ចូលចិត្តទំនើប

តិចអត់ដឹង! ការប្រើក្រណាត់វាំងនន មិនមានគុណភាពល្អ អាចបង្កជាជំងឺមហារីកបាន!

ដោយ: ភារុន 8 AM, Tuesday, 29 Jan, 2019

ការប្រើប្រាស់ក្រណាត់វាំងនន សម្រាប់លម្អគេហដ្ឋាន សណ្ឋាគារ ឬខុនដូរ ប្រសិនបើការប្រើប្រាស់យូរទៅៗ នឹងបណ្ដាលឲ្យមានជម្ងឺជាច្រើន ជាពិសេស គឺជម្ងឺមហារីក ដោយសារតែការស្រូបយកនូវ កម្ទេចកម្ទីធូលី ដែលនៅជាប់នឹងវាំងនន និងកម្ទេចដែលហុយចេញពីវាំងននផងដែរ។ យោងទៅតាមការស្វែងយល់ពីបញ្ហាមួយនេះ ទើបសិប្បកម្ម «នរា» បានបង្កើតវាំងននថ្មីមួយ ដែលមានឈ្មោះថា «ងងឹតឈឹង ឬ Black Out»។ វាំងននេះ អាចការពារ និងបិតបាំងពន្លឺបានយ៉ាងល្អ ព្រោះថាវាំងនននេះ មានកម្រាស់ក្រាស់ខ្លាំង ហើយវាមានមុខងារក្នុងការ ការពារកាំរស្មី UV និងការពារពន្លឺដែលជ្រៀតចូលមកក្នុងបន្ទប់ថែមទៀត។

Black Out ជួយកាត់បន្ថយកម្ដៅ ដែលនេះក៏អាចកាត់បន្ថយការចំណាយថវិការ ទៅលើម៉ាស៊ីនត្រជាក់ និងធ្វើឲ្យអ្នក អាចសម្រាកលម្ហែ ព្រមទាំងអាចទទួលបានអារម្មណ៍ស្កប់ស្កល់ តាមរយៈភាពងងឹតឈឹងនៃវាំងនននេះ។ វាមិនត្រឹមតែមានការបិតបាំងពន្លឺបានយ៉ាងល្អនោះទេ វាថែមទាំងអាចរាំងខ្ទប់សំឡេង ពីខាងក្រៅ ដែលនេះក៏មិនអាចរំខានទៅដល់ការសម្រាក ឬធ្វើកិច្ចការងារនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់អ្នកថែមទៀត។
អ្នកស្រី រី ថានី ដែលជាអ្នកគ្រប់គ្រងទូទៅ និងជាស្ថាបនិកសិប្បកម្ម «នរា» បានថែ្លងប្រាប់ថា វាំងននប្រភេទនេះ គឺគេធ្វើឡើងពីសរសៃសូត្រយ៉ាងប្រណិត ដែលត្រូវបានគេច្របាច់ បញ្ចូលនូវសារធាតុមួយ ដែលគេហៅថា «Clean» ទោះបីជាវារហែក ក៏មិនអាចធ្វើឲ្យមានកម្ទេចហុយចេញ ពីក្រណាត់វាំងននឡើយ។ ជាពិសេស វាំងននដែលមានឈ្មោះ ថា «ងងឹតឈឹង Black Out» នេះតែម្តង។ គុណសម្បត្តិយ៉ាងល្អរបស់វាំងនននេះ គឺមិនអាចឆាបឆេះដោយភ្លើងនោះទេ ព្រោះថាវាមិនមែនជាប្រភេទអំបោះ ដែលអាចបណ្ដាលឲ្យមានការឆាបឆេះ ជាយថាហេតុនោះទេ។ «នរា» ត្រូវបានគេស្គាល់ថា ជាសិប្បកម្មមួយ ដែលលេចអណ្ដែតឡើង នៅលើទឹកដីនៃខេត្តសៀមរាប ដោយសារតែស្នាដៃកូនខ្មែរផ្ទាល់ ដែលបានផលិតនូវគ្រឿងតុបតែងសម្រាប់លម្អគេហដ្ឋាន ខុនដូរ សណ្ឋាគារ និងប្រភេទអគារផ្សេងៗជាច្រើនទៀត មានដូចជា៖ ចង្កៀង វាំងនន សាឡុង គ្រឿងឈើ តុ ទូ គ្របសៀវភៅមីនុយ ជាពិសេស ចង្កៀងរបស់ «នរា»ផ្ទាល់ គឺសុទ្ធសឹងតែជា សម្ភារៈដែលធ្វើឡើងពីដៃ និងសូត្ររបស់ខ្មែរ ដូច្នេះគ្រឿងតុបតែងទាំងនេះ អាចជួយបង្ហាញពីភាពស្រស់ស្អាតនៃសំណង់អគារ ឬខុនដូររបស់លោកអ្នក កាន់តែមានភាពអស្ចារ្យ និងលេចធ្លោឡើង។

ម្យ៉ាងទៀត ជំហានដំបូងនៅក្នុងវិស័យសិប្បកម្ម «នរា» បានតស៊ូជម្នះនូវឧបសគ្គផ្សេងៗតាំងពីឆ្នាំ 2011 មក រហូតដល់បច្ចុប្បន្ន ហើយក៏ត្រូវបានប្រជាពលរដ្ឋខ្មែរទទួលស្គាល់ និងឲ្យតម្លៃទៅលើផលិតផលផ្សេងៗ របស់ «នរា» ជាពិសេស អត្តសញ្ញាណរបស់ «នរា» ត្រូវបានមជ្ឈដ្ឋានទូទៅផ្សព្វផ្សាយបន្តពីមួយទៅមួយផងដែរ។ នេះស្តែងបញ្ជាក់ឲ្យឃើញ ពីភាពជោគជ័យរបស់ «នរា» ក្នុងរយៈពេល 8 ឆ្នាំកន្លងមកនេះ។
ទន្ទឹមនឹងភាពជោគជ័យលើទីផ្សារខេត្តសៀមរាប សិប្បកម្មនរា ក៏កំពុងតែពង្រីកទីផ្សាររបស់ខ្លួនមកកាន់តំបន់ផ្សេងៗដែលជាបណ្ដុំនៃការអភិវឌ្ឍសំណង់ ជាពិសេស គឺរាជធានីភ្នំពេញ ដែលមានតម្រូវការចាំបាច់ក្នុងការរចនាផ្នែកខាងក្នុងនៃសំណង់អគារទាំងមូល៕

ប្រភព: khbmedia ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

យល់ដឹង ពីជំងឺដេកមិនលក់ របស់មនុស្សចាស់

ដោយ: ចរិយា 7 PM, Tuesday, 20 Dec, 2016

ការដេកមិនលក់ជារឿងធម្មតា ដែលអាចកើតមានឡើងលើមនុស្សគ្រប់វ័យ តែវាមានផលប៉ះពាល់ខ្លាំង ចំពោះមនុស្សចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ។ ចំណែកមនុស្សមានវ័យចាប់ពី ៣០ ដល់ ៥...

ទទួលទានភេសជ្ជៈ និងបន្លែទាំងនេះ មុនចូលគេង ស្រកទាំងក្បាលពោះ និងមិនអស់លុយច្រើនថែមទៀត!!

ដោយ: ភារុន 9 AM, Wednesday, 06 Feb, 2019

ប្រសិនបើអ្នកមាន ខ្លាញ់ត្រង់ក្បាលពោះ ពិតជាមានការពិបាកណាស់ ព្រោះថាវាជាតំបន់ដែល ពិបាកកម្ចាត់ខ្លាំងបំផុតនៅក្នុងរាងកាយរបស់មនុស្សយើងគ្រប់គ្នា។ ការកើនឡើងន...

តិចនិក ជួយឲ្យកែវភ្នែក ស្រស់ថ្លា

ដោយ: ស៊ីវងីម 10 PM, Tuesday, 14 Jul, 2015

ការថែរក្សាកែវភ្នែក ឲ្យមានសម្រស់ស្រស់ថ្លា មិនមែនជាការពិបាកនោះទេ បញ្ហាសំខាន់គឺអ្នកត្រូវដឹងពីវិធី ហើយរួមផ្សំជាមួយនឹងភាពឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់។ ...

ទម្លាប់លុបលាងមុខ ៣ដងជួយឲ្យស្បែកមុខស្រស់ស្អាត

ដោយ: ស៊ីវងីម 10 AM, Monday, 13 Apr, 2015

វាមិនមែនជាការងាយស្រួលប៉ុន្មានទេ សម្រាប់អ្នកដែលធ្វើការងារពេញមួយថ្ងៃនៅខាងក្រៅ។ តើនរណាគិតតែពីការលាងមុខ បើរវល់សឹងតែរកពេលញ៉ាំបាយថ្ងៃត្រង់មិនបានផងហ្នឹង! ...

Tomnerb.Com - YouTube Channel