ចូលចិត្តទំនើប

ក្នុងមួយថ្ងៃ! តើគួរគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់?

ដោយ: ភារុន 8 AM, Wednesday, 05 Jun, 2019

ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ នោះអាចកើតជាបញ្ហាដ៏ធំ ដែលអ្នកត្រូវតែប្រឈម ខានពុំបាន។ យោងទៅតាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជម្ងឺ បានឱ្យដឹងថាមនុស្សនៅពេលបច្ចុប្បន្ននេះទទួលរងការឈឺចាប់ដោយសារតែបញ្ហានៃការគេងគ្រប់គ្រាន់នេះ ដោយសារតែមនុស្សឥឡូវនេះគេងបានត្រឹមតែ 1/3 ប៉ុណ្ណោះ នៅក្នុងកម្រិតនៃការគេងដែលមនុស្សគួរទទួលបាន ក្នុងរយៈពេលពេញមួយថ្ងៃ។ ម្យ៉ាងទៀត ការគេងមិនបានគ្រប់គ្រាន់ ត្រូវបានផ្សារភ្ជាប់ទៅនឹងហានីភ័យសុខភាពដ៏ធ្ងន់ធ្ងរដូចជា៖ ជម្ងឺបេះដូង ជម្ងឺទឹកនោមផ្អែម ជម្ងឺធាត់ និងជម្ងឺធ្លាក់ទឹកចិត្ត ប៉ុន្តែតើអ្នកមានដឹងទេថានៅក្នុងមួយថ្ងៃ តើអ្នកគួរគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់? ខាងក្រោមនេះជាចម្លើយ និងការណែនាំត្រួសៗ ដែលបង្ហាញពី ផលប៉ះពាល់នៃការគេងមិនបានគ្រប់គ្រាន់៖
• បរិមាណនៃការគេង ឱ្យបានគ្រប់គ្រាន់
ការណែនាំបានបង្ហាញថាបរិមាណនៃការគេង ជាប្រចាំថ្ងៃរបស់មនុស្សពេញវ័យនោះគឺ តិចបំផុតយ៉ាងហោចណាស់បាន 7 ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែរយះពេល8ម៉ោងពេញ គឺជាពេលវេលានៃការគេងដ៏ល្អបំផុត ដែលអ្នកគួរទទួលបានជារៀងរាល់ យប់។

• គេង ឱ្យលក់ស្កប់គ្រប់ម៉ោង
មនុស្សភាគច្រើនមិនដឹងច្បាស់ថាខ្លួនបានគេងលក់ស្កប់រៀងរាល់យប់ដែរឬអត់? ហើយវាអាចពិបាកក្នុងការស្វែងយល់ថា តើខ្លួនឯងគេងក្នុងរយះពេល 8 ម៉ោងនេះពិតជាបានគេងលក់ស្កប់ដែរឬទេ? ដូច្នេះ មធ្យោបាយដែលមានសុវត្ថិភាពបំផុតដើម្បីដឹងថាតើអ្នកបានគេងលក់ស្កប់ គឺអ្នកត្រូវធ្វើការតាមដាន និងប្រាកដថាខ្លួនបានគេងលក់ស្កប់ពេញមួយយប់។

1. គេងឱ្យបានច្រើន
ក្រៅពីការធ្វើការច្រើន ការគេងមិនគ្រប់គ្រាន់ក៏ជាកត្តា ដែលបណ្តាលឱ្យសុខភាពរបស់អ្នកធ្លាក់ចុះទ្រុឌទ្រោមផងដែរ ហើយនេះជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះគុណភាពជីវិតរបស់អ្នក។ ដូច្នេះការគេងឱ្យបានច្រើន និងគ្រប់គ្រាន់គឺចាំបាច់បំផុត។

• ងងុយគេងពេលថ្ងៃ
ជារៀងរាល់ម៉ោង11 ព្រឹក ឬ ប្រហែលម៉ោង 2 រសៀល អ្នកប្រហែលជាមានការងងុយគេងខ្លាំង ប៉ុន្តែប្រសិនបើអ្នកគេងលក់គ្រប់គ្រាន់នៅពេលយប់នោះ អ្នកនឹងមិនមានបញ្ហាងងុយគេងនៅពេលថ្ងៃឡើយ។

ផលវិបាក ក្នុងការគេងមិនគ្រប់គ្រាន់
1. ការភ្លេចភ្លាំង និងខ្សោយក្នុងការសញ្ជឹងគិត
ជាការពិតណាស់មនុស្ស ដែលគេងមិនបានគ្រប់គ្រាន់ ភាគច្រើនមិនអាចចងចាំព្រឹត្តិការណ៍សកម្មភាពរបស់ខ្លួនឯងច្បាស់លាស់ ឬក៏ តួលេខដែលងាយស្រួលចាំក៏ចមិនអាចចាំបាន ឬក៏ ប្រហែលជាអ្នកអាចប្រឈម នឹងការភ្លេចភ្លាំងនាពេលថ្មីៗនេះផងដែរ។ យោងទៅតាមការសិក្សាស្រាវជ្រាវ បានបង្ហាញថាទំនាក់ទំនងរវាងសមត្ថភាពនៃការយល់ដឹង និងពេលវេលាក្នុងការគេងលក់ដ៏ពេញលេញ គឺមានឥទ្ធិពលចំពោះគ្នាទៅវិញទៅមកខ្លាំងណាស់។
2. ភាពតប់ប្រមល់ ឬ ការថប់បារម្
តើអ្នកមានដែរ កំណត់សម្គាល់ខ្លួនឯង ថាតើអ្នកមានការភ័យព្រួយ ឬ ថប់បារម្ភជាងធម្មតាដែរឬទេ? នេះអាចជាឥទ្ធិពលនៃការគេងមិនបានគ្រប់គ្រាន់ ដែលធ្វើឱ្យមានភាពតប់ប្រមល់នៅក្នុងចិត្ត ឬក៏ក្លាយជាជម្ងឺថប់បារម្ភ។
3. ឡើងទម្ងន់
ផលប៉ះពាល់នៃការគេងមិនគ្រប់គ្រាន់ ក៏អាចនាំឱ្យអ្នកឡើងទម្ងន់ផងដែរ ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ រួមទាំងមានផលប៉ះពាល់ផ្សេងទៀត ដូចជាជម្ងឺធាត់ ជម្ងឺបេះដូង សម្ពាធឈាមឡើងខ្ពស់ និងជម្ងឺទឹកនោមផ្អែម…ជាដើម៕

ប្រភព: cnet ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តិចនិចទាំង 12 ក្នុងការជួយឱ្យទារក ឆាប់គេងលក់

ដោយ: ភារុន 9 AM, Sunday, 10 Feb, 2019

ដូចដែលយើងបានដឹងច្បាស់ហើយថា ការគេងលក់ស្កប់ គឺមានអត្ថប្រយោជន៍ខ្លាំងណាស់ ហើយជាចំណែកដ៏សំខាន់មួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗ ជាពិសេសទារក គឺត្រូវ...

កំហុសឆ្គងទាំង 7 ដែលអ្នកត្រូវជៀសវាង ដើម្បីរក្សាកូននៅក្នុងផ្ទៃ ឱ្យមានសុខភាពល្អ

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

ខណៈពេលមានផ្ទៃពោះ ស្រ្តីទាំងឡាយព្យាយាមអស់ពីសមត្ថភាព ដើម្បីរក្សារបៀបរបបក្នុងការរស់នៅ និងរបបអាហារប្រកបដោយសុខភាពល្អបំផុត សម្រាប់ទារកនៅក្នុងផ្ទៃរបស់ពួកគ...

រឿងដែលអ្នកមិនគួរធ្វើ មុនពេលចូលគេង

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

គេង​មិន​លក់ ​វា​អាច​បណ្តាលមកពី​កត្តា​ជាច្រើន ប៉ុន្តែ​ក្នុងនោះ ​ក៏មាន​ការរួមចំណែក​ពី​សកម្មភាព​មួយចំនួន របស់​អ្នក​ផងដែរ ដូច្នេះ​មានរឿង​មួយចំនួន ​ដែល​...

អ្នកម្តាយមានគភ៌ និងការទទួលទានខ្លាញ់ត្រី

ដោយ: វិរីយា៉ 10 PM, Tuesday, 29 Mar, 2016

Fish Oil ឬខ្លាញ់ត្រី បានមកពីខ្លាញ់របស់ត្រី ដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ ក្រុមអូមេហ្កា3 (Omega-3) និងជាតិ​ខ្លាញ់ប្រភេទកូលេស្តេរ៉ូល និងត្រៃគ្លីស៊ើរ៉ាយត...

Tomnerb.Com - YouTube Channel