ចូលចិត្តទំនើប

រដូវក្តៅនេះ ចង់ស្រកទម្ងន់បានលឿន! សាកល្បងញុំាភេសជ្ជៈ ទឹកក្រូចឆ្មារ លាយជាមួយទឹកឃ្មុំ លមើល៍!!!

ដោយ: ភារុន 8 AM, Wednesday, 03 Apr, 2019

ប្រសិនបើអ្នកកំពុងស្វែងរករូបមន្តសម្រកទម្ងន់ ដែលសាមញ្ញ និងងាយស្រួលទទួលទាន ហើយមានប្រសិទ្ធភាពខ្ពស់នារដូវក្តៅនេះ អ្នកអាចសាកល្បងញុំាភេសជ្ជៈ ដែលធ្វើពីទឹកក្រូចឆ្មារ លាយជាមួយនឹងទឹកឃ្មុំ។ ដូចដែរអ្នកបានដឹងរួចមកហើយថា ទឹកក្រូចឆ្មារ និងទឹកឃ្មុំ ពិតជាផ្ដល់នូវសារៈប្រយោជន៍ច្រើនណាស់ ចំពោះសុខភាព ដែលយើងតែងតែយកពួកវាមកធ្វើជាគ្រឿងផ្សំ មិនថាតែ ធ្វើម្ហូបអាហារ ធ្វើឱសថធម្មជាតិសម្រាប់ព្យាបាលជម្ងឺ ហើយក៏អាចច្នៃធ្វើជាភេសជ្ជៈផ្សេងៗសម្រាប់ទទួលទាន ម្យ៉ាងទៀតភេសជ្ចៈដ៏ពិសេសនេះ ក៏មានតួនាទីដ៏សំខាន់ ក្នុងការសម្រកទម្ងន់ និងថែរក្សារូបរាងរបស់អ្នកឱ្យនៅតែស្ល៊ីម ស្រស់ស្អាតថែមមួយកម្រិតទៀតផងដែរ។

ដូច្នេះប្រសិនបើអ្នកចាប់អារម្មណ៍នឹង គុណសម្បត្តិនៃភេសជ្ជៈធ្វើពីទឹកក្រូចឆ្មារ លាយជាមួយនឹងទឹកឃ្មុំនេះ អ្នកគួរតែដឹង!

• ពេលវេលាដ៏ល្អបំផុត ក្នុងការទទួលបានអត្ថប្រយោជន៍នៃការញុំាភេសជ្ជៈនេះ គឺនៅពេលព្រឹក ខណៈពេលដែលពោះរបស់អ្នកនៅទទេ និងក្រោយពេល អ្នកញុំាអាហារដែលមានជាតិខ្លាញ់រួច។

• ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏ល្អបំផុត របស់ភេសជ្ជៈដែលធ្វើពីទឹកក្រូចឆ្មារ លាយជាមួយនឹងទឹកឃ្មុំ៖
1. ធ្វើឱ្យចរន្តឈាមរត់ បានស្រួល
2. ជួយឱ្យការរំលាយអាហារ បានល្អប្រសើរ
3. បន្ថែមថាមពលដល់រាងកាយ
4. ជួយបង្កើនដល់ការដុតបំផ្លាញជាតិកាឡូរី កាន់តែប្រសើរ
5. ធ្វើឱ្យប្រព័ន្ធភាពសុំានៅក្នុងរាងកាយខ្លាំង ប្រឆាំងនឹងជម្ងឺ បានកាន់តែល្អប្រសើរ
6. ជួយបង្កើនអត្រា បាក់តេរីល្អនៅក្នុងពោះវៀន កាន់តែច្រើន
7. ជួយបញ្ចុះជាតិពុល និងកាកសំណល់អាស៊ីត នៅក្នុងរាងកាយ ឱ្យមានកាន់តែតិច
ក្រៅពីអត្ថប្រយោជន៍ដែលរៀបរាប់ខាងលើនេះ ភេសជ្ជៈនេះ ក៏មានផ្ទុកនូវវីតាមីន C យ៉ាងច្រើន ដែលល្អបំផុត សម្រាប់អ្នកដែលកំពុងសម្រកទម្ងន់ នៅអំឡុងពេលរដូវក្តៅនេះ។

• យ៉ាងណាមិញ បើទោះបីជាភេសជ្ជៈនេះ មានអត្ថប្រយោជន៍ច្រើនក៏ពិតមែន ប៉ុន្តែវាក៏នៅតែមានគុណវិបត្តិបន្តិចបន្តួចផងដែរ នោះគឺប្រសិនបើអ្នកប្រើទឹកក្រូចឆ្មារច្រើនពេក ក៏អាចបណ្តាលឱ្យធ្មេញរបស់អ្នកសឹករិចរិល ដោយសារតែបរិមាណច្រើននៃជាតិអាស៊ីតរបស់ក្រូចឆ្មារ លើសពីនេះវាក៏មិនល្អ សម្រាប់អ្នកមានជម្ងឺក្រពះរុំារ៉ៃផងដែរ។

ប្រភព: activefeel ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

សញ្ញាអាក្រក់ចំពោះសុខភាព ដែលអ្នកត្រូវប្រយ័ត្ន

ដោយ: រីកា 6 PM, Wednesday, 06 Apr, 2016

មុននឹង​កើតរឿង​ហេតុ​ធំ​ឡើង​នោះ តែងតែមាន​សញ្ញា​ប្រកាសអាសន្ន​ប្រាប់​មុនជា​មិន​ខាន ប្រៀប​ដូចជា​មុននឹង​កើត​មាន​ព្យុះ​រលកស៊ូណាមិ គេ​តែង​ឃើញ​មាន​ត្រី​សមុទ...

អត្ថប្រយោជន៍នឹកស្មានមិនដល់របស់ថង់ក្រដាស

ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018

ថង់ក្រដាសពណ៌ត្នោតត្រូវបានប្រើប្រាស់សម្រាប់ខ្ចប់អាហារញ៉ាំនៅតាមផ្លូវ ឬសាលារៀន ឬការិយាល័យ។ ថ្វីត្បិតវាជាប្រភេទកាកសំណល់ ដែលអាចធ្វើការកែច្នៃបាន ប៉ុន្តែម...

បិទម៉ាសមុខ មានប្រយោជន៍អ្វីខ្លះ?

ដោយ: ស៊ីវងីម 9 AM, Monday, 13 Apr, 2015

បិទម៉ាសមុខមានប្រយោជន៍អ្វីខ្លះ? មានមិត្តនារីមួយចំនួន គិតថាការធ្វើម៉ាសមុខគឺចាំបាច់សម្រាប់តែអ្នកដែលចូលចិត្តផាត់មុខតែប៉ុណ្ណោះ ប៉ុន្តែការយល់បែបនេះគឺខុសស...

អាហារ 10 យ៉ាងដែលធ្វើឲ្យស្បែកស្អាត

ដោយ: ភារុន 9 AM, Wednesday, 16 Jan, 2019

មនុស្សនៅទូទាំងពិភពលោកបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅលើផលិតផលថែរក្សាសម្រស់ជារៀងរាល់ឆ្នាំ។ តាមពិតទៅការថែរក្សាសម្រស់មិនចាំបាច់ទាល់តែអ្នកទិញផលិតផលគ្...

Tomnerb.Com - YouTube Channel