ចូលចិត្តទំនើប

អាហារផ្តល់សុខភាពដ៏ល្អទាំង 7 ដែលសក្តិសមបំផុត សម្រាប់ញុំានៅរដូវក្តៅ

ដោយ: ភារុន 8 AM, Saturday, 06 Apr, 2019

រដូវក្តៅ គឺជារដូវកាល ដែលមនុស្សគ្រប់គ្នា គួរតែកាត់បន្ថយអាហារ មានជាតិកាឡូរីខ្ពស់ ហើយនឹងត្រូវបរិភោគបន្លែ-ផ្លែឈើ ណាដែលសម្បូរទៅដោយជាតិទឹក ដើម្បីបង្រ្គប់ជាតិទឹកនៅក្នុងរាងកាយរបស់យើងម្នាក់ៗ ខណៈពេលរដូវក្តៅ ជារដូវកាលដែលធ្វើឱ្យមនុស្សយើងបែកញើសច្រើន ហើយនេះជាហេតុផលដែលធ្វើឱ្យរាងកាយរបស់យើងត្រូវខ្សោះជាតិទឹក។ ថ្ងៃនេះ ទំនើប សូមណែនាំអាហារដ៏ល្អបំផុតចំនួន 7 យ៉ាងដែលសក្តិសមបំផុតសម្រាប់ញុំានៅរដូវក្តៅ និងថែមទាំងផ្តល់សុខភាពដ៏ល្អបំផុត ដែលអ្នកមិនគួរមើលរំលង!
1. ផ្លែ ឪឡឹក
ឪឡឹក មានជាតិទឹក រហូតដល់ 92% ដែលអាចរក្សារាងកាយរបស់អ្នក ឱ្យមានជាតិទឹក ត្រជាក់ខ្លួន និងការពារស្បែក ប្រឆាំងនឹងកាំរស្មី UV របស់ព្រះអាទិត្យ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ស្បែករបស់មនុស្សផងដែរ។

2. កាហ្វេត្រជាក់
កាហ្វេត្រជាក់ គឺជាភេសជ្ជៈដ៏ល្អបំផុត ដែលសក្តិសមទទួលទាននៅរដូវក្តៅ។ ការទទួលទានកាហ្វេត្រជាក់ មួយកែវក្នុងមួយថ្ងៃ អាចធ្វើឱ្យមានការថយចុះនូវហានីភ័យនៃជម្ងឺមហារីកស្បែក។

3. ផ្លែ ពោត
ពោត មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មម្យ៉ាង ដែលការពារស្បែកមិនឱ្យទទួលរងផលប៉ះពាល់ ពីកាំរស្មី UV របស់ព្រះអាទិត្យ ហើយវាក៏ជួយកាត់បន្ថយហានីភ័យនៃជម្ងឺស្បែកផ្សេងៗ ដែលទាក់ទងទៅនឹងអាយុកាលរបស់មនុស្សផងដែរ។

4. ផ្លែ ត្រសក់
ផ្លែ ត្រសក់ស្រស់ៗ សម្បូរទៅដោយជាតិទឹក និងមានរសជាតិឆ្លាញ់ ទោះបីជាអ្នកបរិភោគទាំងឆៅ និងចម្អិនជាម្ហូបក្តី ក៏វានៅតែមានប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់ជាតិទឹក ព្រមទាំងជួយបំបាត់ជាតិពុលនៅក្នុងរាងកាយរបស់អ្នកផងដែរ។

5. តែ ទឹកកក
ការទទួលទាន តែ ទឹកកក មួយកែវក្នុងមួយថ្ងៃ ក៏ជួយឱ្យសុខភាពល្អ ក្នុងអំឡុងពេលរដូវក្តៅផងដែរ។ លើសពីនេះ វាក៏ជួយកាត់បន្ថយហានីភ័យនៃជម្ងឺ Alzheimer និងជម្ងឺទឹកនោមផ្អែមផងដែរ។

6. ទឹកដោះគោយាអ៊ួរ
ទឹកដោះគោយាអ៊ួរ មានសារធាតុរ៉ែ ដូចជា ប៉ូតាស្យូម កាល់ស្យូម និងមានផ្ទុកប្រូតេអ៊ីន និងវីតាមីនល្អៗ សម្រាប់បំប៉នរាងកាយ ដើម្បីឱ្យមានសុខភាពល្អ នៅអំឡុងរដូវក្តៅ។ លើសពីនេះ វាក៏ផ្ទុកបាក់តេរីល្អៗ សម្រាប់ពោះវៀន ដែលជួយស្រូបយកសារធាតុចិញ្ចឹមទៅឱ្យរាងកាយបានល្អ និងជួយធ្វើឱ្យប្រព័ន្ធភាពសុំាមានលំនឹងល្អថែមទៀត។

7. ផ្លែ ស្វាយ
ផ្លែ ស្វាយ គឺជាប្រភពនៃសារជាតិប៉ូតាស្យូមដ៏ប្រសើរ និងជួយដល់ការគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាមបានត្រឹមត្រូវ ។ ដូច្នេះអ្នករាល់គ្នាគួរបន្ថែម ផ្លែ ស្វាយ ទៅក្នុងរបបអាហាររបស់អ្នក នៅអំឡុងរដូវក្តៅនេះ។

ប្រភព: zeenews ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ស្មានតែមិនអី តាមពិតគ្រោះថ្នាក់ ចំពោះសុខភាពដល់ម្ល៉ឹង

ដោយ: ស. លីង 9 PM, Friday, 01 Sep, 2017

មនុស្សភាគច្រើនយល់ថា អាហារខាងក្រោមនេះ មិនប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទេ តែធាតុពិតវាមានផលអាក្រក់ណាស់ សម្រាប់សុខភាពយើងរាល់គ្នា។ ១. តែក្រហមក្រូចឆ្មារ មានធ...

ធ្វើម៉េច បានជើងស្រស់ស្អាត ដូចគេ?

ដោយ: រីកា 9 PM, Tuesday, 22 Mar, 2016

មនុស្ស​មួយចំនួន​ មានការ​គិតទុក​ក្នុង​ចិត្ត​ថា ជើង​ជា​ផ្នែក​ខាងក្រោម​បំផុត ឬ​អាច​និយាយថា​ជា​ចំណុច​ចុងក្រោយ​គេ​ដែល​ត្រូវបានបុរសៗ មួយចំនួន​លួច​ពិនិត្យ...

ម្រុំ ឱសថទិព្វពីធម្មជាតិ ដ៏ចំពោះសុខភាព

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

មិនដឹងថា​មាន​ប្រជាជន​ខ្មែរ​យើង ប៉ុន្មាន​នាក់​ទេ​ដែល​ធ្លាប់បាន​ស្គាល់ ឬ​បាន​ទទួលទាន​ស្លឹក​ម្រុំ​ ដែលជា​រុក្ខជាតិ​របស់​ខ្មែរ​យើង​ដែល​ត្រូវបាន​ដាំ​ដុះ...

តិចនិចពាក់អាវយឺត ស

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

បើសិនជាអ្នកធ្វើការសាកសួរទៅកាន់សុភាពនារីអំពីសម្លៀកបំពាក់ដែលពួកគេចូលចិត្ត យ៉ាងហោចណាស់ក៏មានចំនួនពាក់កណ្តាលនឹងឆ្លើយថា ពួកគេពេញចិត្តអាវយឺត ស។ ការជ្រើសរ...

Tomnerb.Com - YouTube Channel