ចូលចិត្តទំនើប

តើនឹងមានអ្វីកើតឡើង ចំពោះរាងកាយរបស់អ្នក នៅពេលអ្នកញុំាម្រេចខ្មៅ ជារៀងរាល់ថ្ងៃ?

ដោយ: ភារុន 9 AM, Tuesday, 02 Apr, 2019

ការបរិភោគអាហារប្រចាំថ្ងៃ គឺជារឿងសំខាន់មួយសម្រាប់សុខភាព ពីព្រោះបើកាលណាអ្នកញុំាអាហារបានត្រឹមត្រូវ វានឹងអាចជួយពង្រឹងដល់ការអភិវឌ្ឍន៍រាងកាយបានល្អប្រសើរឡើង។ ការប្រើម្រេចខ្មៅ ធ្វើជាគ្រឿងផ្សំសម្រាប់អាហារជាប្រចាំ គឺល្អបំផុតសម្រាប់សុខភាព។ ពីព្រោះម្រេចខ្មៅ មិនត្រឹមតែជាគ្រឿងទេស ដែលមានរសជាតិហឹរ ដែលគេនិយមប្រើវា ដើម្បីបន្ថែមរសជាតិម្ហូបអាហារឱ្យកាន់តែឆា្ងញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែម្រេចខ្មៅក៏មានអត្ថប្រយោជន៍ល្អបំផុតចំពោះសុខភាពផងដែរ ដោយសារតែ ម្រេចខ្មៅមានផ្ទុកនូវសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនរួមមាន ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ស័ង្កសី ម៉ង់ហ្គាណែស និងសារធាតុ Chromium, វីតាមីន A, C ព្រមទាំងមានផ្ទុកសារធាតុចិញ្ចឹមដទៃទៀតជាច្រើន។ ប្រសិនបើអ្នកចង់ដឹងថាតើ នឹងមានអ្វីកើតឡើងចំពោះខ្លួនអ្នក នៅពេលអ្នកញុំាម្រេចខ្មៅជារៀងរាល់ថ្ងៃ សូមអានអត្ថបទខាងក្រោមនេះ៖
1. អាចជួយការពារជម្ងឺមហារីក
ម្រេចខ្មៅមានផ្ទុកសារធាតុម្យ៉ាង ដែលហៅថា Piperine ដែលត្រូវបានគេជឿថា មានអត្ថប្រយោជន៍ជាច្រើនចំពោះ សុខភាពមនុស្ស។ ម្យ៉ាងទៀត Piperine ត្រូវបានគេរកឃើញថា ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ហើយមានមុខងារទប់ស្កាត់ខ្លាំងរហូតដល់ពីរដង ខណៈពេលអ្នកលាយ ម្រេចខ្មៅជាមួយនឹងរមៀត សម្រាប់ធ្វើជាគ្រឿងផ្សំសម្រាប់ម្ហូបអាហារប្រចាំថ្ងៃរបស់អ្នក។

2. ជំរុញការរំលាយអាហារ
ដូចគ្នាផងដែរ សារធាតុ Piperine ជួយភ្ញោចក្រពះ ឱ្យបញ្ចេញទឹកអាស៊ីតក្រពះបន្ថែម សម្រាប់ការរំលាយជាតិប្រូតេអ៊ីនច្រើនលើសលប់នៅក្នុងអាហារ បានកាន់តែប្រសើរជាងមុន។ វាក៏ទៅភ្ញោច អង់ស៊ីម រំលាយអាហារនៅក្នុងលំពែងផងដែរ។ ម្យ៉ាងទៀត Piperine ក៏បង្កើនការបញ្ចេញទឹកមាត់ ដែលវាជាធាតុផ្សំដំបូង ក្នុងការរំលាយអាហារ ពេលធ្មេញកំពុងទំពារ។

3. បន្ធូរបន្ថយជម្ងឺផ្តាសាយ និងក្អក
ម្រេចខ្មៅ ក៏អាចជួយបន្ធូរបន្ថយជម្ងឺផ្តាសាយ និងក្អកផងដែរ ជាពិសេសប្រសិនបើអ្នកញុំាម្រេចខ្មៅ នៅក្នុងរដូវកាលនេះ។

4. ជួយឱ្យការសម្រកទម្ងន់របស់អ្នក កាន់តែងាយស្រួល
សម្បកខាងក្រៅនៃម្រេចខ្មៅ គឺពោរពេញទៅដោយសារជាតិ Phytonutrient ដែលជួយបង្កើនការរំលាយអាហារ ខណៈពេលអាហារកំពុងបំបែកជាកោសិកាខ្លាញ់។ ការសិក្សាមួយនៅប្រទេសកូរ៉េ បានបង្ហាញថាសារធាតុ Piperine រារាំងការផលិត កោសិកាខ្លាញ់ថ្មីផងដែរ។ ដូច្នេះអ្នកនឹងអាចដុតជាតិកាឡូរី បានកាន់តែប្រសើរជាងមុន នៅពេលអ្នកញុំាម្រេចខ្មៅ។

5. ជួយធ្វើឱ្យស្បែកស្អាត
ការប្រើម្រេចខ្មៅលាយជាមួយនឹងម្ហូបអាហារ ដែលអ្នកញុំារាល់ថ្ងៃ គឺនឹងជួយធ្វើឱ្យចរន្តឈាមដំណើរការបានល្អ ហើយក៏ធ្វើឱ្យខ្លួនអ្នកមានអុកស៊ីហ្សែនកាន់តែច្រើន ដូច្នវអុកស៊ីហ្សែនដ៏ច្រើននេះ ក៏អាចបញ្ចេញមកដល់ស្បែក ដោយជួយឱ្យស្បែករលោង និងបំបាត់ស្នាមជ្រាវជ្រួញ ដែលចេញពីខាងក្នុងស្បែកផងដែរ។ ហើយម្យ៉ាងទៀត ម្រេចខ្មៅក៏ត្រូវបានគេប្រើផងដែរ នៅក្នុងការព្យាបាលជម្ងឺ Vitiligo ដែលជាជម្ងឺបាត់បង់ជាតិពណ៌របស់ស្បែក ដែលជម្ងឺនេះ ធ្វើឱ្យកើតមានបំណាស់ជាតិពណ៌-ស នៅលើស្បែកច្រើន ។

6. ជួយឱ្យការស្រូបយកសារធាតុចិញ្ចឹម ពីអាហារកាន់តែប្រសើរ
តើអ្នកចង់ទទួលបានសារធាតុចិញ្ចឹមច្រើនពីអាហារសុខភាព ដែលអ្នកបានញុំាមែនទេ? ការញុំាម្រេចខ្មៅ គឺអាចជួយបាន ដោយសារតែសារធាតុ Piperine នៅក្នុងម្រេចខ្មៅ ទៅជួយបង្កើននូវការស្រូបយកវីតាមីន និងសារធាតុរ៉ែផ្សេងៗនៅក្នុង អាហារ។ ម្យ៉ាងទៀតអាហារដែលមានវីតាមីន B, វីតាមីន C, Selenium និង Beta Carotene ក៏ត្រូវបានបញ្ចេញមកយ៉ាងងាយស្រួល ខណៈពេលលាយពួកវាជាមួយនឹងម្រេចខ្មៅ។

7. ជួយឱ្យធ្មេញមានសុខភាពល្អ

សារធាតុ Piperine ជួយកាត់បន្ថយការរលាក ដែលបណ្តាលមកពីជម្ងឺធ្មេញ និងជួយទប់ស្កាត់ការសឹកធ្មេញថ្គាម។ យោងទៅតាមការសិក្សាថ្មីមួយ ដែលចេញពីមហាវិទ្យាល័យ Wuhan នៅក្នុងប្រទេសចិន គឺបានគាំទ្រគំនិត ដែលថាសារធាតុ Piperine អាចប្រយុទ្ធប្រឆាំងនឹងជំងឺមាត់ធ្មេញ។

8. ជួយឱ្យសារធាតុនៅ ក្នុងថ្នាំបំបាត់ការឈឺចាប់ ធ្វើការបានត្រឹមត្រូវ
Piperine ហាក់ដូចជាជួយឱ្យថ្នាំបំបាត់ការឈឺចាប់ មានប្រសិទ្ធភាពជាងមុន ទោះបីជាអ្នកប្រើវាតិចតួចក្តី។ លើសពីនេះ វាទំនងជាជួយបំបាត់ការឈឺចាប់របស់អ្នក ដោយមិនចាំបាច់ពឹងផ្អែកតែនៅលើថ្នាំ និងបន្ថយហានិភ័យនៃការញៀនថ្នាំបំបាត់ការឈឺចាប់ផងដែរ ព្រមទាំងអាចជួយកាត់បន្ថយផលប៉ះពាល់ផ្សេងៗទៀតរបស់ថ្នាំផងដែរ។

9. ជួយឱ្យការគិតភ្លឺថ្លា និងយល់ដឹងកាន់តែប្រសើរ

ការសិក្សាជាច្រើនបានបង្ហាញថា Piperine អាចកាត់បន្ថយ ភាពមិនប្រក្រតីនៃការយល់ដឹង និងសមត្ថភាពនៃការចងចាំធ្លាក់ចុះផងដែរ។ ហើយម្យ៉ាងទៀត ម្រេចខ្មៅ ក៏មានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយធ្វើឱ្យប្រសើរឡើងជាងមុន ដល់អ្នកមានជម្ងឺ Alzheimer, ជម្ងឺចាស់វង្វេង ឬការធ្លាក់ចុះនៃការយល់ដឹងដែលទាក់ទងនឹងអាយុកាលរបស់មនុស្ស។

ប្រភព: foodeatsafe ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើអ្នកដឹងច្បាស់ពី វីតាមីន ប៉ុណ្ណា?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

វីតាមីន ជាសារធាតុអាហារមួយប្រភេទ ដែលមានប្រយោជន៍ និងចាំបាច់ខ្លាំងណាស់ សម្រាប់រាងកាយមនុស្សយើង។ ការបំពេញវីតាមីន ឲ្យដល់រាងកាយ គឺជាវិធីមួយដ៏សំខាន់ក្នុងកា...

តើមានសុវត្ថិភាពដែរ ឬទេ ចំពោះស្ត្រីមានគភ៌ ត្រាំទឹកក្តៅ?

ដោយ: រីកា 9 PM, Monday, 16 May, 2016

នៅពេល​អ្នក​ដឹងថា ខ្លួន​មាន​ផ្ទៃពោះ​ហើយ​នោះ អ្នក​តែងតែមាន​សំណួរ និង​ចំណុច​សង្ស័យ​កើតឡើង​នៅក្នុង​ចិត្តជា​ច្រើន​ថា តើ​ពេល​មាន​ផ្ទៃពោះ​យើង​អាចធ្វើ​បែបន...

យល់ដឹង ពីជំងឺដេកមិនលក់ របស់មនុស្សចាស់

ដោយ: ចរិយា 7 PM, Tuesday, 20 Dec, 2016

ការដេកមិនលក់ជារឿងធម្មតា ដែលអាចកើតមានឡើងលើមនុស្សគ្រប់វ័យ តែវាមានផលប៉ះពាល់ខ្លាំង ចំពោះមនុស្សចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ។ ចំណែកមនុស្សមានវ័យចាប់ពី ៣០ ដល់ ៥...

គន្លឹះ នៃការបញ្ចុះសម្ពាធឈាម ប្រហែលជាមាននៅក្នុងប្រអប់សាររបស់អ្នក

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 26 Apr, 2017

អ្នកស្រាវជ្រាវបានបើកសោរ ថាមពលនៃប្រព័ន្ធអ៊ីនធឺណេត ដើម្បីកាត់បន្ថយសម្ពាធឈាមខ្ពស់ ដែលប្រឈមនឹងគ្រោះថ្នាក់របស់មនុស្សពេញវ័យ។ ជារួម អ្នកចូលរួមក្នុងការសិក្...

Tomnerb.Com - YouTube Channel