ចូលចិត្តទំនើប

CQ ភាពឆ្លាតវៃមួយទៀត ដែលក្មេងសម័យនេះ គួរតែមាន

ដោយ: វិរីយា៉ 8 PM, Tuesday, 03 Nov, 2015

បើនិយាយពីភាពឆ្លាតវាងវៃ នៅក្នុងផ្នែកផ្សេងៗនោះ ជឿថាមនុស្សជាច្រើនប្រហែលជាធ្លាប់ស្គាល់ IQ (Intelligence Quotient), EQ (Emotional Quotient) ឬ MQ (Moral Quotient) ខ្លះៗមកហើយ តែនៅមាន CQ មួយ​ទៀត ដែលចាំបាច់​សម្រាប់កុមារ ក្នុងយុគសម័យនេះ និងនៅមិនទាន់ត្រូវបានគេស្គាល់ច្បាស់នៅឡើយទេ។ CQ (Creative Quotient) គឺជាភាពឆ្លាតវាងវៃ ដែលលោកឪពុកអ្នកម្តាយអាចជួយបង្កើនដល់កូនៗ បានតាំងពីក្មេងមក។

លោកវេជ្ជបណ្ឌិតជំនាញផ្នែកវិវឌ្ឍនាការ និងទង្វើរបស់កុមារនៃមន្ទីរពេទ្យ BNH បានអធិប្បាយ​អំពីភាពឆ្លាត​ក្នុងផ្នែ​ក​នេះ​ឱ្យដឹងថា គឺជាភាពឆ្លាតក្នុងការរិះគិត និងចាប់ផ្តើមបង្កើតនូវអ្វីដែលថ្មីៗ ដែលជាជំនាញចាំ​បាច់មួយទៀត សម្រាប់​កុមារ​នៅ​ក្នុង​សតវត្សទី21 ដែលកើតឡើងក្នុងយុគសម័យឌីជីថលនេះ ដូច្នេះលោកឪពុកអ្នកម្តាយត្រូវត្រៀមខ្លួនជាស្រេច ដើម្បីជួយ​បណ្តុះ​បណ្តាលឱ្យកូនតូច​ចេះគិត និងសម្តែងចេញបានយ៉ាងស័ក្តិសម។

ក្រៅពីកុមារត្រូវតែមានភាពឆ្លាតវៃខាងប្រាជ្ញា ការយល់ពីអារម្មណ៍ខ្លួនឯង និងអ្នកដទៃហើយនោះ កុមារគួរតែមាន CQ​ (Creative Quotient) ឬគំនិតចាប់ផ្តើមច្នៃបង្កើត និងផ្នត់គំនិតថ្មីៗពីចំណេះដឹងគ្រឹះដែលមានពីមុនស្រាប់ មិនថាតែ​គណិត​សាស្រ្ត វិទ្យាសាស្រ្ត សិល្បៈនោះឡើយ គឺអាចបណ្តុះបណ្តាលបានតាំងពីនៅវ័យតេះតះ ព្រោះក្មេងតូចនឹងចាប់ផ្តើម​ចេះអង្គុយ​លេង និងច្នៃប្រឌិត​​ការលេងដោយខ្លួនឯង ដូច្នេះអ្វីដែលឪពុកម្តាយអាចធ្វើបាននោះគឺ ត្រូវកុំយកគំនិតរបស់ខ្លួនឯងទៅ​បាំង​ឃាំង​គំនិតច្នៃបង្កើតរបស់​​​​កូន តែបើជារឿងរបស់វិន័យវិញ គឺជារឿងមួយផ្សេងដែលឪពុកម្តាយគួររៀបចំ ឱ្យ​គេស្ថិតនៅ​ក្នុង​ក្រម​វិន័យ​ដែលគួរតែធ្វើបានផង។

សម្រាប់លោកឪពុកអ្នកម្តាយណាដែលត្រូវការបង្កើន CQ ឱ្យកូនតូចមានការនឹកស្រមៃ និងមានគំនិតចាប់ផ្តើមច្នៃ​បង្កើត​ថ្មី​នោះ យើងមានវិធីងាយៗមកជម្រាបជូនដូចតទៅ៖

  • ជំរុញឱ្យកូនបានគិត ដោយការបើកឱកាសឱ្យសួរ ស្វែងរកចំណុចសង្ស័យ និងសម្តែងគំនិតយោបល់។
  • បង្កើនការនឹកស្រមៃតាមដែលកូនថ្នឹក ដូចជា ការស្តាប់ចម្រៀង គូររូប និងការសម្តែងនៅលើវេទិកាផ្សេងៗ។
  • ផ្តល់ឱកាសឱ្យកូនបានធ្វើវត្ថុអ្វីមួយដោយខ្លួនឯង ព្រមទាំងផ្តល់នូវការសរសើរ ចំពោះក្តីព្យាយាមរបស់កូន និងមិន​គួរ​ពិចារណាស្នាដៃរបស់កូន ដោយការប្រៀបធៀប ឬសម្រេចសេចក្តីត្រឹមតែថា ស្អាត ឬមិនស្អាត ព្រោះក្រៅពីនឹងធ្វើឱ្យ​កូនអស់​ទឹក​ចិត្ត និងអស់ភាពជឿជាក់ក្នុងចិត្តហើយនោះ វាថែមទាំងទៅបិទឃាំងគំនិតច្នៃបង្កើតថ្មីរបស់កូនទៀតផង។
  • នាំកូនចេញទៅកាន់ពិភពលោកដ៏ធំទូលាយ តាមទីកន្លែងរៀនយល់ដឹងផ្សេងៗ ដែលត្រូវបានបំពេញបន្ថែម​ដោយ​គំនិត​ច្នៃបង្កើតថ្មីរបស់បណ្តាអ្នកគិត និងអ្នកច្នៃបង្កើត ដូចជា សារមន្ទីរ ឬពិព័រណ៍ចំណេះដឹងផ្សេងៗជាដើម។

​នៅពេលពិភពលោកផ្លាស់ប្តូរ មនុស្សចាប់ផ្តើមផ្លាស់ប្តូរ ប្រព័ន្ធសង្គមក៏ត្រូវតែកែសម្រួលទៅតាមពិភពលោក​ដែល​​កំពុងត្រូវបានរុញច្រានឆ្ពោះទៅរកប្រព័ន្ធសង្គមថ្មី ដែលហៅថា Creative City ដែរ។ គ្រប់ចម្លើយរបស់​សង្គម និងពិភព​លោក​នឹងប្រកួតប្រជែងគ្នា ដោយគំនិតច្នៃបង្កើតថ្មីជាមូលដ្ឋានគ្រឹះ ដូច្នេះហើយទើប CQ គឺជាភាពឆ្លាតវាងវៃមួយ​ទៀតដែល​ឪពុក​ម្តាយសម័យថ្មីនេះ គួរតែជួយជំរុញឱ្យកូនកើតមានទៅដំណាលៗគ្នានឹង Q ផ្សេងៗទៀតដែរ ព្រោះមិនដូច្នោះទេ កូននឹង​ធំ​ធាត់ឡើងក្លាយជាមនុស្សធំដែលខ្វះការត​​ភ្ជាប់ និងការច្នៃបង្កើតអ្វីថ្មីៗ ចេញមកនៅក្នុងសង្គមជាមិនខាន៕

CQ-01

អត្ថបទអ្នកចង់អាន

អាហារទាំង 11 ប្រភេទដែលមានជាតិ Cholesterol ខ្ពស់ ដែលអ្នកអាចបរិភោគបាន និង គួរជៀងវាងបរិភោគ

ដោយ: ភារុន 5 PM, Friday, 30 Nov, 2018

អស់រយះពេលជាច្រើនទសវត្សរ៍ មនុស្សបានជៀសវាងបរិភោគអាហារដែលសម្បូរទៅដោយជាតិ Cholesterol ដូចជា ស៊ុត ឈីស… ដោយសារតែភ័យខ្លាចថាអាហារនេះនឹងបង្កើនហានីភ័យន...

7 វិធី ដើម្បីភាពទាក់ទាញ

ដោយ: ដាលីស 10 PM, Wednesday, 08 Jul, 2015

តើនរណាខ្លះ ដែលមិនចង់ឲ្យខ្លួនឯង មានភាពទាក់ទាញ? ប្រាកដជាគ្មានទេ មែនទេ? តើអ្នកគួរមានអ្វីខ្លះ ដើម្បីមានភាពទាក់ទាញ? មុខមាត់ស្រស់ស្អាត រាងស្រលូន ឬសាច់សមដ...

ទទួលបានភាពស្រស់ស្អាត ពេញមួយយប់ ជាមួយទឹកឃ្មុំ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 23 May, 2017

ទឹកឃ្មុំ អាចប្រើប្រាស់បានច្រើនយ៉ាង ដើម្បីព្យាបាលស្បែក និងសក់ ដូច្នេះអត្ថបទខាងក្រោមនេះ នឹង បង្ហាញពីវិធីសាស្រ្តមួយចំនួន ក្នុងការប្រើប្រាស់ទឹកឃ្មុំ ដើ...

បើអ្នកញុំាគ្រាប់ល្ពៅ ជារៀងរាល់ថ្ងៃ នេះគឺជាអ្វីដែលកើតឡើង ចំពោះរាងកាយរបស់អ្នក

ដោយ: ភារុន 10 AM, Sunday, 07 Apr, 2019

ជាទូទៅ ផ្លែល្ពៅ គឺជាបន្លែមួយដ៏ល្អបំផុត ព្រោះវាផ្តល់ឱ្យទាំងរសជាតិឆ្ងាញ់ និងសុខភាពល្អដល់រាងកាយ ពីព្រោះល្ពៅសម្បូរទៅដោយ វីតាមីន សារជាតិរ៉ែ និងសារធាតុចិ...

Tomnerb.Com - YouTube Channel