តើអាហារត្រូវការរយៈពេលខុសគ្នាប៉ុន្មាន ដើម្បីរំលាយនៅក្នុងក្រពះ? នេះគឺជាអ្វីដែលអ្នកចាំបាច់ត្រូវដឹង!
ផលប៉ះពាល់នៃការរំលាយអាហារ សម្រាប់អ្នកសម្រកទម្ងន់ គឺជារឿងសំខាន់ណាស់។ ជាការពិតណាស់ ពេលវេលារំលាយអាហារ គឺអាស្រ័យទៅលើ សុខភាពរាងកាយរបស់មនុស្សម្នាក់ៗ, ប្រព័ន្ធរំលាយអាហារ, អាយុ និងភេទ។ ជាទូទៅ អាហារមួយចំនួនតូច អាចមិនចាំបាច់ត្រូវការពេលវេលារំលាយយូរ ខណៈពេលអាហារមួយចំនួនធំផ្សេងទៀត នឹងត្រូវការពេលវេលារំលាយយូរ នៅក្នុងប្រព័ន្ធរំលាយរបស់អ្នក។ ដូច្នេះថ្ងៃនេះ ទំនើប នឹងរៀបចំអត្ថបទមួយនេះ ដើម្បីជួយអ្នកឱ្យប្រកាន់ខ្ជាប់នូវរបបអាហារមានតុល្យភាពខ្ពស់។ ការរំលាយអាហារ គឺជានីតិវិធីនៅក្នុងដំណើរការមួយ ខណៈពេលអាហារដែលអ្នកបានញុំា បំបែកទៅជាបំណែកតូចៗ ហើយត្រូវបានផ្ទេរទៅក្នុងប្រព័ន្ធរំលាយអាហារដូចជា ក្រពះ និងពោះវៀន ហើយក៏បានជ្រាបចូលទៅក្នុងចរន្តឈាម ពេញរាងកាយរបស់មនុស្ស។ ដូច្នេះ វាចាំបាច់ក្នុងការស្វែងយល់ពីពេលវេលារំលាយអាហារ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកដែលចង់បញ្ចុះទម្ងន់ ឬ ថែរក្សាទម្ងន់ឱ្យស្ថិតស្ថេរ។
• អាហាររំលាយលឿន
អាហារមួយចំនួន ត្រូវការពេលវេលារំលាយលឿនខ្លាំង ដូច្នេះវាអាចបណ្តាលឱ្យអ្នកត្រូវញុំាម្តងហើយម្តងទៀត។ អាហារប្រភេទនេះ ផ្តល់ឱ្យអ្នកនូវការជម្រុញថាមពលបានយ៉ាងរហ័ស ហើយក៏អាចនិយាយបានថា វាមានការកើនឡើងនូវកម្រិតជាតិគ្លុយកូស។ ប្រសិនបើរាងកាយរបស់អ្នក មានកម្រិតជាតិគ្លុយកូសខ្ពស់ពេក ហើយអ្នកប្រើប្រាស់ថាមពលឱ្យអស់ នោះវានឹងបន្សល់ទុកនូវជាតិខ្លាញ់នៅក្នុងរាងកាយរបស់អ្នក។
• អាហាររំលាយយឺត
អាហាររំលាយយឺត បង្កើនកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកយឺតៗ នឹងផ្តល់ថាមពលថេរ និងមានតុល្យភាព។ ប៉ុន្តែ ប្រសិនបើអ្នកញុំាត្រឹមតែអាហាររំលាយយឺត វានឹងធ្វើឱ្យប្រព័ន្ធរំលាយរបស់អ្នកដំណើរការបានល្អបំផុត។ អ្នកឯកទេសណែនាំថា កុំលាយអាហាររំលាយយឺត និងអាហាររំលាយលឿនចូលគ្នាទៅជាអាហារតែមួយ ហើយក៏ជៀសវាងការញុំាអាហារប្រភេទ Fast Food បន្ទាប់ពីញុំាអាហាររំលាយយឺតផងដែរ ពីព្រោះការរំលាយអាហារយឺត មិនទាន់ត្រូវបានបញ្ចប់នៅឡើយផង ដូច្នេះក្រពះរបស់អ្នកនឹងត្រូវផ្ទុកអាហារលើស។ ពេលវេលាដ៏ល្អបំផុត សម្រាប់ដំណើរការរំលាយអាហារ ដែលមានសមាសធាតុផ្សំជាមួយនឹងពេលវេលារំលាយខុសគ្នា នោះគឺនៅពេលថ្ងៃត្រង់ ពីព្រោះវាគឺជាពេលវេលាដែលប្រព័ន្ធរំលាយអាហាររបស់អ្នកកំពុងធ្វើការយ៉ាងសកម្មបំផុត។ ហើយសម្រាប់អាហារពេលព្រឹក និងអាហារពេលល្ងាច គួរតែមានលក្ខណៈសាមញ្ញ និងជាប្រភេទអាហាររំលាយលលឿន ដូច្នេះអ្នកនឹងទទួលបានថាមពលភ្លាមៗ បន្ទាប់ពីអាហារពេលព្រឹក ហើយក៏អាចរក្សាក្រពះរបស់អ្នក ឱ្យសម្រាកបាននៅពេលយប់ផងដែរ។
1. ទឹក (ចូលក្នុងក្រពះភ្លាម ជ្រាបទៅក្នុងចរន្តឈាមភ្លាម)
2. ទឹកផ្លែឈើស្រស់ ឬ ទឹកបន្លែស្រស់ (រយៈពេលរំលាយពី 15នាទីទៅ20នាទី)
3. បន្លែឆៅ (រយៈពេលរំលាយពី 30នាទីទៅ40នាទី)
4. បន្លែឆ្អិន (រយៈពេលរំលាយពី 40នាទី)
5. សាច់ត្រី (រយៈពេលរំលាយពី 45នាទីទៅ60នាទី)
6. សាឡាដជាមួយនឹងប្រេង (រយៈពេលរំលាយពី មួយម៉ោង)
7. បន្លែប្រភេទម៉្សៅ (រយៈពេលរំលាយពី 1:30នាទីទៅ2ម៉ោង)
8. គ្រាប់ធញ្ញជាតិ៖ អង្ករខ្សាយ, អង្ករដំណើប, អង្ករសំឡី… (រយៈពេលរំលាយពី 2ម៉ោង)
9. អាហារប្រភេទ ផលិតផលទឹកដោះគោ (រយៈពេលរំលាយពី 2ម៉ោង)
10. អាហារប្រភេទគ្រាប់៖ គ្រាប់អាល់ម៉ុង, គ្រាប់ស្វាយចន្ទី… (រយៈពេលរំលាយពី 3ម៉ោង)
11. សាច់មាន់ (រយៈពេលរំលាយពី 1:30នាទីទៅ2ម៉ោង)
12. សាច់គោ (រយៈពេលរំលាយពី 3ម៉ោង)
13. សាច់ចៀម (រយៈពេលរំលាយពី 4ម៉ោង)
14. សាច់ជ្រូក (រយៈពេលរំលាយពី 5ម៉ោង)