ចូលចិត្តទំនើប

អត្ថប្រយោជន៍ដ៏អសា្ចរ្យទាំង 10 ពីមើមការ៉ុត ដែលអ្នកមិនធ្លាប់បានដឹង

ដោយ: ភារុន 8 AM, Tuesday, 12 Mar, 2019

ការ៉ុត ជាបន្លែមួយប្រភេទដែលពេញនិយម និងសម្បូរណាស់ដែរ ក្នុងប្រទេសកម្ពុជាយើង។ ហើយវាតែងត្រូវបានគេ យកមកចម្អិនជាស៊ុប ឬចម្អិនជាម្ហូបឆា និងបន្ថែមជាបន្លែឆៅ នៅក្នុងមុខម្ហូបផ្សេងៗទៀតផងដែរ។ ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់បានញុំាបន្លែនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់បានចាប់អារម្មណ៍ ដឹងអំពីអត្ថប្រយោជន៍ដ៏ប្រសើរ របស់វាចំពោះសុខភាពនៅឡើយទេ។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង 10 ពីបន្លែនេះ ជូនប្រិយមិត្តអ្នកអាន ស្វែងយល់ ហើយអ្នកអាចពិចារណាថា តើគួរបន្ថែមមើមការ៉ុត ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដែរឬទេ?
1. ប្រឆាំងជាតិពុល ដែលនាំឱ្យមានជម្ងឺមហារីកសួត
ការ៉ុត គឺជាប្រភពដ៏សម្បូរបែបនៃសារធាតុ បេតា ការ៉ុតណេ ដែលជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ល្អបំផុត ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ នៅក្នុងរាងកាយមនុស្ស សារធាតុ បេតា ការ៉ុតណេ ត្រូវបានបម្លែងទៅជាវីតាមីន A ដើម្បីថែរក្សាស្បែក ឱ្យមានសុខភាពល្អ។ ម្យ៉ាងទៀតក៏មានការសិក្សាមួយបានបង្ហាញថា សារធាតុ បេតា ការ៉ុតណេ នេះក៏ជួយការពារសួត រួមជាមួយនឹងការប្រឆាំងជាតិពុល ដែលនាំឱ្យកើតមានជម្ងឺមហារីកសួត។

2. ជួយសម្រួលដល់ដំណើរការ រំលាយអាហារ
ជាទូទៅ រាងកាយរបស់មនុស្ស ត្រូវការ សារធាតុរ៉ែ វីតាមីន ជាតិសរសៃ និងអង់ស៊ីម ជាចាំបាច់ដើម្បីផ្តល់ថាមពល ក្នុងការសម្រួលដល់ដំណើរការ រំលាយអាហារ ហើយការ៉ុត គឺសម្បូរនូវសមាធាតុទាំងអស់នេះ លើសពីនេះការ៉ុត ក៏មានផ្ទុកនូវ សារធាតុ Lymphocytes ដែលជាកោសិកាប្រឆាំងនឹងធាតុបង្កជម្ងឺផ្សេងៗ បានមកពីការញុំាអាហារមិនត្រឹមត្រូវ។ ម្យ៉ាងទៀតការញុំាការ៉ុត ញឹកញាប់ នឹងជួយឱ្យអ្នកមិនកើតជម្ងឺដំបៅក្រពះ។

3. ជួយកាត់បន្ថយ អារម្មណ៍តានតឹង (Strees)
ការ៉ុត គឺជាប្រភពនៃជាតិ អាល់កាឡាំង ដែលត្រូវបានគេរកឃើញថា ប្រសិនអ្នកទទួលបានជាតិអាល់កាឡាំង កាន់តែច្រើន គឺទំនងជាអាចធ្វើឱ្យអ្នកមាន អារម្មណ៍តានតឹង (Stress) តិចតួច។

4. ជួយពង្រឹងសុខភាពក្រលៀន/តម្រងនោម
ការ៉ុត គឺសម្បូរទៅដោយសារជាតិ ប៉ូតាស្យូម។ នៅពេលសារជាតិ ប៉ូតាស្យូម ជួបជាមួយនឹងសារជាតិ សូដ្យូម នៅក្នុងខ្លួនមនុស្ស ពួកវាក៏សហការគ្នា ជួយរក្សាលំនឹងកម្រិតជាតិទឹក ដែលជួយដល់សុខភាពក្រលៀន/តម្រងនោម និងកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ផងដែរ។

5. ជួយពង្រឹងសុខភាពធ្មេញ
ខណៈពេលញុំា ការ៉ុត វានឹងអាចជួយដល់សុខភាពធ្មេញ និងអញ្ចាញធ្មេញ ដោយសារតែ ការ៉ុត ជួយជម្រុញដល់ការផលិតទឹកមាត់ បានកាន់តែច្រើន ម្យ៉ាងទៀតទឹកមាត់ច្រើន ក៏ជួយឱ្យការទំពារអាហារ មានភាពងាយស្រួល និងកម្ចាត់បាក់តេរីនៅក្នុងមាត់ផងដែរ។

6. បង្កើនល្បឿននៃការព្យាបាលរបួស
ដោយសារតែ ការ៉ុត មានសារធាតុពីរមុខ បេតា ការ៉ុតណេ និងវីតាមីន C ដែលអាចជួយពន្លឿននៃការព្យាបាលរបួស។ វីតាមីន C ត្រូវបានផ្សារភ្ជាប់នឹងប្រព័ន្ធភាពសុំា ដែលជួយផលិត Collagen ដែលវាគឺជាសាមាសធាតុដ៏សំខាន់ សម្រាប់ជួយដល់សុខភាពស្បែក ហើយសារធាតុ បេតា ការ៉ុតណេ ត្រូវបានដឹងថា អាចបន្ថយការរលាក និងធ្វើឱ្យស្បែកឆាប់ជាសះស្បើយ ។

7. ជួយពង្រឹងសុខភាពពោះវៀនធំ
សារធាតុ Phytonutrients ដែលមាននៅក្នុង មើមការ៉ុត គឺមានអត្ថប្រយោជន៍ជាច្រើន ជាពិសេស វាជួយគាំទ្រដល់ពោះវៀនធំ ឱ្យមានសុខភាពរឹងមាំ។

8. កាត់បន្ថយហានីភ័យនៃជម្ងឺទឹកនោមផ្អែម ដំណាក់កាលទី 2
ការ៉ុត មានក្រុមអង់ទីអុកស៊ីដង់ពិសេស ដែលហៅថា Carotenoids ដែលវាអាចជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាមរបស់អ្នកជម្ងឺទឹកនោមផ្អែម ហើយក៏បានផ្សារភ្ជាប់ជាមួយនឹង ការកាត់បន្ថយហានីភ័យនៃការវិវត្តទៅជាជម្ងឺទឹកនោមផ្អែម ដំណាក់កាលទី 2 ។

9. ជួយបន្ថយជាតិកូឡេស្តេរ៉ូលមិនល្អ (LDL) នៅក្នុងឈាម
ជាតិសរសៃ ដែលមាននៅក្នុងការ៉ុត អាចបន្ថយជាតិកូឡេស្តេរ៉ូលមិនល្អ (LDL) នៅក្នុងឈាម ដែលជាលទ្ធផល អ្នកនឹងមិនសូវមានការកកឈាម និងកាត់បន្ថយនៃជម្ងឺបេះដូង។ លើសពីនេះជាតិសរសៃនេះ ក៏ជួយការពារមិនឱ្យទល់លាមក និងស្ទះពោះវៀន ព្រមទាំងកាត់បន្ថយហានីភ័យនៃជម្ងឺឫសដូងបាត និងមហារីកពោះវៀនធំផងដែរ។

10. ជួយពង្រឹងសុខភាព ភ្នែក សក់ ក្រចក និងស្បែក
និយាយរួម ការញុំា ការ៉ុត ជាប្រចាំ នឹងជួយពង្រឹងសុខភាព ទាំងផ្នែកខាងក្នុង និងខាងក្រៅ (ភ្នែក សក់ ក្រចក និងស្បែក) នៃរាងកាយរបស់យើងទាំងមូលផងដែរ។ ដោយសារមូលហេតុមើមការ៉ុត សម្បូរទៅដោយសារធាតុរ៉ែ វីតាមីន សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជាតិសរសៃ និងជាតិអាល់កាឡាំង…ជាដើម ដូច្នេះអ្នកគួរបញ្ចូលបន្លែនេះ ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ទើបជាការប្រសើរ។

ប្រភព: foodprevent ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ពេលមានរបួស តើត្រូវធ្វើដូចម្តេច កុំឱ្យមានស្លាកស្នាម?

ដោយ: រីកា 9 PM, Monday, 21 Mar, 2016

មិន​ថា ​អ្នកជា​មនុស្ស​ដែលមាន​ការយកចិត្តទុកដាក់​ ពី​ស្នាម​ដែល​អាច​នឹង​កើតមាន​នៅលើ​ស្បែក​ បន្ទាប់ពី​មាន​របួស មុត មុន ឬ​ការវះកាត់​តិចតួច ឬ​អត់​ក្តី ក៏...

កំពូលផ្លែឈើ ដែលស្ត្រីមានគភ៌ មិនគួរខកខាន

ដោយ: រីកា 3 PM, Monday, 09 May, 2016

ក្នុងអំឡុងពេល​មានគភ៌ អ្នក​ម្តាយ​ត្រូវ​ថែបំប៉ន​រាងកាយ ​ឱ្យបាន​ច្រើនជាង​ប្រក្រតី ព្រោះ​សារធាតុ​អាហារផ្សេងៗ ដែល​ស្ត្រី​មានគភ៌​បានទទួល​នោះ​នឹង​ហុច​ផល​ទ...

សូមប្រយ័ត្ន! ការមានកូនដោយអចេតនា អាចកើតចំពោះស្ត្រីគ្រប់រូប

ដោយ: រីកា 6 PM, Wednesday, 30 Mar, 2016

តាម​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​ បាន​ប្រាប់​ឱ្យដឹងថា ស្ទើរតែ​ពាក់កណ្តាល​នៃ​ស្ត្រី ​នៅ​សហរដ្ឋអាមេរិក​មាន​ផ្ទៃពោះ​ដោយ​មិនបាន​ត្រៀម​ទុក ហើយ​មួយចំណែក...

តិចនិចប្លែកៗ ក្នុងការថែរក្សាសុខភាព

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 10 Jan, 2017

មានវិធីសាស្រ្តថែរក្សាសុខភាពជាច្រើន ដែលបានបកស្រាយច្បាស់ៗ ចំៗ ដូចជា ការបញ្ចុះទម្ងន់ ការកាត់បន្ថយរបបអាហារ និងបន្ថែមការហាត់ប្រាណ ដើម្បីទទួលបានកម្លាំងមា...

Tomnerb.Com - YouTube Channel