ចូលចិត្តទំនើប

ភេសជ្ជៈវេនមន្ត ផ្សំពីផ្លែចេក ជួយសម្រកទម្ងន់ ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 8 AM, Wednesday, 27 Feb, 2019

ចេក គឺជាផ្លែឈើមួយប្រភេទ ដែលជួយសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ពីព្រោះចេកមានសារធាតុចិញ្ចឹមជាច្រើនខុសៗគ្នា និងមានសារធាតុរ៉ែដ៏ល្អបំផុតជាច្រើនផងដែរ។ នេះមានន័យថានៅពេលដែលអ្នកញុំាចេក នឹងធ្វើឱ្យរាងកាយរបស់អ្នក អាចទទួលបាននូវសារធាតុចិញ្ចឹម និងសារធាតុរ៉ែបានគ្រប់គ្រាន់ លើសពីនេះការញុំាចេក នឹងមិនធ្វើឱ្យអ្នកលើសទម្ងន់ថែម ទៀត។ និយាយរួមមក អ្នកណាមិនចង់បានរាងស្អាត ស្លីម ចង្កេះតូចនោះ ព្រោះរាងបែបនេះស្លៀកអីក៏ស្អាត មើលយ៉ាងម៉េចក៏ស្អាត។ សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ដោយមិនប៉ះពាល់ដល់សុខភាពនោះ ទំនើប សូមណែនាំភេសជ្ជៈវេនមន្តផ្សំពី ផ្លែចេក ដើម្បីសម្រកទម្ងន់ ប្រកបដោយសុខភាពល្អ។ ប៉ុន្តែតើអ្នកចង់ដឹងអត់ថាភេសជ្ជៈវេនមន្ត នេះមានសារធាតុចិញ្ចឹមអ្វីខ្លះ? សូមតាមដានជាមួយនឹងយើងទាំងអស់គ្នា៖
1. ប៉ូតាស្យូម
សារធាតុប៉ូតាស្យូម គឺជាសារធាតុដែលធ្វើការជាដៃគូ ជាមួយនឹងសារធាតុសូដ្យូម ដើម្បីគ្រប់គ្រងកម្រិតសារធាតុរាវនៅក្នុងរាងកាយរបស់មនុស្ស។ នេះអាចមានសារៈសំខាន់ក្នុងការសម្រកទម្ងន់ ដោយសារតែទម្ងន់សារធាតុរាវ នៃរាងកាយមានច្រើនហួសប្រមាណ នោះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា មើលទៅដូចហើមៗ។ លើសពីនេះសារធាតុប៉ូតាស្យូម ក៏ផ្តល់ អត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖ កាត់បន្ថយការរមួលក្រពើ កាត់បន្ថយហានីភ័យនៃជម្ងឺបេះដូង និងផ្តល់ថាមពលនៅពេលអ្នកហាត់ប្រាណ។

2. ម៉ាញ៉េស្យូម
ម៉ាញ៉េស្យូម ត្រូវបានគេបង្ហាញថា អាចជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ក៏ដូចជាកាត់បន្ថយទម្ងន់ និងហើមពោះផងដែរ។ ជាទូទៅសារធាតុម៉ាញ៉េស្យូម ត្រូវបានប្រព័ន្ធរាងកាយរបស់មនុស្សប្រើប្រាស់ ដើម្បីធ្វើឱ្យចលនាសរសៃប្រាសាទ និងសាច់ដុំដំណើរការបានស្រួល ហើយវាក៏ជួយសម្រួលដល់ចង្វាក់បេះដូង ឱ្យដំណើរការធម្មតា ដោយសារការដឹកជញ្ជូនជាតិកាល់ស្យូម និងប៉ូតាស្យូមបានរលូន។

3. ផូស្វ័រ
កម្រិតផូស្វ័រទាប ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសារធាតុ BMI ខ្ពស់។ ការសិក្សាថ្មីមួយ បានរកឃើញថាការបន្ថែម ផូស្វ័រ បានជួយឱ្យមនុស្សធាត់ អាចកាត់បន្ថយសារធាតុ BMI ខ្ពស់ឱ្យធ្លាក់មកទាបបំផុតបាន។ លើសពីនេះតួនាទីរបស់ផូស្វ័រ គឺជួយសម្រួលដល់ការរំលាយអាហារ ដែលមានជាតិកាបូអ៊ីដ្រាត ដូចនេះការបន្ថែមចេក ចូលទៅក្នុងអាហារទទួលទាន គឺជាជម្រើសដ៏ឆ្លាតវៃ។

4. សារធាតុ Tryptophan
សារធាតុនេះគឺល្អសម្រាប់រាងកាយរបស់មនុស្ស ជាពិសេសវាក៏ជាថ្នាំសម្រាប់ប្រឆាំងនឹងជម្ងឺធ្លាក់ទឹកចិត្ត បែបធម្មជាតិ។ ម្យ៉ាងទៀតសារធាតុនេះក៏ជួយគ្រប់គ្រងចំណង់អាហាររបស់អ្នកផងដែរ។

5. សារធាតុ Phytoalexin
Phytoalexin គឺជាសារធាតុមួយផ្សេងទៀត ដែលត្រូវបានគេរកឃើញមាននៅក្នុងផ្លែចេក ដែលវាអាចដើរតួនាទីជា អង់ទីប៊ីយ៉ូទិកធម្មជាតិ។ ដូច្នេះវាអាចការពារប្រឆាំងនឹងជម្ងឺ ដែលបង្កឡើងដោយអាហារមិនត្រឹមត្រូវ។ វាក៏មានសារធាតុប្រឆាំងនឹង ការរលាក និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចជួយបង្ការភាពចាស់ជរារបស់មនុស្សផងដែរ។
បន្ថែមពីនេះក៏នៅមានសារធាតុចិញ្ចឹម និងសារធាតុរ៉ែផ្សេងៗទៀតជាច្រើន ដែល ទំនើប មិនទាន់បានរៀបរាប់អស់នៅ ឡើយ។
+ របៀបធ្វើភេសជ្ជៈវេនមន្ត ធ្វើពីផ្លែចេក៖
+ គ្រឿងផ្សំ
• ចេក មួយផ្លែ
• ទឹកដោះគោជូរស្រស់ មិនមានជាតិខ្លាញ់មួយកែវ
• ក្រូចឆ្មាពីរផ្លែ
• គ្រាប់ធុញ្ញជាតិ Flax មួយស្លាបព្រា
• ប្រេងដូងមួយស្លាបព្រា
• ម៉្សៅឈើអែមមួយស្លាបព្រា
• ម៉្សៅខ្ញី កន្លះស្លាបព្រា

វិធីធ្វើ៖ បញ្ចូលគ្រឿងផ្សំទាំងអស់ទៅក្នុងម៉ាស៊ីក្រឡុក បន្ទាប់មកក្រឡុកវារហូតដល់ម៉ត់ល្អ។ ដូច្នេះ អ្នកអាចទទួលទាន ភេសជ្ជៈវេនមន្តនេះមួយកែវ ជារៀងរាល់ពេលដែលពោះអ្នកទទេ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

ចំណាំ៖ ប្រសិនបើអ្នកមានជម្ងឺលើសឈាម អ្នកគួរជៀសវាងដាក់ម៉្សៅឈើអែម និងម៉្សៅខ្ញីចូលទៅក្នុងភេសជ្ជៈវេនមន្តនេះ។ គ្រឿងផ្សំទាំងអស់ អាចកែសម្រួលបាន ទៅតាមសុខភាពរាងកាយរបស់អ្នកផ្ទាល់។

ប្រភព: foodprevent ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

7 វិធី ដើម្បីភាពទាក់ទាញ

ដោយ: ដាលីស 10 PM, Wednesday, 08 Jul, 2015

តើនរណាខ្លះ ដែលមិនចង់ឲ្យខ្លួនឯង មានភាពទាក់ទាញ? ប្រាកដជាគ្មានទេ មែនទេ? តើអ្នកគួរមានអ្វីខ្លះ ដើម្បីមានភាពទាក់ទាញ? មុខមាត់ស្រស់ស្អាត រាងស្រលូន ឬសាច់សមដ...

អនុវត្ត ៨ ចំណុចរៀងរាល់ថ្ងៃ ដើម្បីសុខភាពល្អ

ដោយ: ដួងច័ន្ទ 11 AM, Saturday, 28 Jan, 2017

យើងទាំងអស់គ្នាបានដឹងហើយថា សុខភាព គឺជាកាតព្វកិច្ចយូរអង្វែង ដែលយើងត្រូវថែរក្សា ការពារ ពេញមួយជីវិត។ ប៉ុន្តែ អ្នកមិនអាចមានពេលវេលាគ្រប់គ្រាន់ ដើម្បីអនុវ...

ស្បែកក សម្រស់ ដែលអ្នកមិនគួរមើលរំលង

ដោយ: ស៊ីវងីម 4 PM, Tuesday, 19 May, 2015

មិត្តនារីមួយចំនួន មានមុខមាត់ស្រស់ស្អាតសខ្ចី ប៉ុន្តែបើក្រលេកមើលទៅស្បែកកវិញ បែរជាខុសឆ្ងាយពីស្បែកមុខយ៉ាងខ្លាំង។ មូលហេតុ គឺដោយសារតែការមើលរំលងស្បែកក ហើយ...

គេងយប់ ដោយមិនលុបលាងមុខ រឿងអាក្រក់ ៦ យ៉ាងនឹងកើតឡើង

ដោយ: ចរិយា 9 PM, Sunday, 08 Jan, 2017

ប្រសិនបើអ្នកតុបតែងមុខ ចេញទៅក្រៅ ហើយមកដល់ផ្ទះ រហូតដល់ពេលយប់ អ្នកនៅមិនលុបលាងម្សៅចេញទេ រួចចូលដំណេកទាំងមុខដូច្នេះ ព្រឹកស្អែកពេលអ្នកភ្ញាក់ពីដំណេក បញ្ហា ...

Tomnerb.Com - YouTube Channel