ចូលចិត្តទំនើប

វិទ្យាសាស្ត្រពន្យល់ថា «កំហឹង អាចបណ្តាលឱ្យមនុស្សឡើងទម្ងន់បាន!»

ដោយ: ភារុន 2 PM, Monday, 24 Jun, 2019

កំហឹង មិនគ្រាន់តែធ្វើឱ្យអ្នកស្រែកខ្លាំង ហើយក៏ធ្វើឱ្យអ្នកមានអារម្មណ៍អាក្រក់ផងដែរ។ កំហឹង ត្រូវបានគេបែងចែកចេញជា 3 ប្រភេទ ហើយប្រភេទនីមួយៗ គឺត្រូវបានបញ្ចេញមកជាអាកប្បកិរិយាផ្ទាល់របស់វារៀងៗគ្នា។ ឧទាហរណ៍ដូចជា ការបន្ទោសខ្លួនឯង ការបញ្ចេញអាកប្បកិរិយាគ្រោះថ្នាក់ផ្សេងៗ យំខ្លាំងៗ និងមានអ្វីផ្សេងៗទៀត ដូច្នេះ កំហឹង មិនមែនមានលក្ខណៈសាមញ្ញធម្មតានោះទេ។ ម្យ៉ាងទៀត ឥទ្ធិពលរបស់វាមកលើ ខ្លួនមនុស្សអាចមានសភាពធ្ងន់ធ្ងរ ដែលបង្កជាផលប៉ះពាល់ដូចជា ការឡើងទម្ងន់…ជាដើម។ តោះ! មកតាមដានជាមួយនឹង ទំនើប ទាំងអស់គ្នាថា តើវិទ្យាសាស្រ្តនិយាយអ្វីខ្លះ អំពីកំហឹង អាចបណ្តាលឱ្យមនុស្សឡើងទម្ងន់?



• កំហឹងទាំងអស់ គឺចាប់ផ្តើមជាមួយនឹង Adrenaline
កំហឹង មិនត្រឹមតែមានវត្តមាននៅក្នុងអារម្មណ៍របស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏វត្តមាននៅក្នុងដំណើរការគីមីនៅក្នុង រាងកាយផងដែរ។ នៅពេលអ្នកខឹង Adrenaline នឹងត្រូវបានបញ្ចេញមក ហើយសារធាតុនេះធ្វើឱ្យអ្នកបញ្ចេញសកម្មភាព និង បណ្តាលឱ្យមានការថប់បារម្ភ។ ម្យ៉ាងទៀត ដោយសារតែ លំហូរឈាមពីសរីរាង្គខាងក្នុងទៅកាន់សាច់ដុំ ដូច្នេះ វាមិនធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លាន ប៉ុន្តែវាស្ថិតនៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ បន្ទាប់ពីកម្រិត Adrenaline មានការថយចុះ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា ត្រូវការបំពេញបន្ថែមថាមពល ដែលបានបាត់បង់នោះ ដោយអ្នកចាប់ផ្តើមញុំាអាហារច្រើនឡើងៗ។ ខណៈពេលខឹង អ្នកក៏មានបញ្ហាថប់បារម្ភផងដែរ ដែលបណ្តាលឱ្យអ្នកញុំាអាហារ ដោយមិនគិតពីអ្វីទាំងអស់ដូចជា ញុំាអាហារមិនល្អ សម្រាប់លួងខ្លួនឯងឱ្យឈប់ខឹង។ អ្វីដែលអ្នកគួរធ្វើ៖ ព្យាយាមមិនញុំាអាហារមិនល្អ ដើម្បីដោះស្រាយភាពតានតឹងរបស់អ្នក ប៉ុន្តែបើអ្នកទ្រាំមិនបាន អ្នកអាចតាមដានរបបអាហាររបស់អ្នក និងគួរឈប់ញុំានៅពេលដឹងខ្លួនថាឆ្អែតហើយ។ ទាំងនេះនឹងជួយអ្នកក្នុងការ ការពារ ការឡើងទម្ងន់។


• ការថប់បារម្ភរបស់អ្នក គឺជាមូលហេតុចម្បងនៃអារម្មណ៍តានតឹង
ការថប់បារម្ភ គឺបង្កើនអារម្មណ៍តានតឹងរបស់មនុស្ស ពីព្រោះកម្រិតនៃអ័រម៉ូន Cortisol កើនឡើង។ កម្រិតអ័រម៉ូននេះ មិនត្រឹមតែប៉ះពាល់ដល់សុខភាពបេះដូង និងសម្ពាធឈាម ក៏ធ្វើឱ្យប៉ះពាល់ដល់ទម្ងន់របស់អ្នកផងដែរ។ ដោយសារតែ Cortisol បានបម្លែងជាតិស្ករនៅក្នុងឈាមទៅជាជាតិខ្លាញ់ និងរារាំងដល់ការរំលាយអាហារ ហើយជាលទ្ធផលធ្វើឱ្យអ្នកឡើងទម្ងន់ ព្រមទាំងបង្កើនជាតិខ្លាញ់បង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកថែមទៀត។ អ្វីដែលអ្នកគួរធ្វើ៖ អ្នកគួរព្យាយាមបោះបង់អារម្មណ៍អវិជ្ជមានរបស់អ្នក ជាមួយនឹងសកម្មភាពកំសាន្តផ្សេងៗដូចជា ទៅកន្លែងហាត់ប្រាណ ធើលំហាត់ប្រាណ ឬ ដើរលេងក្នុងសួនច្បារ ទាំងនេះអាចធ្វើឱ្យអ្នកផ្លាស់ប្តូរចិត្តគំនិត និងប្រមូលគំនិតរបស់អ្នកត្រឡប់មកវិញ។


• បាត់បង់ការគ្រប់គ្រងខ្លួនឯង
ភាពតានតឹង អាចធ្វើឱ្យអ្នកមានបញ្ហាក្នុងការគេង។ នៅពេលអ្នកគេងមិនបានគ្រប់គ្រាន់ អ្នកច្បាស់ជាមិនមានថាមពលគ្រប់គ្រាន់ ដូច្នេះវានឹងនាំឱ្យអ្នកត្រូវការភេសជ្ជៈផ្អែមៗ និងអាហារមិនមានសុខភាពល្អ ដើម្បីបំពេញថាមពលនៅក្នុងខ្លួនរបស់ អ្នក។ ម្យ៉ាងទៀត ការគេងមិនគ្រប់គ្រាន់ក៏បង្អាក់ដំណើរការនៃអ័រម៉ូន ដែលគ្រប់គ្រងចំណង់អាហារផងដែរ។ អ្វីដែលអ្នកគួរធ្វើ៖ ស្វែងរកវិធីសាស្រ្តផ្សេងៗ ដើម្បីស្តារស្ថានភាពឡើងវិញ ដោយអ្នកគួរជួបជុំមិត្តភក្តិ ឬក្រុមគ្រួសារ និងធ្វើអ្វីដែលជាចំណង់ចំណូលរបស់អ្នក ហើយវាអាចធ្វើឱ្យអារម្មណ៍របស់អ្នករីករាយ និងមានសន្តិភាព។

តើអារម្មណ៍ខឹងរបស់អ្នក មានកម្រិតប៉ុណ្ណា? តើអ្នកដឹងហេតុផលផ្សេងទៀត ដែលធ្វើឱ្យអ្នកឡើងទម្ងន់ដែរឬទេ?

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ទម្ងន់ មានទំនាក់ទំនងនឹង មេជីវិតឈ្មោល

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 03 Oct, 2017

ដូចដែលអ្នកបានដឹងយ៉ាងប្រាកដថា បើសិនជាអ្នកធាត់ ឬលើសទម្ងន់ នឹងជះឥទ្ធិពលអាក្រក់ជាច្រើនដល់សុខភាពរបស់អ្នក។ វាអាចបណ្តាលឱ្យសម្ពាធឈាមឡើងខ្ពស់ កម្រិតកូឡេស្តេ...

អាហារដែលអ្នកគួរ និងមិនគួរទទួលទាន ពេលពត់ធ្មេញ

ដោយ: ដាលីស 9 PM, Tuesday, 05 Apr, 2016

ការពត់​ធ្មេញ​ គឺ​មានន័យថា ជាការ​តម្រង់​ធ្មេញ ​ដែលមាន​សភាព​វៀច ប៉ោង និង​មិន​ត្រង់​ជួរ​ឱ្យ​ត្រង់​ស្អាត ដូច្នេះ​មានន័យថា ការការពារ​កុំឱ្យ​វា​ផ្អៀង ឬ​វ...

ផ្លែឈើ ៧ សម្រាប់ធ្វើឲ្យរាងស្អាត

ដោយ: ចរិយា 10 PM, Friday, 30 Dec, 2016

ផ្លែឈើចំនួន ៧ នេះគឺជាផ្លែឈើ ដែលជួយធ្វើឲ្យរាងរបស់អ្នកស្វែលស្អាត។ ផ្លែឈើទាំងនេះ មានគុណប្រយោជន៍ចំពោះស្ត្រី និងបុរសដូចគ្នា។ ចង់ដឹងថាផ្លែអ្វីខ្លះ ហើយមួយ...

ជៀសបានក៏ល្អ! បញ្ឈប់ទម្លាប់អាក្រក់ទាំង 7 នេះនឹងជួយឱ្យខួរក្បាលមានសុខភាពល្អ

ដោយ: ភារុន 8 AM, Saturday, 26 Jan, 2019

ខួរក្បាលរបស់មនុស្សគឺសំខាន់ណាស់ ព្រោះខួរក្បាលជាអ្នកគ្រប់គ្រងលើមុខងារទាំងអស់នៃរាងកាយ។ ជាពិសេសគឺទទួលខុសត្រូវលើចង្វាក់បេះដូង ចលនាដកដង្ហើម និងការគិតពិចា...

Tomnerb.Com - YouTube Channel