ចូលចិត្តទំនើប

ត្រឹមតែញុំាភេសជ្ជៈនេះមួយកែវ នឹងជួយសម្រួលសរសៃឈាម ដែលកកស្ទះ ឱ្យដំណើរការល្អប្រសើរ និងគ្រប់គ្រងសម្ពាធឈាមបានល្អ

ដោយ: ភារុន 8 AM, Tuesday, 23 Apr, 2019

សរសៃឈាម ដែលកកស្ទះអាចបណ្តាលមកពីកំណកឈាម ឬបន្ទះ ដែលកកើតឡើងពីកម្រិតជាតិកូឡេស្តេរ៉ូលខ្ពស់នៅក្នុងសរសៃឈាម។ ការរាំងស្ទះនេះ អាចបណ្តាលឱ្យមានសម្ពាធដ៏ធំសម្បើមមួយ នៅក្នុងសរសៃឈាម ដូច្នេះលំហូរឈាមមិនអាចធ្វើចលនាដោយសេរីនៅក្នុងរាងកាយរបស់យើង ដូចដែលវាធ្លាប់បានធ្វើចលនារាល់ថ្ងៃនោះទេ ករណីនេះត្រូវបានគេហៅថា «លើសឈាម»។ យោងទៅតាមការស្រាវជ្រាវនាពេលថ្មីៗនេះ នឹងបានចេញផ្សាយ ដោយសមាគមន៍ បេះដូង សហរដ្ឋអាមេរិច បានឱ្យដឹងថា នៅពេលសរសៃឈាមត្រូវបានរារាំង នឹងមានការលំបាកក្នុងកម្ចាត់សម្ពាធឈាមឡើងខ្ពស់ នេះ ដែលវាជាការព្រួយបារម្ភយ៉ាងខ្លាំង ដោយប្រជាជនអាមេរិចប្រហែល 100 លាននាក់។ មិនត្រឹមតែប្រជាជននៅសហរដ្ឋអាមេរិចនោះទេ ប្រជាជននៅជុំវិញពិភពលោកក៏កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។

ម្យ៉ាងទៀត ក្រុមគ្រូពេទ្រជំនាញក៏ជឿជាក់ថា កូឡេស្តេរ៉ូលខ្ពស់ អាចបង្កការខូចខាត និងបង្កើតបន្ទះ ដែលទប់ស្កាត់ស្រទាប់ខាងក្នុងនៃសរសៃឈាមផងដែរ។ ព្រមជាមួយនឹងមូលហេតុជាច្រើនទៀតដូចជា៖ ការជក់បារី, តំណរពូជ, របបអាហារមិនត្រឹមត្រូវ, ខ្វះការហាត់ប្រាណ, ធាត់ និងជម្ងឺទឹកនោមផ្អែម…ជាដើម។ បញ្ហា «កំណកក្នុងសរសៃឈាម» នេះ បានរីករាលដាលយ៉ាងខ្លាំង ទើបធ្វើឱ្យមនុស្សជាច្រើនស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ត រួមជាមួយនឹងដំណោះស្រាយបែបធម្មជាតិ ដូចជាការញុំាអាហារសុខភាព និងញុំាភេសជ្ជៈសុខភាពបន្ថែម ដើម្បីសម្រួលដល់ការរាំងស្ទះនេះ ឱ្យមកសភាពធម្មតា តាមបែប ធម្មជាតិ។ ដូច្នេះថ្ងៃនេះ ទំនើប ចង់ណែនាំនូវភេសជ្ជៈធម្មជាតិម្យ៉ាង ដែលអាចសម្រួលដល់សរសៃឈាមកកស្ទះ និងជួយគ្រប់គ្រងសម្ពាធឈាមបានល្អបំផុត ដែលប្រិយមិត្តអ្នកអានទាំងអស់នឹកស្មានមិនដល់។ តោះ! មកតាមដានជាមួយយើង៖
• គ្រឿងផ្សំ៖
– ទឹកខ្ញី មួយពែង
– ខ្ទឹមសម៉ត់ មួយពែង
– ទឹកក្រូចឆ្មារ មួយពែង
– ទឹកខ្មេះផ្លែប៉ោម មួយពែង
– ទឹកឃ្មុំ ពីរពែង

• របៀបធ្វើ៖
– ចាក់ទឹកខ្ញី ខ្ទឹមស ទឹកក្រូចឆ្មារ និងទឹកខ្មេះផ្លែប៉ោម ចូលទៅក្នុងឆ្នាំង ហើយចម្អិនប្រហែល 30នាទី ដោយកំណត់ភ្លើងតិចៗ និងកូរឱ្យជាប់។
– បិទភ្លើង បន្ទាប់មកទុកឱ្យត្រជាក់
– បន្ថែមទឹកឃ្មុំចូល នឹងកូរឱ្យសព្វចូលគ្នាបានល្អ

• អត្ថប្រយោជន៍៖
ខ្លឹមស ត្រូវបានគេបង្ហាញថា វាគឺជាឱសថធម្មជាតិដ៏ល្អបំផុត ក្នុងការសម្អាតសរសៃឈាម ដែលកកស្ទះ ក៏ដូចជាកាត់បន្ថយ សម្ពាធឈាមឡើងខ្ពស់ និងកាត់បន្ថយកម្រិតជាតិកូឡេស្តេរ៉ូលមិនល្អ នៅក្នុងសរសៃឈាមផងដែរ។ លើសពីនេះ វាក៏អាចកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម ព្រមទាំងជួយដល់ការសម្រកទម្ងន់ ពីព្រោះកម្រិតជាតិស្ករ គឺជាប្រភពដែលធ្វើឱ្យមនុស្សចង់ញុំាអាហារ និងធ្វើឱ្យអ្នកងាយស្រួលក្នុងការឡើងទម្ងន់។
ចំណែកខ្ញី ត្រូវបានផ្សារភ្ជាប់ទៅនឹងការ ការពារពីជម្ងឺបេះដូង និងបង្កើនលំហូរឈាមបានល្អនៅក្នុងសរសៃឈាម។ វាក៏មានសមត្ថភាពក្នុងការផលិតថាមពល ដល់អ្នកក្នុងពេលហាត់ប្រាណ ឱ្យកាន់តែប្រសើរជាងមុន ព្រមទាំងជួយដល់ការសម្រកទម្ងន់ផងដែរ។
រីឯទឹកក្រូចឆ្មារ ត្រូវបានគេបង្ហាញក្នុងការស្រាវជ្រាវ គឺវាអាចជួយគ្រប់គ្រងចង្វាក់បេះដូង និងជួយឱ្យមុខងារបេះដូង ដំណើរការបានល្អប្រសើរ ព្រមទាំងជួយសម្រួលដល់សរសៃឈាម ឱ្យដំណើរការល្អពេញលេញនៅក្នុងរាងកាយរបស់មនុស្សថែមទៀត។

ចំពោះទឹកខ្មេះផ្លែប៉ោម ជាប្រភពនៃអង់ទីអុកស៊ីដង់ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្ចាត់ជាតិពុល ចេញពីរាងកាយ និងឈាម។ លើសពីនេះ វាក៏មានវីតាមីន សារធាតុរ៉ែ និងអង់ស៊ីម ដែលផ្តល់សុខភាពល្អ នឹងរក្សារាងកាយរបស់មនុស្ស ឱ្យនៅតែមានសុខភាពល្អប្រសើរជានិច្ច។
សម្រាប់ទឹកឃ្មុំ ក៏ជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងផ្តល់កម្លាំងថាមពលដល់រាងកាយបានល្អបំផុត ហើយវាក៏ត្រូវបានគេបង្ហាញថា វាអាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉ូលមិនល្អ និងការពារមិនឱ្យកើតជម្ងឺបេះដូងផងដែរ។

ប្រភព: foodprevent ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើថ្លើម មានតួនាទីអ្វីខ្លះ?

ដោយ: រីកា 12 PM, Wednesday, 11 May, 2016

ថ្លើម ​មាន​តួនាទី​អ្វីខ្លះ? សំណួរ​ដែល​មនុស្ស​ជាច្រើន​ចង់ដឹង តែ​មិនដែល​ទទួលបាន​ចម្លើយ​ម្តងណា​ឡើយ​ថា តើ​ការពិតទៅ​តួនាទី​របស់​ថ្លើម​គឺ​អ្វី និង​មាន​ភា...

វិធីបញ្ឈប់បញ្ហាជ្រុះសក់ តាមបែបធម្មជាតិ

ដោយ: រីកា 10 PM, Tuesday, 22 Mar, 2016

មនុស្ស​ភាគច្រើន ​គិត​ទៅដល់​ការការពារ​សក់​ជ្រុះ នៅពេលដែល​ពួកគេ ​បាន​ប្រឈម​នឹង​ការ​ជ្រុះ​សក់​រួចជាស្រេច​ទៅហើយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចាប់ផ្តើម​ថែរក្សា...

រដូវក្តៅនេះ ចង់ស្រកទម្ងន់បានលឿន! សាកល្បងញុំាភេសជ្ជៈ ទឹកក្រូចឆ្មារ លាយជាមួយទឹកឃ្មុំ លមើល៍!!!

ដោយ: ភារុន 8 AM, Wednesday, 03 Apr, 2019

ប្រសិនបើអ្នកកំពុងស្វែងរករូបមន្តសម្រកទម្ងន់ ដែលសាមញ្ញ និងងាយស្រួលទទួលទាន ហើយមានប្រសិទ្ធភាពខ្ពស់នារដូវក្តៅនេះ អ្នកអាចសាកល្បងញុំាភេសជ្ជៈ ដែលធ្វើពីទឹកក...

រឿងរ៉ាវ 7 យ៉ាង ដែលជាងធ្វើសក់ ប៉ងប្រាថ្នាចង់ឱ្យអ្នកបានដឹង

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 26 Apr, 2017

យើងទាំងអស់គ្នា បានដឹងពីមូលដ្ឋានគ្រឹះនានា នៅក្នុងហាងកែសម្ផស្ស ដូចជាពេលវេលា ការផ្តល់លុយធីប មិនលើកទូរសព្ទជាដើម ប៉ុន្តែតើអ្វីដែលជាងធ្វើសក់ ពិតជាចង់ឱ្យអ...

Tomnerb.Com - YouTube Channel