ចូលចិត្តទំនើប

ប្រសិនបើអ្នកមានសម្ពាធឡើងខ្ពស់ ដាច់សរសៃឈាមខួរក្បាល ឬជម្ងឺហើមសរសៃឈាមវ៉ែន ចាប់ផ្តើមជាមួយនឹងការធ្វើរឿងរ៉ាវទាំង 7 នេះ!

ដោយ: ភារុន 9 AM, Friday, 31 May, 2019

មនុស្សគ្រប់គ្នា ស្ទើរតែគ្រប់ពេល តែងប្រឈមនឹងបទពិសោធន៍ ត្រជាក់ជើង ឬស្ពឹកនៅត្រង់ម្រាមដៃ និងម្រាមជើង។ ប៉ុន្តែប្រសិនបើរឿងនេះកើតឡើងរាល់ថ្ងៃនោះ អ្នកត្រូវការជំនួយហើយ ដោយសារតែវាបង្ហាញថា ចរន្តឈាមរត់របស់អ្នកកំពុងចុះខ្សោយ ដែលប្រហែលចេញជាលទ្ធផល បណ្តាលឱ្យតម្រងនោមរបស់អ្នកមានបញ្ហា សរសៃឈាមវ៉ែនមានបញ្ហា និងមានជម្ងឺផ្សេងៗ។ ខាងក្រោមនេះ គឺជារឿងរ៉ាវចំនួន 7 ដែលអ្នកគួរធ្វើ ប្រសិនបើមានបញ្ហាទាំងនេះកើតឡើងចំពោះអ្នក៖
1. កម្សាន្តជាមួយនឹងសត្វចិញ្ចឹម ឬក្មេងតូចៗ
ការកម្សាន្តជាមួយនឹងសត្វចិញ្ចឹម ឬក្មេងតូចៗ ក៏អាចជួយបន្ធូរបន្ថយភាពតានតឹងរបស់អ្នក។ ក្រៅពីនោះ អ្នកក៏គួរតែបង្កើត ឱកាសធ្វើដំណើរកម្សាន្តនៅខាងក្រៅផ្ទះខ្លះ ដើម្បីធ្វើលំហាត់ប្រាណសរសៃឈាមបេះដូង អាចដំណើរការបាន កាន់តែល្អប្រសើរ។

2. ទទួលទានស្រាក្រហម
ការពិសោធន៍នៅឆ្នាំ 2015 ទៅលើការព្យាបាលជម្ងឺទាក់ទងទៅនឹងសរសៃឈាម បានបញ្ជាក់ថាការទទួលទានស្រាក្រហម អាចជួយធ្វើឱ្យសុខភាពបេះដូងរបស់អ្នក ល្អប្រសើរ។ បើប្រៀបធៀបទៅនឹងគ្រឿងស្រវឹងផ្សេងទៀត ស្រាក្រហមគឺផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកទទួលទាន ពីព្រោះ ស្រាក្រហមមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសមាសធាតុមានប្រយោជន៍ ពីរុក្ខជាតិធម្មជាតិផ្សេងៗ។ ប៉ុន្តែអ្នកគួរចងចាំថា ត្រូវទទួលទាននៅក្នុងកម្រិតមួយមធ្យម។

3. ញុំាអាហារ ហិលៗ
ម្រេចខ្មៅ និងម្ទេស គឺអាចជួយពង្រីកសរសៃឈាម និងបង្កើនលំហូរឈាម ឱ្យកាន់តែប្រសើរ។ លើសពីនេះ អាហារមានជាតិហិល ក៏ជួយសម្រួលសរសៃឈាមបេះដូងរបស់អ្នក ឱ្យដំណើរការល្អ និងរក្សាសម្ពាធឈាម ឱ្យមកធម្មតាវិញបាន។ ម្យ៉ាងទៀត ការញុំាអាហារហិល ក៏អាចជួយកម្តៅដៃ-ជើង ខណៈពេលអ្នកកំពុងត្រជាក់ដៃ-ជើង។

4. ស្លៀកសម្លៀកបំពាក់ ត្រឹមត្រូវ
គ្រូពេទ្របានណែនាំ មិនឱ្យស្លៀកសម្លៀកបំពាក់តឹង ក្នុងរយៈពេលយូរពេកនោះទេដូចជា៖ ខោរឹបៗ ឬ ខោខូវប៊យរឹបស្តើង ព្រោះថាសម្លៀកបំពាក់ទាំងនេះ អាចរារាំងដល់ចរន្តឈាម នឹងអភិវឌ្ឍន៍ទៅជាជម្ងឺហើមសរសៃឈាមវ៉ែន។ សម្លៀកបំពាក់ លក្ខណៈស្រាល រលុង គឺអាចនាំឱ្យចរន្តឈាម ហូរបានធម្មតាទូទាំងរាងកាយ។

5. បន្ថែមរបបអាហារ ដែលមានជាតិអាស៊ីត Folic
មូលហេតុដ៏សំខាន់មួយ នៅក្នុងការទទួលទានអាហារសម្បូរជាតិអាស៊ីត Folic គ្រប់គ្រាន់ គឺជួយដល់ការរីកលូតលាស់ កោសិកា និងបង្កើតឡើងវិញ។ ម្យ៉ាងទៀត អាស៊ីត Folic ត្រូវបានចូលរួម នៅក្នុងការបង្កើតកោសិកាឈាមក្រហម និងបង្ការភាពស្លេកស្លាំង…ជាដើម។

6. ដាក់ជើងឡើង ឱ្យខ្ពស់
ការដាក់ជើងឡើង ឱ្យខ្ពស់ គឺជួយសម្រួលដល់ចលនាបេះដូងរបស់អ្នក ខណៈពេលសម្ពាធឈាមកំពុងរាំងស្ទះ នៅត្រង់សរសៃឈាមវ៉ែន និងជើង។ ម្យ៉ាងទៀត ការលើកជើងឡើង ក៏អាចជួយបន្ធូរបន្ថយភាពតានតឹង និងសម្ពាធទៅលើសរសៃឈាមធំ និងសរសៃឈាមវ៉ែនរបស់អ្នកផងដែរ។ ព័ត៌មានជំនួយ៖ ការធ្វើចលនាម្រាមដៃ និងម្រាមជើង ជារង្វង់ប្រហែល 20នាទី ម្តងហើយម្តងទៀត នៅក្នុងអំឡុងពេលថ្ងៃ នឹងជួយធ្វើឱ្យដំណើរការនៃចរន្តឈាម បានល្អប្រសើរ។

7. ទទួលការម៉ាស្សា
ការម៉ាស្សាដ៏ល្អ នឹងជួយបង្កើនចរន្តឈាមនៅតាមចំណុច ដើម្បីរំញោចលំហូរឈាមនៅក្នុងជាលិកា ផ្នែកទន់។ យោងទៅតាមការសិក្សាជាច្រើន បានបង្ហាញថាការម៉ាស្សា មានឥទ្ធិពលវិជ្ជមានទៅដល់ មុខងារសរសៃឈាមរបស់អ្នក។ ចលនាដ៏រឹងមាំនៅផ្នែកទន់នៃសរីរាង្គកាយរបស់មនុស្ស ដើម្បីលើកកម្ពស់លំហូរឈាម ទៅកាន់បេះដូង ឱ្យកាន់តែប្រសើរ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ទម្លាប់មុនពេលចូលគេង 7 យ៉ាង អាចជួយសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព

ដោយ: ចរិយា 8 AM, Saturday, 10 Aug, 2019

នៅពេលយប់ រាងកាយរបស់មនុស្សអាចត្រូវដុតជាតិកាឡូរីពី 300 ទៅ 400 កាឡូរី នេះមានន័យថាវាស្ទើរតែស្មើនឹងបរិមាណថាមពល ដែលប្រើប្រាស់ក្នុងរយៈពេលមួយម៉ោង។ ក្រុមអ្ន...

ទឹកអប់ល្អបំផុត សម្រាប់បុរស ក្នុងរដូវក្តៅឆ្នាំ 2017

ដោយ: ដួងច័ន្ទ 5 PM, Thursday, 11 May, 2017

ទោះបីពេលនេះជារដូវភ្លៀង ប៉ុន្តែអ្នកអាចធ្វើការស្វែងយល់ជាមួយ ទំនើប នូវទឹកអប់បុរសសម្រាប់រដូវ ក្តៅ។ បន្ទាប់មក ពេលរដូវក្តៅឆ្នាំក្រោយចូលមក អ្នកនឹងបានត្រៀម...

អត្ថប្រយោជន៍សុខភាព ពីស្រាក្រហម

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 28 Feb, 2017

អត្ថបទមួយនេះនឹងប្រាប់អ្នកពីការពិត ដែលអ្នកគួរស្វែងយល់អំពីបរិមាណជាតិអាល់កុល ដែលជះឥទ្ធិពលដល់សុខភាពរបស់អ្នក។ ភស្តុតាងចុងក្រោយបង្អស់បានបង្ហាញថា វាអាចជាជ...

តើនឹងមានអ្វីកើតឡើង ចំពោះរាងកាយរបស់អ្នក នៅពេលអ្នកញុំាម្រេចខ្មៅ ជារៀងរាល់ថ្ងៃ?

ដោយ: ភារុន 9 AM, Tuesday, 02 Apr, 2019

ការបរិភោគអាហារប្រចាំថ្ងៃ គឺជារឿងសំខាន់មួយសម្រាប់សុខភាព ពីព្រោះបើកាលណាអ្នកញុំាអាហារបានត្រឹមត្រូវ វានឹងអាចជួយពង្រឹងដល់ការអភិវឌ្ឍន៍រាងកាយបានល្អប្រសើរឡ...

Tomnerb.Com - YouTube Channel