ចូលចិត្តទំនើប

ការបំបៅកូនដោយទឹកដោះដំបូង តើមានអត្ថប្រយោជន៍អ្វីខ្លះ?

ដោយ: ភារុន 9 AM, Saturday, 05 Jan, 2019

អ្នកឯកទេសផ្នែកវេជ្ជសាស្រ្តជាច្រើនរួមមាន American Academy of Pediatrics (AAP) និង American College of Obstetricians និង Gynecologists បានផ្តល់អនុសាសន៍ឱ្យបំបៅកូនដោយទឹកដោះម្តាយទាំងស្រុង (មិនត្រូវបំបៅដោយទឹកដោះគោម៉្សៅ ទឹកដោះគោសប្បនិម្មិត ឬទឹកធម្មតា) ក្នុងរយៈពេល 6 ខែដំបូង។ ម្យ៉ាងទៀតការបំបៅកូនដោយទឹកដោះ ម្តាយក្នុងរយៈពេលយ៉ាងតិចមួយឆ្នាំ និងរួមបញ្ចូលជាមួយអាហារដែលគួរតែចាប់ផ្តើមនៅអាយុ 6 ខែបន្ទាប់ ដូចជាបន្លែ គ្រាប់ធញ្ញជាតិ សាច់ ស៊ុត និងបាយជាដើម។

តើអ្វីទៅជាអត្ថប្រយោជន៍នៃការបំបៅដោះកូនដោយទឹកដោះដំបូង?
ទឹកដោះម្តាយផ្តូរពណ៌ចាប់ពីឱ្យកំណើតកូន ប៉ុន្មានថ្ងៃដំបូង ទឹកដោះម្តាយគឺចាត់ទុកថាជាទឹកដោះដំបូង ហើយវាមានពណ៌លឿងខ្ចី។ ទឹកដោះដំបូងនេះ គឺសម្បូរទៅដោយសារធាតុសំរាប់ជំនួយទៅដល់ប្រពន្ធ័ការពាររាងកាយ (Antibodies) របស់ទារក។ លើសពីនេះវាផ្ទុកទៅដោយសារធាតុ ប្រូតេអ៊ីន និងអង្គបដិបក្ខ ដែលជាសារធាតុបង្កើតនៅក្នុងឈាមដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស បាក់តេរី និងមេរោគផ្សេងៗ។ នៅពេលដែលទារកធំបន្តិច ទឹកដោះនឹងកាត់បន្ថយនូវសារធាតុ Leukocyte (ប្រភេទនៃគ្រាប់សរ) ក៏ប៉ុន្តែសារធាតុដែលជំនួយដល់ប្រពន្ធ័ការពារ (Antibodies) នៅតែបន្តបង្កើត សំរាប់ទារកដើម្បីការពារកុំអោយទារកឈឺ។

ទឹកដោះម្តាយក៏ផ្តល់នូវអាហារបំប៉នមធ្មជាតិដ៏ល្អសម្រាប់ទារកឱ្យមានសុខភាពល្អ។ ទឹកដោះម្តាយមានវីតាមីន ប្រូតេអ៊ីន និងជាតិខ្លាញ់ដ៏ល្អឥតខ្ចោះ ហើយនេះជាអ្វីដែលទារកត្រូវការដើម្បីលូតលាស់។ ដោយសារទឹកដោះម្តាយជាអង្គធាតុរាវស្រាប់ ដូច្នេះវាងាយស្រួលជ្រៀបចូលសរីរាង្គរបស់ទារក ជាងម្សៅទឹកដោះគោដែលត្រូវការរំលាយជាមុនសិន។ លើសពីនេះកូនដែលបៅទឹកដោះម្តាយ ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺហឺត ឬអាឡែកហ្ស៊ី ជំងឺផ្លូវដង្ហើម និងជំងឺរាគរូសជាដើម។ ម្យ៉ាងទៀតសម្រាប់ម្តាយក៏មានប្រយោជន៍ផងដែរ គឺការបំបៅកូនដោយទឹកដោះ អាចជួយម្តាយជៀសផុតពីជំងឺមហារីកសុដន់ មហារីកស្បូនពេលអស់រដូវ ជំងឺទឹកនោមផ្អែម លើសឈាម និង ជម្ងឺគាំងបេះដូងជាដើម។ ការស្រាវជ្រាវក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការផ្តល់ឱ្យស្ត្រីនូវការគាំទ្រពួកគេក្នុងការបំបៅកូនដោយទឹកដោះនៅថ្ងៃឆ្លងទន្លេដំបូងផងដែរ។
ដូចគ្នានេះដែរ អ្នកស្រី Melissa Bartick ជំនួយការសាស្ត្រាចារ្យនៅសាលាវេជ្ជសាស្ត្រ Harvard បានលើកឡើងថា ការបំបៅកូនដោយទឹកដោះ គឺមានប្រយោជន៍ច្រើនណាស់ក្នុងការ ការពារជំងឺជាច្រើន និងកាត់បន្ថយការចំណាយលើសពីការប៉ានស្មានទុកថែមទៀតផងដែរ។

ប្រភព: webmd ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អាថ៌កំបាំង នៃការថែរក្សាសុខភាព ពីស្ត្រីមកពី 7ប្រទេស

ដោយ: រីកា 11 PM, Thursday, 07 Apr, 2016

ដើម្បីទទួលបាននូវសុខភាពល្អបរិបូរមនុស្សម្នាក់ៗ តែងតែមានទិចនិកពិសេសរៀងៗខ្លួន ក្នុងការថែរក្សាសុខភាព​រាងកាយ សុខភាពផ្លូវចិត្ត និងការទទួលទានអាហារជារៀងរាល់...

ចង់មានស្បែកស្អាត ត្រូវដឹងពីប្រយោជន៍ នៃការទទួលទាន

ដោយ: ស៊ីវងីម 10 AM, Friday, 24 Apr, 2015

តាមអ្នកជំនាញខាងស្បែក បានអះអាងថា អ្នកនឹងមិនអាចរក្សាសម្រស់ខាងក្រៅ ឲ្យនៅយូរអង្វែងបានទេ ប្រសិនបើអ្នកមិនគិតគូរដល់ចំណីអាហារ ដែលមានប្រយោជន៍ដល់ស្បែករបស់អ្ន...

ល្បាយអាហារ 7 មុខ អាចបំផ្លាញសុខភាពអ្នក

ដោយ: ដួងច័ន្ទ 7 PM, Monday, 11 Dec, 2017

អ្នកប្រហែលជាបានដឹងខ្លះៗ អំពីអាហារណាមួយដែលល្អ សម្រាប់សុខភាព ហើយអាហារណាមួយ ដែលប៉ះពាល់សុខភាព តែអ្នកអាចនឹងមិនដឹងថាអាហារល្អមួយចំនួន ញ៉ាំលាយជាមួយគ្នាផ្តល...

ប្រសិនបើអ្នកមានសម្ពាធឡើងខ្ពស់ ដាច់សរសៃឈាមខួរក្បាល ឬជម្ងឺហើមសរសៃឈាមវ៉ែន ចាប់ផ្តើមជាមួយនឹងការធ្វើរឿងរ៉ាវទាំង 7 នេះ!

ដោយ: ភារុន 9 AM, Friday, 31 May, 2019

មនុស្សគ្រប់គ្នា ស្ទើរតែគ្រប់ពេល តែងប្រឈមនឹងបទពិសោធន៍ ត្រជាក់ជើង ឬស្ពឹកនៅត្រង់ម្រាមដៃ និងម្រាមជើង។ ប៉ុន្តែប្រសិនបើរឿងនេះកើតឡើងរាល់ថ្ងៃនោះ អ្នកត្រូវក...

Tomnerb.Com - YouTube Channel