ចូលចិត្តទំនើប

អាហារ 9 យ៉ាងដែលអ្នកគួរតែបរិភោគ នៅពេលអ្នកមានអារម្មណ៍តានតឹង (Stress)

ដោយ: ភារុន 9 AM, Thursday, 17 Jan, 2019

នៅពេលមានអារម្មណ៍តានតឹង (Stress) ហួសកម្រិតនោះ មនុស្សមួយចំនួនចូលចិត្តដើរទៅរកអាហារមួយចំនួនមកបរិភោគ ដើម្បីបន្ធូរអារម្មណ៍តានតឹង។ ប៉ុន្តែដរាបណាអាហារ ដែលកំពុងបរិភោគនោះ អាចជួយគ្រប់គ្រងអារម្មណ៍ភាពតានតឹងនេះបាន និងមិនធ្វើឱ្យអារម្មណ៍តានតឹងនេះកាន់តែអាក្រក់ទៅៗ។ ដូច្នេះដើម្បីឱ្យជម្រើសអាហាររបស់អ្នកកាន់តែងាយស្រួលនោះ ទំនើប សូមណែនាំនូងអាហារចំនួន 9 យ៉ាងដែលអាចជួយធ្វើឱ្យអ្នកបំបាត់អារម្មណ៍តានតឹង ដែលមានដូចជា៖
1. ម្ទេសប្លោក
នៅពេលដែលអ្នកមានអារម្មណ៍តានតឹង រាងកាយរបស់អ្នកត្រូវការបញ្ចេញសារធាតុម្យ៉ាងដែលគេហៅថា Cortisol ។ ម្ទេសប្លោក អាចជួយកាត់បន្ថយបរិមាណ Cortisol នៅក្នុងសរសៃឈាម និងជួយគ្រប់គ្រងអារម្មណ៍តានតឹង លើសពីនេះម្ទេសប្លោកក៏មានវីតាមីន C ដែលអាចជួយបង្កើនភាពស៊ាំនៅក្នុងរាងកាយផងដែរ។

2. ប៉េងប៉ោះដុត
ប៉េងប៉ោះក៏ជួយកាត់បន្ថយកំរិត Cortisol របស់អ្នក លើសពីនេះវាក៏ជាប្រភពដ៏សំខាន់នៃ Lycopene ផងដែរ។ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយរោគសញ្ញាធ្លាក់ទឹកចិត្ត និងជួយការពារ ការរលាក និងការកកឈាមជាដើម។ ការសិក្សាបានរកឃើញថាប៉េងប៉ោះ អាចបង្កើនសារធាតុ Lycopene ដែលមានប្រសិទ្ធភាពខ្ពស់ជាងបន្លែផ្លែឈើដទៃទៀត។ អ្នកអាចធ្វើស៊ុបប៉េងប៉ោះឆ្ងាញ់ៗ សម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចរបស់អ្នក នឹងព្យាយាមបន្ថែមការបរិភោគប៉េងប៉ោះឱ្យទៅជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក។

3. ស្ពៃបៃតង (SPINACH)
ស្ពៃបៃតង និងបន្លែពណ៌បៃតងនានា គឺសម្បូរទៅដោយជាតិ Folate ដែលជួយឱ្យរាងកាយរបស់អ្នកបង្កើត Serotonin និង Dopamine នឹងធ្វើឱ្យអារម្មណ៍របស់អ្នកមានលំនឹង។ ស្ពៃបៃតងក៏មានម៉ាញ៉េស្យូមខ្ពស់ផងដែរ ដែលជួយបន្ថយសម្ពាធឈាមឡើងខ្ពស់។
4. ផ្លែ ប៊ឺ
ផ្លែ ប៊ឺ មានផ្ទុកនូវសារធាតុចិញ្ចឹម ដែលមានសារៈសំខាន់ដល់សុខភាពរហូតដល់ 20 ប្រភេទសំខាន់ៗរួមមាន ប៉ូតាស្យូម វីតាមីន E, វីតាមីន B និង Folate…..។ យោងតាមការស្រាវជ្រាវដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីអាហារូបត្ថម្ភ បានឱ្យដឹងថាផ្លែ ប៊ឺ ជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ពេញមួយថ្ងៃ ហើយវាមានប្រយោជន៍ក្នុងការកំណត់កម្រិតជាតិស្ករនៅក្នុងឈាម ដែលអាចជួយឱ្យអារម្មណ៍របស់អ្នកស្ថិតស្ថេរ សូម្បីតែពេលមានអារម្មណ៍តានតឹងក៏ដោយ។

5. សាច់ត្រី សាម៉ុង
ត្រីសាម៉ុង គឺជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលជួយគ្រប់គ្រងអ័រម៉ូនរបស់អ្នក ហើយធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លា។ ត្រីសាម៉ុងក៏មានសារជាតិស័ង្កសី ដែលជារឿយៗវាត្រូវបានធ្វើឱ្យសាបសូន្យនូវអារម្មណ៍តានតឹងនៅក្នុងរាងកាយ ។

6. សូកូឡាខ្មៅ
សូកូឡាខ្មៅ ដែលមានគុណភាពល្អ គឺមានម៉ាញ៉េស្យូម និងស័ង្កសី ដែលផ្តល់ឱ្យអ្នកនៅសុខភាពល្អ។ ដោយសារកង្វះម៉ាញ៉េ ស្យូមអាចធ្វើឱ្យអ្នកថប់អារម្មណ៍ និងភាពតានតឹង ដូច្នេះអ្នកមិនត្រូវមានអារម្មណ៍ថាមានកំហុស ចំពោះការបរិភោគសូកូឡាខ្មៅនោះទេ នៅពេលអ្នកអារម្មណ៍តប់ប្រមល់។

7. ផ្លែ WALNUT
ផ្លែ Walnut មានប្រភេទអាស៊ីតខ្លាញ់ Omega-3 ដែលជាប្រភេទនៃអាស៊ីតឌីកូស្យូអេកូអ៊ីក ឬហៅកាត់ថា (DHA) ដើម្បីកាត់បន្ថយ Norepinephrine ដែលជាអ័រម៉ូន ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ធុញថប់ និងឆាប់ខឹងជាដើម។
8. អាហារបំប៉ន L-tryptophan
អាហារបំប៉ន L-tryptophan គឺមានអាស៊ីត អាមីណូ ដែលធ្វើឱ្យប្រព័ន្ធនៅក្នុងរាងកាយរបស់អ្នកអាចបម្លែងទៅជា «សារធាតុ Serotonin ដើម្បីធ្វើឱ្យអារម្មណ៍កាន់តែមានភាពរីករាយ»។ តើអ្នកមានភាពទន់ខ្សោយនៅពេលអ្នកមានអារម្មណ៍តានតឹងដែរឬទេ? ការស្រាវជ្រាវបានបង្ហាញថាអ្នក ដែលប្រើប្រាស់ Trytophan កាន់តែធ្វើឱ្យអ្នកមានភាពរីករាយ និងមិនសូវមាន ជម្លោះ។

9. គ្រាប់ ល្ង
ភាពតានតឹង និងការថប់អារម្មណ៍ ហាក់ដូចជាធ្វើឱ្យជាតិស័ង្កសីនៅក្នុងរាងកាយរបស់អ្នកថយចុះ ហើយរាងកាយរបស់មនុស្សត្រូវការជាតិស័ង្កសី សម្រាប់ផ្តល់ដល់ប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធសរសៃប្រសាទនៅក្នុងរាងកាយ។ គ្រាប់ ល្ង មានជាតិស័ង្កសីប្រហែល 10 មីលីក្រាមនៅក្នុង 100 ក្រាមនៃគ្រាប់ល្ង ដូច្នេះការទទួលទានគ្រាប់ល្ង មិនថាអ្នកបរិភោគវាជាបង្អែម ឬ ជាគ្រឿងផ្សំនៅក្នុងម្ហូបអាហារក៏ដោយ គឺសុទ្ធតែមានប្រយោជន៍។

ប្រភព: foodmatters ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ភេសជ្ជៈវេនមន្ត ផ្សំពីផ្លែចេក ជួយសម្រកទម្ងន់ ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 8 AM, Wednesday, 27 Feb, 2019

ចេក គឺជាផ្លែឈើមួយប្រភេទ ដែលជួយសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ពីព្រោះចេកមានសារធាតុចិញ្ចឹមជាច្រើនខុសៗគ្នា និងមានសារធាតុរ៉ែដ៏ល្អបំផុតជាច្រើនផងដែរ។ នេះមាន...

វិធី 5យ៉ាង ឆ្ពោះទៅរកសុខភាពល្អ ខណៈមានគភ៌

ដោយ: វិរីយា៉ 8 PM, Monday, 03 Aug, 2015

រឿងនៃការមានសុខភាពល្អនេះ គឺពិតជារឿងមួយចាំបាច់ណាស់ សម្រាប់ស្រ្តីមានគភ៌ ព្រោះមានន័យថា នៅ​ពេល​អ្នកម្តាយ​មានសុខភាពល្អ រឹងមាំហើយនោះ ជីវិតតូចមួយនៅក្នុងផ្ទ...

រូបមន្តម៉ាសមុខចំនួន 8 ដែលធ្វើពីគ្រឿងផ្សំធម្មជាតិ

ដោយ: ភារុន 10 AM, Wednesday, 12 Sep, 2018

តើអ្នកធ្លាប់ដឹងអំពីរូបមន្តការថែរក្សាសម្រស់បែបធម្មជាតិដែរ ឬទេ? ពិតណាស់ការថែរក្សាសម្រស់បែបធម្មជាតិគឺមានសារៈសំខាន់ណាស់ចំពោះការថែរក្សាសុខភាពស្បែកនាពេលប...

តិចនិចប្លែកៗ ក្នុងការថែរក្សាសុខភាព

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 10 Jan, 2017

មានវិធីសាស្រ្តថែរក្សាសុខភាពជាច្រើន ដែលបានបកស្រាយច្បាស់ៗ ចំៗ ដូចជា ការបញ្ចុះទម្ងន់ ការកាត់បន្ថយរបបអាហារ និងបន្ថែមការហាត់ប្រាណ ដើម្បីទទួលបានកម្លាំងមា...

Tomnerb.Com - YouTube Channel