ចូលចិត្តទំនើប

ទទួលទានភេសជ្ជៈ និងបន្លែទាំងនេះ មុនចូលគេង ស្រកទាំងក្បាលពោះ និងមិនអស់លុយច្រើនថែមទៀត!!

ដោយ: ភារុន 9 AM, Wednesday, 06 Feb, 2019

ប្រសិនបើអ្នកមាន ខ្លាញ់ត្រង់ក្បាលពោះ ពិតជាមានការពិបាកណាស់ ព្រោះថាវាជាតំបន់ដែល ពិបាកកម្ចាត់ខ្លាំងបំផុតនៅក្នុងរាងកាយរបស់មនុស្សយើងគ្រប់គ្នា។ ការកើនឡើងនៃជាតិខ្លាញ់ច្រើនពេក អាចបង្កឲ្យមានជម្ងឺលើសឈាម, ទឹកនោមផ្អែម និងជម្ងឺបេះដូង…ជាដើម។ ប៉ុន្តែនាពេលនេះក៏មាន វិធីខុសៗគ្នាជាច្រើន ដើម្បីដុតបំផ្លាញជាតិខ្លាញ់ នៅត្រង់ក្បាលពោះ ក្រៅពីការប្រើប្រាស់ថ្នាំពេទ្យ នោះគឺជាភេសជ្ជៈ និងអាហារមួយចំនួន មិនត្រឹមតែអាចបន្សាបជាតិពុលប៉ុណ្ណោះទេ ថែមទាំងអាចពន្លឿន ការស្រូបយកសារធាតុចិញ្ចឹម បានរហ័សថែមទៀត។ ជាពិសេស វាមានប្រសិទ្ធិភាព ក្នុងការជួយដុតបំផ្លាញជាតិខ្លាញ់ក្បាលពោះ សម្រកទម្ងន់ និងជួយសម្រួលដល់ ប្រព័ន្ធរំលាយអាហារផងដែរ។ លើសពីនេះវាពិតជាមានគុណប្រយោជន៍ខ្លាំងណាស់ សម្រាប់ការ រារាំងសមាសធាតុមហារីក និងជាតិពុល ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពរបស់មនុស្ស។ ខាងក្រោមនេះគឺជា ភេសជ្ជៈ និងបន្លែមួយចំនួន ដែលអាចដុតបំផ្លាញ ជាតិខ្លាញ់នៅត្រង់ក្បាលពោះ ដោយអ្នកគ្រាន់តែទទួលទានវា នៅមុនពេលចូលគេងប៉ុណ្ណោះ ហើយមិនចំណាយលុយច្រើនថែមទៀត៖
1. ទឹកធម្មតា
ការទទួលទានទឹក កាន់តែច្រើនគឺជាការចាប់ផ្តើម ក្នុងការជួយថែរក្សាសុខភាពឱ្យល្អប្រសើរឡើង។ ម្យ៉ាងទៀតការផឹកទឹកច្រើន ក៏ធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតផងដែរ។ យោងទៅតាមការសិក្សាស្រាវជ្រាវ ទឹកគឺជាអ្នកជួយបង្កើនចំនួនកាឡូរី ដែលត្រូវបានដុតបំផ្លាញអស់ ក្នុងរយៈពេលមួយម៉ោងពេញ។ តាមធម្មតា ការទទួលទានទឹកជាប្រចាំថ្ងៃរបស់អ្នក លើសពីមួយ លីត្រឡើងទៅ ក៏អាចធ្វើឱ្យអ្នកស្រកទម្ងន់ប្រហែល 2គីឡូក្រាម ក្នុងមួយឆ្នាំផងដែរ។
2. ផ្លែត្រសក់
យោងទៅតាមការស្រាវជ្រាវនាពេលថ្មីៗនេះ បានរកឃើញថា ការញុំាអាហារសម្បូរជាតិទឹកច្រើន និងមានជាតិកាឡូរីទាប គឺយុទ្ធសាស្រ្តមួយដ៏មានប្រសិទ្ធភាពខ្ពស់ សម្រាប់អ្នកចាប់ផ្តើមសម្រកទម្ងន់។ ផ្លែត្រសក់ គឺត្រូវបានគេចាត់ទុកថាជាអាហារមានជាតិទឹកច្រើន និងមានជាតិកាឡូរីតិចបំផុត ម្យ៉ាងទៀតត្រសក់ក៏មានជាតិសរសៃ វីតាមីន C ដែលជួយលើកកម្ពស់ប្រព័ន្ធរំលាយអាហារ និងដុតបំផ្លាញជាតិខ្លាញ់នៅត្រង់ក្បាលពោះដ៏ល្អប្រសើរបំផុត។

3. ទឹកក្រូចឆ្មា
អ្នកណាៗក៏ដឹងដែរថា ទឹកក្រូចឆ្មា គឺអាចជួយឱ្យស្រកទម្ងន់បាន យ៉ាងមានប្រសិទ្ធភាព ដោយសារទឹកក្រូចឆ្មា សម្បូរដោយវីតាមីន C ដែលអាចជួយដុតបំផ្លាញជាតិខ្លាញ់ លើសពីនេះទឹកក្រូចឆ្មា ក៏ជាថ្នាំដ៏ស័ក្តសិទ្ធ ក្នុងការកាត់បន្ថយជម្ងឺហើមពោះ (សូមបញ្ជាក់ថា អ្នកដែលមានជម្ងឺក្រពះ ពុំគួរទទួលទានទឹកក្រូចឆ្មាទេ)។

4. ខ្ញី
ម្ហូបអាហារ ដែលដាក់ខ្ញី មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ហើយមានប្រយោជន៍ចំពោះសុខភាពថែមទៀត។ ប្រសិនបើទទួលទានទឹកខ្ញី គឺកាន់តែមានប្រសិទ្ធភាពក្នុង ការដុតបំផ្លាញជាតិខ្លាញ់ ដោយសារខ្ញីជួយគ្រប់គ្រងជាតិស្ករ និងជាតិកូឡេសស្តេរ៉ូលនៅក្នុងឈាម បានយ៉ាងល្អប្រសើរ។ ជាធម្មតានៅពេលដែលជាតិស្ករនៅក្នុងឈាមធ្លាក់ចុះ វានឹងបណ្តាលឱ្យអ្នកឃ្លាន ដែលនាំឱ្យអ្នកត្រូវញុំាអាហារច្រើនហួសប្រមាណ។ ដូច្នេះបើការគ្រប់គ្រងជាតិស្ករបានល្អ នឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លានទៀតទេ។

5. ជីវ៉ាន់ស៊ុយ ឬដើម Parsley
ជីវ៉ាន់ស៊ុយ និងដើម Parsley មានវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម…។ល។ ជាពិសេស ជីវ៉ាន់ស៊ុយ ត្រូវបានគេទទួលស្គាល់ថា ជាឱសថ ដែលអាចជួយសម្រួលដល់ដំណើរការឈាមរត់ នឹងជួយដល់ការស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងល្អប្រសើរ ហើយជីវ៉ាន់ស៊ុយ ក៏ជួយក្នុងការដុតបំផ្លាញជាតិខ្លាញ់នៅត្រង់ក្បាលពោះដ៏មានប្រសិទ្ធភាពផងដែរ។

6. ទឹកប្រទាលកន្ទុយក្រពើ
ភេសជ្ជៈធ្វើពីប្រទាលកន្ទុយក្រពើ គឺមានរសជាតិឆ្ងាញ់ ហើយវាអាចជួយអ្នកឱ្យស្រកទម្ងន់ផងដែរ ដោយសារប្រទាលកន្ទុយក្រពើមានជាតិសរសៃច្រើន ដែលអាចជួយដល់ប្រព័ន្ធរំលាយអាហារអាចធ្វើការបានល្អ។ វិធីក្នុងការធ្វើទឹកប្រទាលកន្ទុយក្រពើគឺងាយៗ ដោយគ្រាន់តែអ្នកកាត់ប្រទាលកន្ទុយក្រពើ ដែលអ្នកបានដាំនៅក្នុងផ្ទះ ហើយកោសយកសាច់របស់វាមក បន្ទាប់មកចម្អិនវាជាមួយនឹងទឹកធម្មតា ប្រសិនបើអ្នកចង់បានរសជាតិផ្អែម អ្នកអាចបន្ថែមទឹកឃ្មុំបន្តិចជាការស្រេច។

7. ភេសជ្ជៈ ធ្វើពីក្បួនសម្ងាត់
ភេសជ្ជៈដែលធ្វើពីក្បួនសម្ងាត់នេះ នឹងអាចជួយដុតបំផ្លាញជាតិខ្លាញ់នៅត្រង់ក្បាលពោះ យ៉ាងមានប្រសិទ្ធភាព។
• គ្រឿងផ្សំ៖ ទឹកកន្លះកែវ, ក្រូចឆ្មាមួយផ្លែ, ត្រសក់មួយផ្លែ, ម៉្សៅខ្មីមួយស្លាបព្រា, សាច់ប្រទាលកន្ទុយក្រពើមួយស្លាបព្រា និងជីវ៉ាន់ស៊ុយ។
• វិធីធ្វើគឺងាយស្រួល អ្នកគ្រាន់ចាក់គ្រឿងផ្សំទាំងអស់ចូលទៅក្នុងម៉ាស៊ីនក្រឡុក បន្ទាប់មកក្រឡុកវាឱ្យក្លាយជាទឹក ជាការស្រេច។ ប្រសិនបើអ្នកចង់បានរសជាតិផ្អែម អ្នកក៏អាចបន្ថែមទឹកឃ្មុំបន្តិចបានដែរ។

សន្និដ្ឋាន៖
ភេសជ្ជៈ និងបន្លែ ដែលបានរៀបរាប់នៅខាងលើនេះ គឺអាចជួយជំរុញការដុតបំផ្លាញ ជាតិខ្លាញ់នៅពេលអ្នកកំពុងគេងលក់បានយ៉ាងល្អប្រសើរ។ ប៉ុន្តែប្រសិនបើអ្នកចង់ពន្លឿន នៃការសម្រកទម្ងន់របស់អ្នកឱ្យកាន់តែលឿនថែមទៀតនោះ អ្នកគួរតែហាត់ប្រាណយ៉ាងហោចណាស់ ឱ្យបាន 30នាទី ក្នុងមួយថ្ងៃ។

ប្រភព: fitnessengage ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើគួរ ថែរក្សាសម្រស់ បែបណាមុនចូលគេង?

ដោយ: ស៊ីវងីម 10 PM, Sunday, 12 Apr, 2015

ការចំណាយពេលវេលាត្រឹមពីរបីនាទីលាងសម្អាតមុខនាពេលយប់មុនចូលគេងមានប្រយោជន៍ខ្លាំងណាស់ក្នុងការថែទាំសម្រស់ផ្ទៃមុខ។ ហេតុនេះប្រសិនបើចង់ស្អាត ត្រូវតែទម្លាប់ខ្...

បិទម៉ាសមុខ មានប្រយោជន៍អ្វីខ្លះ?

ដោយ: ស៊ីវងីម 9 AM, Monday, 13 Apr, 2015

បិទម៉ាសមុខមានប្រយោជន៍អ្វីខ្លះ? មានមិត្តនារីមួយចំនួន គិតថាការធ្វើម៉ាសមុខគឺចាំបាច់សម្រាប់តែអ្នកដែលចូលចិត្តផាត់មុខតែប៉ុណ្ណោះ ប៉ុន្តែការយល់បែបនេះគឺខុសស...

ពេលវេលាល្អបំផុត ក្នុងការញ៉ាំតែបៃតង

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

តែបៃតង គឺជារូបមន្តដ៏អស្ចារ្យ សម្រាប់ការសម្រកទម្ងន់ និងល្អបំផុតសម្រាប់ថែរក្សាសុខភាព។ វាមិន មានរសជាតិឈ្ងុយឆ្ងាញ់អ្វីទេ ប៉ុន្តែវាជាចំណូលចិត្ត សម្រាប់អ...

មិននឹកស្មាន! ថាផ្លែ ល្លុង មានអត្ថប្រយោជន៍ច្រើនអញ្ចឹងសោះ!

ដោយ: ភារុន 1 PM, Monday, 03 Dec, 2018

ភាគច្រើនអ្នកទាំងអស់គ្នា សុទ្ធតែបានដឹងអំពីអត្ថប្រយោជន៍ជាច្រើននៃ ផ្លែល្លុង ចំពោះសុខភាព ដោយសារផ្លែល្ហុងគឺជាផ្លែឈើដែលមានជីវជាតិ វីតាមីន C , វីតាមីន A ,...

Tomnerb.Com - YouTube Channel