ចូលចិត្តទំនើប

CQ… ភាពឆ្លាតវៃមួយទៀត ដែលក្មេងសម័យនេះ គួរតែមាន

ដោយ: ស៊ីវងីម 6 PM, Wednesday, 15 Jul, 2015

បើនិយាយពីភាពឆ្លាតវាងវៃ នៅក្នុងផ្នែកផ្សេងៗនោះ ជឿថាមនុស្សជាច្រើន ប្រហែលជាធ្លាប់ស្គាល់ IQ (Intelligence Quotient), EQ (Emotional Quotient) ឬ MQ (Moral Quotient) ខ្លះៗមកហើយ តែនៅមាន CQ មួយ​ទៀត ដែលចាំបាច់​សម្រាប់កុមារ ក្នុងយុគសម័យនេះ និងនៅមិនទាន់ត្រូវបាន គេស្គាល់ច្បាស់នៅឡើយទេ។ CQ (Creative Quotient) គឺជាភាពឆ្លាតវាងវៃ ដែលលោកឪពុកអ្នកម្តាយអាចជួយបង្កើន ដល់កូនៗបានតាំងពីក្មេងមក។

លោកវេជ្ជបណ្ឌិតជំនាញផ្នែកវិវឌ្ឍនាការ និងទង្វើរបស់កុមារនៃមន្ទីរពេទ្យ BNH បានអធិប្បាយ​អំពីភាពឆ្លាត ​ក្នុងផ្នែ​ក​នេះ​ឱ្យដឹងថា គឺជាភាពឆ្លាតក្នុងការរិះគិត និងចាប់ផ្តើមបង្កើតនូវអ្វីដែលថ្មីៗ ដែលជាជំនាញចាំ​បាច់មួយទៀត សម្រាប់​កុមារ​នៅ​ក្នុង​សតវត្សទី21 ដែលកើតឡើងក្នុងយុគសម័យឌីជីថលនេះ ដូច្នេះលោកឪពុកអ្នកម្តាយត្រូវត្រៀមខ្លួនជាស្រេច ដើម្បីជួយ​បណ្តុះ​​បណ្តាលឱ្យកូនតូច​ចេះគិត និងសម្តែងចេញបានយ៉ាងស័ក្តិសម។

“ក្រៅពីកុមារត្រូវតែមានភាពឆ្លាតវៃខាងប្រាជ្ញា ការយល់ពីអារម្មណ៍ខ្លួនឯង និងអ្នកដទៃហើយនោះ កុមារគួរតែមាន CQ​ (Creative Quotient) ឬគំនិតចាប់ផ្តើមច្នៃបង្កើត និងផ្នត់គំនិតថ្មីៗ ពីចំណេះដឹងគ្រឹះដែលមានពីមុនស្រាប់ មិនថាតែ​គណិត​សាស្រ្ត វិទ្យាសាស្រ្ត ឬសិល្បៈនោះឡើយ គឺអាចបណ្តុះបណ្តាលបានតាំងពីនៅវ័យតេះតះ ព្រោះក្មេងតូចនឹងចាប់ផ្តើម​ចេះអង្គុយ​លេង និងចេះច្នៃប្រឌិត​​ការលេងដោយខ្លួនឯង ដូច្នេះអ្វីដែលឪពុកម្តាយអាចធ្វើបាននោះគឺ កុំយកគំនិតរបស់ខ្លួនឯងទៅ​បាំង​ឃាំង​​គំនិតច្នៃប្រឌិតរបស់​​​​កូន តែបើជារឿងរបស់វិន័យវិញ គឺជារឿងមួយផ្សេង ដែលឪពុកម្តាយគួររៀបចំឱ្យ​គេស្ថិត នៅ​ក្នុង​ក្រម​វិន័យ​​ដែលគួរតែធ្វើបានផងដែរ”។

សម្រាប់លោកឪពុកអ្នកម្តាយណា ដែលត្រូវការបង្កើន CQ ឱ្យកូនតូចមានការនឹកស្រមៃ និងមានគំនិតចាប់ផ្តើមច្នៃ​បង្កើត​​ថ្មី​នោះ យើងមានវិធីងាយៗ មកជម្រាបជូនដូចតទៅ៖

  • ជំរុញឱ្យកូនបានគិត ដោយការបើកឱកាសឱ្យសួរ ស្វែងរកចំណុចសង្ស័យ និងសម្តែងគំនិតយោបល់។
  • បង្កើនការនឹកស្រមៃតាម ដែលកូនថ្នឹក ដូចជា ការស្តាប់ចម្រៀង គូររូប និងការសម្តែង នៅលើវេទិកាផ្សេងៗ។
  • ផ្តល់ឱកាសឱ្យកូន បានធ្វើវត្ថុអ្វីមួយដោយខ្លួនឯង ព្រមទាំងផ្តល់នូវការសរសើរ ចំពោះក្តីព្យាយាមរបស់កូន និងមិន​គួរ​ពិចារណាស្នាដៃរបស់កូន ដោយការប្រៀបធៀប ឬសម្រេចសេចក្តីត្រឹមតែថា ស្អាត ឬមិនស្អាត ព្រោះក្រៅពីធ្វើឱ្យ​កូនអស់​ទឹក​ចិត្ត និងអស់ភាពជឿជាក់ក្នុងចិត្តហើយនោះ វាថែមទាំងទៅបិទឃាំងគំនិត ច្នៃបង្កើតថ្មីរបស់កូនទៀតផង។
  • នាំកូនចេញទៅកាន់ពិភពលោក ដ៏ធំទូលាយតាមទីកន្លែងរៀនយល់ដឹងផ្សេងៗ ដែលត្រូវបានបំពេញបន្ថែម​ដោយ​គំនិត​ច្នៃបង្កើតថ្មី របស់បណ្តាអ្នកគិត និងអ្នកច្នៃបង្កើត ដូចជា សារមន្ទីរ ឬពិព័រណ៍ចំណេះដឹងផ្សេងៗជាដើម។

នៅពេលពិភពលោកផ្លាស់ប្តូរ មនុស្សចាប់ផ្តើមផ្លាស់ប្តូរ ប្រព័ន្ធសង្គមក៏ត្រូវតែកែសម្រួល ទៅតាមពិភពលោក​ដែល​​កំពុងត្រូវបានរុញច្រាន ឆ្ពោះទៅរកប្រព័ន្ធសង្គមថ្មីដែលហៅថា Creative City ផងដែរ។ គ្រប់ចម្លើយរបស់​សង្គម និងពិភព​លោក​នឹងប្រកួតប្រជែងគ្នា ដោយគំនិតច្នៃបង្កើតថ្មីជាមូលដ្ឋានគ្រឹះ ដូច្នេះហើយទើប CQ គឺជាភាពឆ្លាតវាងវៃមួយ​ទៀត ដែល​ឪពុក​ម្តាយ​សម័យថ្មីនេះ គួរតែជួយជំរុញឱ្យកូនកើត មានទៅដំណាលៗគ្នានឹង Q ផ្សេងៗទៀតដែរ ព្រោះមិនដូច្នោះទេ កូននឹង​ធំ​ធាត់ឡើង​ក្លាយជាមនុស្សធំ ដែលខ្វះការត​​ភ្ជាប់ និងការច្នៃបង្កើតអ្វីថ្មីៗ ចេញមកនៅក្នុងសង្គមជាមិនខាន៕

SmartKidCQ-02

អត្ថបទអ្នកចង់អាន

ហេតុអ្វីគួរកក់សក់ ភ្លាមក្រោយត្រូវទឹកភ្លៀង?

ដោយ: ស៊ីវងីម 10 PM, Friday, 05 Jun, 2015

រដូវភ្លៀង ចាប់ផ្តើមចូលមកដល់ហើយ តិច ឬច្រើនអ្នកអាចនឹងត្រូវទឹកភ្លៀង ពេលធ្វើដំណើរនៅខាងក្រៅ។ ហេតុនេះ គួរតែមកស្វែងយល់បន្តិចពីរឿងទឹកភ្លៀង! ចំនុចសំខាន់ ដែល...

ពណ៌ក្រចកដៃ ប៉ុន្តែសម្រាប់តែខែកក្កដា ២០១៧ នេះប៉ុណ្ណោះ

ដោយ: ស. លីង 8 PM, Wednesday, 05 Jul, 2017

ជូនចំពោះនារីទាំងឡាយ ដែលនិយមការតុបតែងក្រចក.. សម្រាប់ខែកក្កដា ឆ្នាំ ២០១៧ នេះ ទំនើបសូមនាំមកជូននូវ ម៉ូដពណ៌ក្រចកដៃដ៏ពិសេសជូនមិត្តនារី៖ ១. ពណ៌ប្រផេះ ពណ៌ម...

ចង់ឱ្យធ្មេញស ត្រូវដឹងពីគន្លឹះល្អៗ ដែលអាចជួយអ្នកបាន

ដោយ: រីកា 11 AM, Wednesday, 11 May, 2016

អ្នកណាៗក៏​ចង់​មាន​ធ្មេញ​ស​ស្អាត​ដែរ ព្រោះ​ញញឹម​ឃើញ​ធ្មេញ​សវា​ជួយ​បង្កើន​បុគ្គលភាព និង​ភាពជឿជាក់​ក្នុង​ចិត្ត តែ​នៅពេល​បច្ចុប្បន្ននេះ ​មាន​ច្រើន​បច្ច...

តើនឹងមានរឿងអ្វីកើតឡើងចំពោះរាងកាយរបស់អ្នក ប្រសិនបើអ្នកគេង 8 ម៉ោងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ?

ដោយ: ចរិយា 9 AM, Monday, 12 Aug, 2019

យោងទៅតាមការសិក្សាមួយ បានបង្ហាញថាការគេងរយៈពេល 8 ម៉ោងជាប្រចាំ ត្បិតតែវាមិនល្អប្រសើរឥតខ្ចោះ ប៉ុន្តែវាគឺជាផ្នែកមួយនៃទម្លាប់ដ៏ល្អបំផុត ដែលធ្វើឱ្យអ្នកមាន...

Tomnerb.Com - YouTube Channel