ចូលចិត្តទំនើប

ប្រសិនបើអ្នកមានប្រភេទឈាម O មានចំណុច 8 យ៉ាងដែលអ្នកគួរដឹង

ដោយ: ភារុន 8 AM, Tuesday, 07 May, 2019

ប្រភេទឈាមរបស់មនុស្ស ត្រូវបានបែកចែកជា 4 ក្រុម (A, B, AB, និង O) ជាលើកដំបូងនៅក្នុងទសវត្សឆ្នាំ 1900 ដោយលោកវេជ្ជបណ្ឌិតដ៏ល្បីល្បាញជនជាតិអូទ្រីសម្នាក់ ដែលមានឈ្មោះថា Karl Landsteiner ។ ដូច្នេះ វាគ្មានអ្វីជាអាថ៌កំបាំងឡើយ គ្រាន់តែដឹងពីប្រភេទឈាមរបស់មនុស្សម្នាក់។ ប្រសិនបើស្ថិតនៅក្នុងស្ថានភាពសង្រោះបន្ទាន់ ការដឹងពីប្រភេទឈាមនេះ គឺពិតជាចាំបាច់សម្រាប់ការបញ្ចូលឈាម ប្រកបដោយសុវត្ថិភាព។ ទោះបីយ៉ាងណា ប្រភេទឈាម ក៏អាចមានឥទ្ធិពលដល់សុខភាពរបស់យើង ហើយក៏មានមនុស្សមួយចំនួនជឿជាក់ថា ប្រភេទឈាមក៏ផ្សារភ្ជាប់ទៅនឹងភ័ព្វសំណាង និងបុគ្គលិកលក្ខណៈរបស់មនុស្សផងដែរ ។ ទំនើប យល់ឃើញថាអ្នកដែលមានប្រភេទឈាម O គឺមានលក្ខណៈពិសេសបន្តិច ខុសពីប្រភេទឈាមផ្សេងទៀត ទើបថ្ងៃនេះយើងចង់ណែនាំអំពី 8 ចំណុចដែលអ្នកមានប្រភេទឈាម O គួរដឹង!
1. មូលហេតុ ដែលប្រភេទឈាមត្រូវបានបែកចែក?
ប្រភេទឈាម ឬក្រុមឈាម ត្រូវបានគេបែកចែកទៅតាមវត្តមាន ឬអវត្តមាននៃអង់ទីហ្ស៊ែនដ៏ជាក់លាក់ ដែលអាចបណ្តាលឱ្យមានប្រតិកម្មដោយសារតែប្រព័ន្ធភាពសុំានៅក្នុងរាងកាយ ខណៈពេលដែលមានអ្វីមួយប្លែកចូលទៅក្នុងខ្លួនរបស់អ្នក។ អង់ទីហ្ស៊ែនទាំងនេះ អាចធ្វើឱ្យប្រព័ន្ធភាពសុំារបស់អ្នកជម្ងឺ ទៅវាយប្រហារខណៈពេលបញ្ចូលឈាម។ នេះគឺជាហេតុផល ដែលចាំបាច់ត្រូវដឹងពីប្រភេទឈាមរបស់អ្នក ដើម្បីទទួលការបញ្ចូលឈាមប្រកបដោយសុវត្ថិភាព។

2. ចរិកលក្ខណៈនៃប្រភេទឈាម O

ប្រភេទឈាមសំខាន់ៗចម្បងគឺ 4 ដែលត្រូវបានកំណត់ដោយវត្តមាន ឬអវត្តមាននៃអង់ទីហ្ស៊ែន A និង B នៅក្នុងផ្ទៃកោសិកាពណ៌ក្រហម និងប្រព័ន្ធភាពសុំា A និង B នៅក្នុងប្លាស្មា។ លើសពីនេះ អង់ទីហ្ស៊ែន A និង B មានប្រូតេអ៊ីន ដែលត្រូវបានហៅថា Rh Factor ដែលមានវត្តមាន ឬអវត្តមាន ដូច្នេះប្រភេទឈាមរបស់មនុស្ស ត្រូវបានកំណត់ចំនួន 8 គឺ A+, A-, B+, B-, O+, O-, AB+ និង AB- ។ សម្រាប់ប្រភេទឈាម O+ គឺជាប្រភេទឈាមទូទៅបំផុត ដែលមានប្រហែល 37% — 53% នៃមនុស្សទូទៅ គ្រប់ជាតិសាសន៍។

3. មនុស្សដែលមានប្រភេទឈាម O គឺជាម្ចាស់ជំនួយសកល

អ្នក ដែលមានប្រភេទឈាម O+ អាចបរិច្ចាគឈាមរបស់ពួកគេ ទៅឱ្យប្រភេទឈាម 4 ក្រុម ប៉ុន្តែត្រឹមតែមនុស្សដែលប្រភេទឈាមរង RH Positive (O+, A+, B+, AB+) ប៉ុណ្ណោះ។ កោសិកាឈាមក្រហមរបស់ក្រុម O អាចត្រូវបានបញ្ជូនទៅប្រភេទឈាមរងទាំង 8 ដោយសុវត្ថិភាព ដូច្នេះប្រភេទឈាម O បានក្លាយជាម្ចាស់ជំនួយសកល។ លើសពីនេះ ក្រុមឈាមប្រភេទ O គឺមានសុវត្ថិភាពបំផុតសម្រាប់ទារក ដែលទើបនឹងកើត និងមានប្រព័ន្ធភាពសុំា ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយ។

4. អ្នកមានប្រភេទឈាម O ត្រឹមតែទទួលប្រភេទឈាម O ដូចគ្នាប៉ុណ្ណោះ

5. ទទួលហានីភ័យសុខភាពខ្ពស់

នេះបើយោងទៅតាមអ្នកវិទ្យាសាស្ត្រ បានកំណត់ អ្នកដែលមានប្រភេទឈាម O គឺងាយនឹងឆ្លងមេរោគ បាក់តេរី និងវីរុស ច្រើនជាងក្រុមឈាមដទៃទៀត រួមទាំងជម្ងឺធ្ងន់ធ្ងរដូចជា ជម្ងឺ Plague, Cholera, Mumps, និង Tuberculosis ។ ហើយក៏មានការស្រាវជ្រាវមួយចំនួន ក៏បានបង្ហាញផងដែរថា អ្នកមានប្រភេទឈាម O (35%) នឹងមានអត្រាខ្ពស់នៃជម្ងឺដំបៅក្រពះ ជាជាងអ្នកដែលមានប្រភេទឈាម A, B, និង AB ។

6. អត្ថប្រយោជន៍ចំពោះសុខភាព

អ្នកដែលមានប្រភេទឈាម O នឹងមានហានីភ័យទាបបំផុតនៃការវិវត្ត ទៅជាជម្ងឺសរសៃឈាមបេះដូង បើប្រៀបធៀបជាមួយនឹងអ្នកមានក្រុមឈាម A, B, និង AB ។ ម្យ៉ាងទៀត ក៏មានការស្រាវជ្រាវមួយបានបង្ហាញថា បុគ្គលដែលមិនមានប្រភេទឈាម O ទំនងជាមានហានីភ័យខ្ពស់ នៃការវិវត្តទៅជាមហារីកលំពែង។ លើសពីនេះ អ្នកមានប្រភេទឈាម O នេះក៏មានហានីភ័យទាប នៅក្នុងការវិវត្តទៅជាជម្ងឺស្ទះសរសៃឈាម និងជម្ងឺសរសៃឈាមខួរក្បាល។

7. ប្រភេទឈាម O ជាមួយនឹងរបបអាហារ

អ្នកប្រហែលជាធ្លាប់បានដឹងអំពីរបបអាហារ ទៅតាមក្រុមឈាមហើយ។ ដូច្នេះ អ្នកត្រូវជ្រើសរើសញុំាអាហារ ដែលសក្តិសមនឹងប្រភេទឈាមរបស់អ្នក ដើម្បីទទួលបានសុខភាពល្អបំផុត។

8. ប្រភេទឈាម O ផ្សារភ្ជាប់ទៅនឹងបុគ្គលិកលក្ខណៈរបស់មនុស្ស

ឥទ្ធិពលនៃប្រភេទឈាម ទៅលើចរិកលក្ខណៈរបស់មនុស្ស គឺស្ថិតក្នុងការពិភាក្សា ប៉ុន្តែមានទ្រឹស្តីដ៏ល្បីល្បាញមួយ ដែលជនជាតិជប៉ុនបានរកឃើញ និងជឿថា អ្នកដែលមានក្រុមឈាម O គឺជាមនុស្សដែលចិត្តសប្បុរសធម៌, អារម្មណ៍ងប់ងល់, ជាមនុស្សដែលចុះសម្រុងនៅក្នុងសង្គម និងជាមនុស្សជោគជ័យក្នុងផ្នែកហិរញ្ញវត្ថុ ហើយក៏ជាមនុស្សរ៉ូមែនទិចបំផុត ជាមួយនឹងទំនាក់ទំនង…ផងដែរ។

តើប្រិយមិត្តមានក្រុមឈាមប្រភេទអ្វី? តើអ្នកដឹងអត់ ថាប្រភេទឈាមរបស់អ្នក មានឥទ្ធិពលខ្លាំងប៉ុណ្ណា ដល់ជីវិតរបស់អ្នកនោះ? ដូច្នេះ សូមចែករំលែកគំនិតរបស់អ្នកជាមួយនឹងយើង នៅក្នុងទំព័រមតិយោបល់។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ទង្វើដែលកូនក្រមុំ គួរធ្វើឱ្យបានជាប់លាប់ ដើម្បីស្បែកផូរផង់

ដោយ: រីកា 10 PM, Monday, 21 Mar, 2016

មនុស្សគ្រប់គ្នាអ្នកណា ក៏ចង់ស្អាតដែរ ប៉ុន្តែការដែលចំណងជើងសង្កត់ធ្ងន់ ទៅលើកូនក្រមុំនោះ​ គឺ​ព្រោះ​តែវាជា​ថ្ងៃ​ដ៏​សំខាន់បំផុតនៅក្នុងជីវិត សម្រាប់ស្ត្រី...

បើមិនចង់ឈឺនៅរដូវក្តៅនេះទេ! គួរតែអនុវត្ត តាមគន្លឹះទាំង 10 នេះ

ដោយ: ភារុន 9 AM, Saturday, 23 Mar, 2019

រដូវក្តៅ ឈានចូលមកដល់ហើយ នេះជាពេលវេលាមួយ ដែលយើងម្នាក់ៗ ត្រូវទទួលរងកម្តៅព្រះអាទិត្យដ៏សែនក្តៅហែង។ ដូច្នេះយើងម្នាក់ៗ ពិតជាត្រូវការទទួលទានទឹកផ្អែមៗត្រជា...

សំខាន់! ៩ ចំណុចបន្ថយជាតិស្ករ ក្នុងខ្លួន

ដោយ: ចរិយា 3 PM, Saturday, 17 Dec, 2016

ពាក្យចាស់ពោលថា៖ «ក្មេងសន្សំប្រាក់ ចាស់សន្សំជំងឺ» តែឥឡូវ «ចាស់សន្សំជំងឺ ក្មេងក៏សន្សំជំងឺដែរ»។ ជំងឺជាច្រើនបានកើតឡើង មិនថាលើក្មេង ឬចាស់។ ជំងឺប្រជាប្រិ...

ដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយមកម្ល៉េះ

ដោយ: ដាលីស 9 PM, Monday, 28 Mar, 2016

តើ​អ្នក​ម្តាយ​មានគភ៌​ទាំ ងឡាយ​ដឹង​ដែរឬទេ​ថា ទារក​ដែល​នៅក្នុង​គភ៌ ​អាច​ទទួល​ដឹង​ពីអ្វីផ្សេងៗ ដែល​នៅ​ខាងក្រៅ​គភ៌​បាន និង​នៅពេល​ប្រសូត​ចេញមក​ហើយ ថែមទា...

Tomnerb.Com - YouTube Channel