ចូលចិត្តទំនើប

មិននឹកស្មាន! ផ្លែទំពាំងបាយជូរ អាចជួយពង្រឹងសុខភាព បានច្រើនដល់ម្ល៉ឹង!

ដោយ: ភារុន 8 AM, Saturday, 16 Mar, 2019

ជាទូទៅ ផ្លែទំពាំងបាយជូរតែងមានពណ៌ ក្រហម ស្វាយ និងពណ៌បៃតង… លើសពីនេះផ្លែទំពាំងបាយជូរ មានទាំងរសជាតិឆ្ងាញ់ និងជាអាហារបំប៉នដ៏ល្អបំផុត ដែលអ្នកអាចបន្ថែមផ្លែទំពាំងបាយជូរ នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកបាន។ យោងទៅតាមការសិក្សាស្រាវជ្រាវ បានរកឃើញថានៅក្នុងផ្លែទំពាំងបាយជូរ ពោរពេញទៅដោយ ប៉ូតាស្យូម, កាបូអ៊ីដ្រាត, ប្រូតេ អ៊ីន, វីតាមីន A, C, B6, កាល់ស្យូម, ជាតិដែក, និងម៉ាញ៉េស្យូម…ជាដើម។ ជាពិសេសប្រសិនបើអ្នកញុំាទំពាំងបាយជូរ ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលមួយខែ អ្នកនឹងអាចរីករាយជាមួយនឹងលទ្ធផល ដ៏គួរឱ្យភ្ញាក់ផ្អើលចំពោះសុខភាពរាងកាយរបស់អ្នក រួមមាន៖
1. ជួយពង្រឹងសុខភាពបេះដូង កាន់តែរឹងមាំ
ផ្លែទំពាំងបាយជូរ មានផ្ទុកជាមួយនឹង សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម រួមជាមួយនឹងសារធាតុ Polyphenols ដែលត្រូវបានផ្សារភ្ជាប់ ទៅនឹងការថយចុះ ហានីភ័យនៃជម្ងឺសរសៃឈាមបេះដូង។ ម្យ៉ាងទៀត ក៏មានការសិក្សាស្រាវជ្រាវមួយ បានសិក្សាទៅលើសារធាតុ Polyphenols នេះផងដែរ ហើយបានរកឃើញថា វាអាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉ូលអាក្រក់ (LDL), បន្ថយសម្ពាធឈាមខ្ពស់, កាត់បន្ថយការរលាកផ្សេងៗ និងអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតចំពោះសុខភាពបេះដូង។

2. ជួយពង្រឹងប្រព័ន្ធរំលាយអាហារ មានសុខភាពកាន់តែល្អ
ផ្លែទំពាំងបាយជូរសម្បូរដោយជាតិសរសៃ ដូច្នេះវាអាចជួយពង្រឹងប្រព័ន្ធរំលាយអាហារ ឱ្យដំណើរការបានល្អប្រសើរ។ ខណៈពេលជាតិសរសៃ បានផ្លាស់ទីឆ្លងកាត់ពោះវៀនរបស់អ្នក នឹងរក្សាឱ្យពោះវៀនមានដំណើរការបានល្អ លើសពីនេះវានឹងមិនធ្វើឱ្យអ្នកដុះក្បាលពោះថែមទៀត។ ម្យ៉ាងទៀតជាតិទឹករបស់ទំពាំងបាយជូរ ក៏ជួយរំលាយអាហារផងដែរ។

3. ជួយបន្ថែមថាមពល កាន់តែខ្លាំង
ទំពាំងបាយជូរ មានផ្ទុកសារជាតិកាបូអ៊ីដ្រាត ជាពិសេសជាតិសែលុយឡូស ដែលជាសារជាតិជួយបន្ថែមថាមពល ឱ្យអ្នកកាន់តែខ្លាំងជាងមុន។ ជាការពិត នៅពេលអ្នកដាក់ផ្លែទំពាំងបាយជូរ ទៅក្នុងមាត់ នឹងធ្វើឱ្យអ្នកមានកម្លាំងថាមពលភ្លាមៗ។ លើសពីនេះ ដោយសារតែជាតិសរសៃខ្ពស់ នៅក្នុងទំពាំងបាយជូរ បានធ្វើឱ្យការរំលាយអាហារ យឺតជាងអាហារដទៃ ដូច្នេះវាអាចផ្តល់ថាមពលឱ្យអ្នកបានកាន់តែយូរ។

4. ជួយពង្រឹង សុខភាពក្រលៀន/តម្រងនោម កាន់តែរឹងមាំ
ផ្លែទំពាំងបាយជូរ មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដូចជា Anthocyanin (ផ្តល់ពណ៌ដល់ទំពាំងបាយជូរ ដូចជាពណ៌ក្រហម ប្តូរទៅជាពណ៌ស្វាយជាដើម) និង Resveratrol ។ សារធាតុទាំងពីរនេះមានសារៈសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីអាក្រក់ ដែលវាបានជ្រៀតចូលទៅក្នុងក្រលៀន/តម្រងនោមរបស់អ្នក ហើយបង្កជាជម្ងឺ។ ម្យ៉ាងទៀតសារធាតុទាំងពីរនេះ ក៏ជួយជំរុញការបញ្ចេញកាកសំណល់ អាស៊ីតអ៊ុយរិក ចេញមកខាងក្រៅផងដែរ។

5. ជួយការពារប្រឆាំង នឹងជម្ងឺមហារីក
ការស្រាវជ្រាវមួយបានបង្ហាញថា សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម Resveratrol ជួយពង្រឹងប្រព័ន្ធភាពសុំានៅក្នុងរាងកាយរបស់អ្នក ដែលការពារប្រឆាំងនឹងជម្ងឺមហារីក។ ជាពិសេស សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម Polyphenols និង Resveratrol មានលក្ខណៈពិសេស ជួយការពារប្រឆាំងនឹងជម្ងឺមហារីកសុដន់។

6. ជួយសម្រួលដល់ការដកដង្ហើម បានស្រួលជាងមុន
ការស្រាវជ្រាវមួយបានសិក្សាទៅលើទំនាក់ទំនងរវាងការញុំាបន្លែ ផ្លែឈើ និងជម្ងឺហឺត ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ជាការពិតដែលការញុំាបន្លែ និងផ្លែឈើ ពិតជាជួយកាត់បន្ថយហានីភ័យ នៃជម្ងឺហឺតប្រាកដមែន ម្យ៉ាងទៀតលទ្ធផលដែលបានរកឃើញនេះ ក៏បានចុះផ្សាយនៅក្នុងសារព័ត៌មានមួយ ដែលមានឈ្មោះថា Nutrients ។ ហើយនៅក្នុងចំណោមផ្លែឈើទាំងនោះ ផ្លែទំពាំងបាយជូរ គឺមានប្រយោជន៍ច្រើនក្នុងការជួយ អ្នកជម្ងឺហឺត។

7. ជួយពង្រឹងសាច់ដុំនៅក្នុងរាងកាយ កាន់តែរឹងមាំ និងរហ័សរហួនជាងមុន
ការញុំាផ្លែទំពាំងបាយជូរ នឹងអាចជួយអ្នកបង្កើនកម្លាំងសាច់ដុំ និងកម្លាំងថាមពលរបស់អ្នក។ ការសិក្សាមួយ ធ្វើឡើងដោយនាយកដ្ឋាន Kinesiology នៅឯសកលវិទ្យាល័យនៅក្នុងប្រទេស Georgia បានរកឃើញថា សមាសធាតុដែលមាននៅក្នុងស្រទាប់ខាងក្រៅបង្អស់ (ស្បែក) នៃផ្លែទំពាំងបាយជូរ គឺរួមមាន៖ Catechins, Quercetin, និង Resveratrol គឺបានជួយ ពន្យាពេលក្នុងការរត់ កាន់តែបានយូរ និងមិនសូវហត់នឿយ ព្រមទាំងជួយពង្រឹងសាច់ដុំ កាន់តែរឹងមាំ នៅក្នុងសត្វកណ្តុរ ពិសោធន៍ បើទោះជាការសិក្សានេះមិនបានពិសោធន៍ជាក់ស្តែងលើមនុស្សក្តី ប៉ុន្តែក្រុមអ្នកសិក្សានៅតែអះអាងថា ការញុំាផ្លែទំពាំងបាយជូរ ពិតជាជួយពង្រឹងសាច់ដុំ និងធ្វើឱ្យកាយសម្បទារបស់មនុស្ស មានភាពរហ័សរហួនជាងមុន ពិតប្រាកដមែន។

ប្រភព: foodprevent ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

គ្រាប់ធញ្ញជាតិ សម្រាប់សម្រកទម្ងន់ និងធ្វើឲ្យរាងស្អាត

ដោយ: ចរិយា 9 PM, Tuesday, 03 Jan, 2017

១. សណ្តែកខ្មៅ ក្នុងមួយថ្ងៃ អ្នកគួរទទួលទានសណ្តែកខ្មៅមួយកែវ ព្រោះសណ្តែកខ្មៅ មានជាតិប្រូតេអ៊ីន និងគ្មានជាតិធាត់ដូចអាហារសាច់។ ២. Oat នេះជាប្រភេទស្រូវសា...

គន្លឹះ10 យ៉ាងដើម្បីបង្ការកុំឱ្យកើតជម្ងឺផ្តាសាយ

ដោយ: ភារុន 8 AM, Thursday, 13 Sep, 2018

ជម្ងឺផ្តាសាយអាចជាជម្ងឺសាមញ្ញទូទៅមួយដែលមនុស្សជាធម្មតាតែងតែកើតមាន ជាពិសេសនៅរដូវភ្ញៀវនេះ។ យោងតាម មជ្ឃមណ្ឌលគ្រប់គ្រង និង ទប់ស្កាត់ជម្ងឺរបស់សហរដ្ឋអាមេរិ...

របកគំហើញវិទ្យាសាស្រ្ត ទាំង១០ ដែលអ្នកអាចនឹងមិនបានដឹង

ដោយ: ដួងច័ន្ទ 8 PM, Thursday, 20 Apr, 2017

មានដំណឹងល្អៗមួយចំនួន ទាក់ទងនឹងវិទ្យាសាស្រ្ត ដែលអ្នកប្រហែលជារំលងមិនបានដឹង។ ដូច្នេះ ទំនើប សូមលើកយកមកបង្ហាញអ្នក ដើម្បីទទួលជ្រាបទាំងអស់គ្នា។ ១. កំណើនន...

ទម្លាប់លុបលាងមុខ ៣ដងជួយឲ្យស្បែកមុខស្រស់ស្អាត

ដោយ: ស៊ីវងីម 10 AM, Monday, 13 Apr, 2015

វាមិនមែនជាការងាយស្រួលប៉ុន្មានទេ សម្រាប់អ្នកដែលធ្វើការងារពេញមួយថ្ងៃនៅខាងក្រៅ។ តើនរណាគិតតែពីការលាងមុខ បើរវល់សឹងតែរកពេលញ៉ាំបាយថ្ងៃត្រង់មិនបានផងហ្នឹង! ...

Tomnerb.Com - YouTube Channel