ចូលចិត្តទំនើប

តើទឹកអំបិល ពិតជាមានប្រសិទ្ធភាព ក្នុងការលាងសម្អាតមាត់ធ្មេញ?

ដោយ: ភារុន 8 AM, Wednesday, 19 Jun, 2019

ជាធម្មតា ម្តាយរបស់អ្នកតែងប្រាប់អ្នកឱ្យខ្ពុះមាត់ជាមួយទឹកអំបិល នៅពេលអ្នកឈឺធ្មេញ ដើម្បីកាត់បន្ថយការឈឺចាប់។ ហើយគ្រូពេទ្យធ្មេញ ក៏បានណែនាំឱ្យអ្នកខ្ពុះមាត់ជាមួយទឹកអំបិលក្តៅឧណ្ហៗ ខណៈពេលដែលអ្នកដកធ្មេញរួចផងដែរ។ អ្នកប្រហែលជាសាកល្បង ធ្វើតាមអ្វីដែលម្តាយរបស់អ្នកបានណែនាំ ហើយគ្រូពេទ្យធ្មេញក៏បានណែនាំប្រាប់អ្នកផងដែរ។ តើវាពិតជា មានប្រសិទ្ធភាពសម្រាប់បញ្ហាមាត់ធ្មេញឬ? ឬក៏តើទឹកអំបិលអាចព្យាបាលបញ្ហាអ្វីបានផ្សេងទៀត?
យោងទៅតាម ការសិក្សាស្រាវជ្រាវមួយ នៅប្រទេសឥណ្ឌាក្នុងឆ្នាំ 2010 ជាមួយនឹងអ្នកចូលរួម 45 នាក់ បានរកឃើញថាទឹកអំបិលនៅតែ ជាវិធីដ៏មានប្រសិទ្ធភាពក្នុងការសម្លាប់បាក់តេរីនៅក្នុងមាត់។ ដោយសារតែ ទឹកអំបិលមានជាតិអាល់កុលកម្រិតស្រាល ឧទាហរណ៍៖ អំបិល 9 ស្លាបព្រាកាហ្វេដាក់ក្នុងទឹកមួយពែង នឹងទទួលបានជាតិអាល់កុល 2/3 នៃទឹកអំបិលមួយពែងនោះ ដូច្នេះ វាអាចសម្លាប់បាក់តេរី នៅក្នុងមាត់បាននៅពេលខ្ពុះមាត់ជាមួយនឹងទឹកអំបិល ជារៀងរាល់ថ្ងៃ។ អ្វីផ្សេងទៀតដែលអំបិលអាចព្យាបាលបាននោះគឺ ជំងឺរលាកទងសួត ជម្ងឺមាត់ធ្មេញ, និងក្លិនមាត់មិនល្អ…ជាដើម។


គ្រូពេទ្យធ្មេញតែងតែណែនាំ ឱ្យប្រើទឹកអំបិលដើម្បីបំបាត់ការឈឺចាប់ ខណៈពេលអ្នកកំពុងឈឺធ្មេញ ឬមានជម្ងឺនៅក្នុងមាត់ដូចជា ពងបែកនៅក្នុងមាត់ ឬនៅលើបបូរមាត់ និងអញ្ចាញធ្មេញ…ជាដើម។ ម្យ៉ាងទៀតគ្រូពេទ្យធ្មេញជនជាតិអូស្ត្រាលីម្នាក់ក៏បាននិយាយថា ការលាងសម្អាតមាត់ធ្មេញជាមួយទឹកអំបិល គឺជាវិធីដ៏ល្អនៅពេល ដែលអ្នកឈឺធ្មេញ ព្រោះវាជួយកាត់បន្ថយឈឺចាប់បានភ្លាមៗ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី គាត់ក៏មិនឱ្យយោបល់ថាត្រូវតែលាងសម្អាតជាមួយទឹកអំបិល ជារៀងរាល់ថ្ងៃនោះទេ ដោយគាត់បានបន្ថែមថា ទឹកអំបិលក៏មានជាតិអាស៊ីតបន្តិចបន្តួចដែរ ហើយវាអាចធ្វើឱ្យបណ្តូលធ្មេញរបស់អ្នកខូច និងធ្វើឱ្យធ្មេញពុក…ផងដែរ។


សម្រាប់សមាគមន៍គ្រូពេទ្យព្យាបាលធ្មេញអាមេរិក (ADA) ក៏បាននិយាយថា ទឹកអំបិលអាចបំបាត់ បណ្តោះអាសន្ននូវក្លិនមាត់មិនល្អ។ ប៉ុន្តែ ADA មិនបាននិយាយថា ទឹកអំបិលអាចព្យាបាលជម្ងឺមាត់ធ្មេញបាននោះទេ។ ម្យ៉ាងទៀត ក្លិនមាត់មិនល្អ គឺបណ្តាលមកពីកត្តាមួយចំនួនដូចជា ជម្ងឺអញ្ចាញធ្មេញ និងបាក់តេរីនៅលើអណ្តាត។ ដូច្នេះ អ្នកគួរតែទៅជួបគ្រូពេទ្យធ្មេញ ប្រសិនបើអ្នកឈឺធ្មេញ ឬ យល់ថាការដុសធ្មេញ និងការខ្ពុះមាត់ជាប្រចាំរបស់អ្នក ធ្វើមិនបានត្រឹមត្រូវទៅតាមស្តង់ដា៕

ប្រភព: howstuffworks ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អស់បារម្ភ! ឱសថធម្មជាតិទាំង 7 នេះ អាចជួយសម្អាត ក្រលៀនដ៏ល្អបំផុត

ដោយ: ភារុន 8 AM, Tuesday, 26 Feb, 2019

ក្រលៀនរបស់មនុស្ស គឺកំពុងធ្វើការងារ ដ៏សំខាន់ៗជាច្រើន ដូច្នេះប្រសិនបើអ្នកមិនរក្សាក្រលៀននេះ ឱ្យមានសុខភាពល្អ100% នោះទេ វានឹងធ្វើឱ្យអ្នកប្រឈមនូវស្ថានភាព...

គន្លឹះទាំង 5 សម្រាប់ជួយសុខភាពល្អ

ដោយ: ភារុន 9 AM, Wednesday, 12 Sep, 2018

ទម្លាប់រស់នៅដែលមានសុខភាពល្អអាចជួយការពារ 80% ចំពោះការស្លាប់មុនអាយុដោយសារជម្ងឺបេះដូង និង ជម្ងឺដាច់សរសៃឈាមខួរក្បាល ហើយនិង 60% ទៀតសម្រាប់ការពារចំពោះជម្...

គេងយប់ ដោយមិនលុបលាងមុខ រឿងអាក្រក់ ៦ យ៉ាងនឹងកើតឡើង

ដោយ: ចរិយា 9 PM, Sunday, 08 Jan, 2017

ប្រសិនបើអ្នកតុបតែងមុខ ចេញទៅក្រៅ ហើយមកដល់ផ្ទះ រហូតដល់ពេលយប់ អ្នកនៅមិនលុបលាងម្សៅចេញទេ រួចចូលដំណេកទាំងមុខដូច្នេះ ព្រឹកស្អែកពេលអ្នកភ្ញាក់ពីដំណេក បញ្ហា ...

អាហារ 5 យ៉ាងដែលអ្នកគួរបរិភោគ ដើម្បីទទួលបានរាងកាយដែលមានសុខភាពល្អ

ដោយ: ភារុន 9 AM, Wednesday, 12 Sep, 2018

គ្មានអាហារសុខភាពណាមួយដែលធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យក្នុងរយះពេលត្រឹមតែមួយយប់នោះទេ។ ប៉ុន្តែបើសិនជាអ្នកបរិភោគជារៀងរាល់ថ្ងៃ យូរទៅៗអ្នកនឹងទទួលបាននូវសារធ...

Tomnerb.Com - YouTube Channel