ចូលចិត្តទំនើប

តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នករក្សាស្មាតហ្វូន នៅក្បែរខ្លួនរបស់អ្នកជានិច្ច?

ដោយ: ភារុន 2 PM, Thursday, 04 Apr, 2019

បច្ចុប្បន្ននេះ គឺកម្រដែលមនុស្សមិនមានស្មាតហ្វូនប្រើណាស់ ដូច្នេះស្មាតហ្វូនគឺមានប្រជាប្រិយភាពខ្លាំង ដោយសារតែវា ត្រូវបានបំពាក់ ជាមួយនឹងកម្មវិធីព័ត៌មានដ៏គួរចាប់អារម្មណ៍, ហ្គេម, វីដេអូ, តន្រ្តី, ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គម និងអ្វី ផ្សេងៗជាច្រើនទៀត ដែលវានឹងស្ថិតនៅក្នុងដៃរបស់អ្នក ខណៈពេលអ្នកកំពុងប្រើស្មាតហ្វូន។ ប៉ុន្តែវាក៏ផ្តល់ផលអវិជ្ជមានដល់សុខភាពមួយចំនួនផងដែរ ដែលអ្នកប្រើប្រាស់ស្មាតហ្វូនទាំងឡាយមិនគួរមិនអើពើ។ ពីព្រោះថាវាពិតជាសំខាន់ ប្រសិនបើអ្នកប្រើប្រាស់វាហួសប្រមាណ ក៏ត្រូវបានគេបង្ហាញថាបណ្តាលឱ្យមានភាពតានតឹងដល់ម្រាមដៃ និងកដៃ ដែលនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ លើសពីនេះវាក៏បណ្តាលឱ្យមានរឿងមិនល្អជាច្រើនទៀត នឹងកើតឡើងប្រសិនបើអ្នករក្សាស្មាតហ្វូននៅក្បែរខ្លួន សូម្បីតែពេលគេង…ជាដើម។

បើចង់ដឹងពីរឿងមិនល្អអ្វីខ្លះ? តោះ! មកស្វែងយល់ជាមួយនឹងទំនើប ទាំងអស់គ្នា៖
1. ហាក់បីដូចជា ដាក់ខ្នើយនៅលើភ្លើង
នៅក្រោមខ្នើយ គឺជាកន្លែងងាយស្រួល ដែលមនុស្សភាគច្រើនចូលចិត្តដាក់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួននៅពេលយប់ ប៉ុន្តែធ្វើបែបនេះអាចបង្កជាភ្លើងឆេះបាន ដោយសារតែទូរស័ព្ទទាំងអស់គឺអាចផលិតកម្តៅបាន ជាពិសេសនៅពេលអ្នកដាក់វានៅក្រោមខ្នើយក្នុងរយៈពេលយូរ (ពេញមួយយប់) ថែមទៀតនោះ វានឹងកាន់តែងាយ ក្នុងការធ្វើឱ្យមានអគ្គីភ័យកើតឡើងបានគ្រប់ពេលវេលា ដូច្នេះអ្នកគួរដាក់ទូរស័ព្ទឱ្យឆ្ងាយៗពីខ្លួន ក្នុងកំឡុងពេលគេង។

2. អ្នកនឹងមានបញ្ហា ក្នុងការគេង ឱ្យលក់ស្រួល

ពន្លឺចេញពីទូរស័ព្ទដៃ ដែលមានអេក្រង់ LED ត្រូវបានគេហៅថា «Blue Light» ។ រលកនៃពន្លឺពណ៌ខៀវនេះ គឺស្រដៀងនឹងពន្លឺថ្ងៃ ដែលជួយដាស់តឿនដល់រាងកាយរបស់អ្នកឱ្យឆាប់ភ្ញាក់ពីគេង ដូច្នេះអ្នកនឹងមានបញ្ហាក្នុងការគេងលក់ស្រួល នៅពេលយប់។

3. ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ

ជាការពិត ដែលទូរស័ព្ទស្មាតហ្វូនបញ្ចេញជាតិវិទ្យុសកម្ម អេឡិចត្រូម៉ាញ៉េទិច ដែលវាមានលក្ខណៈស្រដៀងទៅនឹងកាំរស្មី X និងរលក Microwaves ដែលអាចបណ្តាលឱ្យមានដុំសាច់នៅក្នុងខួរក្បាលកម្រិតខ្ពស់។ ទោះបីជា កម្រិតដែលបញ្ចេញដោយទូរស័ព្ទមានកម្រិតទាបក្តី ក៏អង្គការសុខភាពពិភពលោក (WHO) បានព្រមានថាទូរស័ព្ទ ពិតជាផ្តល់ផលប៉ះពាល់ខ្លាំងដល់សុខភាព ជាពិសេសចំពោះកុមារតែម្តង។ ដូច្នេះដើម្បីសុវត្ថិភាព អ្នកគួររក្សាទូរស័ព្ទរបស់អ្នកឱ្យឆ្ងាយៗ ពីរាងកាយរបស់អ្នក ខណៈពេលដែលអ្នកមិនប្រើប្រាស់វា។

4. អ្នកនឹងមិនសូវមានភាពរីករាយ ដូចដែលអ្នកធ្លាប់មាន

ចំណុចនេះ ស្តាប់ទៅដូចជាមិនទំនង ប៉ុន្តែវាជាការពិត។ ការសិក្សាថ្មីមួយ បានបង្ហាញថា ជីវិតរស់នៅកាន់តែប្រសើរជាងមុន ប្រសិនបើមិនមើលអេក្រង់ទូរស័ព្ទនៅពេលយប់ សូម្បីតែត្រឹមរយៈពេលខ្លីក៏ដោយ ពីព្រោះអ្នកដែលមើលអេក្រង់នៅពេលយប់ នឹងធ្វើឱ្យពួកគេគេងមិនគ្រប់គ្រាន់ នេះគឺជាកត្តាធ្វើឱ្យមានអារម្មណ៍របស់អ្នក តានតឹង និងធុញថប់បន្តិចបន្តួច ព្រមទាំងធ្វើឱ្យទំនាក់ទំនងមិនល្អប្រសើរជាមួយនឹងអ្នកដទៃថែមទៀតផងដែរ។

5. ភាពជាអទិភាពរបស់អ្នក នឹងត្រូវបានដកចេញ

ប្រសិនបើអ្នកធ្វើអ្វីៗ តែជាមួយនឹងទូរស័ព្ទរបស់អ្នកជាប់ជានិច្ច អ្នកនឹងភ្លេចខ្លួនថាត្រូវធ្វើអ្វីមួយដ៏សំខាន់បំផុត សម្រាប់ខ្លួនអ្នកជាក់ជាមិនខាន។ ដូច្នេះ ដើម្បីកុំឱ្យភ្លេចនូវរឿងដែលត្រូវធ្វើជាអទិភាពរបស់ខ្លូន គួររក្សាទូរស័ព្ទឱ្យនៅឆ្ងាយពីខ្លួនខ្លះ ដើម្បីមានពេលវេលាសញ្ជឹងគិតថាតើត្រូវធ្វើអ្វីខ្លះ ដើម្បីធ្វើឱ្យខ្លួនឯងមានការរីកចម្រើន និងជោគជ័យនៅក្នុងជីវិត?

ប្រភព: heartyaging ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អ្នកវិទ្យាសាស្រ្តបានពន្យល់ថា «ការធ្វើឱ្យក្មេងរសើប អាចបង្កគ្រោះថ្នាក់» ដែលប្រហែលជាអ្នកមិនធ្លាប់ដឹង!

ដោយ: ភារុន 8 AM, Saturday, 22 Jun, 2019

ការធ្វើឱ្យក្មេងតូចៗរសើប អាចបង្កគ្រោះថ្នាក់ជាជាងផ្តល់ផលល្អ។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាមានតែ 32% បានឆ្លើយតបថាពេញចិត្ត និងរីករាយ ហើយជាមួយនឹង 32...

ផ្លែឈើ ដែលអ្នកមិនគួរញ៉ាំ សម្រាប់ការសម្រកទម្ងន់

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 14 Mar, 2017

អ្នកខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ចុះទម្ងន់ ប៉ុន្តែអ្នកអាចអនុវត្តខ្លាំងពេក ដើម្បីចង់បានទម្ងន់ដែលអ្នកប្រាថ្នា។ តើអ្នកគួរបរិភោគជាតិស្ករកាន់តែច្រ...

ពេលវេលាល្អបំផុត ក្នុងការញ៉ាំតែបៃតង

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

តែបៃតង គឺជារូបមន្តដ៏អស្ចារ្យ សម្រាប់ការសម្រកទម្ងន់ និងល្អបំផុតសម្រាប់ថែរក្សាសុខភាព។ វាមិន មានរសជាតិឈ្ងុយឆ្ងាញ់អ្វីទេ ប៉ុន្តែវាជាចំណូលចិត្ត សម្រាប់អ...

8 វិធីសាស្រ្ត ដែលបានណែនាំដោយអ្នកចិត្តសាស្រ្ត ដើម្បីកម្ចាត់ភាពតានតឹង

ដោយ: ភារុន 7 AM, Monday, 10 Jun, 2019

អ្នកចិត្តសាស្រ្តជាអ្នកជំនាញ ដែលជួយឱ្យយើងដោះស្រាយបញ្ហាជំនះការភ័យខ្លាច និងធ្វើឱ្យយើងចេះដោះស្រាយអារម្មណ៍តានតឹងរបស់ខ្លួន ឱ្យទៅជាអារម្មណ៍ស្ងប់ និងធ្វើឱ្...

Tomnerb.Com - YouTube Channel