ចូលចិត្តទំនើប

យោងទៅតាមការសិក្សា កុមារលេងជាមួយនឹងភក់ និងខ្សាច់ នឹងអាចរីកលូតលាស់កាន់តែរឹងមាំ និងមានសុខភាពល្អ

ដោយ: ចរិយា 8 AM, Wednesday, 31 Jul, 2019

យើងគ្រប់គ្នា ប្រហែលជាអាចចងចាំអនុស្សាវរីយ៍ ដែលសប្បាយរីករាយពីកុមារភាពរបស់យើង នៅពេលដែលយើងបានច្នៃប្រឌិត ក្នុងការលេងជាមួយនឹងភក់ ឬ ខ្សាច់។ កាលពីនៅកុមារភាព ទំនងជាអ្នកត្រូវបានឪពុកម្តាយស្តីបន្ទោស នៅពេលអ្នកប្រឡាក់ជាមួយនឹងភក់។ ប៉ុន្តែ អ្នកមានដឹងដែរទេថា ក្មេងៗលេងជាមួយនឹងភក់ និងខ្សាច់ នឹងអាចធ្វើឱ្យពួកគេមានការរីកលូតលាស់ ជាមួយនឹងភាពរឹងមាំ និងសុភាពល្អ! តោះ! មកអានអត្ថបទខាងក្រោមនេះ នឹងពន្យល់ពីហេតុផលវិទ្យាសាស្ត្រ ដែលថាហេតុអ្វីបានជាក្មេងៗលេងជាមួយនឹងភក់ និងខ្សាច់ នឹងអាចរីកលូតលាស់កាន់តែរឹងមាំ និងមានសុខភាពល្អ?
• សព្វថ្ងៃនេះ ក្មេងៗជាច្រើន ត្រូវបានផ្តាច់ខ្លួនចេញពីធម្មជាតិ
វាគឺជារឿងធម្មតាទេ ដែលឪពុកម្តាយព្រួយបារម្ភអំពីអនាម័យ និងសុខសុវត្ថិភាពរបស់កូនៗ។ ហើយវាក៏ជាហេតុផល ដែលធ្វើឱ្យឪពុកម្តាយគ្រប់រូបមានគំនិតទិញឧបករណ៍បច្ចេកវិទ្យាទំនើបៗ ឱ្យកូនរបស់ខ្លួនលេង ដើម្បីការពារកូន កុំឱ្យចេញទៅលេងនៅខាងក្រៅផ្ទះ។ ប៉ុន្តែ ផ្អែកលើមូលដ្ឋាន ការធ្វើបែបនេះគឺបានធ្វើឱ្យក្មេងៗចាប់ផ្តើមផ្តាច់ខ្លួនចេញពីធម្មជាតិ នៅលើភពផែនដីហើយ។

• ភាពកខ្វក់បន្តិចបន្តួច មិនដែលធ្វើឱ្យនរណាម្នាក់ឈឺឡើយ
យោងទៅតាមអ្នកសិក្សាស្រាវជ្រាវបានឱ្យដឹងថា ក្មេងៗគួរតែមានប៉ះនឹងអតិសុខុមប្រាណ ដែលមាននៅក្នុងដី និងនៅលើស្មៅ ដើម្បីធ្វើឱ្យប្រព័ន្ធភាពសុំារបស់ក្មេងៗ រីកលូតលាស់បានល្អប្រសើរ។ លើសពីនេះ យោងទៅតាមការសិក្សាស្រាវជ្រាវ អតិសុខុមប្រាណទាំងនេះ ត្រូវបានគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធភាពសុំាដ៏ត្រឹមត្រូវ ដូច្នេះ នាពេលអនាគតទៅ វានឹងអាចការពាររាងកាយរបស់ក្មេងៗពីជម្ងឺ និងអាឡែហ្ស៊ី បានល្អប្រសើរជាងមុន។ លើសពីនេះ សកម្មភាពដ៏រស់រវើករបស់ក្មេងៗនៅខាងក្រៅផ្ទះ អាចធ្វើឱ្យពួកគេធំឡើង មានគំនិតច្នៃប្រឌិតខ្ពស់ ព្រមទាំងអាចបង្រៀនពួកគេពីវិធីកាត់បន្ថយអារម្មណ៍តានតឹង ហើយទោះបីជាពួកគេមានជម្ងឺធ្លាក់ទឹកចិត្ត ក៏កម្រិតនៃជម្ងឺនេះតិចតួចបំផុតផងដែរ។



• ខាងក្រោមនេះ នឹងពន្យល់ពីរបៀប ដែលប្រព័ន្ធភាពសុំាដំណើរការ នៅក្នុងរាងកាយរបស់មនុស្ស
យោងទៅតាមនិយមន័យ ដែលផ្តល់ឱ្យដោយប្រព័ន្ធសុខាភិបាលកុមារ ដែលត្រូវបានគេស្គាល់ថា KidsHealth បាននិយាយថា ប្រព័ន្ធភាពសុំា គឺជាអ្វីមួយដែលការពាររាងកាយមនុស្ស ពីការឈ្លានពានពីខាងក្រៅដូចជា មេរោគ និងបាក់តេរី ដែលគំរាមគំហែងដល់សុខភាពរាងកាយរបស់ក្មេងៗ។ ហើយអ្វីដែលជា ភាពជោគជ័យរបស់ប្រព័ន្ធភាពសុំា ក្នុងការប្រយុទ្ធប្រឆាំងនឹងការវាយប្រហាររបស់មេរោគ និងបាក់តេរី នោះគឺប្រព័ន្ធភាពសុំាត្រូវចាំបាច់សម្របខ្លួនទៅនឹងមីក្រូសរីរាង្គខាងក្រៅជាមុនសិន។ ដូចនេះ នៅពេលកុមារធំឡើង ប្រព័ន្ធភាពសុំារបស់ពួកគេនឹងចាប់ផ្តើមធន់ទ្រាំទៅនឹងមេរោគ ឬ បាក់តេរីមួយចំនួន ហើយនៅពេលមេរោគ ឬ បាក់តេរីមួយចំនួននេះ ចូលទៅវាយប្រហារនៅក្នុងខ្លួន វានឹងមិនអាចយកឈ្នះជាមួយនឹងប្រព័ន្ធភាពសុំានៅក្នុងខ្លួនរបស់ពួកគេបានឡើយ។



• ផលប៉ះពាល់ ដែលធ្វើឱ្យក្មេងៗនៅឆ្ងាយពីធម្មជាតិ
ប្រសិនបើក្មេងៗមិនមានទំនាក់ទំនងទៅនឹងមីក្រូសរីរាង្គ ឬ អតិសុខុមប្រាណខាងក្រៅទេនោះ ប្រព័ន្ធភាពសុំារបស់ពួកគេ ងាយនឹងរងគ្រោះពីសារធាតុ រោគសាស្រ្ត ហើយម្យ៉ាងវិញទៀត ការធ្វើសកម្មភាពខាងក្រៅ ក៏ធ្វើឱ្យក្មេងៗមិនអាចមានជម្ងឺធាត់ផងដែរ។ ពិតណាស់ ភាពធាត់អាចជះឥទ្ធិពលមួយភាគធំដល់សុខភាពរបស់ក្មេងៗ នៅពេលពួកគេធំឡើងផងដែរ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ល្បាយអាហារ 7 មុខ អាចបំផ្លាញសុខភាពអ្នក

ដោយ: ដួងច័ន្ទ 7 PM, Monday, 11 Dec, 2017

អ្នកប្រហែលជាបានដឹងខ្លះៗ អំពីអាហារណាមួយដែលល្អ សម្រាប់សុខភាព ហើយអាហារណាមួយ ដែលប៉ះពាល់សុខភាព តែអ្នកអាចនឹងមិនដឹងថាអាហារល្អមួយចំនួន ញ៉ាំលាយជាមួយគ្នាផ្តល...

អាហារ ច្នៃជាមួយស៊ុត ៣យ៉ាង

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

ស៊ុត អាចយកមកធ្វើជាអាហារច្រើនយ៉ាង។ ស៊ុតជាអាហារ ដែលសម្បូរប្រូតេអ៊ីន មានប្រយោជន៍ចំពោះសុខភាព។ អ្នកខ្លះមានប្រតិកម្មជាមួយនឹងស៊ុត ដូច្នេះត្រូវចៀសវាងអាហារប...

តើគួរប្រើ អំបោះរូសធ្មេញ យ៉ាងដូចម្តេច?

ដោយ: ស៊ីវងីម 7 PM, Wednesday, 08 Jul, 2015

ការប្រើអំបោះរូសធ្មេញ ម្តងក្នុងមួយថ្ងៃ នឹងជួយធ្វើឲ្យសុខភាពមាត់ធ្មេញ របស់អ្នកកាន់តែប្រសើរ ប៉ុន្តែតើគួរប្រើវាយ៉ាងដូចម្តេច ទើបប្រសើរ? តាមការសិក្សាអ្នក ...

អាហារទាំង 11 ប្រភេទដែលមានជាតិ Cholesterol ខ្ពស់ ដែលអ្នកអាចបរិភោគបាន និង គួរជៀងវាងបរិភោគ

ដោយ: ភារុន 5 PM, Friday, 30 Nov, 2018

អស់រយះពេលជាច្រើនទសវត្សរ៍ មនុស្សបានជៀសវាងបរិភោគអាហារដែលសម្បូរទៅដោយជាតិ Cholesterol ដូចជា ស៊ុត ឈីស… ដោយសារតែភ័យខ្លាចថាអាហារនេះនឹងបង្កើនហានីភ័យន...

Tomnerb.Com - YouTube Channel