ចូលចិត្តទំនើប

តោះ! មកដឹងពី របៀបថែរក្សាក្មេងតូចៗ ឱ្យមានសុខភាពល្អ ក្នុងអំឡុងរដូវក្តៅ

ដោយ: ភារុន 9 AM, Friday, 22 Mar, 2019

រដូវក្តៅ គឺជារដូវកាលដ៏ពេញនិយម សម្រាប់ក្មេងៗស្ទើរតែគ្រប់គ្នាទាំងអស់។ ពីព្រោះរដូវក្តៅ ឪពុកម្តាយរបស់ពួកគេ តែងតែនាំពួកគេទៅលេងទឹក នៅកន្លែងកម្សាន្តទឹកនានា នេះក៏ហេតុផល ដែលធ្វើឱ្យឪពុកម្តាយ មានការព្រួយបារម្ភ នៅពេល កូនតូចៗ លេងជាមួយនឹងក្មេងៗដទៃទៀត ព្រមទាំងភ័យខ្លាចឆ្លងជម្ងឺរដូវក្តៅ ពីក្មេងៗទាំងនោះផងដែរ។ ដូច្នេះឪពុកម្តាយ តែងឱ្យកូនរបស់ពួកគេនៅក្នុងផ្ទះ ច្រើនជាងទៅលេងនៅខាងក្រៅផ្ទះ។

ប៉ុន្តែអ្នកមិនគួររារាំងកូនតូចៗ ឱ្យចេញទៅលេងនៅក្រៅផ្ទះនោះទេ ពីព្រោះ វិបសាយរបស់យើង បានស្វែងរកវិធីសាស្រ្តងាយៗ ដើម្បីការពារ ក្មេងតូចៗ ឱ្យជៀសផុតពីជម្ងឺរដូវក្តៅ ឬ ការមានរបួសផ្សេងៗ ជូនប្រិយមិត្តអ្នកអានបានស្វែងយល់ និងពិចារណា៖
1. កំណត់ព្រំដែន នៃការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ និងកម្តៅ
ទោះបីជាអ្នកអនុញ្ញាតឱ្យកូនតូចៗ ចេញទៅលេងនៅខាងក្រៅផ្ទះក្តី ក៏អ្នកគួរកំណត់ពេល សម្រាប់ការលេងរបស់ពួកគេ ដូចជា ជៀសវាង ការនាំក្មេងទៅលេង នៅអំឡុងពេលពាក់កណ្តាលថ្ងៃ ឬ ពេលរសៀល ព្រោះថាអំឡុងពេលនោះគឺមានអាកាសធាតុក្តៅបំផុត ដែលបង្កជាហានីភ័យដល់រាងកាយរបស់ក្មេងដូចជា អស់កម្លាំង និងខ្វះជាតិទឹក…ជាដើម។ ដូច្នេះអ្នកគួរតែនាំពួកគេ ទៅលេងនៅពេលព្រឹកព្រលឹម ឬ ពេលល្ងាច ដែលជាពេលវេលា មិនសូវមានកម្តៅព្រះអាទិត្យខ្លាំងនៅខាងក្រៅផ្ទះ។ ម្យ៉ាងទៀតអ្នកគួរតែស្លៀកពាក់ ខោអាវស្រាល និងរលុងៗ ឱ្យក្មេង ដើម្បីរក្សាភាពស្រស់ថ្លា និងភាពត្រជាក់ដល់ពួកគេ ព្រមទាំងលាបឡេការពារកម្តៅថ្ងៃ ឱ្យពួកគេ គឺកាន់តែប្រសើរ។

2. ធ្វើភេសជ្ជៈ ដែលសក្តិសមនឹងរដូវក្តៅ ឱ្យពួកគេញុំា
ការបែកញើសច្រើន ហួសប្រមាណ អាចនាំឱ្យមានការបាត់បង់ជាតិទឹក ហើយក៏មកពីការធ្វើសកម្មភាពច្រើនរបស់ក្មេង តូចៗផងដែរ។ ដូច្នេះ ចាំបាច់អ្នកត្រូវធ្វើភេសជ្ជៈ ដែលសក្តិសមនឹងរដូវក្តៅ ឱ្យក្មេងតូចៗ ញុំាឱ្យបានច្រើន និងញឹកញាប់។ ជាពិសេសអ្នកគួរបង្កើនចំណាប់អារម្មណ៍ ក្នុងការញុំាភេសជ្ជៈទាំងនេះ ដោយការធ្វើភេសជ្ជៈ ដែលចម្រាញ់ពីផ្លែឈើ ដែលពួកគេចូលចិត្ត ឬក៏ផ្លែឈើ ដែលសម្បូរជាតិទឹក និងជីវជាតិ ដូចជា៖ ទឹកដូង ទឹកក្រូច និងទឹកក្រូចឆ្មារ…ដែលជាប្រភេទ ភេសជ្ជៈ ដែលអាចជួយដល់រាងកាយក្មេង អាចរក្សាជាតិទឹក និងបំពេញបន្ថែមសារធាតុរ៉ែ ដែលពួកគេបានបាត់បង់តាមរយៈការបែកញើសផងដែរ។

3. ការពារក្មេងតូចៗ ពីសត្វល្អិត

កុំអនុញ្ញាតឱ្យក្មេងតូចៗលេងនៅក្បែរ កន្លែងដែលមានជាតិសំណើម ព្រោះថាជាតិទឹកនៅកន្លែងទាំងនេះ គឺជាទីជម្រកនៃពពួកសត្វល្អិត ជាពិសេសសត្វមូស។ ដើម្បីធានាថាកូនរបស់អ្នកមានសុវត្ថិភាពពីសត្វមូស ចូរប្រើក្រែមការពារសត្វល្អិតលាបឱ្យក្មេងតូចៗ មុនពេលពួកគេចេញទៅខាងក្រៅផ្ទះ។

4. ការពារ បង្កាកុំឱ្យកូនមានរបួស

ប្រសិនបើកូនរបស់អ្នកចូលចិត្តហែលទឹក ឬ លេងកីឡាមួយចំនួននៅខាងក្រៅផ្ទះនារដូវក្តៅ ដើម្បីការពារពួកគេ ឱ្យជៀសផុតនឹងការរងរបួសតិចតួច នោះអ្នកគួររៀបចំរបស់របរមួយចំនួន សម្រាប់ការពារពួកគេ ពីឧបទ្ទវហេតុកើតឡើងដោយចៃដន្យ។ ឧទាហរណ៍៖ ពេលពួកគេទៅហែលទឹក គួរត្រៀមមួក និងវ៉ែនតាហែលទឹក ឬក៏ ពេលពួកគេជិះកង់ គួរត្រៀមមួកការពារក្បាល និងជង្គង់ ឬកែងដៃ…ជាដើម សម្រាប់ពួកគេ។

5. ប្រអប់ជំនួយបឋម
អ្នកត្រូវរក្សាប្រអប់ជំនួយបឋមទៅតាមខ្លួនអ្នកជានិច្ច នៅពេលនាំកូនតូចៗទៅលេងនៅខាងក្រៅផ្ទះ នៅរដូវក្តៅ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកអាចប្រើវាបានភ្លាមៗ នៅពេលកូនតូចៗរបស់អ្នកមានរបួស។

ប្រភព: vslittleworld ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

សញ្ញា ៧ យ៉ាង បង្ហាញថាកម្រិតកាល់ឡូរីរបស់អ្នក មិនគ្រប់គ្រាន់

ដោយ: ដួងច័ន្ទ 10 PM, Friday, 17 Feb, 2017

ការកាត់បន្ថយកាល់ឡូរី គឺជាគន្លឹះដ៏សំខាន់មួយ សម្រាប់ការសម្រកទម្ងន់។ ប៉ុន្តែការបន្ថយច្រើនពេក ក៏មិនប្រសើរ សម្រាប់សុខភាពដែរ។ ទំនើប សូមបង្ហាញពីសញ្ញាអាសន្...

CQ ភាពឆ្លាតវៃមួយទៀត ដែលក្មេងសម័យនេះ គួរតែមាន

ដោយ: វិរីយា៉ 8 PM, Tuesday, 03 Nov, 2015

បើនិយាយពីភាពឆ្លាតវាងវៃ នៅក្នុងផ្នែកផ្សេងៗនោះ ជឿថាមនុស្សជាច្រើនប្រហែលជាធ្លាប់ស្គាល់ IQ (Intelligence Quotient), EQ (Emotional Quotient) ឬ MQ (Moral ...

វិធី 6យ៉ាង ពិនិត្យមើលវិវឌ្ឍនាការរបស់កូន ពីវ័យ 0-24ខែ ថាតើត្រូវតាមវ័យឬទេ?

ដោយ: រីកា 10 PM, Friday, 01 Apr, 2016

ទារក ​ទើបនឹង​កើត​អាច​នឹងធ្វើ​អ្វី​បាន​ មិន​ច្រើន​ប៉ុន្មាន​ទេ​ក្នុងអំឡុងពេល​កើត​ដំបូង តែ​នៅពេល​កន្លងទៅ 1-2ខែ នឹង​ចាប់ផ្តើម​មាន​វិវឌ្ឍនាការ​មួយចំនួន​...

ដឹងអត់ ក្រុមឈាម អ្នកគួរបរិភោគអ្វីទើបល្អ?

ដោយ: ចរិយា 10 PM, Saturday, 03 Dec, 2016

ក្រុមឈាម របស់មនុស្សយើងមាន ៤ គឺ ឈាម O ឈាម A ឈាម B និង ឈាម AB។ មនុស្សមានក្រុមឈាមផ្សេងគ្នា អាហារដែលត្រូវញ៉ាំក៏ខុសគ្នាដែរ។ ហេតុអី្វ ចាំបាច់ញ៉ាំអាហារខុស...

Tomnerb.Com - YouTube Channel