ចូលចិត្តទំនើប

បើអ្នកញុំាគ្រាប់ល្ពៅ ជារៀងរាល់ថ្ងៃ នេះគឺជាអ្វីដែលកើតឡើង ចំពោះរាងកាយរបស់អ្នក

ដោយ: ភារុន 10 AM, Sunday, 07 Apr, 2019

ជាទូទៅ ផ្លែល្ពៅ គឺជាបន្លែមួយដ៏ល្អបំផុត ព្រោះវាផ្តល់ឱ្យទាំងរសជាតិឆ្ងាញ់ និងសុខភាពល្អដល់រាងកាយ ពីព្រោះល្ពៅសម្បូរទៅដោយ វីតាមីន សារជាតិរ៉ែ និងសារធាតុចិញ្ចឹមជាច្រើន។ មនុស្សមួយចំនួនតែងតែ បោះគ្រាប់ល្ពៅចោល ដោយមិនបានដឹងពីអត្ថប្រយោជន៍របស់វា។ ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀត យកគ្រាប់ល្ពៅ មកលីង ធ្វើជាអាហារសម្រន់ តើអ្នកដឹងទេថា គ្រាប់ល្ពៅគឺប្រមូលផ្តុំ ទៅដោយសារធាតុចិញ្ចឹម និងមានប្រយោជន៍ជាច្រើនយ៉ាងណានោះ? ខាងក្រោមនេះ គឺអត្ថប្រយោជន៍ដ៏ពិសេសរបស់គ្រាប់ល្ពៅ សម្រាប់សុខភាព និងសម្រស់ តោះមកអានទាំងអស់គ្នា៖
1. កាត់បន្ថយហានីភ័យ នៃជម្ងឺបេះដូង
គ្រាប់ល្ពៅ ជាប្រភពដ៏អស្ចារ្យមួយ នៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែដូចជា ម៉ាញ៉េស្យូម ស័ង្កសី ព្រមទាំង មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលទាំងនេះគឺជាសមាសធាតុដ៏សំខាន់ សម្រាប់ជួយឱ្យបេះដូងមានសុខភាពល្អប្រសើរ។ យោងទៅតាមការសិក្សាមួយ បានរកឃើញថាជាតិប្រេងនៅក្នុងគ្រាប់ល្ពៅ គឺជាឱសថធម្មជាតិ អាចជួយបញ្ចុះសម្ពាធឈាម និងបង្កើនកូឡេស្តេរ៉ូលល្អៗ សម្រាប់ស្ត្រីក្រោយពេលអស់រដូវ។

2. កាត់បន្ថយហានីភ័យ នៃជម្ងឺទឹកនោមផ្អែមប្រភេទ 2

អ្នកដែលមានជម្ងឺទឹកនោមផ្អែម ទំនងជាងាយនឹងបាត់បង់ ជាតិម៉ាញ៉េស្យូមជាងអ្នកធម្មតា ដោយសារតែកម្រិតជាតិស្ករនៅក្នុងឈាមកើនឡើង នឹងបណ្តាលឱ្យបាត់បង់ជាតិម៉ាញ៉េស្យូមច្រើននៅក្នុងទឹកនោម។ ដូច្នេះញុំាគ្រាប់ល្ពៅ ដែលសម្បូរជាតិម៉ាញ៉េស្យូមខ្ពស់ គឺអាចនាំឱ្យជាតិស្ករ នៅក្នុងឈាម និងជាតិម៉ាញ៉េស្យូមនៅក្នុងទឹកនោមមានស្ថេរភាព។

3. ជួយរក្សាទម្ងន់ឱ្យនៅថេរ និងជួយសម្រកទម្ងន់

គ្រាប់ល្ពៅ ក៏មានសារធាតុសរសៃ សារធាតុរ៉ែ និងវីតាមីនជាច្រើន ដើម្បីរក្សាប្រព័ន្ធរំលាយអាហារ ឱ្យនៅតែមានដំណើរការល្អប្រសើរ និងមានសុខភាពល្អថែមទៀត លើសពីនេះគ្រាប់ល្ពៅ ក៏ជួយបន្ថែមថាមពលដល់ប្រព័ន្ធរំលាយអាហារ ដែលនេះជួយឱ្យអ្នកអាចរក្សាទម្ងន់នៅថេរ ក៏ដូចជាជួយសម្រកទម្ងន់ផងដែរ។

4. ជួយបន្ធូរបន្ថយនូវ ការរលាកសរសៃ

នៅក្នុងគ្រាប់ល្ពៅ មានជាតិអាស៊ីតខ្លាញ់អូមេហ្គា 3 ស័ង្កសី និងជាតិផូស្វ័រ ដែលជួយឱ្យឆ្អឹងរឹងមាំ និងកាត់បន្ថយការឈឺចាប់នៅក្នុងសន្លាក់។ ការសិក្សាមួយដែលបានធ្វើនៅប្រទេសអេហ្ស៊ីប បានរកឃើញថាប្រេងគ្រាប់ល្ពៅ អាចកាត់បន្ថយការរលាករបស់សត្វកណ្តុរពិសោធន៍ ដែលមានជម្ងឺរលាកសន្លាក់។ ដូច្នេះក៏កើតមានការសន្និដ្ឋានដូចគ្នាផងដែរ ដែលប្រេងនៅក្នុងគ្រាប់ល្ពៅ ក៏អាចជួយកាត់បន្ថយការរលាកសន្លាក់របស់អ្នកជម្ងឺផងដែរ។

5. ជម្ងឺថប់បារម្ភ និងជម្ងឺធ្លាក់ទឹកចិត្ត នឹងថមថយ

គ្រាប់ល្ពៅ ក៏ជាប្រភពនៃជាតិប៉ូតាស្យូមដ៏ល្អ សម្រាប់ធ្វើនិយ័តកម្មតុល្យភាពអេឡិចត្រូលីត្រ និងគ្រប់គ្រងសម្ពាធឈាម។ ហើយនៅសារជាតិនៅក្នុងរាងកាយទាំងនេះមានតុល្យភាព នោះក៏ជួយឱ្យអ្នកមានគំនិតភ្លឺថ្លា និងបន្ធូរបន្ថយនូវអារម្មណ៍តានតឹង និងការថប់បារម្ភផងដែរ។ លើសពីនេះ នៅក្នុងគ្រាប់ល្ពៅ ក៏មានអាស៊ីតអាមីណូ សារជាតិ Tryptophan ដែលអាចបង្កើត Serotonin នៅក្នុងខួរក្បាល ដែលវាជួយឱ្យអារម្មណ៍មានស្ថេរភាពល្អប្រសើរ ព្រមទាំងជួយអ្នកឱ្យគេងបានលក់ស្រួលថែមទៀត។

6. សុខភាពទូទៅ នឹងមានភាពប្រសើរឡើង

គ្រាប់ល្ពៅ គឺជាប្រភពដ៏អស្ចារ្យនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Carotenoids និងវីតាមីន E ដែលជួយប្រឆាំងនឹង រ៉ាឌីកាល់សេរីមិនល្អ ដែលវាជាអ្នកបង្កជម្ងឺផ្សេងៗ ហើយជម្ងឺទាំងនេះក៏ចូលទៅវាយប្រហារសរីរាង្គណាមួយ នៅក្នុងរាងកាយរបស់អ្នក ម្យ៉ាងទៀត រ៉ាឌីកាល់សេរីមិនល្អទាំងនេះ ក៏បណ្តាលឱ្យខូចខាតដល់កោសិកាប្រូតេអ៊ីន និង DNA។ ដូច្នេះការញុំាគ្រាប់ល្ពៅ គឺអាចជួយការពាររាងកាយអ្នកពីរ៉ាឌីកាល់សេរីមិនល្អទាំងអស់នេះ នឹងធ្វើឱ្យសុខភាពរបស់អ្នកល្អប្រសើរឡើង។

ប្រភព: foodprevent ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

៦ចំណុច អំពីការតុបតែងខ្លួន ក្នុងការិយាល័យ សម្រាប់ស្រ្តី

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 05 Apr, 2017

ការតុបតែងខ្លួនរបស់មនុស្សស្រី នៅក្នុងការិយាល័យការងារ តម្រូវជាសម្លៀកបំពាក់ផ្លូវការ ដែលបង្ហាញពីវិជ្ជាជីវៈ និងភាពថ្លៃថ្នូរ ជាជាងសម្លៀកបំពាក់ទាន់សម័យ។ ស...

យល់ដឹងពីមុន និងវិធីព្យាបាល

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 07 Feb, 2017

មុន គឺជាបញ្ហាស្បែក ដែលមនុស្សទូទៅ ជាពិសេសមនុស្សវ័យជំទង់។ ការសិក្សាមួយបានបង្ហាញថា ក្នុងចំណោមមនុស្ស ១ ០០០នាក់ មាន ៩៣ភាគរយ ជួបប្រទះនឹងបញ្ហាមុន។ ប៉ុន្តែ...

រូបមន្ត សម្រាប់សម្រស់ក្មេង ជាងវ័យ

ដោយ: ស៊ីវងីម 8 PM, Monday, 08 Jun, 2015

តើអ្នកធ្លាប់មានចាប់អារម្មណ៍ ចំពោះមនុស្សមួយចំនួន ឬអត់ដែលមានសម្រស់ ស្រស់ស្អាតហើយថេរ មិនរេតាមវ័យ ដែលយើងទម្លាប់និយាយថា «សម្រស់ចាំ» នោះ? ប្រាកដជាមាន មែន...

ទិចនិក សម្រាប់អ្នកខ្លាចកូន មានវិវឌ្ឍនាការយឺត

ដោយ: រីកា 11 PM, Sunday, 16 Aug, 2015

ខាងក្រោមនេះ គឺជាកំណត់ហេតុរបស់អ្នកម្តាយម្នាក់ ដែលចង់ចែករំលែកបទពិសោធ ក្នុងការតាមដានវិវឌ្ឍនាការ (ការរីកចម្រើនខាងរាងកាយ) របស់កូនតូចរបស់គាត់ ដោយយើងមើលឃើ...

Tomnerb.Com - YouTube Channel