ចូលចិត្តទំនើប

ងាយៗ! គ្រាន់តែទទួលទានភេសជ្ជៈនេះ មុនគេង នឹងធ្វើឱ្យស្រកក្បាលពោះ យ៉ាងមានប្រសិទ្ធភាព

ដោយ: ភារុន 9 AM, Monday, 18 Feb, 2019

មនុស្សជាច្រើនខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីអាចទទួលបានក្បាលពោះរាបស្មើរ និងស្រស់ស្អាត។ អ្នកខ្លះ ព្យាយាមហាត់ប្រាណយ៉ាងទៀងទាត់ ហើយតមអាហារជាច្រើន ដើម្បីអាចទទួលបានក្បាលពោះស្អាតសមតាមក្ដីប្រាថ្នា។ ហេតុផលនៅពីក្រោយជាតិខ្លាញ់នៅត្រង់ក្បាលពោះច្រើន គឺដោយសារតែនៅតំបន់ក្រពះ និងត្រគាកមានផ្ទុកកោសិកាខ្លាញ់ខ្ពស់ ហើយមិនបានរលាយ ដោយដំណើរការបំបែកជាតិខ្លាញ់នៅក្នុងរាងកាយផងដែរ។ យ៉ាងណាមិញ ប្រសិនបើមានភេសជ្ជៈធម្មជាតិ ដែលងាយស្រួលធ្វើ ដោយខ្លួនឯងបាននៅផ្ទះ ហើយនៅពេលទទួលទានវា ទៀងទាត់ នឹងធ្វើឱ្យស្រកខ្លាញ់នៅត្រង់ក្បាលពោះយ៉ាងមានប្រសិទ្ធភាព តើប្រិយមិត្តនៅចាំអីទៀត ម៉េចមិនប្រញាប់ធ្វើវា ទុកសម្រាប់ទទួលទានទៅ?

• គ្រឿងផ្សំ៖
– ត្រសក់ មួយផ្លែ
– ស្លឹកជីវ៉ាន់ស៊ុយ មួយបាច់ ឬ ម៉្សៅឈើអែម មួយស្លាបព្រា
– ក្រូចឆ្មារ មួយផ្លែ
– ម៉្សៅខ្ញី មួយស្លាបព្រា
– ទឹកប្រទាលកន្ទុយក្រពើ មួយស្លាបព្រា
– ទឹកធម្មតា កន្លះកែវ

• វិធីធ្វើ៖ ប្រមូលគ្រឿងផ្សំដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក បន្ទាប់មកក្រឡុកចូលគ្នាឱ្យម៉ត់ល្អ។
ប្រសិនបើអ្នកទទួលទានភេសជ្ជៈនេះ មុនពេលចូលគេង គឺកាន់តែបន្ថែមល្បឿនក្នុងការរំលាយអាហារ ខណៈពេលដែលការរំលាយអាហារនៅពេលយប់ គឺតែងតែយឺតយ៉ាវជាងពេលថ្ងៃ។

• ហេតុអ្វីភេសជ្ជៈនេះមានប្រសិទ្ធភាពខ្ពស់?
+ ផ្លែត្រសក់ ត្រូវបានគេរកឃើញថា វាអាចជួយកាត់បន្ថយជាតិខ្លាញ់នៅក្នុងក្រពះ ដោយសារត្រសក់មានជាតិទឹកច្រើន ក៏ដូចជាជាតិសរសៃច្រើនផងដែរ ដែលមានប្រសិទ្ធភាពក្នុងការរំលាយអាហារ។

+ ស្លឹកជីវ៉ាន់ស៊ុយ ឬ ម៉្សៅឈើអែម៖ មានជាតិកាឡូរីទាប និងសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម រួមទាំងមានវីតាមីន និងសារធាតុរ៉ែដ៏សំខាន់ផងដែរ ទាំងនេះមានប្រយោជន៍ក្នុងការជួយបញ្ចុះជាតិខ្លាញ់ តាមបែប ធម្មជាតិ។

+ ទឹកក្រូចឆ្មារ សម្បូរទៅដោយវីតាមីន C ដែលដើរតួនាទីជាអង់ទីអុកស៊ីដង់ ដើម្បីជួយបញ្ចេញជាតិពុល ដែលការបញ្ចេញជាតិពុលនេះ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរ និងមានថាមពលបន្ថែម សម្រាប់ការធ្វើលំហាត់ប្រាណ ដែលជាកត្តាដ៏សំខាន់ក្នុងការសម្រកខ្លាញ់ក្បាលពោះ។

+ ម៉្សៅខ្ញី ជួយជំរុញដល់ការរំលាយអាហារ ដែលអាចកាត់បន្ថយជាតិខ្លាញ់ក្បាលពោះ និងជួយទប់ស្កាត់ការទល់ លាមកផងដែរ។ ម្យ៉ាងទៀតសាមាសធាតុនៅក្នុងខ្ញី ជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាម ដែលមានបរិមាណ ហួសកម្រិត។

+ ទឹកប្រទាលកន្ទុយក្រពើ មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយពន្យាពេលនៃការរីកលូតលាស់នៃ រ៉ាឌីកាល់សេរី (សារជាតិពុល) នៅក្នុងខ្លួនរបស់អ្នក នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសុខភាពល្អ និងរស់នៅដោយសុចភាពល្អ។ ម្យ៉ាងទៀតវាត្រូវបានគេរកឃើញថា អាចជួយគ្រប់គ្រងការរំលាយអាហារ និងការទល់លាមកផងដែរ ខណៈពេលដែលវាក៏បង្កើនបាក់តេរីល្អ កាន់តែច្រើនឡើងនៅក្នុងពោះវៀន។

ប្រភព: foodprevent ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

រូបមន្តម៉ាសមុខចំនួន 8 ដែលធ្វើពីគ្រឿងផ្សំធម្មជាតិ

ដោយ: ភារុន 10 AM, Wednesday, 12 Sep, 2018

តើអ្នកធ្លាប់ដឹងអំពីរូបមន្តការថែរក្សាសម្រស់បែបធម្មជាតិដែរ ឬទេ? ពិតណាស់ការថែរក្សាសម្រស់បែបធម្មជាតិគឺមានសារៈសំខាន់ណាស់ចំពោះការថែរក្សាសុខភាពស្បែកនាពេលប...

ផលវិបាក នៃថ្នាំងងុយគេង និងការព្យាបាល

ដោយ: ចរិយា 12 AM, Monday, 19 Dec, 2016

មនុស្សចាស់ និងអ្នកដែលចូលវ័យ ៤០ឆ្នាំ ដែលពិបាករឿងគេង តែងប្រើថ្នាំងងុយគេង។ ជារឿងធម្មជាតិរបស់មនុស្ស ដែលឈានចូលវ័យចំណាស់ តែងប្រែប្រួលម៉ោងគេង ប៉ុន្តែមានអ្...

កូកាកូឡាចេញលក់ភេសជ្ជៈមានជាតិអាល់កុលដំបូង

ដោយ: ដួងច័ន្ទ 9 AM, Thursday, 19 Jul, 2018

បច្ចុប្បន្ននេះក្រុមហ៊ុនកូកាកូឡា បានដាក់គម្រោងផែនការចេញលក់ផលិតផលភេសជ្ជៈដែលមានជាតិអាល់កុលដំបូងបង្អស់។ យោងតាមសារព័ត៌មាន Financial Times ក្រុមហ៊ុនផលិត...

ងាយៗ ដើមី្បមុខស្រស់ស្អាត បែបធម្មជាតិ

ដោយ: ចរិយា 10 PM, Wednesday, 28 Dec, 2016

១. ទឹកលាងអង្ករ ក្រោយលាងអង្កររួច សូមកុំទុកទឹកលាងនោះ រួចយកលុបលាងមុខរាល់ព្រឹក និងមុនចូលគេង។ រូបមន្តមួយនេះ ជួយឲ្យផ្ទៃមុខអ្នកសស្អាត ប៉ុន្តែអ្នកត្រូវមានច...

Tomnerb.Com - YouTube Channel