ចូលចិត្តទំនើប

គន្លឹះថែរក្សាស្បែកងាយៗ ដែលគ្រូពេទ្រជំនាញខាងថែរក្សាស្បែក មិនចង់ឱ្យអ្នកដឹង

ដោយ: ភារុន 9 AM, Tuesday, 29 Jan, 2019

គ្រូពេទ្រជំនាញខាងថែរក្សាស្បែក តែងណែនាំឱ្យអ្នកប្រើផលិផលនានា ដែលធ្វើឱ្យស្បែកស្អាត និងមានសុខភាពល្អ ប៉ុន្តែពួកគេប្រហែលជាមិនបានណែនាំអ្នក នូវគន្លឹះថែរក្សាស្បែកងាយៗនៅផ្ទះ ផ្តល់ទាំងប្រសិទ្ធភាព និងមិនចំណាយប្រាក់ថែម ទៀត។ ជាធម្មតា នារីសឹងតែគ្រប់រូប គ្មាននរណាម្នាក់ ដែលមិនចង់ទទួលបានស្បែកភ្លឺរលោង និងស្រស់ស្អាតគួរឲ្យទាក់ទាញឡើយ។ ដូច្នេះទោះបីជា ត្រូវចំណាយប្រាក់អស់ច្រើនក៏ដោយ ឱ្យតែទទួលបានស្បែកស្រស់ស្អាត និងគួរឲ្យចង់គយគន់នោះ ក៏ហ៊ានចំណាយដែរ។ ប៉ុន្តែមិនមែនមានន័យថា អ្នកត្រូវតែខ្ជះខ្ជាយប្រាក់ ទៅលើផលិតផលថែរក្សាសម្រស់ថ្លៃៗទាំងអស់នោះផងដែរ។ ខាងក្រោមនេះគឺជា គន្លឹះងាយៗសាមញ្ញមួយចំនួន ដែលមានប្រសិទ្ធភាពខ្ពស់ នឹងជួយអ្នកឲ្យទទួលបានស្បែកស្រស់ថ្លា និងភ្លឺរលោងដូចក្ដីប្រាថ្នា៖
1. កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន
ជាតិទឹក គឺជាសមាសធាតុសំខាន់ ដែលធ្វើឱ្យស្បែកមានសុខភាពល្អ។ ប៉ុន្តែការទទួលទានជាតិកាហ្វេអ៊ីន (ដូចជាកាហ្វេកំប៉ុង និងស្រាបៀរជាដើម) ដើម្បីផ្តល់ជាតិទឹក គឺជាគំនិតដ៏ខុសឆ្គង ពីព្រោះជាតិកាហ្វេអ៊ីន អាចបណ្តាលឱ្យរាងកាយបញ្ចេញទឹក មកខាងក្រៅច្រើនជាងធម្មតា ដូច្នេះអ្នកអាចត្រូវផឹកទឹកច្រើនជាងធម្មតាផងដែរ ដើម្បីបំពេញបន្ថែមជាតិទឹកនៅក្នុងរាងកាយ ។ ប៉ុន្តែប្រសិនបើអ្នកមិនបំពេញទេនោះ វានឹងបណ្តាលឱ្យស្បែករបស់អ្នកស្ងួត និងមានស្នាមជ្រីវជ្រួញ។ លើសពីនេះវាមានជាតិពុលមួយចំនួន ដែលអាចធ្វើឱ្យថ្លើមរបស់អ្នកមានបញ្ហាផងដែរ។

2. សម្រាកលម្ហែ
នារីសម័យថ្មី តែងតែមានភាពមមាញឹកទាំងការងារនៅក្នុង និងក្រៅផ្ទះ។ នេះជាហេតុធ្វើឱ្យ មានភាពតានតឹងអារម្មណ៍យ៉ាងខ្លាំង។ ដូច្នេះខណៈពេលនោះ វាក៏ធ្វើឱ្យកើតមានបញ្ហាស្បែកដូចជា៖ កើតមុន ជម្ងឺសើស្បែក ឬជម្ងឺស្បែករបកក្រហម ហើយនេះអ្នកក៏ត្រូវទៅទិញផលិតផលថ្លៃៗ ដើម្បីព្យាបាលវា។ ប៉ុន្តែអ្នកអាចនឹងមិនចាំបាច់ ចំណាយប្រាក់ទៅលើផលិផលនោះប្រសិនបើអ្នកគ្រាន់តែឆ្លៀតពេលទៅដើរកម្សាន្តខ្លះៗ ដើម្បីបន្ធូរបន្ថយអារម្មណ៍តានតឹងទាំងនោះរបស់អ្នក។

3. ហាត់ប្រាណ ដោយមិនផាត់មុខ
នារីៗ តែងមានអារម្មណ៍ខុស នៅពេលចេញទៅខាងក្រៅហាត់ប្រាណ ដោយមិនបានផាត់មុខ ប៉ុន្តែវាដល់ពេលដែលអ្នកគួរ បោះបង់ក្តីបារម្ភនោះ ហើយទៅហាត់ប្រាណ ដោយមិនចាំបាច់ផាត់មុខនោះទើបជាការប្រសើរ ព្រោះថាគ្រឿងសម្អាងនៅលើមុខ អាចជ្រៀតជ្រែកដល់ការផលិតញើសរបស់រាងកាយអ្នក ឬក៏អាចឈានដល់ទៅស្ទះរន្ធញើសក៏មាន។ ប្រសិនបើអ្នកមិនបែកញើស គឺមានគ្រោះថ្នាក់ ដោយសារតែការបែកញើស គឺជាយន្តការ-ការពារ ដែលជួយអ្នកកុំឱ្យក្តៅខ្លួន ព្រមទាំងជួយឱ្យស្បែកមានសុខភាពល្អ។

4. អ្នកអាច ព្យាបាលការខូចស្បែកបានខ្លះ ដោយខ្លួនឯង
ការត្រូវពន្លឺព្រះអាទិត្យយូរ អាចបំផ្លាញស្បែករបស់អ្នក បើទោះបីជាអ្នកត្រូវការពន្លឺព្រះអាទិត្យខ្លះៗក្តី ដើម្បីសំយោគវីតាមីន D ប៉ុន្តែអ្នកមិនគួរហាលថ្ងៃឱ្យលើសពី 15នាទីឡើយ។ ម្យ៉ាងទៀតអ្នកមិនត្រូវរំលងឡេ ការពារកម្តៅថ្ងៃផងដែរ នៅពេលអ្នកត្រូវចេញទៅហាលថ្ងៃរយៈពេលយូរ ដើម្បីការពារស្បែក មិនឱ្យឆាប់ចាស់ជាងវ័យ។

5. ស្វែងរកវិធីសាស្រ្ត ដើម្បីបង្កាជម្ងឺមហារីកស្បែក
ការចៀសវាងពន្លឺព្រះអាទិត្យយូរ និងការលាបឡេការពារកម្តៅថ្ងៃ គឺជាវិធីសាស្រ្តដ៏ល្អបំផុត ដើម្បីកាត់បន្ថយហានីភ័យនៃ ការវិវត្តទៅជាជម្ងឺមហារីកស្បែក។ មធ្យោបាយដ៏អស្ចារ្យ ដើម្បីកាត់បន្ថយហានីភ័យនេះ គឺរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ជាពិសេសអាហារដូចជា៖ ផ្លែប្លូប៊ឺរី ផ្លែឪឡឹក គ្រាប់ផ្លែឈើ ការ៉ុត បន្លែបៃតង ផ្កាខាត់ណា និងតែបៃតង សុទ្ធតែជួយដល់សុខភាពស្បែកឱ្យល្អប្រសើរ នឹងបង្កាពីជម្ងឺមហារីកស្បែកផងដែរ។

6. លាងសម្អាតជ្រក់ ផាត់មុខ ឱ្យបានញឹកញាប់
ជាទូទៅ ខ្លាញ់នៅលើស្បែកមុខ នឹងផ្ទេរទៅឱ្យជក់ផាត់មុខ ព្រមទាំងទាញយកគ្រប់ប្រភេទនៃភាពកខ្វក់ និងមេរោគទាំង អស់នៅលើស្បែកមុខ។ ការប្រើប្រាស់ជក់កខ្វក់ ធ្វើឱ្យស្បែកមុខរបស់អ្នកប្រឈម នឹងជម្ងឺស្បែកផ្សេងៗ ដូច្នេះវាជាការប្រសើរ ប្រសិនបើអ្នកលាងសម្អាតជក់ផាត់មុខ ម្តងក្នុងមួយសប្តាហ៍។

7. ការប្រើ ចំហាយទឹក ក្នុងការទទួលបានសំណើមធម្មជាតិ
គ្រូពេទ្រជំនាញខាងថែរក្សាស្បែកមួយចំនួន តែងមានឧបករណ៍ច្នៃប្រឌិតថ្មី ឬក៏ការព្យាបាលដោយប្រើទឹកសំណើម ដែលនឹង ផ្តល់ឱ្យនូវមានភាពរលោង ដល់ស្បែក ព្រមទាំងធ្វើឱ្យស្បែកមានជាតិសំណើម និងមានពន្លឺភ្លឺថ្លា។ ប៉ុន្តែមុននឹងទម្លាក់ប្រាក់រាប់រយដុល្លារ យ៉ាងហោចណាស់អ្នកគួរពិចារណាឧករណ៍ចំហាយទឹក ដែលដាក់ក្បែរខ្លួនរបស់អ្នកពេលកំពុងគេង។ ដែលឧបករណ៍នេះ អាចលៃតម្រូវកម្រិតជាតិសំណើមនៅក្នុងបន្ទប់របស់អ្នក នឹងអាចជួយឱ្យអ្នកបន្ធូរទាំងអារម្មណ៍តានតឹងផង និងជួយធ្វើឱ្យស្បែកសម្រាកផង ម្យ៉ាងទៀតអ្នកអាចបន្ថែមប្រេងផ្កាឡាវែនឌ័រ ឬប្រេងរុក្ខជាតិផ្សេងទៀត ដើម្បីកាន់តែធ្វើឱ្យស្បែកប្រសើរឡើង។

8. មុននឹងប្រើ Botox អ្នកគួរតែគេងឱ្យបានច្រើន
ប្រសិនបើអ្នកមានការព្រួយបារម្ភថា ស្បែករបស់អ្នកមើលទៅដូចជាហើម យារធ្លាក់ ជ្រីវជ្រួញ ឬស្បែកចាស់ជាងអាយុ នេះអាចមកពីមូលហេតុនៃការគេងមិនគ្រប់គ្រាន់ ការជក់បារី កង្វះការហាត់ប្រាណ និងការប៉ះនឹងពន្លឺព្រះអាទិត្យយូរ ហើយការគេងមិនគ្រប់គ្រាន់ គឺស្ថិតនៅលំដាប់កំពូល នៅក្នុងបញ្ជី ដែលទាក់ទងទៅ នឹងអ្វីដែលអាចធ្វើឱ្យស្បែករបស់អ្នកមើលទៅកាន់តែចាស់។ ដូច្នេះមុនពេលអ្នកទៅចាក់ Botox អ្នកគួរព្យាយាមបន្ថែមម៉ោងគេងឱ្យបានច្រើន នៅក្នុងទម្លាប់រស់នៅ ប្រចាំថ្ងៃរបស់អ្នកទើបជាការប្រសើរ។

ប្រភព: activefeel ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

បើក្មេងតូចៗចូលចិត្តធ្វើសកម្មភាពច្រើន នឹងជួយបង្កើនអតិសុខុមប្រាណល្អៗនៅក្នុងពោះវៀននៅពេលពេញវ័យ

ដោយ: ភារុន 9 AM, Monday, 21 Jan, 2019

យោងទៅតាមរបាយការណ៍សុខភាពរបស់បរទេសមួយ បានបង្ហាញថា សកម្មភាពរបស់ក្មេងតូចៗអាចមានឥទ្ធិពលទៅលើតុល្យភាពបាក់តេរីពោះវៀន (អតិសុខុមប្រាណ) របស់ពួកគេម្នាក់ៗ នៅពេល...

សូមប្រយ័ត្ន! ការមានកូនដោយអចេតនា អាចកើតចំពោះស្ត្រីគ្រប់រូប

ដោយ: រីកា 6 PM, Wednesday, 30 Mar, 2016

តាម​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​ បាន​ប្រាប់​ឱ្យដឹងថា ស្ទើរតែ​ពាក់កណ្តាល​នៃ​ស្ត្រី ​នៅ​សហរដ្ឋអាមេរិក​មាន​ផ្ទៃពោះ​ដោយ​មិនបាន​ត្រៀម​ទុក ហើយ​មួយចំណែក...

13 ចំណុចដែលធ្វើឱ្យប៉ះពាល់ ដល់ខួរក្បាល

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 Jan, 2018

ប្រៀបដូចជា សរីរាង្គផ្សេងៗនៅក្នុងខ្លួនយើង ខួរក្បាលរបស់យើងអាចនឹងរងការបំផ្លាញ ពីកត្តានានាជាច្រើន ដែលយើងអាចនឹងស្មានមិនដល់។ ថ្ងៃនេះ ទំនើប នឹងប្រាប់អ្នកព...

ក្បួនសំខាន់ៗទាំង១០ សម្រាប់ការជ្រើសរើស គ្រឿងតុបតែងលម្អ

ដោយ: ដួងច័ន្ទ 5 PM, Friday, 21 Apr, 2017

ការអានទស្សនាវដ្តីនានា ជួយយើងក្នុងការស្វែងយល់ពីម៉ូតពេញនិយមថ្មីៗ រួមទាំងគំនិតថ្មីៗ សម្រាប់ ការតុបតែងគ្រឿងលម្អ គូនឹងសម្លៀកបំពាក់។ គេហទំព័រ ទំនើប ក៏បាន...

Tomnerb.Com - YouTube Channel