ចូលចិត្តទំនើប

តឹងច្រមុះមែនទេ? តិចនិចទាំងនេះអាចជួយអ្នក ឱ្យធូរស្រាលបានយ៉ាងមានប្រសិទ្ធភាព !

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

អាការៈតឹងច្រមុះ ភាគច្រើនកើតឡើង នៅពេលដែលអ្នកមានជម្ងឺផ្តាសាយ ដែលវាពិតជាធ្វើឱ្យអ្នកពិបាកក្នុងការដក ដង្ហើចេញ/ចូលម្តងៗ ក្នុងពេលបំពេញការងារ ពេលកំពុងសិក្សា ពិសេសជាងគេ គឺពេលអ្នកកំពុងទទួលទានដំណេកតែម្តង។ អាការៈបែបនេះបង្កមក ពីការរលាកនៃជាលិការន្ធខាងក្នុងច្រមុះ និងបង្កើតជា ជាតិរំអិល (សំបោរ) ក្នុងច្រមុះច្រើនពេក។ ដូចនេះថ្ងៃនេះយើងនឹងបង្ហាញប្រិយមិត្ត ក៏ដូចជាមិត្តៗអ្នកអានទាំងពីតិចនិចសាមញ្ញ ដែលអាចជួយអ្នកបំបាត់អាការៈតឹងច្រមុះនេះបាន ដោយមិនចាំបាច់ប្រើថ្នាំព្យាបាល។ តោះ! កុំឱ្យខាតពេលយូរ ទៅតាមដានទស្សនាជាមួយ នឹងគេហទំព័ររបស់យើងទាំងអស់គ្នា ៖
1. ទទួលទានអាហារដែលមានជាតិហិរៗ
ការទទួលទានអាហារដែលមានជាតិហិរ ដូចជា ខ្ញី ម្ទេស ខ្ទឹមស ជាដើម អាចជួយឱ្យអាការៈតឹងច្រមុះរបស់ អ្នកមានភាព ធូរស្រាលជាងមុន ដោយវាបានបណ្តេញជាតិរំអិល (សំបោរ) ចេញពីក្នុងច្រមុះរបស់អ្នកចេញមកក្រៅបាន។

2. ទទួលទាន តែជីអង្កាម
អ្នកគ្រាន់តែយកស្លឹកជីអង្កាម ក្រៀម ឱ្យបានទឹកមួយស្លាបព្រាកាហ្វេ ឆុងជាមួយនឹងទឹកតែក្តៅ មួយពែង ទុករយៈពេល10នាទីជាការស្រេច។ បន្ទាប់មកទទួលទានទឹកជីអង្កាមនេះ នៅពេលអ្នកកំពុងតឹងច្រមុះ។

3. ប្រើកន្សែងក្តៅឧណ្ហៗ
អ្នកគ្រាន់តែយកកូនកន្សែងតូចល្មមទៅត្រាំក្នុងទឹកក្តៅឧណ្ហៗ រួចពូតចេញឱ្យនៅសល់ទឹកបន្តិច (ជៀសវាងរលាកស្បែក) រួចយកមកគ្រប លើច្រមុះនិងមាត់ ហើយដកដង្ហើមឱ្យបានវែងៗ ជាច្រើនលើកច្រើនសារ។ វិធីបែបនេះ អាចធ្វើឱ្យអ្នកដកដង្ហើមបានស្រួល ព្រោះដោយសារតែចម្ហាយទឹកក្តៅ ដែលភាយចេញពីកូនកន្សែង។

4. រក្សាជាតិទឹកក្នុងរាងកាយ ឱ្យបានគ្រប់គ្រាន់
ជាតិទឹក គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងដំណើរប្រតិកម្ម នៅក្នុងសារពាង្គកាយយើង។ ជាធម្មតាមនុស្សប្រុសយ៉ាងហោចណាស់ក្នុងមួយថ្ងៃឱ្យបាន 2 លីត្រ និងចំពោះមនុស្សស្រីគួរតែទទួលទានទឹក មួយថ្ងៃឱ្យបាន 3 លីត្រ។ ប៉ុន្តែប្រសិនបើអ្នកមានអាការៈតឹងច្រមុះ នោះអ្នកគួរតែទទួលទានទឹកឱ្យបានច្រើនជាងធម្មតាទើបជាការល្អប្រសើរ។

5. ស្ទីម ដោយប្រើចំហាយទឹក
វិធីនេះគឺ ពិតជាងាយស្រួលណាស់ ដោយគ្រាន់តែដាំទឹកឱ្យពុះ រួចចាក់ទៅក្នុងធុងធំល្មម ហើយកុំបិទគម្រប បន្ទាប់មកយកភួយមកគ្របដូចជា រូបភាពខាងក្រោម ហើយចាប់ផ្តើមដកដង្ហើមយឺតៗ វែងៗ (បញ្ជាក់ៈ ទឹកមិនត្រូវក្តៅពេកនោះទេ)។

6. ប្រើទឹកអំបិល
អ្នកគ្រាន់តែយកអំបិលហ្មត់ ពីរស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្តៅពីរពែង រួចកូរឱ្យសព្វ។ បន្ទាប់មកយកទឹកអំបិលនោះចាក់ចូលក្នុងដបរួចបាញ់តិចៗ ចូលក្នុងច្រមុះរបស់អ្នកជាការស្រេច៕

ប្រភព: digitalkh ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ហេតុអ្វី រាងកាយអ្នក ខ្វះវីតាមីន?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

អ្នកណាៗក៏ដឹងដែរថាបើញ៉ាំបន្លែ ផ្លែឈើច្រើននឹងធ្វើឲ្យមានសុខភាពល្អ ព្រោះរាងកាយបានបញ្ចូលនូវវីតាមីនគ្រប់ប្រភេទ ក៏ប៉ុន្តែហេតុអ្វីមនុស្សខ្លះចូលចិត្តបរិភោគប...

អាហារ 11 យ៉ាងដ៏គ្រោះថ្នាក់ ដែលអ្នកគៀបធ្មេញទាំងឡាយ មិនគួរញុំា!

ដោយ: ភារុន 8 AM, Tuesday, 26 Mar, 2019

ការគៀបធ្មេញ គឺជាជំហានដំបូង ដើម្បីទទួលបានស្នាមញញឹមដ៏ស្រស់ស្អាត ដែលនរណាៗក៏ប្រាថ្នាចង់បាន។ សម្រាប់មនុស្សមួយចំនួន វាក៏ជារបស់តែមួយគត់ ដែលពួកគេត្រូវការសម...

រោគសញ្ញា ៦ បង្ហាញថា អ្នកកើតជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល

ដោយ: ស. លីង 9 PM, Friday, 24 Feb, 2017

ជំងឺ Stroke ឬហៅជាភាសាខ្មែរថា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជាជំងឺគួរឲ្យខ្លាច និងពិបាកនឹងសំគាល់ឃើញ។ Stroke បណ្តាលឲ្យផលប៉ះពាល់ដល់ការចងចាំ ពិបាកក្នុងកា...

រូបមន្ត ដើម្បីកម្ចាត់ជាតិពុល

ដោយ: ស៊ីវងីម 10 PM, Sunday, 12 Apr, 2015

បច្ចុប្បន្ននេះ មនុស្សយើងម្នាក់ៗទទួលរងនូវការបំពុលពីបរិយាកាសខាងក្រៅតាមរូបភាពជាច្រើន ក្នុងនោះបូករួមទាំងការប្រើប្រាស់ផលិតផលគ្រឿងសម្អាងដែលមានជាតិគីមីផងដ...

Tomnerb.Com - YouTube Channel