ចូលចិត្តទំនើប

វេជ្ជបណ្ឌិតជនជាតិជប៉ុន (អាយុ 105ឆ្នាំ) ដែលបានសិក្សាទៅលើកត្តា ដែលនាំឱ្យអាយុវែង បានបង្ហាញពីអាថ៌កំបាំងអាយុវែង!!

ដោយ: ចរិយា 9 AM, Monday, 05 Aug, 2019

ប្រសិនបើអ្នកចង់រស់នៅបានយូរ និងមានសុខភាពល្អ អ្នកមិនគួរខកខាន នូវអ្វីដែលវេជ្ជបណ្ឌិតជនជាតិជប៉ុន Shigeaki Hinohara បានណែនាំអំពីអាថ៌កំបាំង ក្នុងការរស់នៅបានយូររបស់គាត់នោះទេ។ វេជ្ជបណ្ឌិត Hinohara បានជួយកសាងមូលដ្ឋានគ្រឹះនៃថ្នាំព្យាបាលរបស់ជប៉ុន និងសិក្សាទៅលើកត្តា ដែលធ្វើឱ្យមនុស្សមានអាយុវែង ហើយក៏ជាមនុស្សម្នាក់ ដែលរស់នៅបានរហូតដល់អាយុ 105ឆ្នាំ ផងដែរ (វេជ្ជបណ្ឌិត Hinohara បានទទួលមរណៈភាពកាលពីថ្ងៃទី 18 កក្កដា ឆ្នាំ2017)។ លោក Hinohara គឺជាប្រធាននៃសកលវិទ្យាល័យវេជ្ជសាស្រ្តអន្តរជាតិ St. Luke និងជាប្រធាននៃមន្ទីរពេទ្រអន្តរជាតិ St. Luke។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងលោក Judit Kawaguchi របស់កាសែត Japan Time ក្រោមប្រធានបទ «ភាពនៃការរស់នៅបានយូរអង្វែង» ហើយលោក Hinohara ក៏បានណែនាំ អំពីគោលការណ៍មូលដ្ឋានមួយចំនួន សម្រាប់ធ្វើឱ្យមនុស្សមាន អាយុវែង។

• ចូលនិវត្តន៍ នៅពេលក្រោយ នៅក្នុងជីវិត
ដោយសារតែ ប្រជាជនជប៉ុនអាចរស់នៅបានយូរ ដូច្នេះវេជ្ជបណ្ឌិត Hinohara បានណែនាំថា ពួកគេគួរតែចូលនិវត្តន៍ នៅពេលក្រោយ នេះគាត់ចង់មានន័យថា «ជីវិតគឺជាការរួមចំណែក ដូច្នេះប្រសិនបើអ្នកមានកម្លាំងចិត្ត គាត់ក្រោកពីព្រឹកទៅធ្វើរឿងអ្វីមួយដ៏មានប្រយោជន៍ សម្រាប់អ្នកដទៃ ហើយនេះគឺជាអ្វី ដែលជម្រុញទឹកចិត្តឱ្យគាត់ខិតខំប្រឹងប្រែងរស់នៅ បើទោះជាគាត់មានអាយុច្រើនក្តី ដោយគាត់តែងតែមានគោលដៅថ្ងៃនេះ ថ្ងៃស្អែក ឬ 5ឆ្នាំខាងមុខទៀត»។

• សប្បាយរីករាយ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ
គោលការណ៍ណែនាំផ្សេងមួយទៀត របស់លោក Hinohara នោះគឺការញុំាអាហារសុខភាពល្អ គេងឱ្យបានគ្រប់គ្រាន់ និងចំណាយពេលវេលា ក្នុងការធ្វើឱ្យខ្លួនសប្បាយរីករាយ ដើម្បីសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ល្អប្រសើរទន្ទឹមគ្នា នេះគឺជាកត្តាដ៏សំខាន់ដើម្បីធ្វើឱ្យមនុស្សមានអាយុវែង។

• ការញុំាសុខភាព ដើម្បីរក្សាទម្ងន់
អ្នកស្រាវជ្រាវជនជាតិជប៉ុន បានណែនាំឱ្យប្រជាជនជប៉ុនថែរក្សាទម្ងន់ កុំឱ្យលើស។ វេជ្ជបណ្ឌិត Hinohara ក៏បាននិយាយថា «របបអាហារផ្ទាល់ខ្លួនរបស់ខ្ញុំ គឺតឹងរ៉ឹងខ្លាំង ដោយសារតែខ្ញុំមានអាយុច្រើន ដូច្នេះសម្រាប់អាហារពេលព្រឹក ខ្ញុំផឹកកាហ្វេ ឬទឹកដោះគោមួយកែវ ឬ ទឹកក្រូចស្រស់ ដោយបន្ថែមប្រេងអូលីវមួយស្លាបព្រានៅក្នុងភេសជ្ជៈទាំងនេះ ពីព្រោះគាត់យល់ថា ប្រេងអូលីវ គឺជួយសម្រួលសរសៃឈាម និងធ្វើឱ្យរាងកាយមនុស្សមានសុខភាពល្អ។ សម្រាប់អាហារថ្ងៃត្រង់ ខ្ញុំញុំាទឹកដោះគោជាមួយនឹងនំ (អាហារសម្រន់) ហើយសម្រាប់អាហារពេលល្ងាចរបស់ខ្ញុំគឺជាប្រភេទម្ហូប ដែលមានសាច់ត្រី បន្លែ និងបាយបន្តិចបន្តួចប៉ុណ្ណោះ។ ម្យ៉ាងទៀត ពីរសប្តាហ៍ម្តង ខ្ញុំញុំាអាហារប្រភេទសាច់គ្មានខ្លាញ់ត្រឹមតែ 100ក្រាមប៉ុណ្ណោះ»។

• ស្តាប់ការណែនាំ និងដំបូន្មានពីវេជ្ជបណ្ឌិត
ទោះបីជាវេជ្ជបណ្ឌិត Hinohara ក៏ដោយ ក៏គាត់នៅតែស្តាប់ដំបូន្មានពីវេជ្ជបណ្ឌិតផ្សេងទៀតផងដែរ។ ដោយលោក Hinohara បាននិយាយថា «នៅពេលវេជ្ជបណ្ឌិតណែនាំឱ្យខ្ញុំទៅធ្វើតេស្តសុខភាព ឬ ទទួលការវះកាត់មួយចំនួន ខ្ញុំក៏ធ្វើតាមការណែនាំទាំងនេះ»។

• ធ្វើលំហាត់ប្រាណបន្ថែម
ដូចជាការរំពឹងទុក ការហាត់ប្រាណ គឺតែងតែត្រូវបានណែនាំ ប្រសិនបើអ្នកចង់មានអាយុវែង។ វេជ្ជបណ្ឌិត Hinohara គឺគាត់តែងហាត់ប្រាណដូចជា ដើរឡើងជណ្តើរម្តងពីរកាំក្នុងពេលតែមួយ ដើម្បីធ្វើឱ្យសាច់ដុំរបស់គាត់ធ្វើចលនា។ ប៉ុន្តែប្រសិនបើអ្នកមិនចង់ហាត់ប្រាណដោយវិធីនេះ អ្នកក៏អាចហាត់ប្រាណដោយសេរី ធ្វើយ៉ាងណាឱ្យតែធ្វើឱ្យសាច់ដុំរបស់មានចលនាជាប្រចាំថ្ងៃ៕

ប្រភព: japaninsides ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ដំណឹងល្អ សម្រាប់នារីនិយម ផាត់មុខ

ដោយ: ស. លីង 8 PM, Thursday, 16 Feb, 2017

ទំនើប សូមជូនដំណឹងមួយ ទាក់ទងនឹងសម្ភារគូសត្របកភ្នែក ដែលទើបនឹងចេញថ្មីស្រឡាង។ សុភាពនារីទាំងឡាយ នឹងភ្ញាក់ផ្អើលជាមិនខាន។ នោះគឺប៊ិចគូសត្របកភ្នែក។ ក្រុមហ៊ុ...

វិធីបំបាត់អាការៈឈឺក្បាល ក្នុងពេល ៥នាទី ដោយពុំចាំបាច់ប្រើថ្នាំ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 22 Apr, 2017

នៅពេលអ្នកមានអាការៈឈឺក្បាល ហើយថ្នាំដែលអ្នកត្រូវការមិនមាននៅជាប់ខ្លួនអ្នក ស្ថានភាពនេះ ហាក់ដូចជាពិបាកខ្លាំងណាស់។ ប៉ុន្តែយើងមានវិធីដោះស្រាយ។ មានវិធីសាស្...

ទឹកសណ្តែក គុណប្រយោជន៍ដ៏ល្អ ចំពោះសុខភាព

ដោយ: រីកា 9 PM, Friday, 25 Mar, 2016

ភេសជ្ជៈ ​ដែល​បាន​ទាំង​សុខភាព ហើយ​ថែមទាំង​ទទួលទាន​បាន​គ្រប់ពេល ​ដូចជា​ទឹក​សណ្តែក​នេះ អ្នកណាៗក៏​ដឹង​ដែរ​ថា មាន​ប្រយោជន៍ ជួយ​បង្កើន​ប្រូ​តេ​អី​ុ​ន តែ​...

ការមើលថែទាំ សុខភាពសម្រាប់បុរស ផុតវ័យបន្តពូជ

ដោយ: ស៊ីវងីម 6 PM, Monday, 13 Jul, 2015

ការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ (មួយឆ្នាំម្តង) ជាពិសេសបុរសដែលផុតវ័យបន្តពូជ គួរតែបានទទួលការត្រួត​ពិនិត្យ​រក​មើល​ជំងឺមហារីក ដូចជា ការត្រួតវាស់កម្រិត...

Tomnerb.Com - YouTube Channel