ចូលចិត្តទំនើប

ស្ករកែច្នៃដ៏ពេញនិយមបំផុត សម្រាប់អ្នកជម្ងឺទឹកនោមផ្អែម គឺអាចបំពុលទៅដល់បាក់តេរីពោះវៀន ឬ (អតិសុខុមប្រាណ) របស់មនុស្ស!

ដោយ: ភារុន 9 AM, Tuesday, 25 Jun, 2019

តាមរយះការសិក្សាមួយបានរកឃើញថា មានផលប៉ះពាល់ និងគ្រោះថ្នាក់ចំពោះបាក់តេរីពោះវៀន (អតិសុខុមប្រាណ) របស់មនុស្ស ដែលបណ្តាលមកពី ស្ករកែច្នៃសម្រាប់អ្នកជម្ងឺទឹកនោមផ្អែម។

ផលិតផលស្ករទាំងនេះ ត្រូវបានផលិតឡើងដើម្បីជំនួសស្ករធម្មជាតិ។ ជារឿយៗត្រូវបានប្រើប្រាស់ ដោយអ្នកជម្ងឺទឹកនោមផ្អែម ឬក៏ ធ្វើជារបបអាហារ ដែលមានជាតិកាបូអ៊ីត នៅក្នុងកម្រិតទាប ហើយក៏ជាមធ្យោបាយសម្រាប់ជួយកាត់បន្ថយការឡើងកម្រិតជាតិស្ករនៅក្នុងឈាមផងដែរ។ ទោះបីជា ផលិតផលទាំងនេះ មានប្រយោជន៍សម្រាប់អ្នកជម្ងឺទឹកនោមផ្អែមក៏ដោយ ប៉ុន្តវាក៏អាចបំពុលដល់បាក់តេរីពោះវៀន (អតិសុខុមប្រាណ) របស់មនុស្សដែរ សូម្បីអ្នកមិនបានញុំាវានៅក្នុងកម្រិតខ្ពស់ក្តី ក៏វានៅតែមានឥទ្ធិពលអាក្រក់ទៅដល់បាក់តេរីពោះវៀន (អតិសុខុមប្រាណ) របស់អ្នកដដែល។


យោងទៅតាមការស្រាវជ្រាវចុងក្រោយបំផុត នៅលើប្រធានបទនេះ ដែលចេញមកពីសកលវិទ្យាល័យ Ben-Gurion នៃប្រទេស Negev និងសកលវិទ្យាល័យ Nanyang Technological នៃប្រទេសសឹង្ហបុរី គឺបានធ្វើការស្រាវជ្រាវទៅលើស្ករ ប្រភេទនេះ ដោយគេបានរកឃើញថា សារធាតុមួយចំនួណដូចជាសារធាតុ Aspartame និង Sucralose គឺអាចមានឥទ្ធិពលមិនល្អទៅដល់បាក់តេរីពោះវៀន (អតិសុខុមប្រាណ) ហើយក៏អាចបង្កឱ្យមានបញ្ហាសុខភាពពោះវៀនរបស់មនុស្ស ផងដែរ។

បន្ថែមលើនេះ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យទៅលើស្ករប្រភេទនេះចំនួន 6 ប្រភេទ និងអាហារបំប៉នដែលមានបន្ថែមស្ករប្រភេទនេះចំនួន 10 ប្រភេទ រួមជាមួយនឹងផលិតផល ដែលមានជាតិផ្អែមផ្សេងៗទៀត។ ជាលទ្ធផល ក្រុមអ្នកស្រាវជ្រាវបានរកឃើញកំហាប់ចំនួន 1mg មាន 1ml នៃសារធាតុពុល ដែលអាចបំពុលទៅដល់បាក់តេរីពោះវៀន (អតិសុខុមប្រាណ)។


ជាធម្មតា នៅក្នុងពោះវៀនរបស់មនុស្សតែងតែមានពពួកបាក់តេរីល្អ ដែលអ្នកស្រាវជ្រាវបានអះអាងថា បាក់តេរីទាំងអស់នេះគឺសុទ្ធតែមានឥទ្ធិពលវិជ្ជមាន ឬ អវិជ្ជមានទៅលើសុខភាពរាងកាយរបស់មនុស្ស។ ម្យ៉ាងទៀត ក៏មានកត្តាជាច្រើនផ្សេងទៀត ដែលអាចប៉ះពាល់ទៅដល់បរិមាណបាក់តេរីពោះវៀន (អតិសុខុមប្រាណ) រួមមាន៖ ហ្ស៊ែន របបអាហារ និងបរិស្ថាន ដែលនៅជុំវិញខ្លួនរបស់អ្នក…ជាដើម ។

នេះមិនមែនជាការសិក្សាដំបូង ដែលក្រុមស្រាវជ្រាវទាំងនេះ បានស្វែងរកភស្តុតាងចំពោះការបំពុលបាក់តេរីពោះវៀន (អតិសុខុមប្រាណ) ដោយតាមរយះការបរិភោគស្ករប្រភេទនេះ នោះទេ។ រយៈកាលពី 2-3 ឆ្នាំមុន ក៏មានក្រុមអ្នកស្រាវជ្រាវជនជាតិ អ៊ីស្រាអែល បានធ្វើតេស្តសាកល្បងនូវផលិផលស្ករប្រភេទនេះចំនួន 3 ផលិតផលដ៏ពេញនិយមបំផុត នាពេលសព្វថ្ងៃនេះផងដែរ ដោយការស្រាវជ្រាវនេះ បានរកឃើញថាស្ករទាំងនេះពិតជាអាចជះឥទ្ធិពលអាក្រក់ទៅដល់បាក់តេរីពោះវៀន (អតិសុខុមប្រាណ) មែន៕

ប្រភព: slashgear ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នករក្សាស្មាតហ្វូន នៅក្បែរខ្លួនរបស់អ្នកជានិច្ច?

ដោយ: ភារុន 2 PM, Thursday, 04 Apr, 2019

បច្ចុប្បន្ននេះ គឺកម្រដែលមនុស្សមិនមានស្មាតហ្វូនប្រើណាស់ ដូច្នេះស្មាតហ្វូនគឺមានប្រជាប្រិយភាពខ្លាំង ដោយសារតែវា ត្រូវបានបំពាក់ ជាមួយនឹងកម្មវិធីព័ត៌មានដ...

ផលប៉ះពាល់ ពេលទទួលទានថ្នាំ ពន្យារកំណើតបន្ទាន់

ដោយ: ស៊ីវងីម 5 PM, Tuesday, 14 Jul, 2015

ថ្នាំពន្យារកំណើតបន្ទាន់ គឺជាថ្នាំពន្យារកំណើតមួយប្រភេទ សម្រាប់ប្រើតែនៅក្នុង​ការពន្យារកំណើត​បែប​បន្ទាន់​ៗ​ប៉ុណ្ណោះ ដូចជា ក្នុងករណីត្រូវគេចាប់រំលោភ ស្...

ប្រយោជន៍ 6យ៉ាងដែលបានមកពីការងូតទឹក ដែលអ្នកនឹកស្មានមិនដល់

ដោយ: វិរីយា៉ 9 PM, Tuesday, 29 Mar, 2016

ប្រយោជន៍​របស់​កា​រងូ​ត​ទឹក មិនបាន​ជួយ​ផ្តល់ឱ្យ​អ្នក​ត្រឹមតែ​ ភាពស្រស់ថ្លា​ប៉ុណ្ណោះ​ទេ តែ​ការ​ងូតទឹក​នៅបាន​ផ្តល់​ប្រយោជន៍ ​ចំពោះ​សុខភាព​ច្រើនជាង​ការ...

ប្រយោជន៍ ដ៏មហាសាលពីទឹកផ្កាកុលាប ចំពោះសម្រស់នារដូវក្តៅ

ដោយ: វិរីយា៉ 10 PM, Friday, 06 May, 2016

គ្រាន់តែ​បានឮ​ពាក្យ​ថា “ផ្កា​កុលាប” លោកអ្នក​ប្រាកដជា​នឹក​ដល់​សម្រស់​ នៃ​ពណ៌​ដ៏​ស្រស់ស្អាត និង​ក្លិន​ដ៏​ក្រអូប​របស់​វា ក៏​មិន​ខុស​អី​ពី​ពេលដែល​អ្នក​...

Tomnerb.Com - YouTube Channel