ចូលចិត្តទំនើប

11 ចំណុចដ៏មានប្រសិទ្ធភាព ដែលជួយបំបាត់ការឈឺចាប់ ចំពោះអ្នកគៀប/ពត់ធ្មេញ

ដោយ: ភារុន 8 AM, Wednesday, 13 Mar, 2019

បច្ចុប្បន្ននេះ ការគៀប/ពត់ធ្មេញ គឺកំពុងតែមានភាពពេញនិយមខ្លាំង សម្រាប់យុវវ័យចន្លោះអាយុពី 18 ដល់ 25ឆ្នាំ។ មូលហេតុដែលធ្វើឱ្យពួកគេ សម្រេចចិត្តធ្វើបែបនេះ គឺមកពីការគៀប/ពត់ធ្មេញធ្វើឱ្យធ្មេញត្រង់ជួរល្អ ពេលញញឹមម្តងៗ អ្នកអាចបញ្ចេញភាពស្រស់ស្អាតអស់ ដែលកាលពីមុនអ្នក តែងលាក់ស្នាមញញឹមនេះ ដោយសារធ្មេញមិនត្រង់ជួរ។ ប៉ុន្តែទំនងជាអ្នកត្រូវទទួលរងការឈឺចាប់បន្តិចបន្តួច បណ្តាលមកពី ធ្មេញគៀប/ពត់នេះហើយ។ ដូច្នេះថ្ងៃនេះ ទំនើប សូមចែករំលែកព័ត៌មានមួយចំនួន អំពីវិធីសាស្ត្រចំនួន 11 យ៉ាង ដូចខាងក្រោមនេះ ដែលវិធីទាំងនេះ អាចជួយបំបាត់ការឈឺចាប់ ដ៏មានប្រសិទ្ធភាពបាន៖
1. ទឹកក្តៅឧណ្ហៗ លាយជាមួយនឹងអំបិល
ជាធម្មតា អំបិល គឺជាឱសថធម្មជាតិ ដែលជួយសម្លាប់មេរោគផ្សេងៗក្នុងមាត់។ ប្រសិនបើលាយវា ជាមួយនឹងទឹកក្តៅឧណ្ហៗ ហើយយកមកខ្ពុលមាត់ វានឹងជួយធ្វើឱ្យអាការៈឈឺធ្មេញបានធូរស្រាលភ្លាមៗ។ ជាទូទៅវេជ្ជបណ្ឌិតណែនាំឱ្យ ខ្ពុលមាត់ម្តងប្រហែលរយៈពេល 2-3 នាទី និង 4-5ដងក្នុងមួយថ្ងៃ។ វិធីនេះមិនត្រឹមតែងាយស្រួលទេ ថែមទាំងមានប្រសិទ្ធភាពផងដែរ។

2. ម៉្សៅ សូដា
ជាធម្មតា នៅពេលហើមអញ្ចាញធ្មេញ ខណៈពេលគៀប/ពត់ធ្មេញ ម៉្សៅ សូដា អាចដោះស្រាយបាន ដោយគ្រាន់តែបន្ថែមវាជាមួយនឹងថ្នាំដុសធ្មេញ ហើយដុសវាដូចធម្មតា នោះវានឹងធ្វើឱ្យបាត់ហើម និងបន្ធូរបន្ថយការឈឺចាប់ក្នុងរយៈពេលមិនប៉ុន្មាននាទីប៉ុណ្ណោះ។

3. ទឹកកក
អ្នកទាំងអស់គ្នាច្បាស់ជាដឹងហើយ ថាទឹកកក គឺជាវិធីសាស្រ្តដំបូង ដើម្បីជួយព្យាបាលការហើមអញ្ចាញធ្មេញ។ អ្នកគ្រាន់តែប្រើកញ្ចប់ទឹកកកដាក់នៅលើថ្ពាល់ ត្រង់កន្លែងធ្មេញឈឺ ប្រហែលរយៈពេល 15នាទី និងធ្វើម្តងហើយម្តងទៀត ឱ្យបានច្រើនដងក្នុងមួយថ្ងៃ ខណៈពេលអ្នកមានអារម្មណ៍ឈឺចាប់ខ្លាំង។ សូមបញ្ជាក់ វិធីសាស្រ្តនេះ មានប្រសិទ្ធភាពក្នុងការបំបាត់ការរលាក និងហើមផងដែរ។

4. ទឹកចម្រាញ់ពី Vanilla
ប្រសិនបើអ្នកគិតថា Vanilla អាចជាគ្រឿងផ្សំសម្រាប់ធ្វើនំ ឬ លាយជាមួយនឹងភេសជ្ជៈផ្សេងៗ ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើល ប្រសិនបើ Vanilla ក៏អាចប្រើសម្រាប់កាត់បន្ថយការឈឺចាប់ នៃធ្មេញគៀបរបស់អ្នកបានដែរ អ្នកគ្រាន់តែបន្តក់ទឹក Vanilla ទៅលើធ្មេញដែលឈឺ បន្ទាប់រង់ចាំប្រហែល 15 នាទី បន្ទាប់មកខ្ពុលមាត់ចេញ ហើយអ្នកនឹងកត់សម្គាល់ឃើញថា ការឈឺចាប់មានការធូរស្រាលជាងមុន។

5. ជែលមានសារធាតុ Benzocaine
ភាគច្រើនគ្រូពេទ្រធ្មេញ តែងណែនាំឱ្យឱ្យប្រើ ជែល ដែលមានសារធាតុ Benzocaine សម្រាប់លាបនៅលើធ្មេញឈឺ ប៉ុន្តែមុននឹងលាបវាជែលនេះ អ្នកត្រូវសម្អាតមាត់ធ្មេញរបស់អ្នកឱ្យស្អាតជាមុនសិន លើសពីនេះមុននឹងប្រើជែលនេះ អ្នកត្រូវពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតសិន។

6. កញ្ចប់តែ
ការដាក់ កញ្ចប់តែ នៅត្រង់កន្លែងធ្មេញឈឺ នឹងជួយកាត់បន្ថយការឈឺចាប់ ដ៏មានប្រសិទ្ធភាពមួយកម្រិត ដោយសារតែ អាស៊ីត Tannic ដែលមាននៅក្នុងតែ អាចជួយកាត់បន្ថយការរលាកបាន។

7. Cloves
ការប្រើប្រេង Cloves នៅលើធ្មេញឈឺ គឺអាចជួយបន្ធូរបន្ថយការឈឺចាប់បាន ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថា ប្រេងនេះខ្លាំងពេក អ្នកអាចបន្ថយបរិមាណវា និងបន្ថែមប្រេងអូលីវបន្តិច ក៏បាន។

8. ម៉្សៅ រមៀត
អ្នកពិតជាមានការភ្ញាក់ផ្អើល បើដឹងថា ម៉្សៅរមៀត ក៏អាចជួយបន្ធូរបន្ថយ ការឈឺចាប់ ដែលបណ្តាលមកពីការគៀប/ពត់ធ្មេញនេះផងដែរ។

9. ជីអង្កាម
ជីអង្កាម ជាធម្មតាត្រូវបានគេណែនាំ ជាឱសថធម្មជាតិ សម្រាប់បំបាត់ក្លិនមាត់ និងឈឺបំពង់ក។ ប៉ុន្តែជីអង្កាមក៏ជួយបំបាត់ការឈឺចាប់ បណ្តាលមកពីការគៀប/ពត់ធ្មេញផងដែរ គ្រាន់តែបេះស្លឹកជីអង្កាម 2-3 សន្លឹក ហើយដាក់វានៅលើធ្មេញឈឺ ប្រហែលរយៈពេល 15-20នាទី ជាការស្រេច។

10. ត្រសក់
ខណៈពេលអ្នកកំពុងឈឺធ្មេញ ឬមានអារម្មណ៍ស្រៀវធ្មេញ អ្នកអាចយកចំណិតត្រសក់តូចៗ មកដាក់ត្រង់កន្លែងឈឺ ឬកន្លែងស្រៀវនេះ បន្ទាប់មកសារធាតុនៅក្នុងត្រសក់ នឹងជួយបំបាត់ការឈឺចាប់ និងការស្រៀវធ្មេញនេះបាន ដ៏មានប្រសិទ្ធភាព។

11. ខ្ទឹមបារាំង
ប្រហែលជាអ្នកគិតថា វាមិនទំនង ដែលប្រើខ្ទឹមបារាំង ប៉ុន្តែវាពិតជាអាចជួយព្យាបាលធ្មេញឈឺ ដ៏មានប្រសិទ្ធភាពពិត ប្រាកដ។ អ្នកគ្រាន់តែចិតខ្ទឹមបារាំង ឱ្យតូចល្មម សមស្រប ដាក់ត្រង់ធ្មេញ ដែលឈឺ ជាការស្រេច។ លើសពីនេះខ្ទឹមបារាំងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងជួយបំបាត់បាក់តេរីនៅក្នុងមាត់ ព្រមទាំងជួយបន្ធូរបន្ថយការឈឺចាប់ ថែមទៀង។

តើអ្នកធ្លាប់ទទួលរងការឈឺចាប់ ដោយសារធ្មេញ ដែលអ្នកបានគៀប/ពត់ ដែរឬទេ? សូមចែករំលែករឿងរបស់អ្នកជាមួយនឹងយើង នៅក្នុងផ្នែកបញ្ចេញមតិយោបល់ខាងក្រោម។ សូមកុំភ្លេចចែករំលែកអត្ថបទនេះទៅមិត្តភក្តិ ឬ សមាជិកគ្រួសាររបស់អ្នក ដែលមានការឈឺចាប់ ក្នុងអំឡុងពេលគៀប/ពត់ធ្មេញនេះ។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អាហារ ច្នៃជាមួយស៊ុត ៣យ៉ាង

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

ស៊ុត អាចយកមកធ្វើជាអាហារច្រើនយ៉ាង។ ស៊ុតជាអាហារ ដែលសម្បូរប្រូតេអ៊ីន មានប្រយោជន៍ចំពោះសុខភាព។ អ្នកខ្លះមានប្រតិកម្មជាមួយនឹងស៊ុត ដូច្នេះត្រូវចៀសវាងអាហារប...

តើទឹកភ្លោះ មានប្រយោជន៍ដូចម្តេច ចំពោះស្ត្រីមានគភ៌?

ដោយ: រីកា 1 PM, Thursday, 12 May, 2016

តើ​ទឹកភ្លោះ​មាន​តួនាទី​អ្វី​ នៅក្នុង​ស្បូន​របស់​ស្ត្រី​មានគភ៌?  ថ្ងៃនេះ យើងនឹង​នាំ​មិត្ត​អ្នកអាន​ទៅ​បកស្រាយ​ចម្ងល់​រឿង​ទឹកភ្លោះ និង​អ្វីដែល​ស្ត្រី​...

ម៉ាសល្ពៅ សម្រាប់ស្បែក នារដូវក្តៅ

ដោយ: វិរីយា៉ 10 PM, Friday, 06 May, 2016

ល្ពៅ​ គឺជា​ប្រភព​ដ៏​សន្ធឹក​ស​ន្ទា​ប់ ​នៃ​អាស៊ីត​ពី​ធម្មជាតិ ​ក្នុងការ​ដុសខាត់​សម្អាត​ស្បែក ព្រមទាំង​មាន antioxidants ផងដែរ។ ប្រើ​ម៉ាស​ល្ពៅ​លើ​ស្បែ​...

គ្មានអ្វីពិបាកឡើយ! ចង់ឱ្យសក់ក្រាស់ឡើងៗ បើធ្វើតាមវិធីទាំង 4 នេះ

ដោយ: ភារុន 10 AM, Wednesday, 13 Feb, 2019

សក់ដុះវែង និងក្រាស់ជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប មិនថាតែជា បុរស ឬ នារីទេ ហើយវាក៏ជារឿងធម្មតា ដើម្បីជួយបន្ថែមសម្រស់ និងភាពទាក់ទាញ ឱ្យឡើងមួយកម្រិតទ...

Tomnerb.Com - YouTube Channel