ចូលចិត្តទំនើប

មកស្គាល់ អាហារទាំង 15 យ៉ាងបណ្តាលឱ្យកើតជម្ងឺមហារីក ដែលអ្នកមិនគួរមើលរំលង!

ដោយ: ភារុន 8 AM, Saturday, 23 Mar, 2019

យើងទាំងអស់គ្នា ប្រហែលជាមិនធ្លាប់គិតថាអាហារ ដែលយើងញុំារាល់ថ្ងៃនេះ អាចបង្កជាជម្ងឺមហារីក ដោយយើងមិនបានដឹងខ្លួនជាមុនផងដែរ។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំនូវអាហារមួយចំនួន 15 យ៉ាង ដែលបណ្តាលឱ្យកើតជម្ងឺមហារីក ដូចដែលបានរៀបរាប់នៅក្នុងអត្ថបទខាងក្រោមនេះ៖
1. ទឹកប៉េងប៉ោះកំប៉ុង
ថ្វីត្បិតតែ ប៉េងប៉ោះស្រស់ មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់យើងក៏ពិតមែន ប៉ុន្តែប្រសិនបើគេយកវាទៅកែច្នៃដាក់ទៅក្នុងកំប៉ុងវិញ វាទំនងទៅជាផ្តល់គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់សុខភាពរាងកាយមនុសស្សទៅវិញ។ ដោយសារតែសារធាតុ Bisphenol A (BPA) ដែលគេលាបនៅស្រទាប់កំប៉ុងខាងក្នុង ដើម្បីរក្សានូវគុណភាពទឹកប៉េងប៉ោះឱ្យទុកបានយូរ។

2. ភេសជ្ជៈកំប៉ុង

ភេសជ្ជៈកំប៉ុង មិនមានសារធាតុចិញ្ចឹមទេ គឺមានតែបរិមាណសារជាតិសូដ្យូមខ្ពស់ បរិមាណស្ករច្រើន និងសារធាតុគីមីប៉ុណ្ណោះ។ លើសពីនេះការទទួលទានភេសជ្ជៈកំប៉ុងច្រើន អាចបណ្តាលឱ្យយើងឡើងទម្ងន់ខុសធម្មតា រហូតឈានដល់កើតជម្ងឺមហារីកផងដែរ។

3. ត្រីចិញ្ចឹម

ត្រីចិញ្ចឹម ជាធម្មតាត្រូវគេឱ្យចំណីមិនត្រឹមត្រូវ ដើម្បីឱ្យត្រីធំបានលឿន ដូច្នេះធ្វើឱ្យសាច់ត្រីទាំងនេះ មានសារធាតុបង្ករោគជាច្រើនប្រភេទ។ ម្យ៉ាងទៀតត្រីចិញ្ចឹមទាំងនេះត្រូវបានគេបង្ហាញថាមានកម្រិតជាតិ Polychlorinated Biphenyls (PCBs) ដែលជាក្រុមសារធាតុគីមីឧស្សាហកម្ម ដែលធ្វើឱ្យយើងកើតជម្ងឺមហារីក។

4. សាច់កែច្នៃ

សាច់កែច្នៃរួមមាន៖ សាច់ក្រក សាច់ប៉ាតេ Hotdog និងប្រហិតជាដើម។ នាពេលថ្មីៗនេះ ទីភ្នាក់ងារ WHO បានធ្វើការស្រាវជ្រាវទៅលើជម្ងឺមហារីកពោះវៀនធំ ដែលឱ្យឈ្មោះថា (IARC) ដែលជម្ងឺមហារីកនេះកើតឡើង ដោយសារការញុំាសាច់កែច្នៃទាំងនេះជារៀងរាល់ថ្ងៃ។

5. ពោតផ្ទុះ

PFOA គឺជាសារធាតុបង្កជម្ងឺមហារីក ដែលត្រូវបានគេរកឃើញនៅក្នុងពោតផ្ទុះ ហើយសារធាតុនេះទៅបំផ្លាញប្រព័ន្ធភាពសុំា ថ្លើម និងធ្វើឱ្យអ័រម៉ូនដំណើរការមិនប្រក្រតីនៅក្នុងរាងកាយ។ ម្យ៉ាងទៀតសារធាតុនេះ ក៏ផ្សារភ្ជាប់ជាមួយនឹងការកើតឡើងនូវជម្ងឺមហារីកថ្លើម ប្លោកនោម តម្រងនោម និងមហារីកក្រពេញប្រូស្តាតផងដែរ។

6. ខ្លាញ់សត្វ និងប្រេងឆា ដែលមានសារធាតុអ៊ីដ្រូសែន

ខ្លាញ់ដែលយកចេញពីសត្វជ្រូក មាន់ ឬគោ គឺភាគច្រើនមានសារធាតុអ៊ីដ្រូសែន សូម្បីប្រេងឆាដែលចម្រាញ់ចេញពីបន្លែ ឬគ្រាប់ធុញ្ញជាតិ ក៏អាចមានសារធាតុអ៊ីដ្រូសែនផងដែរ។ សារធាតុអ៊ីដ្រូសែននេះ អាចបង្កើនកម្រិតជាតិកូឡេសស្តេរ៉ូលនៅក្នុងឈាម ដែលអាចបង្កជាជម្ងឺផ្សេងៗដូចជា ជម្ងឺសរសៃឈាមបេះដូង ជម្ងឺបេះដូង និងជម្ងឺមហារីកជាដើម។

7. ចំណិតដំឡូងបារាំងកំប៉ុង ឬកញ្ចប់

ចំណិតដំឡូងបារាំងកំប៉ុង ឬកញ្ចប់ គឺជាអាហារសម្រន់ដ៏មានប្រជាប្រិយភាពបំផុតទូទាំងពិភពលោក។ ប៉ុន្តែតើអ្នកដឹងទេថា ចំណិតដំឡូងបារាំងនេះគឺមានគ្រោះថ្នាក់ប៉ុណ្ណាដល់សុខភាពរបស់អ្នក? គឺពិតណាស់វាត្រូវបានគេកែច្នៃ ដោយបន្ថែមសារជាតិខ្លាញ់ ពណ៌ និងសារជាតិប្រៃខ្លាំង ដែលសារជាតិទាំងនេះអាចធ្វើឱ្យយើងអាចកើតជម្ងឺមហារីកបាន។

8. គ្រឿងស្រវឹង (ជាតិអាល់កុល)


9. ស្ករសិប្បនិម្មិត

ជាធម្មតា ស្ករសិប្បនិម្មិត គឺជាជាតិស្ករគ្រោះថ្នាក់ដល់សុខភាព វាអាចធ្វើឱ្យរលាកប្រព័ន្ធសរសៃប្រសាទ ដែលអាចបណ្តាលឱ្យយើងមានអការៈឈឺក្បាលប្រកាំង រហូតដល់អាចធ្វើឱ្យខួរក្បាលដុះដុំសាច់មហារីកផងដែរ។

10. ម៉្សៅឆា ឬម៉្សៅធ្វើនំ

អ្នកទាំងអស់សុទ្ធតែដឹងថា ម៉្សៅពណ៌ស ទាំងនេះគឺមិនល្អចំពោះសុខភាព ដោយវាអាចធ្វើឱ្យអ្នកឡើងទម្ងន់ខុសធម្មតា នេះគឺជាមូលហេតុចម្បងនៃការធាត់ជ្រុល។ លើសពីនេះការញុំាអាហារដែលធ្វើពីម៉្សៅពណ៌ស នេះយូរទៅៗ នឹងអាចធ្វើឱ្យអ្នកកើត ជម្ងឺមហារីក។

11. ស្ករ-ស កែច្នៃ

ស្ករ-ស ក៏ដូចទៅនឹងស្ករសិប្បនិម្មិតដែរ គឺសុទ្ធតែបង្កគ្រោះថ្នាក់ដល់សុខភាព ហើយប្រសិនបើអ្នកញុំាអាហារ ដែលមានជាតិស្ករទាំងពីរមុខនេះច្រើន ជារៀងរាល់ថ្ងៃ នឹងបណ្តាលឱ្យអ្នកកើតជម្ងឺមហារីក។

12. បន្លែជ្រក់ ឬបន្លែត្រាំ

អាហារដែលមានជាតិអំបិលខ្ពស់ ដូចជាបន្លែជ្រក់ ឬបន្លែត្រាំ គឺមានឥទ្ធិពលមិនល្អទេ ទៅដល់ស្រទាប់ក្រពះ និងប្រព័ន្ធរំលាយអាហារ។ ម្យ៉ាងទៀតបន្លែទាំងនេះមានសារជាតិ Nitrates & Nitrites ដែលជាសារជាតិម្យ៉ាងបង្កឱ្យកើតជម្ងឺមហារីក ដោយវាបានចូលទៅបំផ្លាញកោសិកា DNA នៅក្នុងខ្លួនរបស់យើង។

13. បន្លែ ផ្លែឈើ ដែលត្រូវបានកែប្រែហ្សែន ឬ ផលិតកម្ម GMO

ជាធម្មតា បន្លែ ផ្លែឈើដែលសម្បូរគ្រាប់ នៅពេលគេកែប្រែហ្សែនវា នឹងធ្វើឱ្យវាកាត់បន្ថយគ្រាប់ ឬអត់មានគ្រាប់ក៏មាន។ ឧទាហរណ៍៖ ផ្លែទំពាំងបាយជូអត់គ្រាប់ ផ្លែត្របែកអត់គ្រាប់ និងផ្លែឈើផ្សេងទៀតដែលមានលក្ខណៈខុសពីធម្មជាតិរបស់វាជាដើម។ ការកែប្រែហ្សែន គឺត្រូវធ្វើឡើងដោយការចាក់បញ្ចូល DNA របស់ពូជផ្លែឈើផ្សេងទៀត។ ដូច្នេះការធ្វើបែបនេះ វាមានការផ្សារភ្ជាប់ទៅនឹងការរំខានអ័រម៉ូន នឹងធ្វើឱ្យវាដំណើរការមិនប្រក្រតី ដែលនេះអាចធ្វើឱ្យកើតជម្ងឺមហារីកថ្លើម។

14. ទឹកក្រូច Sodas

សមាគមន៍ជម្ងឺមហារីកប្រទេសកាណាដាបានលើកឡើងអំពី ការស្រាវជ្រាវទៅលើថ្នាំសម្លាប់សត្វល្អិត បានបង្ហាញថា វាមានការផ្សារភ្ជាប់ទៅនឹងជម្ងឺមហារីកដូចជា៖ មហារីកពោះវៀនធំ មហារីកក្រពេញប្រូស្តាត មហារីកលំពែង និងមហារីកសួតជា ដើម។ នៅពេលអ្នកបាច់ថ្នាំសម្លាប់សត្វល្អិតទៅលើផ្លែឈើនោះ នៅពេលអ្នកញុំាទៅ វានឹងធ្វើឱ្យអ្នកកើតជម្ងឺមហារីកទាំងអស់នេះ។

15. សត្វជ្រូក គោ និងមាន់ចិញ្ចឹម សម្រាប់យកសាច់លក់

សត្វទាំងនេះភាគច្រើន ត្រូវបានគេបាញ់ថ្នាំ ដើម្បីធ្វើឱ្យវាឡើងទម្ងន់។ ការបាញ់ថ្នាំអ័រម៉ូន និងថ្នាំអង់ទីប៊ីយោទិចចូលទៅក្នុងខ្លួនសត្វ ដែលផលិតជាអាហារប្រចាំថ្ងៃរបស់មនុស្ស គឺបង្កឱ្យមានការព្រួយបារម្ភពីឥទ្ធិពលនៃថ្នាំទាំងនេះ ទៅលើសុខភាពរបស់មនុស្ស។ មានការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញថា ថ្នាំទាំងនេះមិនមានសុវត្តិភាពទេ សម្រាប់ការយកវាមកចាក់ទៅក្នុងខ្លួនសត្វ សម្រាប់លក់សាច់ធ្វើជាអាហារ។

ប្រភព: manukafeed ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ផលិតផលគ្រឿងសម្អាង 5 ប្រភេទ ដែលជាការបោកបញ្ឆោត

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 02 May, 2017

សូមអានអត្ថបទនេះ មុនពេលអ្នកទិញផលិតផលគ្រឿងសម្អាង បើសិនជាអ្នកចង់សន្សំសំចៃថវិកា។ មនុស្សស្រីភាគច្រើន បានចំណាយថវិកាជាច្រើន លើផលិតផលគ្រឿងសម្អាងជាច្រើនប្រភ...

វិធី 10យ៉ាង ក្នុងការថែរក្សាសម្ផស្ស ជាមួយទឹកកក

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

ទោះបីជាដុំទឹកកក មានផលប៉ះពាល់អវិជ្ជមានលើបំពង់កក្តី ប៉ុន្តែវាពិតជាមានអត្ថប្រយោជន៍ សម្រាប់ ស្បែករបស់អ្នក ដើម្បីទទួលបានពន្លឺភ្លឺថ្លាភ្លាមៗ និងទទួលបានសម...

មុខកើតមុន ញឹកញាប់គួរធ្វើយ៉ាងណា?

ដោយ: ស៊ីវងីម 9 AM, Monday, 13 Apr, 2015

និយាយដល់រឿងកើតមុន អ្នកណាៗក៏ធុញទ្រាន់និងខ្វាយខ្វល់ដែរ! ហេតុនេះត្រូវដឹងពីមូលហេតុនៃការកើតមុន ហើយកាត់បង្កាវាជាមុនទើបប្រសើរ។ ប្រសិនបើមុខអ្នកកើតមុនញឹកញាប...

ទឹក​ និងសុខភាព

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 07 Jun, 2017

ពិតណាស់ បរិមាណទឹក ដែលមនុស្សគ្រប់រូបត្រូវការទទួលទាន ជារៀងរាល់ថ្ងៃ ដើម្បីរក្សាលំនឹងជាតិ ទឹកក្នុងខ្លួន គឺជាប្រធានបទនៃការជជែកពិភាក្សា។ ជារឿយៗ អ្នកតែងបា...

Tomnerb.Com - YouTube Channel