ចូលចិត្តទំនើប

អ្នកវិទ្យាសាស្រ្តបានពន្យល់ថា «ការធ្វើឱ្យក្មេងរសើប អាចបង្កគ្រោះថ្នាក់» ដែលប្រហែលជាអ្នកមិនធ្លាប់ដឹង!

ដោយ: ភារុន 8 AM, Saturday, 22 Jun, 2019

ការធ្វើឱ្យក្មេងតូចៗរសើប អាចបង្កគ្រោះថ្នាក់ជាជាងផ្តល់ផលល្អ។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាមានតែ 32% បានឆ្លើយតបថាពេញចិត្ត និងរីករាយ ហើយជាមួយនឹង 32% បានឆ្លើយតបអព្យាក្រិត្យ និង 36% បានឆ្លើយតបថា មិនពេញចិត្ត។ លើសពីនេះ មនុស្សភាគច្រើនយល់ថា ការធ្វើបែបនេះទៅលើក្មេងតូចៗគឺជារឿងធម្មតាដូចទៅនឹងការមិនដាក់ខ្សែ ក្រវ៉ាត់ឱ្យក្មេងតូចៗដែរ។ ប៉ុន្តែ វាមិនមែនជារឿងធម្មតានោះទេ យោងទៅតាមការវិភាគរបស់ក្រុមសិក្សាស្រាវជ្រាវ បានធ្វើទៅលើប្រធានបទនេះ បង្ហាញថា៖
1. ក្មេងសើច មិនមែនមានន័យថា ពួកគេរីករាយជាមួយនឹង ការចាក់ក្រឡេករបស់អ្នកនោះទេ
ជាធម្មតា ក្មេងតូចៗមិនអាចបញ្ឈប់ការសើចបាន ខណៈពេលអ្នកកំពុងចាក់ក្រឡេក ដែលធ្វើឱ្យពួកគេរសើប។ ម្យ៉ាងទៀត ការសើចសប្បាយរបស់ក្មេងៗ បានធ្វើឱ្យឪពុកម្តាយយល់ច្រឡំថាកូនៗពិតជាសប្បាយរីករាយពិតមែន ខណៈពេលដែលពួកគេមិនមាន។ នៅក្នុងការសិក្សាមួយ បានធ្វើឡើងនៅឯសកលវិទ្យាល័យមួយ នៅក្នុងរដ្ឋកាលីហ្វរញ៉ានៅឆ្នាំ 1997 បានរកឃើញថាភាពរសើប មិនបង្កើតអារម្មណ៍រីករាយ ដូចគ្នានឹងអារម្មណ៍សប្បាយរីករាយដ៏ពិតប្រាកដនោះទេ ដូចជាខណៈពេលមើលរឿងកំប្លែង…ជាដើម ហើយវាគ្រាន់តែបង្កើតឱ្យមានការភាន់ច្រឡំផ្នែកខាងក្រៅប៉ុណ្ណោះ។

2. ភាពរសើប គ្រាន់តែជាមធ្យោបាយមួយ ដើម្បីធ្វើឱ្យក្មេងសើចតែប៉ុណ្ណោះ
មនុស្សម្នាក់ ដែលរសើប រមែងបាត់បង់ការគ្រប់គ្រងលើខ្លួនឯង។ ការតស៊ូនឹងភាពរសើប ជាមួយនឹងការបញ្ឈប់ទៅនឹងមនុស្សដែលធ្វើឱ្យគេរសើប នោះគឺអាចធ្វើឱ្យមានភាពអាម៉ាស់កើតឡើងនៅក្នុងអារម្មណ៍របស់ក្មេងៗ។ ហើយក៏អាចរក្សាទុកជាវិប្បដិសារីសម្រាប់ជីវិតរបស់ពួកគេផងដែរ។

3. ភាពរសើប ត្រូវបានប្រើ ដើម្បីធ្វើទារុណកម្មទៅលើមនុស្សគ្រប់វ័យ
ការធ្វើឱ្យរសើប ត្រូវបានប្រើជាយូរណាស់មកហើយ ដែលជាមធ្យោបាយមួយ ដើម្បីធ្វើទារុណកម្មទៅលើមនុស្ស។ នៅអំឡុងរជ្ជកាលហាននៅក្នុងប្រទេសចិន «ការធ្វើឱ្យរសើប» គឺជាវិធីមួយនៃការធ្វើទារុណកម្ម សូម្បីនៅក្នុងប្រទេសជប៉ុនក៏មានការធ្វើទារុណកម្មបែបនេះ ដែលជនជាតិជប៉ុនហៅថា «Kusuguri-Zeme» ដែលមានន័យថា «ការធ្វើឱ្យរសើប»។

4. ក្មេងតូចៗ មិនអាចប្រាប់អ្នកឱ្យឈប់
ភាពរសើប គឺអាចបណ្តាលឱ្យក្មេងតូចសើចមិនឈប់ នឹងពិបាកក្នុងការគ្រប់គ្រងលើវាផងដែរ។ ដូច្នេះ វាអាចបង្កផលវិបាកផ្នែកវេជ្ជសាស្រ្តធ្ងន់ធ្ងរដល់ក្មេងតូច។

5. ភាពរសើប អាចបណ្តាលឱ្យក្មេងមានបញ្ហាទៅលើទំនុកចិត្តលើខ្លួនឯងពេញមួយជីវិត
យោងទៅតាម លោកវេជ្ជបណ្ឌិត Alexander បាននិយាយថា ការធ្វើឱ្យរសើប គឺប្រឆាំងនឹងឆន្ទៈរបស់មនុស្ស អាចបង្កឱ្យមានការឈឺចាប់ផ្នែកផ្លូវចិត្តដ៏ធ្ងន់ធ្ងរ។ ពេលខ្លះ ការឈឺចាប់នេះអាចអូសបន្លាយយូររហូតអស់មួយជីវិតក៏មានផងដែរ។

6. ចង់ធ្វើឱ្យក្មេងរីករាយ គឺគ្រាន់តែនិយាយថា «ម៉ាក់ស្រឡាញ់កូន» នោះគឺជាវិធីសាស្រ្តដ៏ប្រសើរបំផុត
ជាទូទៅ ឪពុកម្តាយគិតថាខ្លួនឯងដឹងពី អ្វីដែលល្អបំផុតសម្រាប់កូនៗ បូករួមជាមួយនឹងបទពិសោធន៍ដែលពួកគេមាន ដូច្នេះក៏បានធ្វើឱ្យពួកគេគិតថា ធ្វើឲ្យក្មេងរសើបខ្លាំង និងសើចខ្លាំង គឺជារឿងធម្មតា។ ប៉ុន្តែ ពេលខ្លះពួកគេមិនបានដឹងថាវាមានគ្រោះថ្នាក់ ដោយសារតែភាពរសើប អាចបណ្តាលឱ្យក្មេងគាំងបេះដូងបាន។ ដូច្នេះ ប្រសិនបើអ្នកចង់ធ្វើឱ្យកូនៗសប្បាយរីករាយអ្នកគ្រាន់តែនិយាយថា «ម៉ាក់ស្រឡាញ់កូន» ប៉ុណ្ណឹងគឺគ្រប់គ្រាន់សម្រាប់ធ្វើឱ្យកូនមានអារម្មណ៍សប្បាយរីករាយ ហើយ។ ប៉ុន្តែ ប្រសិនបើអ្នកចង់ធ្វើឲ្យក្មេងរសើប អ្នកគួរតែសុំការអនុញ្ញាតពីក្មេងសិន ឬក៏ ធ្វើឲ្យពួកគេរសើបក្នុងរយៈពេលខ្លីបំផុតបានហើយ។ ឪពុកម្តាយគួរសួរទៅពួកគេជានិច្ច មុនពេលប៉ះខ្លួនរបស់ពួកគេ ឬ ធ្វើឱ្យពួកគេរសើប…ជាដើម៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

រោគសញ្ញា ៦ បង្ហាញថា អ្នកកើតជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល

ដោយ: ស. លីង 9 PM, Friday, 24 Feb, 2017

ជំងឺ Stroke ឬហៅជាភាសាខ្មែរថា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជាជំងឺគួរឲ្យខ្លាច និងពិបាកនឹងសំគាល់ឃើញ។ Stroke បណ្តាលឲ្យផលប៉ះពាល់ដល់ការចងចាំ ពិបាកក្នុងកា...

កំហុសឆ្គងក្នុងការព្យាបាលមុន

ដោយ: ស៊ីវងីម 8 AM, Tuesday, 02 Oct, 2018

មនុស្សស្រីយើងស្ទើរតែគ្រប់គ្នាសុទ្ធតែធ្លាប់ប្រឈមនឹងការកើតមុន ហើយតែងតែខិតខំរិះរកវិធីព្យាបាលតាមបែបផ្សេងៗគ្នា ដែលក្នុងនោះរួមមានទាំងការប្រើប្រាស់ផលិតផលក...

អាហារ 5 យ៉ាង ដែលមានរសជាតិឆ្ងាញ់ នឹងអាចជួយសម្រកទម្ងន់បានថែមទៀត!

ដោយ: ភារុន 8 AM, Friday, 31 May, 2019

អាហារដែលមានរសជាតិឆ្ងាញ់ និងអាចជួយអ្នកសម្រកទម្ងន់បានទៀត? ស្តាប់ទៅគឺល្អខ្លាំងណាស់។ ការស្រកទម្ងន់ ឱ្យមកនៅត្រឹមគីឡូ ដែលយើងចង់បាន គឺជាការគណនាដ៏សាមញ្ញមួយ...

របៀបមើលថែទាំខ្លួនឯង សម្រាប់យុវវ័យសម័យថ្មី

ដោយ: វិរីយា៉ 11 PM, Friday, 08 Apr, 2016

យើងនាំគ្នាមកមើលថា តើក្រុមអ្នកសិក្សាវិភាគរបស់ ប្រទេសអាមេរិកគេរកឃើញអ្វីខ្លះ ពាក់ព័ន្ធនឹងសក្តានុពល​របស់​មនុស្សវ័យជំទង់ ដើម្បីឱ្យកំលោះក្រមុំក្នុងវ័យនេះ...

Tomnerb.Com - YouTube Channel