ចូលចិត្តទំនើប

មិនគួររំលង! អាហារទាំងនេះ គឺល្អបំផុតសម្រាប់សុខភាពបេះដូង

ដោយ: ភារុន 8 AM, Monday, 01 Apr, 2019

របបអាហារប្រចាំថ្ងៃ គឺមានសារៈសំខាន់ និងចាំបាច់ណាស់ ចំពោះគ្រប់ស្ថានភាពទាំងអស់ នៃសុខភាពរបស់មនុស្ស ហើយវាក៏សំខាន់ផងដែរ ចំពោះសុខភាពបេះដូង។ ម្យ៉ាងទៀតបេះដូង គឺជាសរីរាង្គដ៏សំខាន់បំផុតមួយនៃរាងកាយរបស់មនុស្ស ហើយវាក៏ច្រើនតែរងការប៉ះពាល់ ដោយសារតែរបៀបរបបនៃការរស់នៅ និងរបបអាហារមិនបានត្រឹមត្រូវរបស់យើងម្នាក់ៗ ជាពិសេសគឺការញុំាអាហារកែច្នៃតែម្តង។ អាហារខាងក្រោមនេះ បូករួមជាមួយនឹងការហាត់ប្រាណទៀងទាត់ គឺជាមធ្យោបាយដ៏ល្អបំផុតចំពោះបេះដូង។ តោះ! មកតាមដានជាមួយនឹង ទំនើប ទាំងអស់គ្នា៖
1. សាច់ត្រីសាម៉ុង
អ្នកប្រហែលជាដឹងហើយថា សាច់ត្រី គឺផ្នែកដ៏សំខាន់នៃរបបអាហារ ដែលមានសុខភាពល្អ។ ជាពិសេសសាច់ត្រីសាម៉ុងតែម្តង ព្រោះវាសម្បូរទៅដោយ អាស៊ីតខ្លាញ់អូមេហ្គា 3 ដែលត្រូវបានគេរកឃើញថា វាអាចធ្វើឱ្យប្រសើរឡើង នូវសាររធាតុរំលាយមេតាប៉ូលីស ដែលល្អចំពោះបេះដូង។ ក្រៅពីនេះត្រីសាម៉ុង ក៏មានផ្ទុក សេលេនីញ៉ូម ដែលជាសារធាតុប្រឆាំងអុក ស៊ីតកម្មដ៏ល្អបំផុត ដើម្បីជួយការពារប្រព័ន្ធសរសៃឈាមបេះដូង ពីដំណើរការមិនប្រក្រតីរបស់វាទាំងអស់។

2. ផ្កាខាត់ណា
ផ្កាខាត់ណា អាចផ្តល់នូវកោសិកា នៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ ព្រមជាមួយនឹងជាតិសរសៃ ដែលវាល្អបំផុត ក្នុងការកាត់បន្ថយការរលាកសរសៃ ដោយជួយគ្រប់គ្រងការរំលាយអាហារ និងកាត់បន្ថយកម្រិតជាតិកូឡេស្តេរ៉ូល នឹងជួយឱ្យសរសៃឈាមបេះដូង មិនមានការរាំងស្ទះ ដោយសារជាតិកូឡេស្តេរ៉ូលមិនល្អនេះ។

3. ថ្លើមសត្វ

ថ្លើមសត្វ គឺជាប្រភេទអាហារបំប៉នចម្រុះ ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលវាមានផ្ទុក ប្រូតេអ៊ីន, វីតាមីន C, វីតាមីន B12, ផូស័រ, ដែក និងស័ង្កសី…ជាដើម។ ទោះបីជាថ្លើមសត្វមួយដុំ មានជាតិខ្លាញ់ច្រើនក៏ដោយ ប៉ុន្តែថ្លើមសត្វ ក៏នៅតែជាប្រភេទអាហារសុខភាព ដែលបេះដូងរបស់អ្នកត្រូវការជាចាំបាច់ផងដែរ។

4. ដំឡូងបារាំង

មនុស្សមួយចំនួន ជៀសវាងការញុំាដំឡូងបារាំង ព្រោះថាពួកគេគិតថា ជាតិម៉្សៅពណ៌-សរបស់ដំឡូងបារាំង ងាយនឹងធ្វើឱ្យកើនឡើងជាតិស្ករនៅក្នុងឈាម។ ប៉ុន្តែនេះគឺជាការគិតខុសមួយ តាមពិតដំឡូងបារាំងពោរពេញទៅដោយជាតិសរសៃ ដើម្បីកាត់បន្ថយអត្រានៃការស្រូបយកជាតិគ្លុយកូសរបស់ស្ករទៅវិញទេ។ យោងតាមការសិក្សាស្រាវជ្រាវមួយ បានឱ្យដឹងថា សារធាតុចិញ្ចឹមនៅក្នុងដំឡូងបារាំង ក៏អាចជួយកាត់បន្ថយហានីភ័យនៃជម្ងឺបេះដូង លើសពីនេះវាក៏មានផ្ទុក ជាតិប៉ូតាស្យូម ដែលអាចជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ផងដែរ។

5. ផ្លែប៉ោម

ជាតិកូឡេស្តេរ៉ូលខ្ពស់ គឺជាហានីភ័យដ៏ចម្បងមួយ ចំពោះបេះដូង។ ដូច្នេះការញុំាផ្លែប៉ោម គឺល្អបំផុតសម្រាប់កាត់បន្ថយជាតិកូឡេស្តេរ៉ូលខ្ពស់នេះចេញពីក្នុងឈាមរបស់អ្នក ពីព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម Polyphenol រហូតដល់ទៅ មួយតោន ដែលសារធាតុនេះ អាចរក្សាកម្រិតជាតិកូឡេស្តេរ៉ូលទាំងល្អ និងអាក្រក់ ឱ្យមានតុល្យភាព។ ក្រៅពីនេះ ផ្លែប៉ោមក៏មាន Pectin ដែលជាសារធាតុមួយ អាចជួយទប់ស្កាត់ការស្រូបយកជាតិកូឡេស្តេរ៉ូល ខណៈដែលជាតិសរសៃរបស់វា អាចជួយរុញជាតិកូឡេស្តេរ៉ូល ចេញពីរាងកាយរបស់អ្នកតាមរយៈការបញ្ចេញចោលផងដែរ។

6. គ្រាប់ Walnut

Walnut គឺជាអាហារសម្រន់ ដែលផ្តល់សុខភាពល្អ និងមានអត្ថប្រយោជន៍ជាច្រើនទៀត ចំពោះបេះដូង និងខួរក្បាល។ លើសពីនេះគ្រាប់ Walnut ក៏មានជាតិខ្លាញ់អូមេហ្គា 3 និងកម្រិតសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចជួយកាត់បន្ថយជាតិកូឡេស្តេរ៉ូលមិនល្អ និងជួយកាត់បន្ថយការរលាកផ្សេងៗ ព្រមទាំងជួយបន្សាប រ៉ាឌីកាល់សេរី (Neutralize free) មុនពេល រ៉ាឌីកាល់សេរីនេះចូលទៅបំផ្លាញកោសិកានៅក្នុងរាងកាយរបស់អ្នក។

7. គ្រាប់ជី (Chia Seed)

គ្រាប់ជី ពោរពេញទៅដោយសារធាតុចិញ្ចឹមដូចជា៖ កាល់ស្យូម, ម៉ង់ហ្គាណែល, ផូស័រ, ម៉ាញ៉េស្យូម, ស័ង្កសី, វីតាមីន B3 (Niacin), វីតាមីន B1 (Thiamine), វីតាមីន B2 និងប៉ូតាស្យូម ព្រមទាំងមានជាតិសរសៃ ប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា3 ផងដែរ។ ការញុំាគ្រាប់ជី មួយស្លាបព្រា ក្នុងមួយថ្ងៃ មិនត្រឹមតែកាត់បន្ថយជាតិកូឡេស្តេរ៉ូលមិនល្អប៉ុណ្ណោះទេ ថែមទាំងអាចជួយជម្រះចេញ នូវជាតិកូឡេស្តេរ៉ូលមិនល្អ ដែលមានស្រាប់នៅក្នុងខ្លួនរបស់អ្នកផងដែរ។

8. តែបៃតង

តែបៃតង មានរសជាតិស្រាល និងឆ្ងាញ់ មិនត្រឹមប៉ុណ្ណឹង តែបៃតង ក៏មានឥទ្ធិពលវិជ្ជមានចំពោះបេះដូងផងដែរ។ ការទទួលទានតែបៃតង គឺធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល ហើយវាក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀត សម្រាប់បេះដូង រួមទាំងកាត់បន្ថយជាតិកូឡេស្តេរ៉ូល បន្ថយសម្ពាធឈាម និងកម្រិតសារធាតុ Triglyceride ដែលមាននៅក្នុងខ្លួនរបស់អ្នក។

9. សូកូឡាខ្មៅ

សារធាតុ Flavonol នៅក្នុងសូកូឡាខ្មៅ ត្រូវបានគេរកឃើញថា អាចបន្ថយសម្ពាធឈាម និងបង្កើនលំហូរឈាម ដែលធ្វើឱ្យបេះដូងដំណើរការបានកាន់តែប្រសើរ។ ក្រៅពីនេះសូកូឡាខ្មៅក៏មានផ្ទុកសារធាតុ Flavonoid ដែលអាចការពារប្រឆាំងនឹងសារធាតុពុលផ្សេងៗ ក៏ដូចជាជួសជុលកោសិកាចាស់ៗចេញផងដែរ។

ប្រភព: foodeatsafe ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

៩ ខែ នៃការប្រែប្រួល របស់អ្នកម្តាយមានគភ៌

ដោយ: វិរីយា៉ 8 PM, Monday, 03 Aug, 2015

នៅពេលអ្នកម្តាយ ចាប់ផ្តើមមានគភ៌ នឹងចាប់ផ្តើមមើលឃើញការប្រែប្រួល តាំងពីសប្តាហ៍ដំបូង រាងកាយរបស់​អ្នក​​ម្តាយនឹងបញ្ជូនសញ្ញាប្រាប់ ពីអាការផ្សេងៗឱ្យបានដឹង ...

កំណត់ច្បាប់ ដើម្បីក្បាលពោះរាបស្មើ

ដោយ: រីកា 8 PM, Tuesday, 04 Aug, 2015

ចង់ស្អាត រាងស្វែង ក្បាលពោះរាបស្មើ ត្រូវតែដាក់កំណត់ខ្លួនឯងឱ្យបានតឹងតែងបន្តិច ព្រោះបើលេងសើច ម្តងធ្វើ​ម្តង​មិន​ធ្វើនោះ អ្នកប្រាកដជាមិនបានឃើញលទ្ធផលជាទី...

7 រោគសញ្ញានៃជម្ងឺទឹកនោមផ្អែម ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 8 AM, Saturday, 25 May, 2019

អ្នកកើតជម្ងឺទឹកនោមផ្អែម គឺស្ថិតនៅក្នុងស្ថានភាពមួយ ដែលជាតិស្ករនៅក្នុងឈាមមានការកើនឡើងខ្ពស់ ទោះបីជាមិនមានកម្រិតខ្ពស់ ដែលបង្ហាញថាអ្នកកើតជម្ងឺទឹកនោមផ្អែ...

អាហារ 5 យ៉ាងដែលអ្នកគួរបរិភោគ ដើម្បីទទួលបានរាងកាយដែលមានសុខភាពល្អ

ដោយ: ភារុន 9 AM, Wednesday, 12 Sep, 2018

គ្មានអាហារសុខភាពណាមួយដែលធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យក្នុងរយះពេលត្រឹមតែមួយយប់នោះទេ។ ប៉ុន្តែបើសិនជាអ្នកបរិភោគជារៀងរាល់ថ្ងៃ យូរទៅៗអ្នកនឹងទទួលបាននូវសារធ...

Tomnerb.Com - YouTube Channel