ចូលចិត្តទំនើប

អាហារទាំង 10 ដែលអ្នកគួរបរិភោគ ដើម្បីជៀសវាងការកើតជម្ងឺមហារីក

ដោយ: ភារុន 8 AM, Saturday, 11 May, 2019

ជម្ងឺមហារីកគឺជាជម្ងឺដ៏គួរឱ្យខ្លាចមួយ។ ជាទូទៅ អ្វីដែលបណ្តាលឱ្យកោសិកានៅក្នុងខ្លួនរបស់អ្នក មានការលូតលាស់មិន ប្រក្រតី គឺភាគច្រើនមូលហេតុ ដែលគេបានរកឃើញ នោះគឺមកពីរបបអាហារប្រចាំថ្ងៃ ជក់បារី និងផឹកស្រា…ជាដើម។ ម្យ៉ាងទៀត ប្រសិនបើអ្នកលើសទម្ងន់ ហានិភ័យនៃជំងឺមហារីកក៏កាន់តែធ្ងន់ធ្ងរឡើង ដូច្នេះអ្នកធ្វើការសម្រកទម្ងន់តាមរយៈសារធាតុចិញ្ចឹមល្អ នឹងការពារអ្នកពីជម្ងឺមហារីកផងដែរ។ ដូច្នេះគេហទំព័រទំនើប ចង់បង្ហាញប្រិយមិត្តអ្នកអាននវអាហារចំនួន 10ប្រភេទ ដែលអាចការពារអ្នកពីជំងឺមហារីកបាន ដែលមានដូចជា៖
1. ខ្ទឹម
ខ្ទឹមគឺជាប្រភពមួយដ៏ល្អបំផុតនៃសារធាតុ Allium ។ ដោយសារតែសារធាតុ Allium មានប្រសិទ្ធភាពខ្ពស់ជាមួយនឹងការប្រឆាំងដុំសាច់ និងធ្វើជាថ្នាំប្រឆាំងនឹងមេរោគ ព្រមទាំងជួយការពារជម្ងឺសរសៃឈាមបេះដូងផងដែរ។ ជាពិសេស ខ្ទឹមស គឺអាចសម្លាប់ H.Pylori, ដែលជាបាក់តេរី ដែលបណ្តាលឱ្យកើតជម្ងឺមហារីកក្រពះ។ ហើយខ្ទឹមស ក៏អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជម្ងឺមហារីកពោះវៀនធំ បំពង់ក និងមហារីកសុដន់ថែមទៀត។

2. ប្រូខូលី

បន្លែប្រភេទផ្កាខាត់ណាពណ៌ខៀវ ឬ ប្រូខូលី គឺមានផ្ទុកជាតិស្ករខ្ពស់ និងអង់ស៊ីម ដូចជា Sulforaphane ដែលអាចប្រយុទ្ធប្រឆាំងនឹង H. Pylori និងអាចបន្សាបជាតិពុល ខណៈពេលជាតិពុលកំពុងឆ្លងកាត់ពោះវៀន។ ម្យ៉ាងទៀត បន្លែប្រូខូលីក៏អាចកាត់បន្ថយគ្រោះថ្នាក់នៃជម្ងឺមហារីកក្រពេញប្រូស្តាត មហារីកសួត មហារីកពោះវៀនធំ និងមហារីកក្រពះ។ ហើយវាមិនត្រឹមតែមានផលល្អ សម្រាប់ការបញ្ចុះទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយដ៏ល្អ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីក ជាច្រើនផ្សេងៗទៀតផងដែរ។

3. ផ្លែប៉េងប៉ោះ

សារធាតុ Lycopene ដែលមាននៅក្នុងបន្លែ ផ្លែឈើ ពណ៌ក្រហមភ្លឺ គឺទំនងជា អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតបាន។ ម្យ៉ាងទៀត វាក៏អាចបញ្ឈប់ការលូតលាស់កោសិកាមហារីកសុដន់ មហារីកសួត និងមហារីកស្បូន ដែលត្រូវបានគេធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍មួយ។ ហើយក្រៅពីផ្លែប៉េងប៉ោះ ក៏នៅមានបន្លែ-ផ្លែឈើផ្សេងទៀត ដែលជាប្រភពដ៏អស្ចារ្យនៃសារធាតុ Lycopene រួមមាន៖ ផ្លែត្របែកទុំ, ឪឡឹក, ល្ហុង, ក្រូចត្លុង, ម្ទេសក្រហម, ទំពាំងបារាំង, ស្ពៃក្តោមពណ៌ស្វាយ និងការ៉ុត។

4. ផ្លែស្ត្របឺរី

អាស៊ីត Ellagic និងសារធាតុ Polyphenol ដែលមានសារជាតិប្រឆាំងអុកស៊ីតកម្ម។ អាស៊ីត Ellagic មានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងមហារីកស្បែក ជម្ងឺតម្រងនោម សួត បំពង់អាហារ និង មហារីកសុដន់។ ផ្លែស្ត្របឺរី និង ទំពាំងបាយជូរ ភាគច្រើនមាន វីតាមីនសេ ដែលបន្ថែមគុណភាពក្នុងការការពារជម្ងឺមហារីក។

5. ផ្លែការ៉ុត

ផ្លែការ៉ុតមានសារជាតិប្រឆាំងអុកស៊ីតកម្ម Beta-carotene ជាអ្នកការពារភ្នាសកោសិកា និង ពន្យឺតការលូតលាស់កោសិកាមហារីក។ Beta-carotene អាចការពារប្រឆាំងនឹងជម្ងឺមហារីកមាត់ស្បូន, ជម្ងឺបំពង់ក ជម្ងឺបំពង់អាហារ និង មហារីកក្រពះ។

6. បន្លែពណ៌បៃតង

សារជាតិ Lutein ដែលមានជាតិ Carotene ផ្សេងទៀតត្រូវបានគេរកឃើញនៅក្នុងបន្លែមានស្លឹកបៃតង ភាគច្រើនដូចជា ស្ពៃបៃតង (Spinach) ដែលមានសារជាតិ Lutein ដ៏សំខាន់សម្រាប់សុខភាពភ្នែករបស់មនុស្ស នឹងអាចការពារប្រឆាំងនឹងជំងឺមហារីកបំពង់អាហារ, អូវែ, ស្បូន, សួត និងមហារីកពោះវៀនធំ។ លើសពីនេះ បន្លែទាំងនេះមានជាតិសរសៃខ្ពស់ និងមានជាតិ Folate ដែលសារជាតិទាំងពីរនេះ ត្រូវបានគេស្គាល់ថាប្រឆាំងនឹងជំងឺមហារីកផ្សេងៗ។

7. គ្រាប់ធុញ្ញជាតិ

ជាតិសរសៃ ជួយធ្វើឱ្យកាកសំណល់ផ្លាស់ទីនៅក្នុងពោះវៀនរបស់អ្នកបានងាយស្រួល ហើយក៏នាំកាកសំណល់ ដែលមានជាតិពុល បញ្ចេញមកខាងក្រៅបានងាយស្រួលផងដែរ។ ប្រភពដ៏ល្អបំផុតនៃជាតិសរសៃ នោះគឺគ្រាប់ធញ្ញជាតិ ប្រសិនបើអ្នកញុំាជាតិសរសៃច្រើន វានឹងជួយសម្អាតពោះវៀនរបស់អ្នកបានលឿន នឹងត្រូវបានផ្សារភ្ជាប់ជាមួយ ការថយចុះនៃជម្ងឺមហារីកពោះវៀនធំ។

8. តែបៃតង

តែបៃតងមានសារធាតុ Polyphenol ដ៏សំខាន់ ដែលបំលែងទៅជាតិ Tannin ។ ទាំងនេះអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ប្រឆាំងវីរុស បាក់តេរី និងប្រឆាំងនឹងរោគផ្សិត។ ម្យ៉ាងទៀត តែបៃតងក៏មានជាតិ Tannin ខ្ពស់ ដែលត្រូវបានគេបង្ហាញថានឹងជួយកាត់បន្ថយជាតិស្ករខ្ពស់ នៅក្នុងឈាម និងកម្រិតជាតិអាំងស៊ុយលីននៅក្នុងឈាមផងដែរ។

9. សាច់ត្រីសាម៉ុង

Selenium គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយជម្ងឺមហារីកបានមួយចំនួន។ យោងទៅតាមការសិក្សាបានបង្ហាញថាជាតិសេលេញ៉ូម អាចប្រយុទ្ធនឹងជំងឺមហារីកបំពង់អាហារ, សួត, ថ្លើម និងមហារីកក្រពះ។

10. ផ្លែប៊ឺ

ការសិក្សាបានបង្ហាញថាវីតាមីន E អាចជួយការពារប្រឆាំងនឹងជំងឺមហារីក (ផ្លែប៊ឺ មិនត្រូវបានគេយកទៅកែច្នៃ)។ ផ្លែប៊ឺស្រស់ គឺល្អបំផុត ព្រោះថាវាមានផ្ទុកនូវសារធាតុប្រឆាំងនឹង ជំងឺមហារីកជាច្រើនប្រភេទ។ ហើយប្រភពផ្សេងទៀត ដែលងាយស្រួលបំផុត ក្នុងការទាញយកវីតាមីន E នោះគឺការជ្រើសរើសប្រើ ប្រេងចម្អិនអាហារ ដូចជា៖ ប្រេងសណ្តែកសៀង ប្រេងផ្កាឈូករ័ត្ន និងប្រេងអូលីវ គឺសុទ្ធតែជាប្រភពដ៏ល្អនៃវីតាមីន E ។

ប្រភព: foodeatsafe ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អាការរបស់កូនតូច ដែលត្រូវនាំទៅ មន្ទីរពេទ្យភ្លាម!

ដោយ: វិរីយា៉ 9 PM, Monday, 04 Apr, 2016

មិនថាអាការនេះ នឹងកើតឡើងចំពោះកូនតូច ឬកូនធំនោះទេ លោកឪពុកអ្នកម្តាយ ត្រូវចេះសង្កេតមើលថា តើខុស​ប្រក្រតីដែរឬទេ? ហើយអាការបែបណា ដែលត្រូវនាំកូនទៅមន្ទីរពេទ្យ...

កូនតូច គួរទទួលបានការថែទាំធ្មេញ យ៉ាងដូចម្តេច?

ដោយ: ដាលីស 7 PM, Monday, 13 Jul, 2015

អ្នកម្តាយ គ្រប់រូបបានដឹង និងបានអនុវត្តយ៉ាងត្រឹមត្រូវ ក្នុងការថែរក្សាធ្មេញកូន ឱ្យបានល្អហើយ ឬនៅ? ហើយអ្នកធ្លាប់​ចាប់​អារម្មណ៍ដែរទេថា អ្នកបានចាប់ផ្តើមថ...

ពេលខ្វះជាតិទឹក គួរទទួលទានអាហារ បែបណា?

ដោយ: ស៊ីវងីម 12 AM, Monday, 11 May, 2015

ជាតិ​ទឹក មាន​សារៈសំខាន់ខ្លាំង​ណាស់ ​ដល់​សុខភាព និងសម្រស់របស់​យើង​។ កោសិកា​ទាំងអស់​នៅក្នុង​រាងកាយ​ត្រូវការ​ទឹក ដើម្បី​ដំណើរការ​បាន​ត្រឹមត្រូវ​។ ប្រស...

រឿងដែលអ្នកមិនគួរធ្វើ មុនពេលចូលគេង

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

គេង​មិន​លក់ ​វា​អាច​បណ្តាលមកពី​កត្តា​ជាច្រើន ប៉ុន្តែ​ក្នុងនោះ ​ក៏មាន​ការរួមចំណែក​ពី​សកម្មភាព​មួយចំនួន របស់​អ្នក​ផងដែរ ដូច្នេះ​មានរឿង​មួយចំនួន ​ដែល​...

Tomnerb.Com - YouTube Channel