ចូលចិត្តទំនើប

មិនគួរឱ្យជឿ ទឹកក្រូចឆ្មា លាយជាមួយ ប្រេងអូលីវ មានគុណប្រយោជន៍ច្រើនដល់ម្ល៉ឹងផង!!!

ដោយ: ភារុន 9 AM, Wednesday, 13 Feb, 2019

ប្រេងអូលីវ និងទឹកក្រូចឆ្មា ទាំងពីរមុខនេះ មានគុណប្រយោជន៍ជាច្រើន ដែលអាចជំនួសឱ្យឱសថ ក៏អាចធ្វើជាអាហារបំប៉នសុខភាព ដ៏ល្អបំផុត។ ហើយបើទាំងពីរមុខនេះរួមបញ្ចូលគ្នា គឺកាន់តែផ្តល់គុណប្រយោជន៍ទ្វេរដង ព្រោះថាពួកវាមាន វីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងជាតិខ្លាញ់ល្អ ដែលផ្តល់សុខភាពល្អបំផុត ដល់រាងកាយមនុស្សយើងជាច្រើន។ លើសពីនេះ ការទទួលទានភេសជ្ជៈ ដែលផ្សំចេញពី ទាំងពីរមុខនេះ ក៏បានផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយហានីភ័យនៃជម្ងឺមួយចំនួនដូចជា ការទល់លាមក និងសម្ពាធឈាមឡើងខ្ពស់ផងដែរ។ ខាងក្រោមនេះ ជាគុណប្រយោជន៍ទាំង 7 យ៉ាងបន្ថែម នៅពេលអ្នកទទួលទានភេសជ្ជៈនេះជាទៀងទាត់៖
1. ដុតបំផ្លាញជាតិខ្លាញ់ត្រង់ក្បាលពោះ ដែលពិបាករំលាយ
ភេសជ្ជៈនេះ ជួយក្នុងការរំលាយអាហារយ៉ាងមានសុខភាពល្អ និងបំពេញភាពឃ្លានរបស់អ្នក នៅពេលអាហារមានតិចតួចនៅក្នុងក្រពះ។ លើសពីនេះ វាក៏ជួយគាំទ្រថ្លើម និងថង់ទឹកមាត់ ដែលនាំឱ្យមានការរំលាយអាហារមានជាតិខ្លាញ់ យ៉ាងមានប្រសិទ្ធភាពខ្ពស់ និងជួយឱ្យការរំលាយអាហារលឿនជាងមុន ក៏ដូចជាប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងការរលាកផ្សេងៗ។

2. ជួយទប់ស្កាត់ ភាពចាស់ជរា
សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលមាននៅក្នុងភេសជ្ជៈនេះ គឺមានសារសំខាន់ក្នុងការបន្ថយនូវឥទ្ធិពលនៃភាពចាស់ ដោយសារវា អាចប្រឆាំងនឹងរ៉ាឌីកាល់សេរីមិនល្អ ដែលរ៉ាឌីកាល់សេរីទាំងនេះ អាចធ្វើឱ្យខូចកោសិកានៅក្នុងរាងកាយ ហើយនឹងធ្វើឱ្យអ្នកឆាប់ចាស់។ លើសពីនេះ នៅក្នុងភេសជ្ជៈនេះ ក៏មានបរិមាណវីតាមីន E ដែលអាចជួយកាត់បន្ថយស្នាម ជ្រាវជ្រួញ និងស្នាមជាំខ្មៅនៅលើស្បែកផងដែរ។

3. ល្អសម្រាប់សក់ ស្បែក និងក្រចក
សក់ ស្បែក និងក្រចក គឺមិនមានជាលិកា រស់រវើកស្ថិតស្ថេរជាប់រហូតនោះទេ ដូច្នេះវាអាចក្លាយជាស្ងួត និងពុកផុយ ដូច្នេះអ្នកត្រូវបន្ថែមជាតិសំណើមមកពីខាងក្រៅ។ ទឹកក្រូចឆ្មា និងប្រេងអូលីវ អាចធ្វើមុខងារដ៏អស្ចារ្យមួយ ដោយការផ្តល់ជាតិសំណើមផង និងផ្តល់សារធាតុចិញ្ចឹមផងដែរ ដល់សក់ និងស្បែក។ សម្រាប់ក្រចកវិញ អ្នកគ្រាន់តែត្រាំវានៅក្នុងទឹក ដែលបានលាយរបស់ទាំងពីរមុចនេះ រយៈពេល 15-30នាទី និងម៉ាស្សាក្រចករបស់អ្នកបន្ថែម គឺកាន់តែមានប្រសិទ្ធភាពខ្ពស់។

4. ជួយដោះស្រាយ នឹងការទល់លាមក
ប្រេងអូលីវ គឺជាឱសថធម្មជាតិ ដែលជួយបំបាត់ការឈឺចាប់នៅក្នុងពោះវៀន ដោយសារតែវាជួយធ្វើឱ្យផ្នែកនៅខាងក្នុងនៃពោះវៀនមានជាតិរំអិលច្រើន ដែលធ្វើឱ្យលាមក អាចបញ្ចេញមកខាងក្រៅយ៉ាងរលូន។ ចំណែកទឹកក្រូចឆ្មា មានសារធាតុប្រឆាំងនឹងការរលាក ដែលជួយឱ្យពោះវៀនសម្រាកបានគ្រប់គ្រាន់ នឹងបង្កើនចលនាពោះវៀនឱ្យដំណើរការបានស្រួល។ ប្រសិនបើរួមបញ្ចូលរបស់ទាំងពីរយ៉ាងនេះ គឺកាន់តែមានបន្ថែមប្រសិទ្ធភាពអស្ចារ្យថែមទៀត។

5. ជួយគ្រប់គ្រង ជាតិកូឡេសស្តេរ៉ូល
ជាតិខ្លាញ់ដែលមានសុខភាពល្អ ត្រូវបានរកឃើញនៅក្នុងប្រេងអូលីវ ម្យ៉ាងទៀតប្រេងអូលីវក៏ជួយគ្រប់គ្រងជាតិប្រូតេអ៊ីន នៅក្នុងឈាមរបស់អ្នកផងដែរ។ ចំណែកទឹកក្រូចឆ្មា ផ្តល់អត្ថប្រយោជន៍ស្រដៀងគ្នានេះដែរ ព្រោះថាវាមានវីតាមីន C និងសារជាតិ Flavonoid ។ តាមរយៈការស្រាវជ្រាវបានឱ្យដឹងថា បរិមាណវីតាមីន C ខ្ពស់នៅក្នុងឈាម ទំនងជាធ្វើឱ្យបរិមាណជាតិ Triglyceride និងជាតិកូឡេសស្តេរ៉ូល កាន់តែទាបនៅក្នុងឈាម។ ដូច្នេះការរួមបញ្ចូលគ្នារវាងប្រេងអូលីវ និងទឹកក្រូចឆ្មា គឺវាអាចជួយគាំទ្រ និងថែរក្សាកម្រិតជាតិកូឡេសស្តេរ៉ូល ឱ្យបានកាន់តែល្អប្រសើរនៅក្នុងរាងកាយ ហើយក៏នឹងធ្វើឱ្យអ្នកមានសុខភាពល្អថែមទៀត។

6. ជួយគាំទ្រដល់ចលនាឈាមរត់ និងបន្ថយសម្ពាធឈាម
នៅពេលនិយាយអំពីសម្ពាធឈាមឡើងខ្ពស់ អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តបានបង្ហាញថា ការទទួលទានប្រេងអូលីវ ជាប្រចាំ គឺមានប្រសិទ្ធភាពក្នុងការកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់នេះបានរហូតដល់ 35% នៃអ្នកជម្ងឺលើសឈាមដំណាក់កាលទីមួយ ដែលមិនលេបថ្នាំ។ ប៉ុន្តែប្រសិនអ្នកឈានដល់ជម្ងឺលើសឈាមរុំារ៉ៃហើយ អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្រជំនាញជាមុន នឹងចាប់ផ្តើមទទួលទានភេសជ្ជៈ ដែលធ្វើពីប្រេងអូលីវ លាយជាមួយនឹងទឹកក្រូចឆ្មានេះ។

7. ជួយបង្កើនសុខភាព ប្រព័ន្ធឈាមរត់ និងសន្លាក់ ឱ្យកាន់តែប្រសើរឡើង
ទឹកក្រូចឆ្មា និងប្រេងអូលីវ គឺជាការផ្សំគ្នាដ៏អស្ចារ្យមួយ សម្រាប់ការថែទាំសុខភាពរបស់អ្នក ឱ្យកាន់តែល្អប្រសើរឡើង។ ពីព្រោះវាមានអត្ថប្រយោជន៍ដល់ប្រព័ន្ធឈាមរត់ និងសុខភាពសន្លាក់។ ទោះបីជាអ្នកទទួលទានភេសជ្ជៈនេះដោយផ្ទាល់ ឬក៏ប្រើវាសម្រាប់លាបលើស្បែក ក៏វាមានប្រសិទ្ធភាពចំពោះសុខភាពរបស់អ្នកដែរ។
ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបន្ថែមភេសជ្ជៈនេះនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក គឺល្អបំផុត ប៉ុន្តែជាក្រិតក្រម អ្នកត្រូវតែប្រើវាឱ្យបានត្រឹមត្រូវតាមក្បួន ដោយអ្នកត្រូវតែប្រើវាត្រឹមតែ កន្លះស្លាបព្រាកាហ្វេក្នុងមួយថ្ងៃបានហើយ ពីព្រោះបើសិនអ្នកប្រើវាច្រើនហួសហេតុពេក ក៏មិនល្អសម្រាប់សុខភាពរបស់អ្នកផងដែរ។

ប្រភព: nutritionexp ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

គួរធ្វើយ៉ាងណា ពេលគេងមិនលក់?

ដោយ: ចរិយា 7 PM, Friday, 02 Sep, 2016

ពេលចូលវ័យចំណាស់ មនុស្សភាគច្រើនផ្លាស់ប្តូរ ជាពិសេស គឺគេងមិនលក់។ នេះជាកត្តាធម្មជាតិមួយ ដែលអ្នកមិនអាចបំបាត់វាបានឡើយ។ អ្នកខ្លះពិបាកទ្រាំ ហើយបង្កើតទៅជាភ...

រឿងដែលអ្នកមិនគួរធ្វើ មុនពេលចូលគេង

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

គេង​មិន​លក់ ​វា​អាច​បណ្តាលមកពី​កត្តា​ជាច្រើន ប៉ុន្តែ​ក្នុងនោះ ​ក៏មាន​ការរួមចំណែក​ពី​សកម្មភាព​មួយចំនួន របស់​អ្នក​ផងដែរ ដូច្នេះ​មានរឿង​មួយចំនួន ​ដែល​...

អ្នកស្រាវជ្រាវកំពុងផលិត Contact Lenses ដែលអាចរកឃើញជម្ងឺ

ដោយ: ដួងច័ន្ទ 7 PM, Sunday, 23 Apr, 2017

ដោយគ្រាន់តែប្រើប្រាស់ Bio-Sensing Contact Lenses នាពេលឆាប់ៗខាងមុខនេះ អាចឱ្យអ្នក មើលឃើញពីសុខភាពផ្ទាល់ខ្លួនរបស់អ្នក យោងតាមការសិក្សាដ៏ភ្ញាក់ផ្អើលថ្មីម...

ចង់ឱ្យធ្មេញស ត្រូវដឹងពីគន្លឹះល្អៗ ដែលអាចជួយអ្នកបាន

ដោយ: រីកា 11 AM, Wednesday, 11 May, 2016

អ្នកណាៗក៏​ចង់​មាន​ធ្មេញ​ស​ស្អាត​ដែរ ព្រោះ​ញញឹម​ឃើញ​ធ្មេញ​សវា​ជួយ​បង្កើន​បុគ្គលភាព និង​ភាពជឿជាក់​ក្នុង​ចិត្ត តែ​នៅពេល​បច្ចុប្បន្ននេះ ​មាន​ច្រើន​បច្ច...

Tomnerb.Com - YouTube Channel