ចូលចិត្តទំនើប

តោះ! មកស្គាល់ អាហារដែលគួរជៀសវាងញុំា នៅអំឡុងពេលកើតជម្ងឺផ្តាសាយ

ដោយ: ភារុន 9 AM, Thursday, 28 Feb, 2019

នរណាៗ ក៏ខ្លាច កើតជម្ងឺផ្តាសាយនៅរដូវធ្លាក់ខ្យល់ត្រជាក់នេះដែរ ប៉ុន្តែប្រសិនបើកើតជម្ងឺនេះហើយ នៅគ្រប់ពេលដែលក្អក អ្នកច្បាស់ជាត្រូវយកកន្សែងមកខ្ទប់មាត់ ព្រោះខ្លាចឆ្លងទៅអ្នកនៅជុំវិញខ្លួនអ្នកដូចជា ក្រុមគ្រួសារ អ្នករួមការងារ និងមិត្តរួមថ្នាក់ ជាពិសេសកុមារតូចៗតែម្តង។ នៅពេលអ្នកកើតជម្ងឺផ្តាសាយ ទំនងជាអ្នកត្រូវការអាហារបំប៉នជាច្រើន ដើម្បីផ្តល់ថាមពលដល់រាងកាយរបស់អ្នក ប្រយុទ្ធប្រឆាំងនឹងមេរោគផ្តាសាយ។ ចំណីអាហារអាចល្អបំផុតសម្រាប់រាងកាយ ប៉ុន្តែក៏នៅមានចំណីអាហារមួយចំនួនទៀត ក៏ផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់រាងកាយរបស់អ្នក នៅកំឡុងពេលមានជម្ងឺផ្តាសាយផងដែរ ដូចជាចំណីអាហារខាងក្រោមនេះ អាចធ្វើឱ្យជម្ងឺរបស់អ្នកលេចចេញនូវរោគសញ្ញាកាន់តែអាក្រក់ និងពង្រីករយៈពេលនៃជម្ងឺកាន់តែយូរជាងធម្មតាថែមទៀត។

1. អាហារ មានជាតិស្ករខ្ពស់
វាមិនមែនជាជម្រើសល្អទេ នៅពេលអ្នកញុំាអាហារ ដែលមានជាតិស្ករខ្ពស់ ព្រោះវានឹងធ្វើឱ្យសុខភាពរាងកាយរបស់មនុស្សមិនល្អឡើយ។ ជាពិសេសនៅកំឡុងពេលអ្នកកើតជម្ងឺផ្តាសាយ ដោយសារតែជាតិស្ករខ្ពស់ អាចបណ្តាលឱ្យរលាកសរសៃឈាម ដែលការរលាកនេះនឹងធ្វើកោសិកាឈាម-សចុះខ្សោយ ដូច្នេះរាងកាយរបស់អ្នកមិនអាចប្រឆាំងនឹងមេរោគផ្តាសាយបានឡើយ នេះជាមូលហេតុដែលជម្ងឺផ្តាសាយ អាចនឹងក្រជាសះស្បើយ។

2. ផលិតផលទឹកដោះគោ
ប្រសិនបើអ្នកសង្កេតឃើញថា ផលិតផលទឹកដោះគោធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតខ្លាំង អ្នកគួរជៀសវាងភ្លាមៗ។ ប៉ុន្តែប្រសិនបើអ្នកចង់ញុំាផលិតផលទឹកដោះគោ អ្នកអាចជ្រើសរើសទឹកដោះគោស្រស់ ឬទឹកដោះគោជូរ នៅពេលអ្នកឈឺ ព្រោះថាអាហារទាំងពីរ មានប្រូតេអ៊ីន និងវីតាមីន D ដែលអាចជួយឱ្យរាងកាយរបស់អ្នកប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគបាន។ លើសពីនេះ ទឹកដោះគោជូរ មាន ប្រូបាយអូទិក ដែលអាចជួយឱ្យមានតុល្យភាពបាក់តេរីពោះវៀននៅក្នុងរាងកាយផងដែរ។

3. អាហារ ប្រភេទសាច់
អាហារ ប្រភេទសាច់គឺសម្បូរជាតិប្រូតេអ៊ីន ដែលមានអត្ថប្រយោជន៍ដល់រាងកាយមនុស្សប្រឆាំង នឹងមេរោគផ្តាសាយ ប៉ុន្តែអាហារសាច់ ក៏មានជាតិខ្លាញ់ជាច្រើនផងដែរ ហើយធ្វើឱ្យក្រពះរបស់អ្នកពិបាករំលាយ។ អ្នកឯកទេសមួយចំនួនបានណែនាំថាជាតិខ្លាញ់របស់សត្វ អាចរារាំងសមត្ថភាពរបស់រាងកាយ ដើម្បីបណ្តេញមេរោគផ្តាសាយ នៅក្នុងខ្លួនឱ្យចេញមកខាងក្រៅ នេះជាហេតុធ្វើឱ្យជម្ងឺផ្តាសាយរបស់អ្នក ក្រជាសះស្បើយ។

4. អាហារ ប្រភេទម៉្សៅ
អាហារ ប្រភេទម៉្សៅដូចជា នំបុ័ង និងសុំាងវ៉ិច…ជាដើម គឺពិតជាមិនល្អចំពោះសុខភាពរាងកាយឡើយ។ ជាពិសេស នៅពេលអ្នកកំពុងកើតជម្ងឺផ្តាសាយ ដោយសារតែនៅក្នុងអាហារទាំងនេះ មានជាតិកាបូអ៊ីដ្រាត និងជាតិស្ករច្រើន ដែលអាចធ្វើឱ្យរលាកសរសៃនឹងធ្វើកោសិកាឈាម-សចុះខ្សោយ ដូច្នេះរាងកាយរបស់អ្នកមិនអាចប្រឆាំងនឹងមេរោគផ្តាសាយបានឡើយ នេះជាមូលហេតុដែលជម្ងឺផ្តាសាយ អាចនឹងមិនងាយជាសះស្បើយ។

5. ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
អ្នកគ្រប់គ្នាដឹងហើយថា ការទទួលទានភេសជ្ជៈ មានជាតិកាហ្វេអ៊ីនច្រើនពេក អាចបណ្តាលឱ្យមានជម្ងឺ។ ជាពិសេសការទទួលភេសជ្ជៈទាំងនេះ អាចធ្វើឱ្យរាងកាយរបស់អ្នកខ្វះជាតិទឹក ហើយការខ្វះជាតិទឹកនេះ ពិតជាផ្តល់ផលរំខានដ៏អាក្រក់ ដែលផ្សារភ្ជាប់ទៅនឹងជម្ងឺផ្តាសាយរុំារ៉ៃ ដោយជម្ងឺនេះនឹងបញ្ចេញរោគសញ្ញាដ៏អាក្រក់ៗ មករំខានរាងកាយរបស់អ្នកផងដែរ។

6. ភេសជ្ជៈ មានជាតិអាល់កុល
ការទទួលទានភេសជ្ជៈមានជាតិអាល់កុល អាចបណ្តាលរោគសញ្ញានៃជម្ងឺផ្តាសាយកាន់តែធ្ងន់ធ្ងរ ដូចជាមានការក្អួតចង្អោរ ក្អកខ្លាំង ស្ងួតបំពង់កខ្លាំង រលាកច្រមុះ ពិបាកដកដង្ហើម និងរារាំងដល់ចរន្តឈាមរត់…ជាដើមផងដែរ។ ម្យ៉ាងទៀតការទទួលទានភេសជ្ជៈមានជាតិអាល់កុល ក៏អាចបណ្តាលឱ្យអ្នកកើតជម្ងឺសួតរុំារ៉ៃថែមទៀត។

7. អាហារ បំប៉ន
ភាគច្រើនអាហារបំប៉ន ដូចជាថ្នាំគ្រាប់ តែងតែមានសារជាតិ Echinacea និងជាតិស័ង្កសី ហើយសារជាតិទាំងនេះ មិនមានភស្តុតាងគ្រប់គ្រាន់ ដែលអាចជួយអ្នកជម្ងឺផ្តាសាយ ប្រយុទ្ធប្រឆាំងនឹងមេរោគផ្តាសាយទេ។ លើកលែងតែវេជ្ជៈបណ្ឌិត អនុញ្ញាតឱ្យអ្នកញុំាអាហារ បំប៉នទាំងនេះ។

8. អាហារ ប្រភេទបំពង
អាហារ ប្រភេទបំពង ដូចជាដំឡូងបារាំងបំពង ភីហ្សា ឬមាន់បំពង…ជាដើម គឺសម្បូរជាតិខ្លាញ់ ដែលអាចបណ្តាលឱ្យរលាកធ្ងន់ធ្ងរ ម្យ៉ាងទៀតក៏ទប់ស្កាត់ប្រព័ន្ធភាពសុំារបស់អ្នក ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគផ្តាសាយ។ លើសពីនេះអាហារទាំងនេះ ក៏បង្កើនអារម្មណ៍ចង់ក្អួតចង្អោរកាន់តែខ្លាំងឡើង។

យោងតាមស្ថិតិ ជារៀងរាល់ឆ្នាំមនុស្ស ត្រូវបានស្លាប់ប្រហែល 1/5 ក្នុងចំណោមមនុស្សនៅទូទាំងពិភពលោក ដោយសារជម្ងឺផ្តាសាយ។ ដូច្នេះប្រសិនបើអ្នកមិនចង់ស្ថិតនៅក្នុងចំណោមមនុស្សទាំងនេះ អ្នកត្រូវចេះថែរក្សាខ្លួនឱ្យបានល្អបំផុត ដោយត្រូវព្យាយាមស្វែងរក វិធីព្យាបាលទាំងបែបធម្មជាតិ និងបែបវេជ្ជសាស្រ្ត នៅក្នុងដំណាក់កាលដំបូងនៃជម្ងឺផ្តាសាយ។

ប្រភព: foodprevent ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អាថ៌កំបាំងសម្រស់ សម្រាប់ស្ត្រី មានរន្ធញើសធំ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 12 Oct, 2017

វាជារឿងដ៏ពិបាកមួយ ក្នុងការបង្រួមរន្ធញើសដែលរីកធំ ប៉ុន្តែមានវិធីសាស្រ្តដ៏ឆ្លាតវៃមួយចំនួន អាចជួយកែខៃបញ្ហានេះបាន។ ទំនើប សូមបង្ហាញពីតិចនិចលាក់បាំងរន្ធញើ...

តើថ្លើម មានតួនាទីអ្វីខ្លះ?

ដោយ: រីកា 12 PM, Wednesday, 11 May, 2016

ថ្លើម ​មាន​តួនាទី​អ្វីខ្លះ? សំណួរ​ដែល​មនុស្ស​ជាច្រើន​ចង់ដឹង តែ​មិនដែល​ទទួលបាន​ចម្លើយ​ម្តងណា​ឡើយ​ថា តើ​ការពិតទៅ​តួនាទី​របស់​ថ្លើម​គឺ​អ្វី និង​មាន​ភា...

មិនគួររំលង! អាហារទាំងនេះ គឺល្អបំផុតសម្រាប់សុខភាពបេះដូង

ដោយ: ភារុន 8 AM, Monday, 01 Apr, 2019

របបអាហារប្រចាំថ្ងៃ គឺមានសារៈសំខាន់ និងចាំបាច់ណាស់ ចំពោះគ្រប់ស្ថានភាពទាំងអស់ នៃសុខភាពរបស់មនុស្ស ហើយវាក៏សំខាន់ផងដែរ ចំពោះសុខភាពបេះដូង។ ម្យ៉ាងទៀតបេះដូ...

ប៊័រ! ផ្លែឈើដែលស្ត្រីមានផ្ទៃពោះ គួរទទួលទានឱ្យបានច្រើន

ដោយ: រីកា 10 PM, Thursday, 07 Apr, 2016

ប៊័រ​ ជា​រុក្ខជាតិ​ហូប​ផ្លែ ​ដែលមាន​ដើមកំណើត​មកពី​ប្រទេស​មិ​ក​ស៊ិ​កូ និង​អាមេរិក​កណ្តាល ហើយ​បច្ចុប្បន្ន​រុក្ខជាតិ​ប្រភេទ​នេះ​ក៏​កំពុងតែ​ដាំ​ដុះ​នៅល...

Tomnerb.Com - YouTube Channel