ចូលចិត្តទំនើប

អស់បារម្ភ! កាត់បន្ថយហានិភ័យ នៃជម្ងឺមហារីកសុដន់ បើអនុវត្តតាមវិធីទាំងនេះ!

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

ជម្ងឺមហារីកសុដន់ បានរីករាលដាល លើស្រ្តីរាប់លាននាក់ទូទាំងពិភពលោក។ បើទោះបីជា ពុំទាន់មានវិធីការពារជម្ងឺនេះឱ្យបានមួយរយភាគរយ ក៏ពិតមែន ប៉ុន្តែយើងក៏អាចកាត់បន្ថយហានិភ័យ នៃជម្ងឺដ៏កាចសាហាវមួយនេះបានផងដែរ។ ខាងក្រោមនេះគឺជាតិចនិចទាំង 7 ដែលអ្នកអាចអនុវត្តតាម ដើម្បីកាត់បន្ថយហានិភ័យ នៃជម្ងឺមហារីកសុដន់៖
1. រក្សាសុខភាពតាមរយៈទម្ងន់
ស្រ្តីដែលលើសទម្ងន់ខ្លាំងអាចប្រឈមមុខ នឹងជម្ងឺមហារីកសុដន់ ច្រើនជាងស្ត្រីដែលមានទម្ងន់ធម្មតា។ ទំនាក់ទំនងរវាងទម្ងន់រាងកាយ និងជម្ងឺមហារីកសុដន់ គឺមានភាពខ្លាំងក្លាណាស់ ជាពិសេសស្ត្រីលើសទម្ងន់ផង និងចាប់ផ្តើមអស់រដូវ ថែមទៀត។

2. ហាត់ប្រាណឱ្យទៀងទាត់
ការហាត់ប្រាណ គឺមានសារៈសំខាន់ណាស់ សម្រាប់ជួយធ្វើឱ្យសុខភាពមនុស្សយើងរឹងមាំ ដូច្នេះដើម្បីទទួលបានលទ្ធផលល្អ អ្នកគួរតែធ្វើលំហាត់ប្រាណឱ្យបានទៀតទាត់ពី 45 ទៅ 60នាទី យ៉ាងតិច 5 ថ្ងៃក្នុងមួយសប្តាហ៍។

3. កំណត់ការញ៉ាំជាតិអាល់កុល
ទទួលទានភេសជ្ជៈ ដែលមានជាតិអាល់កុលតិចជាង 2 កែវក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យ នៃជម្ងឺមហារីកសុដន់ លើសពី 20%។

4. បំបៅដោះកូន
វាធ្វើឱ្យកម្រិតអ័រម៉ូនអេស្ត្រូសែន របស់ស្រ្តីថយចុះ នេះអាចកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកសុដន់បាន។

5. ហាមជក់បារី
ប្រសិនបើអ្នកជាអ្នកជក់បារី អ្នកគួរតែបញ្ឈប់ភ្លាមៗ ព្រោះថាផ្សែងបារី ដែលអ្នកជក់ផ្ទាល់ និងផ្សែងបារី ដែលអ្នកស្រូបយកពីអ្នកដទៃ សុទ្ធតែអាចធ្វើឱ្យហានិភ័យ នៃជម្ងឺមហារីកសុដន់កើនឡើងខ្លាំងផងដែរ។

6. ត្រួតពិនិត្យកម្រិតវីតាមីន D នៅក្នុងខ្លួន
កង្វះវីតាមីន D ក៏មានទំនាក់ទំនង នឹងហានិភ័យនៃជម្ងឺមហារីកសុដន់ផងដែរ។ ដូច្នេះសូមបរិភោគអាហារ ដែលមានវីតាមីន D នេះឱ្យបានគ្រប់គ្រាន់។

7. ញ៉ាំទឹកដែលមានអនាម័យល្អ និង ចៀសវាងទទួលទានអាហារដែលចំអិនក្នុងសំភារៈជ័រផ្លាកស្ទិក និងទឹកដបជ័រ៕

ប្រភព: digitalkh ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ស្ត្រីរលូតបុត្រ គួរថែទាំកាយ និងចិត្តយ៉ាងណា?

ដោយ: ស. លីង 11 PM, Sunday, 01 Oct, 2017

ពេលមានបុត្រ គឺជារឿងសប្បាយសម្រាប់អ្នកដែលជាឪពុកម្តាយ និងក្រុមគ្រួសារ។ ពេលបាត់បង់បុត្រ គ្រប់គ្នាឈឺចាប់ ប៉ុន្តែអ្នកដែលឈឺចាប់ជាងគេ គឺអ្នកជាម្តាយ។ មិនថាយ...

ដំណោះស្រាយ ការងងុយគេង ពេលកំពុងធ្វើការ

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 18 Jan, 2017

តើអ្នកតែងតែងងុយគេង នៅពេលធ្វើការមែនទេ? តើអ្នកធ្លាប់គេងលើតុធ្វើការទេ? វាពិបាកណាស់ ព្រោះថ្នាក់លើរបស់អ្នក អាចនឹងបានឃើញអ្នកកំពុងគេង ពេលកំពុងធ្វើការ អញ្ច...

តិចនិចជៀសវាង សក់មានក្លិនអាក្រក់ នារដូវភ្លៀង

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 25 Jul, 2017

យើងទាំងអស់គ្នាបានស្វះស្វែងរក វិធីសាស្រ្តគ្រប់បែបយ៉ាង ដើម្បីជៀសវាងបញ្ហាក្លិនមិនល្អលើរាង កាយ ដោយយើងប្រើប្រាស់គ្រឿងក្រអូប ចាប់តាំងពីលើសម្លៀកបំពាក់ និង...

បរិភោគផ្លែប៉េងប៉ោះច្រើនល្អ​ ចំពោះសុខភាព

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

ផ្លែប៉េងប៉ោះគឺជាបន្លែដ៏ល្អបំផុតសម្រាប់សុខភាពរាងកាយរបស់មនុស្ស។ ផ្លែប៉េងប៉ោះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែថែមទាំងមានជីវជាតិដ៏សម្បូរបែបជាច្រើន...

Tomnerb.Com - YouTube Channel