ចូលចិត្តទំនើប

យោងទៅតាមការសិក្សាមួយ! សម្រក់ទឹកភ្នែក សម្រាប់មនុស្សអតីត គឺអាចជួយអ្នកឱ្យស្រកទម្ងន់បាន!!!

ដោយ: ភារុន 8 AM, Friday, 24 May, 2019

យោងទៅតាមការសិក្សាមួយ បានលើកឡើងថា ជាមធ្យម មនុស្សត្រូវយំដោយបង្ហូរទឹកភ្នែកប្រហែល 16.5 Gallons (63លីត្រ) សម្រាប់ពេញមួយជីវិតរបស់យើងម្នាក់ៗ។ ប៉ុន្តែចុះបើយើងប្រាប់អ្នកថា ប្រសិនបើអ្នកយំចេញពីអារម្មណ៍ពិតរបស់អ្នក គឺជាវិធីមួយបែប ដើម្បីបញ្ឈប់ការឡើងទម្ងន់របស់អ្នក តើអ្នកយល់ឃើញយ៉ាងណាដែរ? តោះ! មកតាមដានជាមួយនឹងយើងទាំងអស់គ្នា ថាតើការសិក្សានេះបាននិយាយអ្វីខ្លះ ទាក់ទងនឹងការយំចេញពីអារម្មណ៍ពិត នឹងអាចជួយឱ្យយើងស្រកទម្ងន់បាន?


• អាស្រ័យទៅលើ Cortisol
វាជាការពិត Cortisol ជាអ័រម៉ូនម្យ៉ាង ដែលត្រូវបានបញ្ចេញដើម្បីឆ្លើយតបទៅនឹង អារម្មណ៍តានតឹង ឬក៏ហៅថា Stress ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងភាពធាត់របស់មនុស្ស។ ម្យ៉ាងទៀត ក៏មានមនុស្សមួយចំនួន ក៏បានដឹងថាអ័រម៉ូននេះ ជួយយើងឱ្យប្រឆាំងនឹងការឈឺចាប់នៅក្នុងសរសៃប្រសាទ ឬក៏ អារម្មណ៍តានតឹងខ្លាំង (Stressful)។ ប៉ុន្តែបញ្ហាត្រង់ថា មនុស្ស នាពេលបច្ចុប្បន្ននេះមិនសូវតស៊ូ ដើម្បីរស់រានមានជីវិតនោះទេ ប៉ុន្តែចូលចិត្តអង្គុយ ហើយព្រួយបារម្ភខ្លាំង ជាមួយនឹងកំហឹង និងការខកចិត្តរបស់ខ្លួនទៅវិញ ដែលជាលទ្ធផល រាងកាយរបស់ពួកគេនឹងគិតថា គឺត្រូវការប្រើប្រាស់កាឡូរីមួយចំនួន ដើម្បីដោះស្រាយអារម្មណ៍តានតឹងខ្លាំងទាំងនេះ។

ទន្ទឹមនឹងនេះដែរ អ្នកសិក្សាស្រាវជ្រាវមួយក្រុម ក៏បានរកឃើញថា ទឹកភ្នែកដែលស្រក់ ដោយសារតែអារម្មណ៍ នឹងមានផ្ទុកអ័រម៉ូនមួយចំនួន ដែលអាចជួយបង្កើនកម្រិត Cortisol ។ អ័រម៉ូនទាំងនេះរួមមាន៖ Prolactin, Leu-enkephalin, និង Adrenocorticotropin ឬ (ត្រូវបានគេហៅថា ACTH) ដែលអ័រម៉ូនទាំងនេះត្រូវបានផលិតឡើង នៅពេល ដែលយើងស្ថិតនៅក្រោមសម្ពាធខ្លាំងផងដែរ។ ដូច្នេះនៅពេលយើងមិនអាចគ្រប់គ្រងអារម្មណ៍របស់យើង ហើយយើងយំចេញមក នោះនឹងធ្វើឱ្យអ័រម៉ូនទាំងនេះត្រូវបានបញ្ចេញមក ហើយកម្រិត Cortisol របស់យើងក៏ធ្លាក់ចុះមកទៅតាមទឹកភ្នែករបស់យើង ជាលទ្ធផល រាងកាយរបស់យើងនឹងទទួលបានសញ្ញាថា រាងកាយរបស់យើងមិនត្រូវបានរក្សាជាតិខ្លាញ់ទៀតនោះទេ ចាប់តាំងពីស្ថានភាព Stress ខ្លាំងនេះ គឺត្រូវបានរំលងហួស។

អ្នកស្រាវជ្រាវក៏បន្ថែមថា ពេលវេលាដ៏ល្អបំផុតក្នុងការសម្រក់ទឹកភ្នែក គឺចាប់ពីម៉ោង 7 យប់ទៅដល់ម៉ោង 10 យប់ ហើយនេះក៏ជាពេលវេលា ដែលអ្នកកំពុងមើលខ្សែភាពយន្តបែបរ៉ូមែនទិច ជាមួយនឹងការនឹករលឹក ឃើញអ្នកជាទីស្រឡាញ់របស់អ្នក ដូច្នេះ ប្រសិនបើអ្នកយំចេញពីអារម្មណ៍ពិតរបស់អ្នក នឹងជួយឱ្យអ្នកស្រកទម្ងន់បាន៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

បើមិនចង់ឈឺនៅរដូវក្តៅនេះទេ! គួរតែអនុវត្ត តាមគន្លឹះទាំង 10 នេះ

ដោយ: ភារុន 9 AM, Saturday, 23 Mar, 2019

រដូវក្តៅ ឈានចូលមកដល់ហើយ នេះជាពេលវេលាមួយ ដែលយើងម្នាក់ៗ ត្រូវទទួលរងកម្តៅព្រះអាទិត្យដ៏សែនក្តៅហែង។ ដូច្នេះយើងម្នាក់ៗ ពិតជាត្រូវការទទួលទានទឹកផ្អែមៗត្រជា...

តើមានផលប៉ះពាល់អ្វីខ្លះ បើអ្នកម្តាយប្រើទឹកដោះគោម្សៅ ជំនួសទឹកដោះម្តាយ?

ដោយ: ភារុន 9 AM, Tuesday, 08 Jan, 2019

នាពេលបច្ចុប្បន្នយើងសង្កេតឃើញថាដោយផ្អែកលើសង្គមទំនើបជឿនលឿន ស្រ្តីក្មេងៗមួយភាគធំក្រោយពេលសម្រាលកូនរួច ច្រើនឱ្យកូនរបស់ពួកគេបៅទឹកដោះគោម៉្សៅច្រើនជាងទឹកដោះ...

ស្បែកក សម្រស់ ដែលអ្នកមិនគួរមើលរំលង

ដោយ: ស៊ីវងីម 4 PM, Tuesday, 19 May, 2015

មិត្តនារីមួយចំនួន មានមុខមាត់ស្រស់ស្អាតសខ្ចី ប៉ុន្តែបើក្រលេកមើលទៅស្បែកកវិញ បែរជាខុសឆ្ងាយពីស្បែកមុខយ៉ាងខ្លាំង។ មូលហេតុ គឺដោយសារតែការមើលរំលងស្បែកក ហើយ...

វិធីថែសក់ បែបធម្មជាតិ នៅរដូវក្តៅ

ដោយ: ស៊ីវងីម 8 AM, Friday, 24 Apr, 2015

មានមិត្តនារីមួយចំនួនបារម្ភខ្វាយខ្វល់តែនឹងផ្ទៃមុខពេលចេញទៅខាងក្រៅត្រូវកម្តៅថ្ងៃហើយភ្លេចគិតដល់សក់ដែលជាសម្រស់ទី២របស់ខ្លួន។ប៉ុន្តែប្រសិនបើអ្នកកំពុងតែអាន...

Tomnerb.Com - YouTube Channel