ចូលចិត្តទំនើប

តើនឹងមានអ្វីកើតឡើង ចំពោះរាងកាយរបស់អ្នក ខណៈពេលអ្នកចាប់ផ្តើមប្រើប្រាស់ ប្រទាលកន្ទុយក្រពើស្រស់?

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

នាពេលសព្វថ្ងៃនេះ ប្រទាលកន្ទុយក្រពើ ត្រូវបានទទួលស្គាល់ថាមានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាពរបស់មនុស្ស ដោយសារតែប្រទាលកន្ទុយក្រពើមានផ្ទុកវីតាមីន សារធាតុរ៉ែ អាស៊ីតអាមីណូ និងអង់ស៊ីម (ចំនួនសរុបប្រហែលជិត 200 សារធាតុ)។ ថ្ងៃនេះ ទំនើប ចង់បង្ហាញប្រិយមិត្តអ្នកអាន នូវបញ្ជីនៃលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់ប្រទាលកន្ទុយក្រពើ ក្នុងការជួយថែរក្សាសុខភាព និងបំប៉នសម្រស់ឱ្យនៅតែក្មេងជាងវ័យ ដែលមានដូចជា៖
1. ពង្រឹងប្រព័ន្ធភាពសុំា
ប្រទាលកន្ទុយក្រពើស្រស់ គាំទ្រដល់មុខងារ ការពាររាងកាយរបស់មនុស្ស ដោយសារតែវាមានផ្ទុកវីតាមីន C ដែលអាចជួយពង្រឹងប្រព័ន្ធភាពសុំានៅក្នុងរាងកាយរបស់មនុស្សបាន។ ម្យ៉ាងទៀត ដើម្បីទទួលបានរសជាតិកាន់តែឆ្ងាញ់ពិសារ សូមរៀបចំគ្រឿងផ្សំដូចជា៖ ប្រទាលកន្ទុយក្រពើស្រស់មួយដើម, ទឹកធម្មតាមួយកែវ, និងទឹកឃ្មុំមួយស្លាបព្រា។ វិធីធ្វើ៖ ដំបូងកោសសាច់ប្រទាលកន្ទុយក្រពើ បន្ទាប់មកចិញ្រ្ចាំវាឱ្យល្អិត នឹងដាក់ចូលទៅទឹកដាំពុះ បន្ទាប់មកបន្ថែមទឹកឃ្មុំ ដើម្បីបង្កើនរសជាតិឱ្យផ្អែមឆ្ងាញ់។

2. ពង្រឹងសុខភាពសក់

ប្រទាលកន្ទុយក្រពើស្រស់ ក៏ជួយអ្នកក្នុងការថែរក្សាសក់ឱ្យមានសុខភាពល្អ និងជួយពន្លឿននៃការដុះសក់ ហើយក៏ធ្វើឱ្យសក់ភ្លឺរលោងផងដែរ។ ដើម្បីបង្កើតម៉ាសសក់ អ្នកត្រូវការគ្រឿងផ្សំដូចជា៖ ប្រទាលកន្ទុយក្រពើស្រស់មួយដើម និងប្រេងគ្រាប់អាល់ម៉ុង។ វិធីធ្វើ៖ កោសសាច់ប្រទាលកន្ទុយក្រពើ បន្ទាប់មកក្រឡុកវាឱ្យម៉ត់ ដោយលាយជាមួយនឹងប្រេងគ្រាប់អាល់ម៉ុង នឹងយកមកលាបលើសក់ ហើយទុកចោលប្រហែលជា 20នាទី បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ហៗ ជាការស្រេច។

3. ផ្តល់សារធាតុចិញ្ចឹម ដល់ស្បែក

ប្រទាលកន្ទុយក្រពើ មិនត្រឹមតែជួយរក្សានូវជាតិសំណើមដល់ស្បែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយដំណើរការនៃ កោសិកាស្បែក ដែលវិវត្តន៍ទៅតាមវ័យ។ លើសពីនេះ វាក៏មានសមាសធាតុគីមីធម្មជាតិរបស់រុក្ខជាតិ រួមបញ្ចូលជាមួយនឹងសារធាតុ ដែលរារាំងមិនឱ្យមានស្នាមជាំនៅលើស្បែក។ ម្យ៉ាងទៀត ដើម្បីបង្កើតម៉ាសស្បែក អ្នកត្រូវការគ្រឿងផ្សំដូចជា៖ ទឹកប្រទាលកន្ទុយប្រពើចំនួន 3 កូនពែង, ទឹកធម្មតា 3 ស្លាបព្រា និងទឹកអាល់កុល 5 ស្លាបព្រា។ វីធីប្រើម៉ាសស្បែកនេះ ដំបូងលាងសម្អាតស្បែករបស់អ្នកឱ្យបានស្អាត បន្ទាប់មកលាបម៉ាសនេះនៅលើផ្ទៃមុខ និងក ហើយរង់ចាំរយៈពេល 10នាទី នឹងលាងសម្អាតវាចេញ បន្ទាប់មកបិទម៉ាសមុខ ដើម្បីបំប៉នស្បែកបន្ថែម។

4. ធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធរំលាយអាហារ

ប្រទាលកន្ទុយក្រពើ គឺមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលជម្ងឺរលាកពោះវៀនធំ និងជួយសម្រួលដល់ការរំលាយអាហារនៅក្នុងក្រពះឱ្យមានរលូន។ យោងទៅតាមការស្រាវជ្រាវថ្មីមួយ បានរកឃើញថា ការញុំាភេសជ្ជៈចម្រាញ់ពីប្រទាលកន្ទុយក្រពើស្រស់មួយកែវ ពីរដងក្នុងមួយថ្ងៃ គឺល្អប្រសើរបំផុត សម្រាប់ជួយពង្រឹងសុខភាពប្រព័ន្ធរំលាយអាហាររបស់មនុស្ស ឱ្យកាន់តែល្អប្រសើរឡើង។

5. ព្យាបាល ជម្ងឺរលាកស្បែក ពីកម្តៅព្រះអាទិត្យ

ដើម្បីព្យាបាល ជម្ងឺរលាកស្បែក ពីកម្តៅព្រះអាទិត្យ ឱ្យជាសះស្បើយលឿន អ្នកអាចស្វែងរកឡេការពារកម្តៅថ្ងៃ ដែលមានផ្ទុកវីតាមីន Aloe Vera (ប្រទាលកន្ទុយក្រពើ) ឬក៏កាត់ប្រទាលកន្ទុយក្រពើស្រស់ មកដាក់ផ្ទាល់នៅលើស្បែករលាកនេះតែម្តង ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ (អ្នកអាចធ្វើបែបនេះប្រហែលជា 2-3 ដងក្នុងមួយថ្ងៃ)។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

អាថ៌កំបាំងនៃសម្រស់ 20យ៉ាង ដែលនារីៗ មិនចង់ឱ្យបុរសដឹង

ដោយ: រីកា 10 PM, Tuesday, 22 Mar, 2016

កើតជាមនុស្សស្រី ពិតជាសែនលំបាកមែន ព្រោះត្រូវមើលថែទាំខ្លួន ដុសខាត់ ថែមថយរាងកាយឱ្យ​មើលទៅ​ស្រស់​ស្អាតតាំងពីក្បាលដល់ចុងជើង មិនថាតែការកោររោមមេជើង ដករោមច្...

ស្បែកក សម្រស់ ដែលអ្នកមិនគួរមើលរំលង

ដោយ: ស៊ីវងីម 4 PM, Tuesday, 19 May, 2015

មិត្តនារីមួយចំនួន មានមុខមាត់ស្រស់ស្អាតសខ្ចី ប៉ុន្តែបើក្រលេកមើលទៅស្បែកកវិញ បែរជាខុសឆ្ងាយពីស្បែកមុខយ៉ាងខ្លាំង។ មូលហេតុ គឺដោយសារតែការមើលរំលងស្បែកក ហើយ...

ការផ្សំអាហារចូលគ្នា បង្កើតគ្រោះថ្នាក់ដ៏ធំធេង ដល់សុខភាព ដែលអ្នកមិនធ្លាប់បានដឹង

ដោយ: ភារុន 9 AM, Wednesday, 01 May, 2019

នៅក្នុងយុគសម័យឌីជីថលដល់អស្ចារ្យនេះ ពេលណាក៏យើងអាចរៀនបាន អំពីភាពខុសប្លែកនៃរបបអាហារ ដែលមានសុខភាពល្អ រួមទាំងអាហារដែលមិនមានសុខភាពល្អ ឬក៏អាហារដែលផ្តល់គ្រ...

អាហារ 8យ៉ាង ជំនួយដល់អ្នកចង់មានគភ៌

ដោយ: រីកា 10 PM, Sunday, 08 May, 2016

នារីៗ ណា​ដែល​ចង់​មាន​បុត្រ តែ​ធ្វើយ៉ាងណា​ក៏​មិន​ព្រម​មាន​ផ្ទៃពោះ​សោះ​នោះ កុំ​បាច់​នឹក​កង្វល់​ចិត្ត​ធ្វើ​អ្វី ព្រោះ​ថ្ងៃនេះ យើងមាន​អាហារ 8យ៉ាង​មក​ណែ...

Tomnerb.Com - YouTube Channel