ចូលចិត្តទំនើប

គន្លឹះនៃការញុំាអាហារ ដ៏ល្អបំផុត សម្រាប់ជួយក្នុងការសម្រកទម្ងន់ ដ៏មានប្រសិទ្ធភាព

ដោយ: ភារុន 8 AM, Wednesday, 05 Jun, 2019

មនុស្សមួយចំនួនជឿថា ការញុំាអាហារបន្តិចបន្តួច នឹងអាចជួយឱ្យយើងស្រកទម្ងន់បាន ប៉ុន្តែវារៀងពិបាកតាំងចិត្តបន្តិច ដើម្បីកាត់បន្ថយអាហារ ឱ្យនៅតិចបែបនេះ។ ជាទូទៅ ការសម្រកទម្ងន់ គឺតែងផ្សាភ្ជាប់ទៅនឹងការញុំាអាហារប្រចាំថ្ងៃ រួមជាមួយនឹង ការធ្វើលំហាត់ប្រាណ និងទម្លាប់ល្អផ្សេងៗទៀតរបស់យើង ជាប្រចាំ។ ម្យ៉ាងទៀត មិនមានអាហារអស្ចារ្យណា ដែលអាចជួយឱ្យយើងស្រកទម្ងន់ ក្នុងរយះពេលដ៏ខ្លីបាននោះទេ ប៉ុន្តែបើសិនព្យាយាមធ្វើតាមវិធីសាស្រ្ត ដូចខាងក្រោមនេះ វានឹងអាចជួយឱ្យស្រកទម្ងន់ ក្នុងរយះពេលមួយ ដែលចង់បាន៖
1. ការដកចេញ នូវជាតិផ្អែម
ជំហានដំបូងនៃការសម្រកទម្ងន់នោះគឺ អ្នកត្រូវជៀងវាងការញុំាអាហារ និងភេសជ្ជៈ ដែលមានជាតិស្ករច្រើន។ ដោយសារតែជាតិស្ករកែច្នៃ នឹងធ្វើឱ្យរាងកាយរបស់អ្នក ងាយស្រួលក្នុងការរក្សាទុកជាតិកាឡូរី ទោះបីជាអ្នកហាត់ប្រាណច្រើនប៉ុណ្ណាក្តី ក៏ជាតិកាឡូរីទាំងនេះ មិនអាចរំលាយ និងបញ្ចេញមកក្រៅរាងកាយរបស់អ្នកផងដែរ។

2. ញុំាផ្លែឈើ ជំនួសបង្អែម
ផ្លែឈើ មានអត្ថប្រយោជន៍ជាច្រើន ដោយសារតែពួកវាមាន វីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃជាច្រើន។ ដូច្នេះ ញុំាផ្លែឈើ ជំនួសបង្អែម គឺពិតជាល្អបំផុតនៅដំណាក់កាលសម្រកទម្ងន់ជាបន្ត ពីព្រោះការបន្ថែមជាតិស្ករធម្មជាតិ គឺល្អបំផុតសម្រាប់ការសម្រកទម្ងន់ និងធ្វើឱ្យអ្នកមានសុខភាពល្អផងដែរ។

3. ឧស្សាហ៍ញុំាស៊ុបបន្លែ
ញុំាស៊ុបបន្លែ នឹងធ្វើឱ្យអ្នកទទួលជាតិ កាឡូរី កាន់តែទាប។ ម្យ៉ាងទៀត នៅពេលអ្នកធ្វើស៊ុបបន្លែ សូមអ្នកដាក់អំបិលបន្តិចបន្តួចបានហើយ ដើម្បីធ្វើឱ្យស៊ុបផ្តល់ឱ្យអ្នកនូវសុខភាពកាន់តែល្អប្រសើរ។

4. ញុំាអាហារ មានជាតិប្រូតេអ៊ីនច្រើន តែគ្មានជាតិខ្លាញ់
រាងកាយរបស់មនុស្ស ត្រូវការជាតិប្រូតេអ៊ីន ដើម្បីស្ថាបនា និងជួសជុលសរីរាង្គសាច់ដុំ ព្រមទាំងជាលិកាដទៃទៀត នឹងជួយបង្កើតអង់ស៊ីមអ័រម៉ូន និងប្រព័ន្ធសរសៃប្រសាទនៅក្នុងរាងកាយមនុស្ស។ ដូច្នេះ ជាតិប្រូតេអ៊ីន ភាគច្រើនដែលមាននៅក្នុង សាច់សត្វ និងចំនួនតិចតួច មាននៅក្នុងបន្លែ គឺល្អសម្រាប់ការសម្រកទម្ងន់ ប៉ុន្តែអ្នកគួរញុំាសាច់ត្រី ដែលមិនមានជាតិខ្លាញ់អាក្រក់ ទើបជាការប្រសើរ។

5. ញុំាបន្លែស្រស់ ដែលដាំខ្លួនឯង
ការបរិភោគបន្លែស្រស់ ដែលអ្នកបានដាំនៅក្នុងផ្ទះ គឺពិតជាល្អបំផុតសម្រាប់សុខភាពរាងកាយរបស់អ្នក។ ម្យ៉ាងទៀត ការធ្វើម្ហូប ដូចជាសាឡាដ ដែលធ្វើពីបន្លែដែលដាំខ្លួនឯង នឹងធ្វើឱ្យអ្នកមានអារម្មណ៍សុវត្ថិភាព ជាជាងការទិញបន្លែពីផ្សារ លើសពីនេះ ការបរិភោគបន្លែ គឺល្អបំផុត សម្រាប់ការសម្រកទម្ងន់។

6. ជៀងវាង ការញុំានំបុ័ង
ការញុំានំបុ័ង គឺមិនល្អនោះទេ ខណៈពេលអ្នកកំពុងសម្រកទម្ងន់ ពីព្រោះនំបុ័ង សម្បូរសារធាតុ ដែលធ្វើឱ្យការសម្រកទម្ងន់របស់អ្នកបរាជ័យ។ ប៉ុន្តែបើអ្នកទ្រាំមិនបាន អ្នកត្រូវជ្រើសរើសនំបុ័ងណា ដែលមានជាតិស្ករតិច តែមានគ្រាប់ធុញ្ញជាតិច្រើន។

7. ជៀងវាងញុំាបង្អែម នៅពេលយប់
បើទោះបីជា អ្នកឃ្លាននៅពេលយប់ ក៏អ្នកមិនត្រូវញុំាអាហារ ដែលមានជាតិផ្អែមខ្លាំង ឬ បង្អែមតែម្តង។ ពីព្រោះអាហារទាំងនេះ នឹងធ្វើឱ្យឡើងទម្ងន់លឿនជាងញុំាវានៅពេលថ្ងៃ។

8. ជៀងវាងការទទួលទានភេសជ្ជៈ មានជាតិអាល់កុល
ជ្រើសរើសយក តែបៃតង និងកាហ្វេខ្មៅ ជំនួសឱ្យការទទួលទានភេសជ្ជៈមានជាតិផ្អែមខ្លាំង និងជាតិអាល់កុល។ ពីព្រោះការទទួលទានភេសជ្ជៈ ដែលមានជាតិផ្អែមខ្លាំង និងជាតិអាល់កុល នឹងមិនធ្វើឱ្យអ្នកស្រកទម្ងន់ឡើយ លើសពីនេះ ក៏នឹងធ្វើឱ្យអ្នកឡើងទម្ងន់ថែមទៀត។

សេចក្តីសន្និដ្ឋាន
មិនថារបបអាហារ ឬ ការហាត់ប្រាណ វាគឺសុទ្ធតែជាវិធីបញ្ចុះទម្ងន់ដ៏ល្អ និងមានប្រសិទ្ធភាព ដែលត្រូវការ ការព្យាយាម អនុវត្តន៍ ដោយឆន្ទៈខ្ពស់។ ពីព្រោះការផ្លាស់ប្តូរ ទម្លាប់ញុំាអាហារ ដែលមិនមានជាតិស្ករខ្ពស់ និងទម្លាប់មិនញុំាភេសជ្ជៈ ដែលមានជាតិផ្អែមខ្លាំង ព្រមទាំងញុំាអាហារ ដែលសម្បូរជាតិប្រូតេអ៊ីន ប៉ុន្តែគ្មានជាតិខ្លាញ់ ព្រមទាំងអាហារមានជាតិសរសៃ នឹងអាចកាត់បន្ថយជាតិកាឡូរី ដើម្បីជួយឱ្យអ្នកស្រកទម្ងន់បានលឿន នោះគឺជាភាពដ៏លំបាកមួយ ប៉ុន្តែប្រសិនបើអ្នកអាចព្យាយាមអនុវត្តន៍ នូវវិធីសាស្រ្តដូចខាងលើនេះឱ្យបានខ្ជាប់ខ្ជួន នោះអ្នកនឹងអាចស្រកទម្ងន់ ទៅតាមបំណងប្រាថ្នារបស់អ្នក ជាក់ជាមិនខាន៕

ប្រភព: foodeatsafe ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

តោះ! មកស្វែងយល់ ហេតុផលទាំង 10 យ៉ាង ដែលស្ត្រីជនជាតិជប៉ុន មានរូបរាងស្លីម ហើយមើលទៅមិនចាស់ថែមទៀត

ដោយ: រីកា 9 AM, Tuesday, 30 Jul, 2019

ស្ទើរតែស្រ្តីជនជាតិជប៉ុនគ្រប់រូប សុទ្ធតែមានរូបរាងស្លីម និងស្អាត ហើយពួកគេមើលទៅវ័យក្មេងរហូតថែមទៀត តើអ្នកធ្លាប់ឆ្ងល់ដែរឬទេ ថាមកពីមូលហេតុអ្វី? លើសពីនេះ...

អាថ៌កំបាំងដែលធ្វើឱ្យអ្នកអាចរស់នៅបានយូរ ដូចជាជនជាតិជប៉ុន

ដោយ: ភារុន 8 AM, Saturday, 19 Jan, 2019

មនុស្សភាគច្រើនតែងតែចង់ឱ្យខ្លួនមានសុខភាពល្អ និងរស់នៅបានយូរអង្វែង។ ហើយអ្វីដែលជាគំនិតដំបូងរបស់អ្នកទាំងនោះ គឺការរស់នៅបានយូរដូចជាជនជាតិជប៉ុន។ ជាការពិតដែ...

ដឹងអត់ ទទួលទានអ្វីខ្លះ ឲ្យស្បែកស្អាត?

ដោយ: ស៊ីវងីម 9 AM, Friday, 24 Apr, 2015

ភាពស្រស់ស្អាតដែលចេញពីខាងក្នុងគឺជាចំណុចផ្តើមសំខាន់បំផុតនៃការថែរក្សាសម្ផស្សរបស់នារីយើងឲ្យនៅស្រស់ស្អាត។ហេតុនេះប្រសិនបើចង់ស្អាតត្រូវតែនិយាយពីរបបអាហារដែ...

តោះ! មកដឹងពី 11 រោគសញ្ញា ដែលបញ្ជាក់ថា អ្នកកំពុងមានជម្ងឺទឹកនោមផ្អែម

ដោយ: ចរិយា 9 AM, Saturday, 27 Jul, 2019

ការដែលត្រូវបានគ្រូពេទ្យប្រាប់ថា អ្នកកំពុងតែត្រៀមកើតជម្ងឺទឹកនោមផ្អែមហើយ គឺជាមូលហេតុដ៏សំខាន់មួយដែលនាំឲ្យអ្នកមានការខ្វាយខ្វល់ច្រើន។ ជម្ងឺទឹកនោមផ្អែម គ...

Tomnerb.Com - YouTube Channel