ចូលចិត្តទំនើប

ការបរិភោគអាហារដែលមានជាតិកាឡូរីទាប ជួយមិនឱ្យឆាប់ចាស់

ដោយ: ភារុន 8 AM, Tuesday, 22 Jan, 2019

ការស្រាវជ្រាវថ្មីមួយបានបង្ហាញពីឥទិ្ធពលប្រឆាំងនឹងភាពចាស់នៃវ័យរបស់មនុស្ស នោះគឺសក្តានុពលភាពនៃការតមអាហារមានជាតិកាឡូរីខ្ពស់ ហើយបែរមកបរិភោគអាហារដែលមានជាតិកាឡូរីទាបវិញ។ លទ្ធផលនៃការស្រាវជ្រាវនេះបានចេញមកពីសកលវិទ្យាល័យមួយនៅក្នុងរដ្ឋ Georgia ដែលបានផ្តោតលើការសិក្សាភាពចាស់ជរានៃសរសៃឈាម ដែលជាមូលហេតុធ្វើឱ្យវ័យឆាប់ចាស់។

នៅក្នុងពេលកំពុងពិសោធន៍ពួកអ្នកស្រាវជ្រាវបានរកឃើញថា ម៉ូលេគុលមួយដែលកំពុងធ្វើការកំឡុងពេលតមអាហារ ឬ បរិភោគអាហារមានជាតិកាឡូរីទាប អាចជួយបន្ថយល្បឿននៃកោសិកាប្រព័ន្ធសរសៃឈាម។

ការផ្សារភ្ជាប់រវាងការតមអាហារ និងការដាក់កំហិតនូវជាតិកាឡូរី នឹងអាចធ្វើឱ្យរូបរាងកាយមិនឆាប់ចាស់ទៅតាមវ័យ។ លទ្ធផលនៃការស្រាវជ្រាវជាចុងក្រោយ បានរកឃើញភស្តុតាងជាច្រើនដែលអះអាងថាការតមអាហារ ឬ បរិភោគអាហារដែលមានជាតិកាឡូរីទាប នឹងធ្វើឱ្យកោសិកាដែលបណ្តាលឱ្យឆាប់ចាស់មានការរីកលូតលាស់យឺតៗ និងផលិតម៉ូលេគុល β-Hydroxybutyrate ដែលជាម៉ូលេគុលមួយក្រុម ដែលផលិតចេញពីថ្លើម ម៉ូលេគុលនេះត្រូវបានផលិតឡើងនៅពេលមនុស្សកំពុងហាត់ប្រាណខ្លាំង ឬ កំពុងឃ្លានប៉ុណ្ណោះ។ លោកវេជ្ជបណ្ឌិត Ming-Hui Zou បាននិយាយថា «ម៉ូលេគុលនេះអាច ពន្យាភាពចាស់នៃកោសិកា» ។

β-Hydroxybutyrate ក៏បានផ្តល់នូវអត្ថប្រយោជន៍វិជ្ជមានផ្សេងទៀតដូចជា វាបង្កើតប្រូតេអ៊ីន RNA ដើម្បីជួយការពារ និង ប្រឆាំងនឹងភាពចាស់នៃកោសិកាដែលបណ្តាលមកពីការខូចខាត DNA។ លើសពីនេះវាជួយឱ្យសរសៃឈាមរបស់មនុស្សដំណើរការបានល្អ។
លោកវេជ្ជបណ្ឌិត Zou បានពន្យល់ថា ការតមអាហារ និងការដាក់កំហិតជាតិកាឡូរីឱ្យទាបជាប្រចាំនោះ គឺជារឿងលំបាក ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើល ថាតើវាមានសារធាតុផ្សេងទៀតដែរឬទេ? ដែលអាចផលិតម៉ូលេគុលនេះបាន ដើម្បីប្រឆាំងនឹងភាពចាស់ ជំនួសឱ្យការតមអាហារ និងការដាក់កំហិតជាតិកាឡូរី។ ហើយអ្នកស្រាវជ្រាវក៏កំពុងព្យាយាមស្វែងរកវិធីសាស្រ្តដើម្បីកាត់បន្ថយជម្ងឺសរសៃឈាមបេះដូង និងជម្ងឺ Alzheimer ផងដែរ។ ជាការពិតដែលវាពិបាកណាស់ក្នុងការឱ្យមនុស្សតមអាហារ ឬ បរិភោគអាហារមានជាតិកាឡូរីទាប ដើម្បីគ្រាន់តែបង្កើនកំហាប់ម៉ូលេគុល β-Hydroxybutyrate ប៉ុណ្ណោះ ហើយនេះក៏ជាភារកិច្ចដែលមិនមែនអ្នកគ្រប់គ្នាអាចធ្វើបានគ្រប់ពេលវេលានោះទេ ប៉ុន្តែប្រសិនបើអ្នកស្រាវជ្រាវអាចរកឃើញវិធីសាស្រ្តជំនួស វានឹងធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗកាន់តែមានភាពរីករាយ និងមិនមានជម្ងឺផ្សេងៗមកបៀតបៀនបានឡើយ។

ប្រភព: slashgear ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

លាហើយក្បាលពោះ ក្រោយពីញ៉ាំទឹក ៤ យ៉ាងនេះ

ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017

មនុស្សគ្រប់គ្នា មិនសូវខ្លាចធាត់ទេ ខ្លាចដុះក្បាលពោះច្រើនជាង។ ត្រូវទេ? ប្រសិនបើអ្នកមានក្បាលពោះ ដែលធ្វើឲ្យអ្នកទើសចិត្តពេលស្លៀកពាក់ម្តងៗនោះ អ្នកអាចសាកល...

ពេលមានរបួស តើត្រូវធ្វើដូចម្តេច កុំឱ្យមានស្លាកស្នាម?

ដោយ: រីកា 9 PM, Monday, 21 Mar, 2016

មិន​ថា ​អ្នកជា​មនុស្ស​ដែលមាន​ការយកចិត្តទុកដាក់​ ពី​ស្នាម​ដែល​អាច​នឹង​កើតមាន​នៅលើ​ស្បែក​ បន្ទាប់ពី​មាន​របួស មុត មុន ឬ​ការវះកាត់​តិចតួច ឬ​អត់​ក្តី ក៏...

ស្ត្រីរលូតបុត្រ គួរថែទាំកាយ និងចិត្តយ៉ាងណា?

ដោយ: ស. លីង 11 PM, Sunday, 01 Oct, 2017

ពេលមានបុត្រ គឺជារឿងសប្បាយសម្រាប់អ្នកដែលជាឪពុកម្តាយ និងក្រុមគ្រួសារ។ ពេលបាត់បង់បុត្រ គ្រប់គ្នាឈឺចាប់ ប៉ុន្តែអ្នកដែលឈឺចាប់ជាងគេ គឺអ្នកជាម្តាយ។ មិនថាយ...

សញ្ញាអាក្រក់ចំពោះសុខភាព ដែលអ្នកត្រូវប្រយ័ត្ន

ដោយ: រីកា 6 PM, Wednesday, 06 Apr, 2016

មុននឹង​កើតរឿង​ហេតុ​ធំ​ឡើង​នោះ តែងតែមាន​សញ្ញា​ប្រកាសអាសន្ន​ប្រាប់​មុនជា​មិន​ខាន ប្រៀប​ដូចជា​មុននឹង​កើត​មាន​ព្យុះ​រលកស៊ូណាមិ គេ​តែង​ឃើញ​មាន​ត្រី​សមុទ...

Tomnerb.Com - YouTube Channel