ចូលចិត្តទំនើប

តោះ! មកស្វែងយល់ទាំងអស់គ្នា ពីការវះកាត់ដាក់ធ្មេញ ឬ Dental Implants

ដោយ: ភារុន 8 AM, Monday, 15 Jul, 2019

ថ្វីបើ នាពេលបច្ចុប្បន្ននេះ វាកាន់តែមានភាពប្រសើរឡើងនូវការថែទាំធ្មេញក្តី ប៉ុន្តែក៏នៅតែមានមនុស្សជាច្រើនទទួលរងការបាត់បង់ធ្មេញ ដែលភាគច្រើនកើតឡើងដោយសារតែធ្មេញពុក ឬការទទួលរងរបួសផ្សេងៗនៅត្រង់ធ្មេញ…ជាដើម។ អស់ រយៈពេលជាច្រើនឆ្នាំ គឺមានជម្រើសនៃការព្យាបាលធ្មេញ ដែលអាចរកបានសម្រាប់អ្នក ដែលជួបបញ្ហាទាំងនេះ នោះគឺការជំនួសឫស និងធ្មេញសប្បនិមិ្មត។ តើប្រិយមិត្តអ្នកអានដឹងទេថា អ្វីទៅគឺជាការវះកាត់ដាក់ធ្មេញ ឬ Dental Implants? ដូច្នេះ គេហទំព័រ ទំនើប ចង់ណែនាំត្រួសៗ អំពី Dental Implants នេះ ដែលវាគឺជាការជំនួសធ្មេញ និងឫសធ្មេញ សប្បនិម្មិត។ ម្យ៉ាងទៀត ឫសធ្មេញសប្បនិម្មិត នឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំនួសធ្មេញដាក់ (អចិន្ត្រៃយ៍) ឬ ធ្មេញជំនួសចល័ត ដែលត្រូវធ្វើឡើង ដើម្បីឱ្យផ្គូរផ្គងទៅនឹងធ្មេញធម្មជាតិរបស់អ្នក។ Dental Implants ក៏ផ្តល់គុណសម្បត្តិជាច្រើនចំពោះអ្នក រួមមាន៖



ផ្តល់រូបរាងកាន់តែប្រសើរឡើង៖ ធ្មេញដាក់ ដែលផ្គូរផ្គងនឹងធ្មេញធម្មជាតិរបស់អ្នក នឹងធ្វើឱ្យអ្នកមានអារម្មណ៍មើលទៅដូចជា ធ្មេញពិតៗ។ ម្យ៉ាងទៀត ដោយសារតែធ្មេញនេះ ត្រូវបានរចនាឡើង ឱ្យសក្តិសមនឹងឆ្អឹងធ្មេញរបស់អ្នក ដូច្នេះ វាអាចដាក់បានជាអចិន្រ្តៃយ៍។
ធ្វើឱ្យការនិយាយរបស់កាន់តែប្រសើរឡើង៖ ដោយសារតែ ធ្មេញជំនួសចល័តមិនសមល្មម ខណៈពេលនិយាយអាចរអិលធ្លាក់ចុះពីមាត់ ម្យ៉ាងទៀត ក៏ធ្វើឱ្យការនិយាយរបស់អ្នករៀងចម្លែកៗ ស្តាប់ទៅមិនសូវច្បាស់ផងដែរ។ ប៉ុន្តេ ប្រសិនបើអ្នកវះកាត់ដាក់ធ្មេញ ឬ Dental Implants គឺវាអនុញ្ញាតឱ្យអ្នកនិយាយ ដោយភាពជឿជាក់ និងមិនបារម្ភខ្លាចជ្រុះចេញពីមាត់របស់អ្នក ខណៈពេលអ្នកកំពុងនិយាយ។
ផ្តល់ផាសុកភាពកាន់តែប្រសើរ៖ ដោយសារតែ ធ្មេញនេះ បានក្លាយជាចំណែកមួយរបស់ខ្លួនអ្នក ដូច្នេះ វាក៏លុបបំបាត់នូវភាពមិនមានផាសុកភាពផ្សេងៗ។
ការញុំាអាហារកាន់តែងាយស្រួល៖ ការដាក់ធ្មេញចល័ត អាចធ្វើឱ្យអ្នកពិបាកក្នុងការទំពារអាហារ។ លើសពីនេះ ធ្មេញជំនួសនេះ គឺដូចជាធ្មេញធម្មជាតិរបស់អ្នក ដែលអនុញ្ញាតឱ្យអ្នកញុំាអាហារ ដែលអ្នកចូលចិត្តយ៉ាងមានទំនុកចិត្ត និងគ្មានការឈឺចាប់។
លើកកម្ពស់តម្លៃខ្លួនឯង៖ Dental Implants គឺអាចផ្តល់ឱ្យអ្នកនូវស្នាមញញឹមដ៏ស្រស់ស្អាត និងជួយឱ្យអ្នកមានអារម្មណ៍ល្អប្រសើរ ជាងមុន និងមានភាពជឿជាក់លើខ្លួនឯងបន្ថែម។
សុខភាពមាត់ធ្មេញកាន់តែប្រសើរ៖ Dental Implants គឺមិនតម្រូវឱ្យត្រូវតែកាត់បន្ថយធ្មេញផ្សេងទៀត ដូចជាធ្វើជាស្ពានសម្រាប់គាំទ្រធ្មេញដាក់នេះទេ។ ដោយសារតែ ធ្មេញ ដែលនៅជិតមិនត្រូវបានផ្លាស់ប្តូរ ដើម្បីទ្រទ្រង់ធ្មេញដាក់នោះទេ ដូច្នេះ ធ្មេញធម្មជាតិរបស់អ្នក ជាច្រើនផ្សេងទៀត គឺត្រូវបានរក្សាទុកដដែល ដែលធ្វើឱ្យមានភាពប្រសើរឡើងនូវសុខភាពមាត់ធ្មេញបានកាន់តែយូរអង្វែង។ ហើយក៏កាន់តែមានភាពងាយស្រួលជាងមុន ព្រមទាំងធ្វើឱ្យ កាន់តែប្រសើរឡើងនូវអនាម័យមាត់ធ្មេញផងដែរ។
ប្រើប្រាស់បានរយៈពេលយូរអង្វែង៖ Dental Implants នេះ អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្មេញបានយូរអង្វែង ដោយវាអាចធ្វើឱ្យអ្នកប្រើប្រាស់បានរយៈពេលច្រើនឆ្នាំ ប្រសិនបើអ្នកមានការថែទាំបានល្អបំផុត។
ផ្តល់ភាពងាយស្រួល៖ ធ្មេញចល័ត គឺគ្រាន់តែអាចចល័តបានប៉ុណ្ណោះ ប៉ុន្តែធ្មេញជំនួសនេះ គឺអាចជួយលុបបំបាត់អារម្មណ៍មិនស្រណុកសុខស្រួល ដែលកើតឡើងពីការអាម៉ាស់ផ្សេងៗ ខណៈពេល អ្នកដកចេញនូវធ្មេញចល័តនេះ នៅមុខគេឯង។




តើមានភាពជោគជ័យកម្រិតណាដែរ ចំពោះការប្រើប្រាស់ Dental Implants នេះ?
ជាទូទៅ វាអាចទទួលបានអត្រាជោគជ័យរហូតដល់ 98% ប្រសិនបើ អ្នកថែទាំបានល្អត្រឹមត្រូវទៅលើ ធ្មេញនេះ ហើយវាក៏អនុញ្ញាតឱ្យអ្នកអាចប្រើប្រាស់បានពេញមួយជីវិតផងដែរ៕

ប្រភព: webmd ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

៦ថ្ងៃ ដើម្បីបង្កើតទម្លាប់ញ៉ាំទឹក ដ៏មានប្រសិទ្ធភាព

ដោយ: ស៊ីវងីម 10 PM, Tuesday, 05 Apr, 2016

លោកអ្នកមិត្តអ្នកអានប្រហែលជាឆ្ងល់ថា ហេតុអ្វីត្រូវការការបង្កើតទម្លាប់ បើគ្រាន់តែការញ៉ាំទឹកសោះនោះ។ ពិតហើយ! ការញ៉ាំទឹក គឺជាជារឿងធម្មតាដែលមិនធម្មតា ព្រោ...

សញ្ញា 10យ៉ាង ដែលបង្ហាញថា រាងកាយខ្វះសារធាតុដែកហើយ

ដោយ: រីកា 11 AM, Wednesday, 11 May, 2016

រឿង​ចំណីអាហារ​ក្នុង​យុគសម័យ​នេះ​សំខាន់​ចំពោះ​រាងកាយ​យើង​ខ្លាំងណាស់ ព្រោះ​យើង​ប្រើប្រាស់​រាងកាយ​របស់​យើង​កាន់តែខ្លាំងឡើងៗជា​រៀងរាល់ថ្ងៃ ទើប​យើង​ចាំប...

វិធីទាំង 6 ដែលធ្វើឲ្យខ្ទះឆាអ៊ីណុកចម្អិនមិនជាប់ខ្ទះ

ដោយ: ភារុន 8 AM, Thursday, 16 Aug, 2018

ខ្ទះឆាអ៊ីណុកមិនដូចខ្ទះឆាមិនជាប់ខ្ទះដែរ អ្នកត្រូវការប្រើប្រេងឆា ដើម្បីជៀសវាងម្ហូបអាហារជាប់ខ្ទះ។ នេះអាចជាគុណវិបត្តិមួយនៃខ្ទះឆាអ៊ីណុក ប៉ុន្តែក៏នៅតែមា...

ស្បែកក សម្រស់ ដែលអ្នកមិនគួរមើលរំលង

ដោយ: ស៊ីវងីម 4 PM, Tuesday, 19 May, 2015

មិត្តនារីមួយចំនួន មានមុខមាត់ស្រស់ស្អាតសខ្ចី ប៉ុន្តែបើក្រលេកមើលទៅស្បែកកវិញ បែរជាខុសឆ្ងាយពីស្បែកមុខយ៉ាងខ្លាំង។ មូលហេតុ គឺដោយសារតែការមើលរំលងស្បែកក ហើយ...

Tomnerb.Com - YouTube Channel