពាល់ដល់ឫសធ្មេញរបស់អ្នកផងដែរ។

4. ជៀសវាងការជក់បារី
សារធាតុនៅក្នុងបារី អាចកាត់បន្ថយការផលិតទឹកមាត់បាន លើសពីនេះវានឹងបង្កជាបញ្ហាកាន់តែធ្ងន់ធ្ងរ ខណៈពេលដែលអ្នកប្រើប្រាស់ថ្នាំពេទ្រ និងបារីក្នុងពេលតែមួយផងដែរ។ ម្យ៉ាងទៀត សារធាតុជ័រនៅក្នុងបារី អាចធ្វើឱ្យ ក្រពេញទឹកមាត់របស់អ្នករលាកបាន។
5. បៀមស្ករគ្រាប់ ដែលគ្មានជាតិស្ករ
ការបៀមស្ករគ្រាប់ ដែលគ្មានជាតិស្ករ នឹងផ្តល់ឱ្យអ្នកនូវការសង្រ្គោះបន្ទាន់ក្នុងរយៈពេលដ៏ខ្លីមួយ។ លើសពីនេះស្ករគ្រាប់ គ្មានជាតិស្ករ គឺមានភាពប្រសើរជាង ស្ករគ្រាប់មានជាតិស្ករ ដែលធ្វើឱ្យធ្មេញឆាប់ពុក។
6. ការពារបបូរ កុំឱ្យស្ងួត
ការប្រើក្រែមលាបបបូរមាត់ ឬ Lipstick សម្រាប់លាបលើបបូរមាត់ គឺដើម្បីជួយថែរក្សាបបូរមាត់របស់អ្នក ឱ្យមានជាតិសំណើមជានិច្ច។ ម្យ៉ាងទៀតបបូរមាត់ស្ងួត ក៏បញ្ជាក់ផងដែរថាអ្នកមិនស្រួលខ្លួន ឬក៏ អ្នកកំពុងមានជម្ងឺ Xerostomia នេះផងដែរ។
7. ត្រូវថែរក្សាអនាម័យល្អ នៅក្នុងមាត់ជានិច្ច
ការដុសធ្មេញ យ៉ាងហោចណាស់ ពីរដងក្នុងមួយថ្ងៃ, ការសម្អាតចន្លោះធ្មេញដោយប្រើអំបោះរូសធ្មេញ, ការទំពារស្ករកៅស៊ូ ដែលគ្មានជាតិស្ករ, និងការទៅជួបគ្រូពេទ្រធ្មេញជំនាញយ៉ាងទៀងទាត់ គឺសុទ្ធតែជាវិធីសាស្រ្តដ៏ល្អបំផុត ក្នុងការថែរក្សា អនាម័យមាត់ធ្មេញ ដែលអ្នកគួរអនុវត្តន៍ជាប្រចាំ។

តើប្រិយមិត្តណាខ្លះធ្លាប់កើតមានបញ្ហា ស្ងួតមាត់? តើអ្នកនឹងព្យាបាលវាដោយរបៀបណា? សូមបញ្ចេញមតិនៅក្នុងប្រអប់ខាងក្រោមនេះ ប្រសិនបើអត្ថបទនេះធ្វើឱ្យអ្នកមានការចាប់អារម្មណ៍។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើទឹកដោះគោ ធ្វើឱ្យកើតមុនមែនទេ?

ដោយ: ដួងច័ន្ទ 10 PM, Thursday, 26 Oct, 2017

បើសិនជាអ្នកមានបញ្ហាជាមួយមុន អ្នកពិតជាយល់ច្បាស់ពីផលវិបាករបស់វា ដែលអ្នកបានជួបប្រទះ ហើយអ្នកពិតជាចង់ស្វែងយល់ ពីមូលហេតុនៃការកើតមុន និងដំណោះស្រាយ។ខណៈពេលដ...

ការសិក្សាមួយ បានរកឃើញថា កុមារកាន់តែឆ្លាតវៃ ប្រសិនបើអ្នកម្តាយមានរូបគេ ក្រោយអាយុ 30ឆ្នាំ!

ដោយ: ចរិយា 8 AM, Friday, 16 Aug, 2019

យោងទៅតាមការស្រាវជ្រាវ និងអត្ថបទជាច្រើន បានបង្ហាញថាអាយុដ៏ល្អបំផុតក្នុងការផ្តល់កំណើតកូន នៅក្នុងចន្លោះពីវ័យ 20ឆ្នាំទៅ29ឆ្នាំ ហើយប្រសិនបើអ្នកម្តាយមានកូ...

មិនស្រួលខ្លួនខណៈមានផ្ទៃពោះ ត្រូវមើលថែទាំខ្លួនឯងយ៉ាងណា?

ដោយ: ដាលីស 8 PM, Monday, 28 Mar, 2016

ត្រឹម​តែមាន​ផ្ទៃពោះ ​តែ​ម្យ៉ាង​ក៏​ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ថា ​នឿយហត់ និង​ចង់​សម្រាក​ឱ្យបានច្រើនៗណាស់​ទៅហើយ តែបើ​អ្នក​ម្តាយ​មានគភ៌​មាន​អា​កា...

អស់បារម្ភ! កាត់បន្ថយហានិភ័យ នៃជម្ងឺមហារីកសុដន់ បើអនុវត្តតាមវិធីទាំងនេះ!

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

ជម្ងឺមហារីកសុដន់ បានរីករាលដាល លើស្រ្តីរាប់លាននាក់ទូទាំងពិភពលោក។ បើទោះបីជា ពុំទាន់មានវិធីការពារជម្ងឺនេះឱ្យបានមួយរយភាគរយ ក៏ពិតមែន ប៉ុន្តែយើងក៏អាចកាត់...

Tomnerb.Com - YouTube Channel