ចូលចិត្តទំនើប

គ្រូពេទ្រធ្មេញដ៏ជំនាញ បានណែនាំវិធីសាស្រ្ត 10 យ៉ាងដ៏សាមញ្ញ ដើម្បីការពារកុំឱ្យមានធ្មេញពុក

ដោយ: ភារុន 8 AM, Monday, 18 Mar, 2019

ធម្មជាតិបង្កើតមនុស្សមក មានត្រឹមតែធ្មេញ ពីរជួរប៉ុណ្ណោះ ដូច្នេះយើងម្នាក់ៗត្រូវចេះថែរក្សាពួកវាឱ្យបានល្អ ប្រសិនបើយើងមិនចង់បាត់បង់ពួកវា។ គ្រូពេទ្រធ្មេញដ៏ជំនាញ បានណែនាំនូវវិធីសាស្រ្តដ៏សាមញ្ញចំនួន 10 ដើម្បីធ្វើឱ្យធ្មេញរបស់យើងមានភាពប្រសើរឡើង ថែមទាំងជួយការពារធ្មេញពុកផងដែរ។ ដូចនេះកុំឱ្យទន្ទឹមរង់ចាំយូរ សូមមកតាមដានជាមួយនឹង ទំនើប ទាំងអស់គ្នា៖
1. សាកល្បងលាបប្រេង លើធ្មេញពុក
ការលាបប្រេង លើធ្មេញពុក គឺជាបច្ចេកទេសសម្អាតមួយ ដែលរារាំងការរីករាលដាលនៃប្រហោង ឬ ការដកចេញនៃការឈឺចាប់នៅក្នុងធ្មេញប្រហោងនោះ។ ការជ្រើសរើសប្រេងលាប ដែលមានគុណប្រយោជន៍ក្នុងការកម្ចាត់បាក់តេរី ដែលធ្វើឱ្យពុកធ្មេញ មានដូចជាប្រេងល្ង ឬ ប្រេងដូង…ជាដើម ហើយអ្នកគ្រាន់តែលាបប្រេងពួកវានេះ ប្រហែលជា 20នាទី ហើយខ្ពុលមាត់ជាមួយនឹងទឹកធម្មតាជាការស្រេច។

2. កុំញុំាអាហារ មានជាតិស្ករច្រើនពេក

ការញុំាអាហារមានជាតិស្ករច្រើនពក អាចបំផ្លាញដល់ធ្មេញយ៉ាងធ្ងន់ធ្ងរ។ ជាតិស្ករទាំងនេះ មិនមែនសំដៅតែនៅលើស្ករ ដែលមាននៅក្នុងនំខេក ឬ ស្ករគ្រាប់ប៉ុណ្ណោះទេ ហើយក៏រួមបញ្ចូលទាំងជាតិស្ករ ដែលរកឃើញនៅក្នុងនំបុ័ង, សណ្តែកសៀង, ផ្លែឈើ និងដំឡូងផងដែរ។

3. ដុសធ្មេញ 2ដង ក្នុងមួយថ្ងៃជាប្រចាំ

ជាទូទៅ មនុស្សគ្រប់គ្នាតែងតែដុសធ្មេញជារៀងរាល់ព្រឹក នេះគឺជាទម្លាប់មួយដ៏ល្អបំផុត ប៉ុន្តែវាប្រហែលជាមិនទាន់គ្រប់គ្រាន់ទេ។ ការដុសធ្មេញ នៅពេលយប់មុនពេលចូលគេង ក៏មានសារៈសំខាន់ផងដែរ ដោយសារការដុសធ្មេញនៅពេលនោះគឺអាចជួយសម្អាតកំណកអាហារជាប់ធ្មេញ ដែលកំណកទាំនេះអាចធ្វើឱ្យធ្មេញរបស់អ្នកពុក និងមានជម្ងឺអញ្ចាញធ្មេញផងដែរ ។

4. សម្អាតអណ្តាត

ធ្មេញ និងអញ្ចាញធ្មេញ មិនមែនជាកន្លែងតែមួយគត់ ដែលអាចផ្ទុកបាក់តេរីទេ អណ្តាតក៏ជាកន្លែង ដែលផ្ទុកបាក់តេរីមួយទៀតផងដែរ។ វាគឺសំខាន់ណាស់ ដូច្នេះអ្នកគួរសម្អាតអណ្តាត នៅរាល់ពេលដែលអ្នកដុសធ្មេញម្តងៗ ទើបជាការប្រសើរ។

5. យកចិត្តទុកដាក់បន្ថែម ទៅលើជម្ងឺមាត់ធ្មេញ

ការយកចិត្តទុកដាក់បន្ថែម ទៅលើជម្ងឺមាត់ធ្មេញគឺពិតជាល្អ ដូចជា ប្រសិនបើអ្នកកត់សម្គាល់ឃើញថា អញ្ចាញធ្មេញរបស់អ្នកឡើងពណ៌ក្រហម ឬ ប្រសិនបើមានការឈឺចាប់តិចៗនៅក្នុងមាត់របស់អ្នក…ជាដើម ដូច្នេះអ្នកគួរតែទូរស័ព្ទទៅគ្រូពេទ្រជំនាញរបស់អ្នក ដើម្បីពិគ្រោះយោបល់ពីរោគសញ្ញានៃបញ្ហាមាត់ធ្មេញ ដែលកើតមាននៅលើអ្នក។

6. ព្យាយាមទទួលទានតែបៃតង ឬ តែខ្មៅ
តែបៃតង ឬ តែខ្មៅ អាចជួយអញ្ចាញធ្មេញរបស់អ្នក ពីព្រោះសារជាតិ Cameilla sinensis ដែលត្រូវបានរកឃើញនៅក្នុងស្លឹកតែ ហើយត្រូវបានគេកត់សម្គាល់ឃើញថា វាអាចជួយការពារកុំឱ្យមានប្រហោងធ្មេញ ឬ ធ្មេញពុក។ គន្លឹះនេះត្រូវបានណែនាំឱ្យទទួលទានតែទាំងនេះ នៅពេលទទួលបង្អែម ឬ នំផ្អែម…ជាដើម។

7. កុំដុសធ្មេញច្រើនដងពេក

ការដុសធ្មេញច្រើន ជាងពីរដងក្នុងមួយថ្ងៃ គឺមិនល្អទេ ចំពោះធ្មេញរបស់អ្នក ដោយសារតែវាអាចបណ្តាល ឱ្យធ្មេញឆាប់សឹក ខ្លាំង និងបណ្តាលឱ្យមានស្នាមប្រេះនៅលើធ្មេញរបស់អ្នកផងដែរ។

8. ញុំាអាហារ ដែលពង្រឹងសុខភាពធ្មេញ

អាហារដែលអាចជួយពង្រឹង ដល់សុខភាពមាត់ធ្មេញ រួមមាន ផលិតផលធ្វើទឹកដោះគោ ឈីស ឬ ផ្លែប៉ោម…ជាដើម។ អាហារទាំងនេះ ត្រូវបានគេរកឃើញថា អាចកាត់បន្ថយកំណកផ្សេងៗជាប់នឹងធ្មេញ ហើយព្រមទាំង បង្កើនការផលិតទឹកមាត់ ដែលជួយកាត់បន្ថយកម្រិតបាក់តេរីនៅក្នុងមាត់របស់អ្នកផងដែរ។

9. ត្រូវរក្សាការសម្អាតចន្លោះធ្មេញ ឱ្យបានញឹកញាប់

ការដុសធ្មេញ គឺមិនទាន់គ្រប់គ្រាន់ទេ បាក់តេរី ឬ កំណកអាហារតូចៗ អាចស្ថិតនៅចន្លោះធ្មេញ ដែលអ្នកពិបាកនឹងយកវាចេញ ដូច្នេះអ្នកគួរប្រើ អំបោះសម្រាប់រូសធ្មេញ មករូសសម្អាតចុះឡើងត្រង់ចន្លោះធ្មេញរបស់អ្នកឱ្យបានញឹកញាប់។ ម្យ៉ាងទៀតការធ្វើបែបនេះ អាចជួយរារាំងការលូតលាស់នៃបាក់តេរីនៅក្នុងមាត់ ជម្ងឺអញ្ចាញធ្មេញ និងក្លិនមាត់អាក្រក់ ដ៏មានប្រសិទ្ធភាព ច្រើនជាងការដុសធ្មេញតែឯង។

10. ទៅជួបគ្រូពេទ្រធ្មេញ យ៉ាងហោចណាស់ឱ្យបាន 2 ដងក្នុងមួយឆ្នាំ

គ្រូពេទ្រធ្មេញដ៏ជំនាញ អាចជួយព្យាបាលធ្មេញរបស់អ្នក ហើយពួកគេក៏អាចកត់សម្គាល់ឃើញថា មានអ្វីខ្លះខុសនៅលើធ្មេញរបស់អ្នក មុនពេលធ្មេញរបស់អ្នក ខូចខាតខ្លាំង រហូតដល់ថ្នាក់ដកវាចេញតែម្តង។ ម្យ៉ាងទៀត ខណៈពេលគ្រូពេទ្រកំពុងសម្អាតធ្មេញ គឺកំពុងតែរារាំង មិនឱ្យមានការកើនឡើងនៃបាក់តេរីគ្រប់ប្រភេទ ដូច្នេះអ្នកគួរតែទៅជួបគ្រូពេទ្រធ្មេញ យ៉ាងហោចណាស់ឱ្យបាន 2 ដងក្នុងមួយឆ្នាំ។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ចំណែកទាំង 8 នៃសម្លៀកបំពាក់មានគ្រោះថ្នាក់ខ្លាំង ប្រសិនបើអ្នកប្រើប្រាស់ រាល់ថ្ងៃ

ដោយ: ភារុន 8 AM, Monday, 27 May, 2019

នៅសតវត្សរ៍ទី 21 នេះ គឺមានរឿងរ៉ាវជាច្រើន ដែលអាចបង្កឱ្យមានបញ្ហាជាច្រើន ដល់សុខភាពរាងកាយរបស់យើងម្នាក់ៗ នេះជាហេតុ ដែលយើងគួរយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម...

មិននឹកស្មាន! ថាផ្លែ ល្លុង មានអត្ថប្រយោជន៍ច្រើនអញ្ចឹងសោះ!

ដោយ: ភារុន 1 PM, Monday, 03 Dec, 2018

ភាគច្រើនអ្នកទាំងអស់គ្នា សុទ្ធតែបានដឹងអំពីអត្ថប្រយោជន៍ជាច្រើននៃ ផ្លែល្លុង ចំពោះសុខភាព ដោយសារផ្លែល្ហុងគឺជាផ្លែឈើដែលមានជីវជាតិ វីតាមីន C , វីតាមីន A ,...

ហេតុផល 5 យ៉ាងដ៏សាមញ្ញ ដែលធ្វើឱ្យអ្នកឡើងទម្ងន់ នៅកន្លែងធ្វើការ!

ដោយ: ចរិយា 9 AM, Friday, 23 Aug, 2019

មនុស្សភាគច្រើន យល់ថាខ្លួននឹងមិនឡើងទម្ងន់នៅពេលកំពុងធ្វើការ។ ផ្ទុយទៅវិញ យោងទៅតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការអង្គុយនៅលើកៅអីធ្វើការ អស់រយៈពេលជាច្...

គន្លឹះថែរក្សាសក់ ដ៏សាមញ្ញសម្រាប់បុរស និងស្ត្រី

ដោយ: ចរិយា 10 PM, Monday, 02 Jan, 2017

សក់ ជារបស់សំខាន់មួយ នៃសម្ផស្សចំពោះមនុស្ស ទាំងបុរសទាំងស្ត្រី។ គ្រប់គ្នាតែងមិនសូវខ្វល់ខ្វាយ មិនអើពើ មិនចាប់អារម្មណ៍ លុះដល់សក់ជួបបញ្ហា ទើបស្វះស្វែងរកវ...

Tomnerb.Com - YouTube Channel