ចូលចិត្តទំនើប

បើមិនចង់ទៅជួបពេទ្យញឹកញាប់ អ្នកមានអាយុ 30 ឡើងទៅ គួរចៀសវាងញុំាអាហារទាំង 8 មុខនេះ

ដោយ: ភារុន 9 AM, Monday, 04 Feb, 2019

នៅពេលមនុស្សយើងមានអាយុ 30 ឆ្នាំឡើងទៅ ទំនងជាប្រព័ន្ធភាពសុំានៅក្នុងរាងកាយ មានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ឧទាហរណ៍៖ អាហារមួយចំនួន យើងធ្លាប់ញុំាទៅមិនដែលចេះ រាគ ទេ ប៉ុន្តែនៅពេលយើងឈានដល់វ័យ 30 ឆ្នាំ ឬលើសពីនេះ ស្រាប់តែញុំាវាហើយ បែរជាមានអការៈ រាគរូសកើតឡើងទៅវិញ។ យ៉ាងណាមិញ ឈានដល់អាយុប៉ុណ្ណឹងហើយ អ្នកគួរតែចៀសវាងញុំាអាហារទាំង 8 មុខដូចខាងក្រោមនេះ បើអ្នកមិនចង់ទៅជួបពេទ្យញឹកញាប់ និងមិនចង់ឆាប់ចាស់ជាងវ័យនោះទេ។
1. ទឹកដោះគោជូរ
ជាធម្មតាអ្នកតែងញុំាទឹកដោះគោជូរ ដើម្បីសម្រកទម្ងន់ និងថែរក្សារាងឱ្យនៅស្លីម។ ប៉ុន្តែតើអ្នកដឹងទេថា ទឹកដោះគោជូរ នៅតែមានជាតិស្ករយ៉ាងហោចណាស់ក៏ 47 ក្រាមដែរ។ យោងទៅតាមសមាគមន៍សុខភាពបេះដូងសហរដ្ឋអាមេរិក បានណែនាំឱ្យមនុស្សប្រុសញុំាំអាហារមានជាតិស្ករត្រឹមតែ 38 ក្រាមក្នុងមួយថ្ងៃ សម្រាប់ស្រ្តីគួរញុំាអាហារមានជាតិស្ករត្រឹមតែ 25 ក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ នៅពេលឈានដល់វ័យ 30ឆ្នាំ ឬលើសពីនេះ។

2. ទឹកសណ្តែកសៀង
អ្នកតែងតែយល់ថា ការទទួលទានទឹកសណ្តែកសៀង មានប្រយោជន៍ចំពោះសុខភាព ប៉ុន្តែអ្នកដឹងអត់ សណ្តែកសៀងក៏ផ្តល់ផលមិនល្អចំពោះសុខភាពនៅពេលដែលអ្នកមានវ័យចាស់ផងដែរ។ ការសិក្សាមួយបានរកឃើញថា សណ្តែកសៀងអាចធ្វើឱ្យហ្សែនមានការផ្លាស់ប្តូរខ្ពស់ ហើយអ្នកមិនបានដឹងពីផលប៉ះពាល់ដ៏យូរអង្វែងរបស់វា តើមានកម្រិតណានោះទេ? ប៉ុន្តែក្នុងរយៈពេលខ្លីនេះ សណ្តែកសៀងអាចបង្កើនការរលាក និងរំខានដល់មុខងាររបស់ក្រពេញទីរ៉ូអ៊ីត នៅក្នុងរាងកាយឱ្យដំណើរការមិនបានល្អ។

3. ការប្រើទុយោរ បឺតទឹកភេសជ្ជៈ
ប្រសិនបើនៅតែបន្តប្រើទុយោរ បឺតទឹកភេសជ្ជៈតទៅទៀត អ្នកនឹងកើតមានឡើងនៅស្នាមជ្រាវជ្រួញ នៅជុំវិញក្រអូបមាត់របស់អ្នកជាមិនខាន។ ក្រោយពីអាយុ 25 ឆ្នាំកោសិការបស់ស្បែក នឹងចាប់ផ្តើមខូចខាតបន្តិចម្តងៗ ដូច្នេះនៅពេលអ្នកឈានដល់អាយុ 30ឆ្នាំឡើងទៅ គឺជាពេលវេលាដែលសកម្មភាពច្រំដែលៗនេះ បង្កឱ្យស្នាមជ្រាវជ្រួញនេះលេចឡើង។

4. ត្រីចិញ្ចឹម
នាពេលបច្ចុប្បន្ននេះ ត្រីដែលលក់នៅទីផ្សារក្នុងស្រុកប្រហែលជា 70% សុទ្ធតែជាត្រីចិញ្ចឹម។ ដូច្នេះតើអ្នកគួរតែនៅញុំាត្រីទាំងនេះទៀតដែរឬទេ? ប្រសិនបើអ្នកដឹងថាញុំាវាមិនល្អចំពោះសុខភាពនោះ ជាពិសេសនៅពេលអ្នកមានវ័យ 30 ឆ្នាំឡើងទៅ។

5. នំបុ័ង
នៅពេលអ្នកនៅក្មេង នំបុ័ងអាចជាអាហារសម្រន់ដែលអ្នកចូលចិត្តញុំាបំផុត។ ប៉ុន្តែនៅពេលអ្នកឈានចូលវ័យ 30 ឆ្នាំឡើងទៅ អ្នកគួរចៀសវាងញុំានំបុ័ងហើយ ពីព្រោះសារជាតិស្រូវសាលីរបស់នំបុ័ង អាចធ្វើឱ្យក្រពះរបស់អ្នកពិបាករំលាយ និងបង្កជាជម្ងឺក្រពះជាដើម។

6. ទឹកផ្លែឈើស្រស់
ទឹកផ្លែឈើស្រស់ អាចជាភេសជ្ជៈធម្មជាតិដ៏ល្អបំផុតសម្រាប់សុខភាព។ ប៉ុន្តែនៅពេលអ្នកអាយុច្រើន ទឹកផ្លែឈើស្រស់ ក៏អាចធ្វើឱ្យសុខភាពរបស់អ្នកចុះអន់ខ្សោយផងដែរ ដោយសារទឹកផ្លែឈើស្រស់ ដែលអ្នកបានទិញនៅលើទីផ្សារ គឺមិនមាន អនាម័យត្រឹមត្រូវ ឬក៏ការផលិតដោយការចម្រាញ់ចេញពីផ្លែឈើ គឺប្រើកម្តៅក្តៅហួសហេតុពេក ដែលបានធ្វើឱ្យផ្លែឈើបាត់បង់គុណភាពល្អៗរបស់វាអស់។ ដូច្នេះ ប្រសិនបើអ្នកចង់ញុំាទឹកផ្លែឈើស្រស់ អ្នកគួរតែទិញផ្លែឈើមកធ្វើខ្លួនឯងនៅផ្ទះទើបជាការប្រសើរ។

7. នំប្រភេទដុត
នំទាំងនេះរួមមាន នំខេក នំបុ័ង និងនំខូឃីស៍ជាដើម។ នៅក្នុងនំប្រភេទដុត ដែលលក់នៅតាមទីផ្សារនានា សុទ្ធតែមានដាក់ស្ករ-សកែច្នៃជាច្រើន នេះជាមូលហេតុ ដែលធ្វើឱ្យនំទាំងនេះមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស ដែលមានវ័យ 30ឆ្នាំឡើងទៅ។

8. ពោតផ្ទុះ
ជាធម្មតា ពោតផ្ទុះ តែងចម្អិនដោយលាយជាមួយនឹងប៊ឺ ហើយប៊ឺនេះគឺមានជាតិខ្លាញ់ម្យ៉ាង ដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពខួរក្បាលរបស់មនុស្ស ដោយសារតែវាចូលទៅបំផ្លាញកោសិកា នឹងធ្វើឱ្យរលាកប្រព័ន្ធសរសៃប្រសាទរបស់ខួរក្បាល។

ប្រភព: foodeatsafe ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ងាយៗ ដើមី្បមុខស្រស់ស្អាត បែបធម្មជាតិ

ដោយ: ចរិយា 10 PM, Wednesday, 28 Dec, 2016

១. ទឹកលាងអង្ករ ក្រោយលាងអង្កររួច សូមកុំទុកទឹកលាងនោះ រួចយកលុបលាងមុខរាល់ព្រឹក និងមុនចូលគេង។ រូបមន្តមួយនេះ ជួយឲ្យផ្ទៃមុខអ្នកសស្អាត ប៉ុន្តែអ្នកត្រូវមានច...

ស្ត្រីរលូតបុត្រ គួរថែទាំកាយ និងចិត្តយ៉ាងណា?

ដោយ: ស. លីង 11 PM, Sunday, 01 Oct, 2017

ពេលមានបុត្រ គឺជារឿងសប្បាយសម្រាប់អ្នកដែលជាឪពុកម្តាយ និងក្រុមគ្រួសារ។ ពេលបាត់បង់បុត្រ គ្រប់គ្នាឈឺចាប់ ប៉ុន្តែអ្នកដែលឈឺចាប់ជាងគេ គឺអ្នកជាម្តាយ។ មិនថាយ...

តោះ! មកស្វែងយល់ទាំងអស់គ្នា ពីការវះកាត់ដាក់ធ្មេញ ឬ Dental Implants

ដោយ: ភារុន 8 AM, Monday, 15 Jul, 2019

ថ្វីបើ នាពេលបច្ចុប្បន្ននេះ វាកាន់តែមានភាពប្រសើរឡើងនូវការថែទាំធ្មេញក្តី ប៉ុន្តែក៏នៅតែមានមនុស្សជាច្រើនទទួលរងការបាត់បង់ធ្មេញ ដែលភាគច្រើនកើតឡើងដោយសារតែ...

ប្រសិនបើអ្នកមានសម្ពាធឡើងខ្ពស់ ដាច់សរសៃឈាមខួរក្បាល ឬជម្ងឺហើមសរសៃឈាមវ៉ែន ចាប់ផ្តើមជាមួយនឹងការធ្វើរឿងរ៉ាវទាំង 7 នេះ!

ដោយ: ភារុន 9 AM, Friday, 31 May, 2019

មនុស្សគ្រប់គ្នា ស្ទើរតែគ្រប់ពេល តែងប្រឈមនឹងបទពិសោធន៍ ត្រជាក់ជើង ឬស្ពឹកនៅត្រង់ម្រាមដៃ និងម្រាមជើង។ ប៉ុន្តែប្រសិនបើរឿងនេះកើតឡើងរាល់ថ្ងៃនោះ អ្នកត្រូវក...

Tomnerb.Com - YouTube Channel